Thursday, December 05, 2013

សង្គម​ស៊ីវិល​ និង​បក្ស​ប្រឆាំង ទាមទារ​បង្កើត​ច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​


RFA/Den Ayuthea
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-អន្តរជាតិ​ និង​ឥស្សរជន​គណបក្ស​ប្រឆាំង​ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រាជរដ្ឋា​ភិបាល​ បង្កើត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ឲ្យ​បាន​ឆាប់​។ ឯក​អគ្គ​រដ្ឋ​ទូត​សហគមន៍​អ៊ឺរ៉ុប​ ប្រចាំ​ប្រទេស​កម្ពុជា​ ក៏​ចង់​ឃើញ​កម្ពុជាមានច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់ ​ដែរ​ ព្រោះ​ច្បាប់​នេះ​ជា​មធ្យោបាយ​មួយ​ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។

ដោយ ដែន អយុធ្យា RFA 2013-12-04

នាយក​ វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ លោក ​ណែប​ ស៊ីនថៃ​ ដែល​ជា​អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​សិក្ខា​សាលា​នេះ​ឡើង​ ថ្លែង​ថា​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារសំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​អភិវ​ឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។ លោក​បន្ត​ថា​ មាន​អង្គការ​ជាតិ​-​អន្តរ​ជាតិ​ជា​ច្រើន​ស្ថាប័ន​រង់ចាំ​សហការ​ និង​ផ្តល់​មតិ​យោបល់​ ជា​មួយ​ក្រសួង​ព័ត៌មាន​ ឬ​រដ្ឋា​ភិបាល​ ដើម្បី​ឈាន​ដល់​បង្កើត​ច្បាប់​ ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ បើ​សិន​ជា​រដ្ឋា​ភិបាល​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ​មែន​ ។  លោក​ ស៊ីនថៃ​ មាន​ជំនឿ​ថា​ តាម​រយៈ​សិក្ខា​សាលា​ ដែល​មាន​សមាភាព​ចម្រុះ​ នឹង​អាច​ជួយ​ដល់​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន ​ព័ត៌មាន​ស្រប​តាម​ប្រកាស​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពេល​ថ្មី​ៗ​នេះ​។
ចំណែក​លោក​ សេក​ បរិសុទ្ធ​ ទី​ប្រឹក្សា​បច្ចេកទេស​ វិទ្យា​ស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ ថ្លែង​ថា ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ចាំ​បាច់​ត្រូវ​មាន​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។  លោក​គាំ​ទ្រ​រដ្ឋា​ភិបាល​ ដែល​ប្រកាស​បង្កើត​ឲ្យ​មាន​ច្បាប់​នេះ​ឡើង​ ព្រោះ​យល់​ថា​ នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ មនុស្ស​គ្រប់​រូប​ គឺ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពិត​ និង​ឆាប់​រហ័ស​។ លោក​ថ្លែង​ថា​ សព្វ​ថ្ងៃ​នេះ​ សិទ្ធិ​ទទួល​បាន​​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ មិន​បាន​ទូលំ​ទូលាយ​ទេ​។  លោក​ សេក​ បរិសុទ្ធ​ ឲ្យ​ដឹង​ថា​ ច្បាប់​នេះ​ បើ​រដ្ឋាភិបាល​បង្កើត​ និង​អនុម័ត​ឲ្យ​បាន​ឆាប់​កាលណា​ កាន់​តែ​ប្រសើរ​ ព្រោះ​ជួយ​ជម្រុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ប្រសើរ​នា​ថ្ងៃ​អនាគត​។

រី ​ឯ​​លោក​ សុន​ ឆ័យ​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​នោះ​ដែរ ​បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​គណបក្ស​ប្រឆាំង​ ធ្លាប់​ស្នើ​ទៅ​រដ្ឋា​ភិបាល​ឱ្យ​បង្កើត​ច្បាប់​នេះ​ចំនួន​ ២​លើក​រួច​ហើយ​។ លោក​ថា​ ទើប​តែ​ពេល​ថ្មី​ៗ​នេះ​ រដ្ឋា​ភិបាល​ហាក់​បង្ហាញ​ឆន្ទៈ ​ចង់តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​។  លោក​បន្ត​ថា​ ដើម្បី​ឈាន​ដល់​លុប​បំបាត់​អំពើ​ពុករលួយ​ នៅ​ក្នុង​សង្គម​ឲ្យ​មាន​ប្រសិទ្ធិភាព​ ទាល់​តែ​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ ត្រូវ​បើក​ទូលាយ​។ ប៉ុន្តែ​បើ​រដ្ឋា​ភិបាល​លាក់លៀម​ឯកសារ​ផ្សេង​ៗ​ ស្តី​ពី​ផែនការ​អភិវឌ្ឍន៍​នានា​ ឬ​មិន​ផ្សព្វផ្សាយ​តម្លៃ​សេវា​សាធារណៈ​ផ្សេង​ៗ​ ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទូលំទូលាយ​ទេ​ នោះ​មិន​អាច​ទប់ស្កាត់​អំពើ​ពុក​រលួយ​បាន​ទេ​។

RFA/Den Ayuthea

នៅ​ក្នុង​សិក្ខា​សាលា ​នោះ​ដែរ​ លោក​ សុន​ ឆ័យ​ បាន​បក​ស្រាយ​ពី​សារសំខាន​ នៃ​ការ​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​បាន​ចាត់​ទុក​ថា​ ច្បាប់​នេះ​នឹង​ជួយ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​អភិវ​ឌ្ឍន៍​ប្រទេស​នា​ថ្ងៃ​អនាគត​។ លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ ឬ​ក្រសួង​ពាក់ព័ន្ធ​ មុន​នឹង​ ធ្វើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល​ ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

