Thursday, December 19, 2013

មាគ៌ា​ដើម្បី​ជាតិ


អ្នក​គាំទ្រ​​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជា​ធិប​​តេយ្យពី​ម្សិល​មិញ។ រូ​បថត ជី​វ័ន
សូរ សមយុទ្ធ ភ្នំពេញ ប៉ុស្តិ៍ 19 December 2013

មាន​ប្អូន​ប្រុស​ម្នាក់ ឆ្លើយ​នឹង​សំណួរ​គេ​សួរ​ថា តើ​ជំរំ​ព្រះ​អាទិត្យ​ចង់​ធ្វើ​អ្វី​នៅ​ពេល​នេះ? គាត់​បាន​ឆ្លើយ​ប្រាប់​គេ​ថា គឺ​ចង់​ទាមទារ​យុត្តិធម៌ បើ​ទាមទារ​រក​យុត្តិធម៌​មិន​បាន យើង​ទាមទារ​ធ្វើ​កំណែ​ទម្រង់​ផ្លាស់​ប្តូរ គ.ជ.ប. បើ​ផ្លាស់​ប្តូរ គ.ជ.ប មិន​បាន យើង​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត តែ​បើ​ធ្វើ​មិន​បាន​យើង​នឹង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី តំណែង​តែ​ម្តង។ ចុះ​បើ​ទាមទារ​ឲ្យ​គេ​ចុះ​ចេញ​ពី​តំណែង មិន​បាន ធ្វើ​ម៉េច​ទៀត?

អ្នក​ណា​ក៏​ចង់​ដូរ​ដែរ ចង់​ដូរ​សឹង​តែ​មួយ​ប្រទេស​ទៅ​ហើយ កុំ​ថា​តែ​បក្ស​ប្រឆាំង​ចង់​ដូរ សូម្បី​គ្នា​ឯង​ក្នុង​បក្ស​ទេវតា​នឹង​ក៏​ចង់​ដូរ​ដែរ តែ​មើល​ទៅ​ពេល​វេលា កាលៈទេសៈ​មិនទាន់​អំណោយ​ផល​ល្អ​ទេ ព្រោះ​បើ​ទាមទារ​រក​យុត្តិធម៌ គេ​មិន​ធ្វើ​ផង ម៉េច​នឹង​គេ​ព្រម​ផ្លាស់​ប្តូរ គ.ជ.ប ទៅ ហើយ​បើ​ទារ​ដូរ គ.ជ.ប គេ​មិន​ដូរ​ផង ម៉េច​គេ​ព្រម​បោះឆ្នោត​ឡើង​វិញ​ទៅ ហើយ​បើ​បោះឆ្នោត​ឡើង​វិញ​គេ​មិន​យល់​ព្រម​ផង ធ្វើ​ម៉េច​គេ​អាច​នឹង​ព្រម​ចុះ​ចេញ​ពី​តំណែង​ទៅ​កើត ប្រហែល​ជា​លោក​ប្អូន ត្រូវ​ដាំ​ចេក​ហើយ​មើល​ទៅ។ យើង​ធ្វើ​នយោបាយ គេ​ក៏​ធ្វើ​នយោបាយ យើង​ដឹង គេ​ក៏​ដឹង យើង​ចេះ​លេង គេ​ក៏​មាន​វិធី​ទប់ ដូច​នេះ​ការ​អង្គុយ​គិត​តែ​យុទ្ធសាស្ត្រ សម្លាប់​សត្រូវ​ដោយ​មិន​មើល​ដំណើរ​សង្គ្រាម​ទាំង​មូល គឺ​គ្រោះថ្នាក់​ណាស់។ Click to Read More ...