ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី ទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថា្នក់ចរាចរណ៍ លើកទី៨. រូបថតៈ អុក សុខខឿន |
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យខាតបង់ប្រាក់ក្នុងមួយឆ្នាំរហូតដល់ប្រមាណ ៣២៩ លានដុល្លារសហរដ្ឋអាម៉េរិក ដោយក្នុងចំនួននេះ អ្នកស្លាប់ដោយការប្រើប្រាស់ម៉ូតូ និងបានរងរបួសដោយការប៉ះទង្គិចក្បាលមានចំនួនដល់ទៅប្រមាណ ៦៦% វាជាឃាតកបិទមុខមិនបានប្រាប់យើងជាមុនទេ បើយើងមិនបានប្រុងប្រយ័ត្នតែមួយពព្រិចភ្នែកវានឹងសម្លាប់យើងមិនខានឡើយ។
កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកានៅមុខវត្តបទុមវតីស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញក្នុងពិធីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្រោមប្រធានបទ ”ពាក់មួកសុវត្ថិភាពការពារជីវិត” ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដៃគូសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិប្រារព្ធនូវពិធីនេះឡើង គឺដើម្បីជាការរំលឹកដល់ជនរងគ្រោះដែលគ្រោះថ្នាក់ចរាចរណ៍ និងដាស់តឿនដល់ប្រជាពលរដ្ឋរបស់យើងឲ្យចូលរួមគោរព និងអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកពិសេសឲ្យប្រជា ពលរដ្ឋបង្កើនការប្រើប្រាស់មួកសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ម៉ូតូ ពាក់ខ្សែក្រវ៉ាត់ទាំងមុខ និង ក្រោយសម្រាប់អ្នកធ្វើដំណើរតាមរថយន្ត។
រូបថតៈ អុក សុខខឿន |
កាលពីឆ្នាំ ២០១២ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សអស់ ១ ៩៦៦ នាក់ និងរបួសធ្ងន់ ៥ ៣៤៩ នាក់បើគិតជាមធ្យមមានអ្នកស្លាប់ជាង ៥ នាក់ក្នុងមួយថ្ងៃ និងមានអ្នករងរបួសធ្ងន់ ១៥នាក់ក្នុងមួយថ្ងៃ ។ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកក្មេងកំព្រា ស្ត្រីមេម៉ាយ ពិការភាព និងសោកនាដកម្មជាច្រើននៅក្នុងសង្គម និងបានទម្លាក់បន្ទុកស្ថានភាពចំណូលចំណាយយ៉ាងធ្ងន់ធ្ងរ ដល់សមាជិកគ្រួសារនៃជនរងគ្រោះ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលខូចខាត និងការដោះស្រាយបញ្ហាសុខាភិបាល និងសង្គមជាដើម។
ក្នុងពិធីនោះដែរក៏បានបង្ហាញពីការបង្រៀនពីរបៀបសង្គ្រោះបឋមនៅក្នុងខណៈពេលគ្រោះថ្នាក់ចរាចរណ៍មុនពេលដែលរថយន្តសាមុយមិនទាន់មកដល់ ហើយក៏មានការផ្តល់ឈាមដោយស្ម័គ្រចិត្តពីបងប្អូនជាសមាជិកសមាគមន៍ម៉ូតូឌុប ម៉ូតូកង់បី និងយុវជនកាកបាទក្រហមផងដែរ ដើម្បីយកឈាមទាំងនោះទៅជួយប្រជាពលរដ្ឋរងគ្រោះដែលកំពុងត្រូវការឈាមចាំបាច់សំរាប់សង្គ្រោះជីវិតពួកគាត់៕ ដោយ សួស សំរិត
5 comments:
If thieves government arrangenment this sitiuation prevent this happen they won't make kill someone who they need to kill in politics that group used to do mix with communist regime and democratic who Vietnam put clown front of order shadow behind, it not complicated for traffic around Phom Penh or provinces the lanes is the main speed second third respected the law polices not corruption'every thing fine.KRANHUN EASAN
ថាម៉េច វាជាឃតករចេញមុខនៅេលីគោក ម៉េចក៏មិនចាប់ ម៉ោពីមិនចង់ចាប់
ឃាតករ
មិន
ែមន
ឃាតក្េទ
ប៉ាសុជាតិយួន។អានេះមកបន្លំធ្វើជាខ្មែរ។
Everybody are Youns included all CNRP. Mike.
Post a Comment