RFA/Mom Sophon |
ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-06
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលការបោះឆ្នោត បានពន្យល់ថា គណបក្សនយោបាយទាំងពីរមិនមានឆន្ទៈពិតប្រាកដក្នុងការចរចាទេ ព្រោះថា គណបក្សជាប់ឆ្នោតប្រកាន់ជំហរឈ្នះចាញ់រៀងៗខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៦ ធ្នូ ថា គណបក្សប្រជាជនកម្ពុជា ចង់ឲ្យមានការចរចារកដំណោះស្រាយនយោបាយវិញ ប្រសើរជាងគណបក្សប្រឆាំងយកជម្រើសធ្វើបាតុកម្ម។
តំណាងក្រុមដឹកនាំចរចាគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នៅតែបើកផ្លូវចរចាជាមួយគណបក្សសង្គ្រោះជាតិ ហើយការយកជម្រើសធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ មិនមែនជាជម្រើសល្អដែលនាំឲ្យមានដំណោះស្រាយនយោបាយនោះទេ។
«សំឡេង»
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះ នៅខណៈដែលក្រុមមន្ត្រីសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ កំពុងធ្វើធម្មយាត្រា និងសិទ្ធិយាត្រា អបអរទិវាសិទ្ធិមនុស្សអន្តរជាតិ។ ហើយនៅថ្ងៃទី១០ ធ្នូ នេះ គណបក្សប្រឆាំងនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នេះដែរ។ ក្រៅពីនេះទៀត គណបក្សសង្រ្គោះជាតិ នឹងធ្វើបាតុកម្ម ១សប្ដាហ៍ម្ដងៗ ចាប់ពីថ្ងៃទី១៥ ធ្នូ ទៅ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ ក៏បើកចំហក្នុងការចរចានេះដែរ ប៉ុន្តែបញ្ហាសំខាន់នៅត្រង់ថា គណបក្សប្រជាជនកម្ពុជា មិនព្រមយករបៀបវារៈបីចំណុច ដែលគណបក្សសង្គ្រោះជាតិ ទាមទារដាក់ចូលក្នុងការចរចា រួមមាន ទី១ ការស្វែងរកការពិតលទ្ធផលបោះឆ្នោត ទី២ សុំឲ្យមេដឹកនាំកំពូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លាលែងពីតួនាទី និងទី៣ កែទម្រង់ការបោះឆ្នោត។
«សំឡេង»
នៅក្នុងបរិបទស្ថានភាពនយោបាយកំពុងប្រទាញប្រទង់នេះ អ្នកវិភាគនយោបាយបានលើកឡើងថា អ្នកនយោបាយបានប្រើនយោបាយឈ្នះចាញ់ ឬនយោបាយឈ្នះឈ្នះ។ ការប្រើយុទ្ធសាស្ត្រនយោបាយបែបនេះ គឺធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា នៅក្នុងស្ថានភាពបែបនេះ គណបក្សទាំងពីរត្រូវយកបញ្ហារៀងៗខ្លួនមកដាក់លើតុចរចា ប្រសិនបើគណបក្សទាំងពីរមានឆន្ទៈជួយដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
«សំឡេង»
ការជាប់គាំងនយោបាយនេះ ក៏ជាកត្តារាំងស្ទះ ធ្វើឲ្យកម្ពុជា នឹងប្រឈមវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចពន្យល់ថា បញ្ហាជាប់គាំងនយោបាយនេះ ធ្វើឲ្យអ្នកវិនិយោគដកថយ និងងាកទៅរកប្រទេសជិតខាងវិញជាដើម។
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ប្រសិនគណបក្សទាំងពីរមិនរកចំណុចឯកភាពគ្នាឃើញទេ គណបក្សទាំងពីរនឹងមានវិបត្តិដូចគ្នា គឺគណបក្សសង្គ្រោះជាតិ នឹងត្រូវចំណាយថវិកាកាន់តែច្រើន ក្នុងការដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម ហើយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ក៏ត្រូវខាតពេលវេលារកស៊ី នៅគ្រាដែលទំនិញគ្រប់មុខកាន់តែឡើងថ្លៃ។
ចំពោះគណបក្សប្រជាជនកម្ពុជា វិញ ប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ តាមរយៈការផ្ដល់កម្ចី និងជំនួយជាដើម ដោយសារតែការដឹកនាំសភា និងរដ្ឋាភិបាលដោយឯកបក្សនេះ៕
6 comments:
សត្វតោដ៏មានឣំណាច ឣាចទទួលបរាជ័យបាន បើរួបរួមគ្នាប្រយុទ្ធ...
