Monday, December 09, 2013

សភា​ស្នើ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​អ្នក​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់


អគ្គលេខាធិការ​រដ្ឋ​សភា​កម្ពុជា ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ ចាត់​វិធានការ​ចំពោះ​បុគ្គល ឬ​ជន​ទាំង​ឡាយ​ណា​ដែល​បន្ត​ប្រើ​​ស្លាក​​លេខ​រថយន្ត​​រដ្ឋ​សភា​ដែល​និរាករណ៍ ឬ​ផុត​កំណត់​កាលបរិច្ឆេទ​ប្រើប្រាស់។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

ដោយ ដែន អយុធ្យា RFA 2013-12-09

លិខិត​ចុះ​ថ្ងៃ​ទី​៦ ខែ​ធ្នូ មាន​ចុះ​ហត្ថលេខា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋ​សភា​ផ្ញើ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​ជួយ​មាន​វិធានការ​ហាម​ឃាត់​ចំពោះ​ការ​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់ មាន​ស្លាក​លេខ រដ្ឋ​សភា​១ រដ្ឋ​សភា​២ រដ្ឋ​​សភា​៣ និង​រដ្ឋសភា​៤។

លោក ឡេង ប៉េងឡុង បាន​ឲ្យ​ដឹង​ក្នុង​លិខិត​ផ្ញើ​ជូន​លោក ស ខេង ថា សព្វថ្ងៃ​នេះ សង្កេត​ឃើញ​​​​ថា មាន​បុគ្គល​ខ្លះ​បាន​បន្ត​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់​មាន រដ្ឋ​សភា​១ ដល់​រដ្ឋ​សភា​៤ កំពុង​ធ្វើ​ចរាចរណ៍​​​តាម​ផ្លូវ​សាធារណៈ។

ផ្ដើម​ពី​បញ្ហា​នេះ អគ្គលេខាធិការ​រដ្ឋ​សភា ស្នើ​ក្រសួង​មហាផ្ទៃ មាន​វិធាន​​ការ​បន្ទាន់​ចំពោះ​ការ​ប្រើ​ស្លាក​លេខ​ផុត​កាលបរិច្ឆេទ និង​ត្រូវ​នាំ​ជន​ប្រព្រឹត្ត​កំហុស​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រតិកម្ម​តប​បញ្ហា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ បាន​ចាត់​ទុក​ការ​លើក​​យក​ករណី​ប្រើ​ស្លាក​លេខ​រដ្ឋ​សភា​របស់​អគ្គលេខាធិការ​រដ្ឋ​សភា​មក​និយាយ​ពេល​នេះ ថា​ជា​រឿង​នយោបាយ។

លោក​បន្ត​ថា បើ​សិន​បើ​រដ្ឋាភិបាល ឬ​អគ្គលេខាធិការ​រដ្ឋ​សភា ពិត​ជា​ចង់​លុប​បំបាត់​ការ​ប្រើ​ស្លាក​លេខ​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ប្រើ​ប្រាស់​ស្លាក​លេខ​រដ្ឋ ឬ​ប្រើ​ស្លាក​លេខ​ខេមរភូមិន្ទ​ជា​ដើម ដែល​កំពុង​ធ្វើ​ចរាចរណ៍​អនាធិបតេយ្យ​ឲ្យ​មាន​ប្រសិទ្ធភាព​វិញ៖ «ខ្ញុំ​ថា វា​មិន​មែន​ជា​ករណី​ស្លាក​ផុត​កំណត់​អី​ទេ ប៉ុន្តែ​វា​បង្កប់​ន័យ​នយោបាយ​ច្រើន​ជាង ពីព្រោះ​គាត់​ធ្លាប់​មាន​ប្រសាសន៍​ថា ស្លាក​លេខ​ឡាន​មាន​ធ្វើ​ចំនួន ១២៣​ហើយ។ ប៉ុន្តែ​បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ទាន់​ត្រូវ​ការ»។

