|
RFA photo |
គណបក្សសង្គ្រោះជាតិ ដង្ហែក្បួនតាមម៉ូតូដូចការគ្រោងទុកនៅម៉ោង
៥ល្ងាចថ្ងៃ ទី១៦ ធ្នូ។ ក្បួនហែដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម
សុខា បានចេញដំណើរពីទីលានប្រជាធិបតេយ្យ
ដោយបំបែកគ្នាជាច្រើនទិសដៅ ហែតាមផ្លូវផ្សេងៗ
នៅម្ដុំសង្កាត់ផ្សារថ្មី ផ្សារចាស់ ផ្សារកណ្ដាល។
ដោយ វិទ្យុ អាស៊ីសេរី RFA 2013-12-16
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បញ្ជាក់ថា ក្រុមបាតុករនឹងចំណាយពេលហែក្បួនក្នុរយៈពេលតែមួយម៉ោង ហើយនឹងវិលត្រឡប់ចូលទីលានប្រជាធិបតេយ្យវិញ។
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិ ហែក្បួនបាតុកម្មម្ដងណាទេ។
|
RFA photo |
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅព្រឹកថ្ងៃទី១៦ ធ្នូ បញ្ជាក់ថា បក្សសង្គ្រោះជាតិ កំពុងបង្កអនាធិបតេយ្យដោយមិនគោរពតាមបទបញ្ជាសាលារាជធានីដែលហាមបក្សសង្គ្រោះជាតិហែក្បួន ហាមមនុស្សស្នាក់នៅទីលានប្រជាធិបតេយ្យលើស ២៤ម៉ោង។
ចំណែកមន្ត្រីបក្សសង្គ្រោះជាតិប្រកាសថា ការធ្វើបាតុកម្មគឺជាសិទ្ធិពលរដ្ឋដែលត្រូវបានធានាដោយច្បាប់ រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនមានសិទ្ធិហាមឃាត់ តែមានតួនាទីចាំបាច់ការពារសុវត្ថិភាពជូនបាតុករ។
|
RFA photo |
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញនៅថ្ងៃទី១៦ ខែធ្នូ នេះ បានឲ្យដឹងថា គណបក្សនេះនឹងធ្វើបាតុកម្មជារៀងរាល់ថ្ងៃទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ តទៅ ហើយមហាបាតុកម្មនឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅរៀងរាល់ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
កាលពីថ្ងៃទី១៥ ខែធ្នូ បក្សសង្គ្រោះជាតិ បានហែក្បួនបាតុកម្មអហិង្សាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដោយមិនមានអាជ្ញាធររារាំងឡើយ។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារអំពីព្រឹត្តិការណ៍នេះ...
4 comments:
JAMM TA JOSS TEU!
Hun Sen
Because khmer hate them(YOUN&SEIM) so much forgot to do anything else, that why they get richer and more power full every day. Right now khmer got nothing to match with their power, if the real full scale war broke of between khmer and those nation who going to suffer more? You should "love thy enemy" before they kill you all, if you want to win right now is not the time, the time come when you have strong military power to match them and friend with the super power nation before than you should "love thy enemy".
“I have always felt that Sam Rainsy was hoping for an overreaction by security authorities to generate martyrs for his movement. ”
University of New South Wales professor and Southeast Asia expert Carlyle Thayer
All the protesting has no result, I don't see anything going to change anytime soon. The leader of the protester are to weak, if they are strong there should be 100 thousand to a million of the protester in the streets right now. I see no blood spill, no death and it getting boring. They should give up now before the peoples turn againt the leader of the protester, because the leader are too weak, no result, no real goal to accomplish. People only support you if you give them what they want, if not those leader should be worry that they will turn back againt them
Post a Comment