Sunday, December 01, 2013

បក្ស​សង្គ្រោះ​ជាតិ​ស្វែង​រក​ថវិកា​ពី​អន្តរជាតិ​ជួយ​ពលរដ្ឋ​ក្រីក្រ​ជាប់​បំណុល


ប្រជាពលរដ្ឋ​ខ្មែរ​ជា​កូន​បំណុល​កំពុង​ប្រឈម​ទៅ​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដីធ្លី​ផ្ទះ​សម្បែង។ ពួក​គាត់​ភាគ​ច្រើន​លើសលប់​ខ្វះ​លទ្ធភាព​ពុំ​អាច​លៃលក​​រក​ប្រាក់​សង​ម្ចាស់​បំណុល​បាន​ទេ ព្រោះ​ផល​ដំណាំ​ដែល​បាន​ដាំដុះ​នោះ​ត្រូវ​​ខូចខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់។ ទន្ទឹម​គ្នា​នេះ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ស្វះស្វែង​រក​កញ្ចប់​ថវិកា​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ។

ដោយ សួន សុផលមុន្នី RFA 2013-11-29 

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​លិខិត​អន្តរាគមន៍​មួយ​ផ្សេង​ទៀត​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ស្នើ​សុំ​ថវិកា​យក​ទៅ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជំពាក់​បំណុល​ម្ចាស់​ឥណទាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា លិខិត​អន្តរាគមន៍​ទៅ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ទាំង​បី​នេះ នឹង​ត្រូវ​ចុះ​ហត្ថលេខា​ដោយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​ដាក់​ទៅ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ។


អ្នកស្រី មូរ សុខហួរ៖ «យើង​ឃើញ​ថា ប្រជាកសិករ​យើង​គាត់​ដើរ​ខ្ចី​គ្រប់​កន្លែង ឥឡូវ​អស់​ទាំង​មាន​កន្លែង​ខ្ចី​ទៅ​ទៀត​ហើយ តើ​អោយ​ប្រជាកសិករ​យើង​ទៅ​ណា? គាត់​ប្រឈម​មុខ​ធំ​ណាស់​នឹង​ការ​រឹប​អូស​យក​ដីធ្លី បើ​សិន​គាត់​នៅ​មាន​បំណុល​នេះ។ ដូច្នេះ​មាន​តែ​វិធានការ​ពន្យារ​ពេល​នេះ។ ខ្ញុំ​ធ្វើ​លិខិត​ឲ្យ​អង្គការ​សហប្រជាជាតិ ឲ្យ​ធនាគារ​ពិភពលោក ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ដាក់​ជា​កញ្ចប់​ថវិកា​មួយ​នៅ​ក្នុង​ការ​ជួយ​សង​បំណុល​ដល់​ប្រជាពលរដ្ឋ​ទៅ​អង្គការ​និង​ធនាគារ»។

គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ក្រោយ​ទឹក​ជំនន់​បាន​ស្រក​ចុះ​ទៅ​វិញ​ភ្លាមៗ​នោះ​ បាន​ធ្វើ​លិខិត​អន្តរាគមន៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​បន្តបន្ទាប់​ដាក់​ទៅ​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ម្ចាស់​ឥណទាន​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ធនាគារ​តូច​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លិខិត​នោះ​មាន​ខ្លឹមសារ​សុំ​ម្ចាស់​បំណុល​ទាំង​នោះ​អនុ​គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​កូន​បំណុល​ សុំ​ឲ្យ​ពន្យារ​ពេល​ការ​សង​ប្រាក់ ​ទាំង​ការ​និង​ដើម​ ហើយ​សុំ​កុំ​ឲ្យ​មាន​ការ​រឹប​អូស​ទ្រព្យសម្បត្តិ ដូច​ជា​ដីធ្លី ផ្ទះសម្បែង​ជា​ដើម។

ទោះ​ជា​មាន​លិខិត​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ម្ចាស់​បំណុល​មួយ​ចំនួន​នៅ​តែ​គំរាម​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​កូន​បំណុល។

ជំទប់​ទី​២ ឃុំ​ព្រែកហ្លួង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា នី រំដួល​ បញ្ជាក់​ថា នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ព្រែកហ្លួង មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ជំពាក់​លុយ​គេ។ អ្នក​ភូមិ​ខ្លះ​រង​ការ​គំរាម​រឹប​អូស​ដីធ្លី ផ្ទះ​​សម្បែង​ថែម​ទៀត។ ដោយ​មើល​ឃើញ​ពី​ផល​លំបាក​នេះ​ កញ្ញា​ នី រំដួល បាន​យក​លិខិត​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ធ្វើ​លិខិត​អន្តរាគមន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដាក់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក​អោយ​ជួយ​អន្តរាគមន៍​ថែម​ទៀត។

