Thursday, December 12, 2013

ក្រសួង​រំលឹក​អតិថិជន​ឲ្យ​ប្រុង​ប្រយ័ត្ន​មុន​ទិញ​ផ្ទះ​នៅ​តាម​បុរី​ខ្លះ


RFA/Vohar Cheath
គម្រោង​សាង​សង់​សរុប​​របស់​កម្ពុជា បាន​កើន​ឡើង​នៅ​​រយៈ​ពេល ១០​ខែ ក្នុង​ឆ្នាំ​២០១៣។ គម្រោង​ដែល​មាន​ការ​សាងសង់​ច្រើន​នៅ​ពេល​បច្ចុប្បន្ន គឺ​គម្រោង​​​បុរី​ផ្ទះ​ល្វែង។ ស្រប​ពេល​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ បាន​​​​​ក្រើន​រំលឹក​ដល់​អតិថិជន​ដែល​​ទិញ​ផ្ទះ​នៅ​តាម​បុរី​មួយ​ចំនួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ ពាក់ព័ន្ធ​​នឹង​ការ​សាងសង់​ខុស​ច្បាប់ និង​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ។

ដោយ អាន ស៊ីថាវ RFA 2013-12-12

ការ​ជួញ​ដូរ​វិស័យ​អចលនទ្រព្យ ជា​ពិសេស​ការ​ទិញ​លក់​ដី​ភូមិ​គ្រឹះ​និង​ផ្ទះ​ល្វែង​ជា​អាជីវកម្ម​មួយ​ដែល​រំពឹង​ថា​នឹង​ទទួល​ផល​ចំណេញ​ខ្ពស់។ ការ​ទិញ​លក់​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ភាគ​ច្រើន​តែង​តែ​ធ្វើ​ឡើង​ដោយ​សារ​​ការ​រំពឹង​ទុក​របស់​អ្នក​លក់​និង​អ្នក​ទិញ។ ប៉ុន្តែ​​ការ​ជួញ​ដូរ​បែប​នេះ ក៏​អាច​ប៉ះពាល់​ដល់​​អតិថិជន​ដែល​ទិញ​វិស័យ​អចលនទ្រព្យ​នោះ​ដែរ។

ផល​ប៉ះពាល់​អាច​ជាប់​ទាក់​ទង​នឹង​ច្បាប់​សាងសង់។ ច្បាប់​សាងសង់​ភូមិគ្រឹះ​និង​ផ្ទះ​ល្វែង​នៅ​តាម​បុរី​​ គឺ​មាន​បី​ប្រភេទ។ ទី​មួយ​ចេញ​ច្បាប់​ឲ្យ​សាងសង់​ដោយ​សារ​​​ថវិកា​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​បុរី ទី​ពីរ សហការ​ជាមួយ​ធនាគារ និង​ទី​បី ការ​សហការ​ជាមួយ​អតិថិជន មាន​ន័យ​ការ​​ចាប់​ផ្ដើម​សាងសង់ ហើយ​ដាក់​ផ្លាក​លក់ ដើម្បី​ប្រមូល​លុយ​ពី​អតិថិជន​មក​សាងសង់។ ផល​ប៉ះពាល់​ចំពោះ​គម្រោង​ដែល​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត គឺ​អាច​ប៉ះពាល់​ដល់​អ្នក​ទិញ​​ផ្ទះ​លើ​ការ​ទទួល​បាន​កម្មសិទ្ធិ​ជាន់​គ្នា​​​ជា​ដើម។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប (Bonna Realty Group) លោក នួន ឫទ្ធី មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​នំ​អត់​ម្សៅ។ ក្រុមហ៊ុន​​​អចលនទ្រព្យ​ភាគ​ច្រើន​មិន​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឡើយ។ ម៉្យាង​វិញ​ទៀត​ លោក​បញ្ជាក់​ថា ការ​ពុះ​ដី​លក់​ជា​ចំណែក​ដោយ​ម្ចាស់​ដី​ផ្ទាល់​ដោយ​គ្មាន​ការ​ចូល​រួម​ក្រសួង​ពាក់ព័ន្ធ គឺ​ជា​រឿង​ខុស​ច្បាប់។

