Tuesday, December 03, 2013

មន្ត្រី​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​បាត់​លុយ​ជំនួយ​១០​ម៉ឺន​ដុល្លារ


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ខ្លះ ដែល​ផ្សាយ​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​បាន​ធ្វើ​ឲ្យ​បាត់​លុយ​ជំនួយ ១០​ម៉ឺន​ដុល្លារ។ ប្រាក់​ជំនួយ​ទាំង​នោះ បាន​មក​ពី​មន្ត្រី​យោធា​ផ្កាយ​មួយ ផ្កាយ​បី និង​ឧកញ៉ា​ក្នុង​ស្រុក​មួយ​ចំនួន។

ដោយ វោហារ ជាតិ RFA 2013-12-03

លោក ញ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នោះ នៅ​ថ្ងៃ​ទី​៣ ធ្នូ ថា ជា​ល្បិច​របស់​គណបក្ស​ប្រជាជន​កម្ពុជា បង្ខូច​កេរ្តិ៍​ឈ្មោះ និង​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ៖ «យើង​ដឹង​ហើយ​ថា នេះ​ជា​ល្បិច​ដដែល​ជា​ដដែល ជា​ការ​ញុះញង់​បំបែក​បំបាក់​ម្ចាស់​ជំនួយ ជាពិសេស​ម្ចាស់​ជំនួយ​នៅ​អឺរ៉ុប អាមេរិក និង​អូស្ត្រាលី បំភិត​បំភ័យ​ពួក​គេ​ឲ្យ​អស់​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ»។

កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​ចាយ​លុយ​ជំនួយ​ខ្ជះខ្ជាយ ហើយ​មន្ត្រី​ខ្លះ​បាន​យក​ប្រាក់​ជំនួយ​សង់​វីឡា​ផ្ទាល់​ខ្លួន​ទៀត​ផង។ តែ លោក ញ៉ែម បុញ្ញឫទ្ធិ បកស្រាយ​ថា ការ​ពិត​មិន​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ណា​ម្នាក់​ចាយ​វាយ​ប្រាក់​ជំនួយ​ដោយ​មិន​មាន​ការ​សម្រេច​ត្រឹមត្រូវ​ជា​មុន​នោះ​ទេ៕

3 comments:

Anonymous said...

តើសង្គ្រោះជាតិពួកឯងស្អីដែរ? សង្គ្រោះជាតិខ្មែរឬ សង្គ្រោះជាតិយួនទេ? មិនចាំបាច់ពួកឯង និយាយពេកបោកប្រាស់ទេ មើលតែលទ្ធិផលទៅ ឃើញហើយ ធ្វើនយោបាយជិត២ទសវត្សហើយ បំរើនរណា សាសន៍ណាជាអ្នកចំណេញ សាសន៍ណាជាអ្នកខាត? ពួកឯងឆ្លើយបានទេ មេពួកឯងបានលុយប៉ុន្មានពីពួកអាផ្តាច់ការនិងចិនយួនហើយយកទៅលាក់ឯណាខ្លះ?

Prasoeur Vann said...

ល្អដែរបានពួកឯងជួយរំលឹក ជួយប្រាប់ចៅហ្វាយឯង ថា គណបក្សសង្រ្គោះជាតិមានលុយដល់ទៅ១០ម៊ើន ឱ្យមន្រ្តីខ្លះចែកគ្នាចាយ ព្រោះពួកអ្នកទាំងនេះឥតមាន ប្រាក់ខែដូចពួកអាឆ្កែឯង យើងទាំងអស់គ្នានៅឯនាយ សមុទ្រមិនមានការអនចិត្ត តែបន្តិចក៏គ្មានដែរចំពោះ ប្រាក់បន្តិចបន្ទួចនេះ។ ប៉ុន្តែចំពោះពួកអាឆ្កែឯងវិញជិៈ លើអាកន្ទុំរុយទាំង១២គ្រឿងរាប់ផ្ទះវិឡាក្នុង១ថ្ងៃក៏រាប់ មិនអស់ដែរ ឡាន ប្រពន្ធចុង ម្តេចក៏មិនថាផងអា ខ្វាក់ លុយ១០ម៊ើនមិនបានស្មើពួកអាស្វាឯងយកប៊ិច ចុចលើក្រដាស់បន្តិចផង។

Anonymous said...

This is just a SAMKOK strategy. No worry....We know their trick.