កញ្ញា នី រំដួល៖ «ដើម្បី​ឲ្យ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ហ្នឹង​បាន​ដឹង​ឭ​ថា ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​នូវ​ប្រទះ​ជាមួយ​អង្គការ អ៊ីចឹង​ហើយ​ខ្ញុំ​សុំ​ពន្យារ​ពេល​រយៈពេល ៦​ខែ។ នៅ​ក្នុង​ឃុំ​ព្រែកហ្លួង​នេះ​ជំពាក់​ចង់​មួយ ១០០% អ៊ីចឹង​នៅ​ក្នុង​ភូមិ​ដូនអ៊ិន​តែ​មួយ ប្រជាពលរដ្ឋ​ដែល​ជំពាក់​គេ​ចូល​ជាង ២០០​នាក់​ហើយ ដែល​ខ្ញុំ​យក​មេដៃ​ពី​ពួកគាត់​ហ្នឹង»។

ប្រជាពលរដ្ឋ​ឈ្មោះ ប៊ុន នី​ អាយុ ៣៤​ឆ្នាំ​ រស់​នៅ​ភូមិ​បាក់​រទេះ ឃុំ​ព្រែកហ្លួង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បញ្ជាក់​ថា​ បច្ចុប្បន្ន​គ្រួសារ​គាត់​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​បង្វិល​សង​ទៅ​ម្ចាស់​បំណុល​បាន​ទេ​ ដោយសារ​តែ​ផល​ដំណាំ​ស្រូវ​របស់​គាត់​រង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់។ គ្រួសារ​គាត់​បាន​ខ្ចី​លុយ​ចំនួន ៣.៥០០​ដុល្លារ​ពី​ធនាគារ​ភូមិ​ ហើយ​ត្រូវ​សង់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។ ឥឡូវ​គាត់​ខ្វះ​លទ្ធភាព​បង់​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​នៅ​អំឡុង​ខែ​វិច្ឆិកា នេះ ក៏​ត្រូវ​ម្ចាស់​បំណុល​គំរាម​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ។

លោក ប៊ុន នី៖ «បាទ! វា​ខូច​ខាត​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង។ យើង​សង្ឃឹម​ថា កើត​មាន សង បែរ​ជា​ខកខាន​អ៊ីចឹង​ទៅ ដូច្នេះ​ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​ពន្យារ​ពេល ៦​ខែ ផ្អាក​បង់​ការ​ហ្នឹង ព្រោះ​ស្រូវ​ដែល​ត្រូវ​ទឹក​ហ្នឹង​អត់​ទាន់​ធ្វើ​ការ​បាន​ទៀត​ទេ»។

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី​ មូរ សុខហួរ ថ្លែង​ថា គ្រោះ​ទឹក​ជំនន់​បង្ក​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង។ ក្នុង​នោះ​​នៅ​ខេត្ត​បាត់ដំបង រង​គ្រោះ​ដោយ​ទឹក​ជំនន់​ធំ​ជាង​គេ។ បញ្ហា​ធំ​ចំពោះ​មុខ អ្នកស្រី​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​បាន​ចេញ​ថវិកា​ជួយ​ដល់​អ្នក​រង​គ្រោះ​ទាំង​នោះ​ទេ គឺ​គ្រាន់​តែ​បាន​ចេញ​លិខិត​អំពាវនាវ​ទៅ​ម្ចាស់​បំណុល​ឲ្យ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ​ អ្នកស្រី មូរ សុខហួរ ​បាន​ស្នើ​សុំ​ថែម​ទៀត ឲ្យ​ម្ចាស់​បំណុល​ទាំង​អស់​ទទួល​យក​ការ​អង្វរករ​របស់​ប្រជាពលរដ្ឋ​ជា​កូន​បំណុល។ លោក​ស្រី​ថា ការ​ពន្យារ​ឲ្យ​ពួក​គាត់​ក្នុង​រយៈ​ពេល ៦​ខែ​ គឺ​ពួក​គាត់​អាច​ស្ដារ​ផល​ដំណាំ​ឡើង​វិញ និង​អាច​បាន​ផល មាន​លទ្ធភាព​សង​ប្រាក់​ទាំង​ការ​ទាំង​ដើម​ទៅ​ម្ចាស់​បំណុល​វិញ៕

5 comments:

Anonymous said...

Owing 3500$ and seeking for help, are you sure they are the poor?

Anonymous said...

They are not poor -- its a tactic by CNRP to generate whatever money they can find to benefit their own pocket.

Anonymous said...

Ncrp serves all Khmers,they deserves to gets help by generosity of all khmers.Khmers over sea had obligation to help spread democracy for unfortunately Khmers in Nambodia today they lived under hanoi's dogs Hun sen.Phrase above should be ignored because if you see EVIL,you are ignored it,you're EVIL yourself! Its plenties Evils in Nambodia these days under Yiekcong's thugs from the jungle Hun sen!

Kdamjor

Anonymous said...

srey yuon viet cong rok $$$$$$$$$
oy ah Xen.

Anonymous said...

*បាន យីប៉ាយ (សង្គ្រោះ​ជាតិ​ខ្មែរ)១
​គ្រាន់នឹងជាន់កខ្មែរលេងដែរ..ណា!

*ចង់ទារអី បានហ្នឹង !
*ចង់ទារលុយ បានលុយ....ម៉ាសេរី!ងដែរ..ណា!