បន្ថែម​លើ​នេះ អាជីវកម្ម​ផ្នែក​អចលនទ្រព្យ​ត្រូវ​ធ្វើ​តាម​បី​ដំណាក់​កាល​បី​សំខាន់។ ទី​មួយ ត្រូវ​ចុះ​បញ្ជី​​ពាណិជ្ជកម្ម ទី​ពីរ​ ចុះ​បញ្ជី​នៅ​នាយកដ្ឋាន​អចលនវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទី​បី បើ​អាជីវកម្ម​នោះ​ជា​​អាជីវកម្ម​បែប​វាយ​តម្លៃ​អចលនទ្រព្យ​ គឺ​ត្រូវ​ចុះ​បញ្ជី​ជា​សមាជិក​របស់​​សមាគម​ភ្នាក់ងារ​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា។

អ្នក​វិភាគ​អចលនទ្រព្យ​​​បាន​សង្កេត​ឃើញ​ថា អ្នក​ធ្វើ​អាជីវកម្ម​លើ​វិស័យ​អចលនទ្រព្យ​ភាគ​ច្រើន​មិន​បាន​ឆ្លង​កាត់​តាម​ដំណាក់​នេះ​ឡើយ។ បញ្ហា​នេះ អាច​ប៉ះពាល់​ការ​គ្រប់គ្រង​លំហូរ​​ទុន​​ទិញ​លក់​លើ​វិស័យ​អចលនទ្រព្យ​ និង​បាត់​បង់​ចំណូល​ពន្ធ។ ប្រតិបត្តិការ​បែប​នេះ ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្ដាល​ដែល​​ធ្វើ​ប្រតិបត្តិការ​ទិញ​លក់​វិស័យ​អចលនទ្រព្យ​រៀង​រាល់​ថ្ងៃ។

អ្នក​វិភាគ​ផ្នែក​អចលនទ្រព្យ​ លោក កឹក ណារិន មាន​ប្រសាសន៍​ថា អាជីវកម្ម​​អចលនទ្រព្យ​មួយ​ចំនួន​មិន​បាន​ឆ្លង​កាត់​​​ជា​ផ្លូវ​ការ​ឡើយ ដោយសារ​តែ​ម្ចាស់​វិនិយោគ​សំណង់​អចលនទ្រព្យ​មាន​លុយ​និង​ដី​​ផ្ទាល់​ខ្លួន។ ភាគ​ច្រើន​នៃ​អ្នក​វិនិយោគ​ទាំង​នោះ​ តែង​ធ្វើ​ឡើង​ដោយ​សុំ​ច្បាប់​ត្រឹម​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មិន​បាន​ចុះ​បញ្ជី​តាម​​ច្បាប់ អាច​ប៉ះពាល់​ដល់​អតិថិជន​ជា​អ្នក​ទិញ​អចលនទ្រព្យ។

លោក កឹក ណារិន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា អាជីវកម្ម​អចលនទ្រព្យ​ភាគ​ច្រើន​មិន​បាន​ប្រកាស​ខ្លួន​ជា​បុរី ឬ​បុរី​មួយ​ចំនួន​​​ទៀត​មិន​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​​​សាង​សង់​​និង​ធ្វើ​អាជីវកម្ម​ឡើយ។

បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម បាន​ចេញ​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​​ខែ​វិច្ឆិកា ថា ក្រសួង​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​​​អចលនទ្រព្យ​​ចុះ​បញ្ជី​​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ក្រសួង​បាន​លើក​យក​ក្រុម​ហ៊ុន​សាងសង់​ប្រមាណ​ជិត ២០​បុរី ឲ្យ​មក​ចុះ​បញ្ជី​នៅ​ក្រសួង​ពាក់​ពាន់​ជា​ចាំបាច់ ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