Two Interesting videos to watch:
1. Battle at Kruger! - Lion Buffalo Standoff - in HD
http://www.youtube.com/watch?annotation_id=annotation_259387&feature=iv&src_vid=jprl9Xt34ko&v=DB43DK13bk4
2. Buffalo vs. Lions vs. Crocodile as seen on NBC Dateline - Amazing Hollywood Ending...
http://www.youtube.com/watch?v=yoEUODk_QrQ
Thanks for sharing this with us, I completely agree with you.. More news here : News In India
ឈុតឆាកតាក់ទិករបស់ពួកយួន រាប់មិនអស់
CNRP + CPP ....បោកបន្លំ ធ្វើជាមាន
( RAMBOខ្មែរ ក្លែងក្លាយផែង វណ្ណៈ គ្នាវា )
ចង់បាញ់សម្លាប់ នាយរន្ទះផ្ទប់កឹម សុខា
*ដើម្បីឲ្យខ្មែរជឿថា
អាបុកគល់កឹម សុខា វាពិតជាមេប្រឆាំង
អាយួនហ៊ុន សែន
ខ្លាំងខ្លានិងសង្គ្រោះជាតិខ្មែរមែនទែន!
*ទៅភស្វាវត្តភ្នំ ក៏វាមិនជឿដែរ!
ចរចារក៍មិនបាន មិនចរចារក៍មិនបាន ។ ដើម
ឡើយគណៈបក្សជំទាស់ព្រមចរចារ នាំគ្នាចោទ
ថា ទៅចែកអំណាចជាមួយពួកគណៈបក្សកុម្មុយ
និស្ត CPP ។ នៅពេលគណៈបក្សជំទាស់ធ្វើតាម
ឆន្ទៈប្រជាពលរដ្ឋទាមទារចង់បាន គឺត្រូវតែរក
យុត្តិធម៌ជូនម្ចាស់ឆ្នោតឲបាន ហើយ គណៈបក្ស
កុម្មុយនិស្ត CPP ចេះតែបដិសេធរហូតទើបគណៈ
បក្សជំទាស់ក៍មិនព្រមចរចារដែរ ។ ពេលនេះ នាំគ្នាចោទថា គណៈបក្សជំទាស់មិនព្រមចរចារ
ធ្វើឲការជាប់គាំងនយោបាយមិនអាចដោះស្រាយ
រួច ហើយបង្ខំឲគណៈបក្សជំទាស់គួរតែចរចារ មិនត្រូវធ្វើបាតុកម្មឡើយ ។
ពួកអង្គការខ្មែរក្រហមធ្លាប់ប្រើអំណាចផ្តាច់ការទៅលើប្រជាពលរដ្ឋខ្មែរ ដោយប្រើពាក្យថាៈ អង្គ
ការបត់បែន គឺវាផ្លាស់ប្តូការអនុវត្តិរបស់ពួកវា ម្តងអញ្ចេះ ម្តងអញ្ចុះ ស្រេចតែចិត្តវា ស្រេចតែ
វាថា ។ គ្មានអ្វីជាទៀងទាត់ គ្មានគ្រឹះ គ្មានអ្វី
ជាពិតប្រាកដ ។ ពេលបច្ចុប្បន្ននេះក៍នៅតែ
មានអ្នកខ្លះនៅតែប្រើទេស្តីហ្នឹងដដែល គ្មានផ្លាស់
ប្តូរសោះ ៕ កុម្មុយនិស្តនៅតែកុម្មុយនិស្ត បត់
បែនស្រេចតែចិត្ត ម្តងថាកុំចរចារ ម្តងថាត្រូវតែ
ចរចារ ។ បើត្រូវពួកគណៈបក្សផ្តាច់ការគំរាម កំហែង ឬ ទិញ មិនឲនិយាយការពិត នោះគួរ
តែនៅស្ងៀមទៅវាប្រសើជាង ។ បើបញ្ចេញវោ
ហានាំតែឲគេមើលឃើញពីធាតុពិតរបស់ខ្លួនវិញ
ទេ ។
អ្នកដែលគ្មានឆ័ន្ទៈពិតប្រាកដក្នុងការចរចារគឺ ពួកគណៈកុម្មុយនិស្ត CPP ទេមិនមែនគណៈបក្ស
ជំទាស់ទេ ។ ពីព្រោះពួកហ្នុងមិនព្រមចុះពីតំ
ណែង បើសិនជារកការពិតទៅឃើញថាពួកវា
ចាញ់ឆ្នោត ។ ដូច្នេះ ពួកហ្នុងមិនព្រមធ្វើការ
អង្កេតដើម្បីរកការពិត ទើបចេះតែបដិសេធ
រហូត ។ ប៉ុណ្ណឹងក៍មិនយល់ដែរ ចេះតែចោទ
ផ្តេសផ្តាស មិនសមជាអ្នកតាមដាននយោបាយ
ទេ សមតែធ្វើអ្នកបំរើពួកឆ្កែបំរើយួនកុម្មុយនិស្ត
វិញ វាប្រសើជាង ។
sometimes, i wonder, are these negotiators competent individuals? they need someone who knows what they are doing!
someone who is a decisive leader! not an ineffective, weak, uneducated type! otherwise, it goes nowhere but in circle! they need a good leader, a worldly one at that!
Post a Comment