RFA/Soun Sophalmony |
ក្រៅពីចែកអាហារកញ្ចប់ និងភេសជ្ជៈ អង្គការការពារសិទ្ធិមនុស្សលីកាដូ នឹងរៀបចំល្បែងកម្សាន្ត និងប្រគំតន្ត្រីរាំលេងតាមបែបប្រពៃណីជូនដល់អ្នកជាប់ឃុំទៀតផង។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយថ្ងៃទី៨ ធ្នូ បានឲ្យដឹងថា អ្នកទោសជាប់ពន្ធនាគារទាំងអស់ ទោះបីជាសិទ្ធិសេរីភាពរបស់ពួកគេត្រូវដកហូតក៏ដោយ ក៏ប៉ុន្តែសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ពុំគួរបានដកហូតឡើយ ដូចជាសិទ្ធិក្នុងការចូលរួមព្រឹត្តិការណ៍សង្គមនេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងបន្ថែមថា នៅពេលដែលចំនួនអ្នកទោសមានការថយចុះបន្តិចក៏ដោយប្រៀបធៀបជាមួយឆ្នាំមុន ប៉ុន្តែភាពណែនចង្អៀតក្នុងពន្ធនាគារ ភាពគ្មានអនាម័យ នៅមិនមានភាពប្រែប្រួល ហើយអំពើពុករលួយបានរីករាលដាល។ អ្នកដែលជាប់ឃុំបណ្ដោះអាសន្នរង់ចាំសវនាការ ជាញឹកញាប់ត្រូវបានឃុំខ្លួនក្នុងលក្ខខណ្ឌលំបាកជាងអ្នកដែលត្រូវបានផ្ដន្ទាទោសដោយតុលាការរួចហើយ៕
2 comments:
Is it the jail? Look like chicken coup. So crowed.
Translate to English please
Post a Comment