គោល​បំណង​របស់​​សេចក្ដី​ប្រកាស​នោះ រួម​មាន​ទី​មួយ​ ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ទី​ពីរ​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ និង​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​រឹងមាំ ទប់​ស្កាត់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ផ្សារភ្ជាប់​នឹង​វិស័យ​នេះ ទី​បី បង្កើត​ឲ្យ​មាន​យន្តការ​ទិញ​លក់​អចលនទ្រព្យ​ច្បាស់លាស់ និង​មាន​ការ​ទទួល​ខុល​ត្រូវ​រវាង​អ្នក​ទិញ​ និង​អ្នក​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ។ គោល​បំណង​សំខាន់​ទី​បួន គឺ​ការ​ពារ និង​ទប់​ស្កាត់​ហានិភ័យ​នៅ​ពេល​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នោះ​ក្ស័យ​ធន។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​សំណង់​នៃ​​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់ លោក ហ៊ុន ណារ៉ា បាន​អះអាង​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ ដែល​សាងសង់​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ត្រូវ​ទទួល​​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

របាយការណ៍​របស់​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់ បាន​បង្ហាញ​ថា ការ​ផ្ដល់​លិខិត​សាងសង់​​​មាន​ចំនួន ១.២០០​គម្រោង ដែល​ត្រូវ​នឹង​ទឹក​ប្រាក់​ជាង ២.២០០​លាន​ដុល្លារ​អាមេរិក​ នៅ​​រយៈ​ពេល ៩​ខែ ក្នុង​ឆ្នាំ​២០១៣​ ដែល​កើន​ឡើង​ប្រមាណ ២០% ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ស្រប​ពេល​ដែល​ការ​ផ្ដល់​​លិខិត​​អនុញ្ញាត​សាងសង់​កើន​ឡើង​នេះ ក្រសួង​ពាក់​ព័ន្ធ​និង​​អ្នក​​វិភាគ​អចលនទ្រព្យ ស្នើ​ឲ្យ​អតិថិជន​ពិនិត្យ​ចំណុច​សំខាន់​មួយ​​ចំនួន​មុន​នឹង​ទិញ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​មួយ។ ចំណុច​ដែល​ត្រូវ​ត្រួត​ពិនិត្យ​រួម​​មាន បុគ្គល​អភិវឌ្ឍ​​អចលនវត្ថុ​​​នៅ​កម្ពុជា​នោះ​ត្រូវ​មាន​​ពាក្យ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួម​ទាំង​មាន​​លិខិត​អនុញ្ញាត​សាងសង់ និង​មាន​លិខិត​បើក​ការដ្ឋាន​​សាងសង់​ដែល​ចេញ​ដោយ​ក្រសួង​​ដែន​ដី​នគរូបនីយកម្ម​និង​សំណង់។

ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​ដែល​ចុះ​បញ្ជី​នៅ​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន ១.៣០០​ក្រុមហ៊ុន។ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ប្រមាណ​​តែ​ ៦០០​ប៉ុណ្ណោះ​ដែល​មាន​សុពលភាព៕

5 comments:

Anonymous said...


Why doesn’t the dumb government post big signs on the illegitimate locations, instead of giving warning?
Do they try to create loopholes for making money?

Anonymous said...

Yes I am with you. Building, Planning Department of the City government should walk out the office every day to investigate who do what before their citizens commit mistake in building their living quarters. They should ask the builders to obtain building permits from the authority in that field. But they wait until they complete their house, then they make the charter to protest against builders. This action is a form of corruption by the government. We should not let that happen if we are honest enough to let their own people living in peace. It is not good to a government to do that to it's own people. It' s hurt not just feeling but country system. Please stop it.

Anonymous said...

A'Govt choy maray vear nis vear thveu ey vear???

What is happening in our Cambodia? I would like to ask the question: Generally the Govt under the construction companies or the construction companies under the Govt?

Fucking crazy Govt!

If they know that company was illegally constructed why don't they go to stop them instead warning to its own people, and who know which house is illegal and which house is legal if you are the local authority didn't know about it??

Tx

Anonymous said...

no law of construction communish style (anathebtey)this is cpp one party of cambodia funny

Anonymous said...

What happened to Camko City that have been built by South Korean investors? It looks like South Korean Investors withdrew and stopped doing business with illegal Vietnamese puppet Hun Sen's CPP government.

Stupid Vietnamese bastards in Hanoi and stupid and blind Vietnamese dog Hun Sen.