​ត្រង់​ចំណុច​នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​បាន​រៀបចំ​​ផ្ដល់​ស្លាក​​​​លេខ​​​រថយន្ត​រដ្ឋ​សភា ៥ ជូន​តំណាង​រាស្ត្រ​ទាំង ១២៣​រូប សម្រាប់​ប្រើប្រាស់​ផ្លូវការ​​​ក្នុង​​អាណត្តិ​ទី​៥ ​​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ រួច​ហើយ។ មន្ត្រី​រូប​នេះ​មាន​ប្រសាសន៍​ថា នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ទាំង​ឡាយ​​ណា​ដែល​បន្ត​ប្រើ​​ប្រាស់​​​ស្លាក​រថយន្ត​រដ្ឋ​សភា​ផុត​កំណត់​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នឹង​ពិនិត្យ​លើ​សំណើ​របស់​អគ្គលេខាធិការ​រដ្ឋ​សភា ជុំវិញ​ការ​ប្រើប្រាស់​ស្លាក​សញ្ញា​រដ្ឋ​សភា​ផុត​កំណត់​នេះ។ ប៉ុន្តែ​លោក​ស្នើ​ដល់​អតីត​អ្នក​​តំណាងរាស្ត្រ ឬ​ក៏​សមាជិក​សភា​ទាំង​ឡាយ ពិសេស​សមាជិក​សភា​បក្ស​ប្រឆាំង ត្រូវ​​ចូល​រួម​សហការ​លើ​ករណី​ប្រើ​ស្លាក​សញ្ញា​រដ្ឋ​សភា​ផុត​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ។

លោក ខៀវ សុភ័គ៖ «សំខាន់​សភា​គឺ​ផ្ដល់​ជូន​តែ​សមាជិក​រដ្ឋ​សភា​ទេ ក្នុង ១​អាណត្តិៗ គឺ​ជា​តំណាងរាស្ត្រ ហើយ​ខ្ញុំ​គិត​ថា បើ​វា​ហួស​អាណត្តិ​ហើយ​គួរ​តែ​សមាជិក​សភា​ដែល​លោក​មិន​ទាន់​បាន​ប្រកាស​សុពលភាព ឬ​មិន​ទាន់​បាន​ស្បថ លោក​មិន​មែន​ជា​សមាជិក​សភា​នៅ​ឡើយ​ទេ ថ្វី​ត្បិត​តែ​លោក​ជាប់​ឆ្នោត​មែន។ ប៉ុន្តែ​បើ​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​តំណែង គឺ​លោក​មិន​ទាន់​មាន​សិទ្ធិ​ដើម្បី​ប្រើប្រាស់​លេខ​រដ្ឋ​សភា​ទេ ហើយ​លេខ​រដ្ឋ​សភា​ចាស់​គួរ​តែ​ប្រគល់​ជូន​រដ្ឋ​សភា​វិញ។ នេះ​បើ​តាម​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ»។

​​បន្ថែម​លើ​នេះ អគ្គលេខាធិការ​រដ្ឋ​សភា​បាន​ប្រកាស​ក្នុង​លិខិត​ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ដល់​សមាជិក​សភា ឬ​អតីត​សមាជិក​សភា​ទាំង​អស់​របស់​គណបក្ស​ប្រឆាំង ត្រូវ​បញ្ឈប់​ប្រើប្រាស់​ស្លាក​លេខ​រដ្ឋ​សភា​ផុត​កំណត់​ចាប់​ពី​រដ្ឋ​សភា​១ ដល់​រដ្ឋ​សភា​៤ ជា​បន្ត​ទៀត ព្រោះ​ស្ថាប័ន​រដ្ឋ​សភា​មិន​ទទួល​ខុស​ត្រូវ​​ទេ។ ប៉ុន្តែ​សមាជិក​គណបក្ស​ប្រឆាំង​ប្រតិកម្ម​ថា សេចក្ដី​ជូន​ដំណឹង​នេះ​មាន​ចរិត​អុជអាល៕

7 comments:

Anonymous said...

