Thursday, December 19, 2013

ក្រុម​ប្រឆាំង​បន្ត​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ


មាស សុខជា Kevin Ponniah
ភ្នំពេញ ប៉ុស្តិ៍ 19 December 2013

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដឹក​នាំ​ក្រុម​អ្នក​គាំទ្រ​ពីរ​បី​ពាន់​នាក់​ហែក្បួន​នៅ​ក្នុង ទីក្រុង កាល​ពី​ម្សិលមិញ ដោយ​មាន​អ្នក​គាំទ្រ​ស្រែក​ខ្លាំងៗ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ខណៈ​ការ​ធ្វើ​បាតុកម្ម​ចូល​ដល់​ថ្ងៃ ទី៤។

បើ​ទោះ​ជា​ការ​ហែ​ក្បួន​មាន​រ៉ឺម៉ក ម៉ូតូ​និង​ថ្មើរ​ជើង បាន​ចេញ​មក​តវ៉ា​ខ្លាំង​ក្លា​ជា​ថ្មី នាំ​ឲ្យ​មាន​ការ​ស្ទះ​ចរាចរណ៍​ក៏​ដោយ ក៏​មិន​ឃើញ​មាន​វត្តមាន​នគរបាល​ច្រើន​ទេ ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ព្រលយ​ពី​ម្សិលមិញ​ថា ការ​ឆ្លើយ​តប​ខ្លាំង​ក្លា​អាច​នឹង​កើត​មាន​នា​ពេល​ខាង​មុខ។ Click to read more