Saturday, December 21, 2013

រឿងនេះនឹងទៅជាយ៉ាងណា?


ខ្ញុំបានសរសេរម្តងរួចមកហើយ ពីដំណើរ ហេតុការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើ ឲ្យអារម្មណ៍ខ្ញុំភ័យព្រួយខ្លាចក្រែង ការយល់ឃើញរបស់ខ្ញុំ  ក្លាយជា
ការពិតជាក់ស្តែង។ មិត្តអ្នកអាន រាល់គ្នា ទាំងនៅក្នុងនិងក្រៅ ប្រទេស​​ មានយោបល់ផ្លែកៗគ្នា ជាយ៉ាងណា សូមជួយបញ្ចេញ យោបល់ ដោយប្រញាប់ប្រញាល់ ផងចុះ។ព្រោះថា លើកនេះខ្ញុំមាន ការភ័យព្រួយកាន់តែខ្លាំង ច្រើនជាងមុន។  តើមានហេតុអ្វី?


បក្ស​ប្រឆាំង​គ្រោង​ដឹកនាំ​បាតុករ​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ភ្នំពេញ

យោងតាមសារព័ត៌មានវិទ្យុអាស៊ីសេរី,  ខ្សែអ៊ិនធើណិតខាងលើ, ​គណៈបក្សសង្គ្រោះ
ជាតិមានគម្រោងការធ្វើបាតុកម្មទ្រង់ទ្រាយធំ  នៅខែមករាឆ្នាំថ្មីខាងមុខនេះដោយសារ
ការធ្វើបាតុកម្មអហឹង្សាពីមុនមក  ដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហាជាប់គាំង
ផ្នែកនយោបាយ  ពុំទទួលបានលទ្ធផលអ្វីទាំងអស់។  គណបក្សប្រជាជន  (មិនអាច)
ទទួលយកបានការទាមទារ  ដែលគេចង់រកហេតុផលឲ្យឃើញ  ពីការគៃបន្លំលទ្ធផល
នៃការបោះឆ្នោត  ដែលចោទឡើងដោយគណបក្សសង្គ្រោះជាតិ  ចំពោះគណបក្ស
ប្រជាជន។

គម្រោងការលើកនេះ  គណបក្សសង្គ្រោះជាតិ  នឹងដំឡើងកំដៅខ្លាំងជាងមុន  ដោយ
មានការបិទផ្លូវជាតិទាំង៨ខ្សែ  រួមនិងកន្លែងសំខាន់ៗដទៃទៀត  ក្នុងបំណងនឹងបង្ខំ
ឲ្យគណបក្សប្រជាជន  ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋខ្មែរ  នូវការជាប់គាំងផ្នែក
នយោបាយ  ដែលគេយល់ថាបណ្តាលមកពី  អំពើអាក្រក់នៃគណបក្សប្រជាជន។

ខ្ញុំយល់ថា  លើកនេះបើមានការប៉ះទង្គិចគ្នា  យ៉ាងខ្លាំងក្លា  រវាងប្រជាពលរដ្ឋបាតុករ
និងក្រុមប៉ូលិសទាហានរបស់ហ៊ុនសែន  ដែលនឹងបណ្តាលឲ្យមានការឈឺចាប់ដល់
ខ្លួនប្រាណ  ឬការបាត់បង់ជីវិតមនុស្ស  គឺរាជរដ្ឋាភិបាលខ្មែរនេះឯង  ដែលនឹងទទួល
ខុសត្រូវមួយរយភាគរយ  ចំពោះភាពចលាចលក្នុងសង្គម។  គណបក្សប្រជាជនមិន
ត្រូវយកពាក្យថា (ច្បាប់) មកនិយាយទាល់តែសោះ  ពីព្រោះគឺខ្លួនឯងហ្នឹងហើយ  ជា
អ្នករំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ  ដោយការបង្កើតឲ្យមានជាបញ្ហាជាប់គាំងរកច្រកចេញ
មិនរួច   តែគេចវេះជានិច្ចជាកាល  ចំពោះការរកដំណោះស្រាយជូនរាស្ត្រ។   ហេតុអ្វី
បានជាខ្លួនគេចវេះ  ហើយចេះតែហៅរកការចរចាដដែលៗ  ព្រោះខ្លួនដឹងខ្លួនឯងថា
ខុស  តែទទូចរកការដោះស្រាយដោយសន្តិវិធី  ដែលជាលេសសម្រាប់បិទបាំង
កំហុសដែលចោទប្រកាន់ឡើង  ដោយគណបក្សសង្គ្រោះជាតិ។ Read more click here