មិន​មែន ​មាន​តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ឬ​សមាជិក​សភា​បក្ស​ប្រឆាំង​ទេ​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ឲ្យ​បាន​ឆាប់​។ សូម្បី​ លោក​ ហ្ស៊ង់​ ហ្រ្វង់ស្វ័រ​ កូតំាង​ (Jean Francois Cautain) ​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ដែល​ចូល​​​រួម​បើក​សិក្ខា​សាលា​នេះ​ ក៏​ចាត់​ទុក​សិទ្ធិ​ទទួល​បាន​ព័ត៌មា​ថា​បាន​ផ្តល់​សារសំខាន់​ដល់​សង្គមជាតិ​ និង​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល​។  លោក​ទទូច​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ជម្រុញ​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ឲ្យ​បាន​ឆាប់​ ព្រោះ​ច្បាប់​នេះ​ ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​យុវជន​ ឬ​ព​លរដ្ឋ​មាន​ចំណេះ​ដឹង​បាន​ទូលំទូលាយ​។ ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នឹង​បង្កើត​ឲ្យ​មាន​ច្បាប់​ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។

លោក​ ឡាំ​ សុជាតិ​ ជា​នាយក​រង​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​គោល​នយោបាយ​ និង​ជា​ប្រធាន​គណៈកម្មការ​ដឹក​នាំ​ នៃ​ក្រុម​ការងារ​វិមជ្ឈការ​ភាព​ជា​ដៃ​គូ​ ដែល​មាន​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ជាង​៦០​ស្ថាប័ន​ ជា​សមាជិក ​ហើយ​ធ្វើការ​ផ្តោត​លើ​ការ​លើក​កម្ពស់​វិមជ្ឈការ​នៅ​កម្ពុជា​។ លោក​ឲ្យ​ដឹង​ថា​ចាំ​បាច់​បំផុត​ ដែល​កម្ពុជា​ត្រូវ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ព្រោះ​ថា​ សព្វ​ថ្ងៃ​នេះ​មិន​ថា​ព​លរដ្ឋ​ទី​ក្រុង​ ឬ​ជន​បទ​ទេ​ គឺ​ចង់​ដឹង​ព័ត៌មាន​ ជុំ​វិញ​តម្លៃ​សេវា​សាធារណៈ​ ឬ​ផែនការ​អភិវឌ្ឍន៍​នានា​ របស់​រដ្ឋាភិបាល​ជា​ដើម​។ ផ្តើម​ពី​បញ្ហា​នេះ​ លោក​ ឡាំ​ សុជាតិ​ ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ជម្រុញ​ ឬ​បង្កើត​ឲ្យ​មាន​ច្បាប់ ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ឆាប់​។

​ សិក្ខា​សាលា​ថា្នក់​ជាតិ​ ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​នេះ​ មាន​សមាស​ភាព​ចូលរួម​ពី​តំណាង​ព្រឹទ្ធសភា រដ្ឋ​សភា តំណាង​ស្ថានទូត​នានា​ មន្ត្រី​រដ្ឋា​ភិបាល​ និង​អង្គការ​ជាតិ​-អន្តរ​ជាតិ​ ព្រម​ទាំង​ផ្នែក​ពាក់​ព័ន្ធ​ជិត​២​រយ​នាក់​។

​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ បាន​ប្តេជ្ញា​ចិត្ត​ ព្រម​ទាំង​បាន​ជម្រុញ​ឲ្យ​ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា​ រៀប​ចំ​ក្រុម​ការងារ​ និង​ឯកសារ​ច្បាប់​ ឆ្ពោះ​ទៅ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ដែល​នឹង​អាច​អនុម័ត​ នា​ពេល​ខាង​មុខ​។

ច្បាប់​នេះ​ សម្រាប់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ មាន​ជំនឿ​ថា​ រដ្ឋាភិបាល​នឹង​ត្រូវ​អនុម័ត​ឲ្យ​បាន​ជា​ស្ថាពរ​ នៅ​ក្នុង​អណត្តិ​ទី​៥​នេះ​។

តាម​មាត្រា​ ១៩​ នៃ​សេចក្តី​ប្រកាស​ជា​សកល​ របស់​អង្គការ​សហ​ប្រជាជាតិ​ នៃ​កិច្ចការ​សិទ្ធិ​មនុស្ស​ ចែង​ថា​ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​យោបល់​ និង​បញ្ចេញ​មតិ​។ សិទ្ធិ​នេះ​រួម​បញ្ចូល​ទំាង​សិទ្ធិ​ក្នុង​ការ​គាំទ្រ​មតិ​ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ និង​សិទ្ធិ​ស្វែង​រក​ការ​ចែក​រំលែក​ព័ត៌មាន​ ឬ​គំនិត​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ ដោយ​គ្មាន​ដែន​កំណត់​៕

4 comments:

Anonymous said...

i give more credit to son chhay. i don't know about sam rainsy and kem sokha, the trouble-makers in cambodia's politics! don't they know cambodian people don't want anything to do with politics; they're just not interested!

Anonymous said...

8:09AM,
I give more credit to your mother. Your dad is a fcuking dickhead.

innocent_bystander

Anonymous said...

Ah wild khmer 10:02 AM
I give more credit to your mother. Your dad is a fcuking dickhead too and fuck your asshole together.

Anonymous said...


10:44AM=8:09AM

I rest my case. VietMinh_CHing dog...evil is in your gene.