Thursday, December 12, 2013

សាលាក្ដី​ខ្មែរ​ក្រហម​ប្រកាស​តែងតាំង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ថ្មី


RFA/Leng Maly
ដោយ កែវ និមល RFA 2013-12-11

លោក នីកូឡាស់ ខូមយ័ន បាន​ទទួល​ការ​ចាត់​តាំង​ពី​លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ទទួល​ការ​តែងតាំង​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។

មុន​ការ​តែងតាំង​នេះ លោក នីកូឡាស់ ខូមយ័ន បាន​ធ្វើ​អគ្គ​រដ្ឋអាជ្ញា​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​តុលាការ ពិសេស​សម្រាប់​ប្រទេស សេរ៉ាឡេអូន (Sierra Leone) ។ លោក​ធ្លាប់​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ លោក​ធ្លាប់​ដឹកនាំ​អង្គភាព​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​ទទួល​ថវិកា​ពី​អង្គការ​សហប្រជាជាតិ​នៅ​ទីម័រខាងកើត (East Timor) និង​បាន​ធ្វើ​ជា​រដ្ឋអាជ្ញា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី។ មុន​ពេល​ចូល​មក​បម្រើ​ការ​ក្នុង​ឆាក​អន្តរជាតិ លោក នីកូឡាស់ ខូមយ័ន បាន​ធ្វើ​ជា​រដ្ឋ​អាជ្ញា​នៅ​ទីក្រុង​ឡូសអែនជឺឡែស (Los Angeles) សហរដ្ឋ​អាមេរិក​អស់​រយៈពេល ២០​ឆ្នាំ។

លោក នីកូឡាស់ ខូមយ័ន បាន​ចូល​កាន់​តំណែង​ជំនួស​លោក អេនឌ្រូ ខេលី (Andrew Cayley) ដែល​បាន​លាលែង​តំណែង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣៕

1 comment:

Anonymous said...

បើយោងតាមសេចក្តីប្រកាសសុំពីតុលាការកំពូល
នាពេលថ្មីៗកន្លងមកនោះ និងពលរដ្ឋដែលជា ជនរងផងនោះ ដូចជាស៊ីសង្វាក់គ្នាទៅនិង លោកនីកូឡាស់ខូមយន័ចង់បានការកាត់ក្តីបន្ត
ឲ្យបានឆាប់ ដោយសំអាងលើហេតុផលពីរស្រប គ្នាគឺ ទី=ជនជាប់ចោទមានវយ័ចាស់ និងទី២=កាត់បន្ថយចំណាច។ ហេតុផលពីរនេះខ្ញុំបាទជា
ជនរងគ្រោះម្នាក់ដែរក្នុងចំណោមនោះសូមយល់ស្រប៕