Rot Sophia=corrupted's thugs working place!...The place to make war against their own innocence citizens,the place where corruptors,nepotism,cronyism,favoritism,conflicts of interest,robbers,steallers,murderers,were working in to unjust enforce their rules against Khmers citizens.Want to joint Cpp? Your credential would be required to have all of these; you have to be a killer,robber,yuon slave,corruptor,PhD from Hanoi is a must!....

Kmenhwatt

Anonymous said...


Rainsy tooke 270000 $ in 2003 wasn't he.? Rainsy tooke millions by appointed new customers staff. Wasn't it true. ? Sy samramm took millions order cheap passport in 1996 . Righ.? And Sy samramm export the most forest cutting log. Timber during his economy administration. Wasn't it true.? Now you can clearly see rainsy is an absolute corrupt and real thug khmer cheater . Wasn't he .? mike

Anonymous said...

but,hun sen and his familly how much that they stol from cambodians?

Anonymous said...

Ah mike!
Its time to go to school to learn how to spell right,ah jongrai Yo! Your english is broken just like your ass-kisser's family that make living of Khmer people's bloods & sweats and tears!....

Kdamjor

Anonymous said...

Ah muy nis kor ott jez so'se deh,Its time to go to school.don't waste your time here!...

Anonymous said...

Ah Kdamjor ah kdet mi cham

Your english is just like your asshole's family too. Its time to go to school.don't waste your time here or get lost Ah roleay. Mike.

Anonymous said...

CNRP shout

Exchange trading ? Exchange trading ? Exchange trading ?

CPP asked that

55 get or not? 55 get or not? 55 get or not?

Although they themselves endeavor shouted Greater demonstrations or Greater protest chant , , , , , Greater demonstrations, Greater demonstrations meditation , Great strike meditation , knelt krabtoul right
ក្រោមល្អងធូលីព្រះបាទ , complained to the court or to take thumbprints UN appeals to make sky earthquake
Also the earth , yet they all turn themselves
Earth could not have 2 suns shines on the same earth .
Election's law ? Mathematic ? 50 +1 = 123/2 = 61.5 +1 = 62.5
Clearly lost and Refuse to lose
Remember Samdech Decho Hun Sen Suryavarman 1 come to rescue Cambodians Cambodia and the rich wait and tranquil ! ! !

Samdech is only a sun shines on earth ....
CHEY-YO ! Samdech Decho Hun Sen Suryavarman 1 angel of Cambodia ! ! !


Failed ! Khmer traitor defectors !

Failed foreign dogs ( ! ! )

Failure waste bottom ( ! ! )

Pi Anh

Gary Ung

សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា



គណបក្សសង្រ្គោះជាតិ ស្រែកថា

ដូរមិនដូរ? ដូរមិនដូរ? ដូរមិនដូរ?

គណបក្សប្រជាជនសួរវិញថា

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)


បាន យីប៉ាយទំយើ (សង្គ្រោះ​ជាតិ​ខ្មែរ)

-មួយគ្រាន់នឹងជាន់ក-ដករោមក្លៀកអ្នកផ្កាប់មុខ
លេងអញ្ចឹងដែរ..ណា!

*ចង់ទារអី បានហ្នឹង !
*ចង់ទំពោកឆាជូរ បានទំពោកឆាជូរ
*ចង់ទំពោកអាំង បាន​ទំពោកអាំង
*ចង់ក្តឆាខ្ញី បានក្តឆាខ្ញី
*ចង់ទារសាប់ បានសាប់
*ចង់ទារលុយ បានប្រាក់
*បាន....ម៉ាសេរី!
*អ្នកសង្គ្រោះកំពុងតែឆ្លៀតឱកាសរក $$$$$$

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា