Saturday, December 07, 2013

អ្នក​ឃ្លាំ​មើល៖ បក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា


RFA/Mom Sophon
គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ការ​កំណត់​ពេល​ជួប​គ្នា​ចរចា​ជា​ថ្មី ដោយ​ភាគី​ទាំង​ពីរ​អះអាង​រៀងៗ​ខ្លួន​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ចង់​ជួប​ចរចា។ ទោះ​បី​ជា​តំណាង​គណបក្ស​ទាំង​ពីរ​លើក​ឡើង​អំពី​ជំហរ ចង់​រក​ដំណោះស្រាយ​នយោបាយ​យ៉ាង​នេះ​ក្ដី តែ​មក​ទល់​ពេល​នេះ គណបក្ស​ទាំង​ពីរ​មិន​ទាន់​បាន​ជួប​គ្នា ដើម្បី​កំណត់​ការ​ចរចា​នោះ​ទេ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-06

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ពន្យល់​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា​ទេ ព្រោះ​ថា គណបក្ស​ជាប់​ឆ្នោត​ប្រកាន់​ជំហរ​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ធ្នូ ថា គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​មាន​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​វិញ ប្រសើរ​ជាង​គណបក្ស​ប្រឆាំង​យក​ជម្រើស​ធ្វើ​បាតុកម្ម។

តំណាង​ក្រុម​ដឹក​នាំ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បើក​ផ្លូវ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ការ​យក​ជម្រើស​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ មិន​មែន​ជា​ជម្រើស​ល្អ​ដែល​នាំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នោះ​ទេ។


«សំឡេង»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ នៅ​ខណៈ​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ធម្មយាត្រា និង​សិទ្ធិ​យាត្រា អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ហើយ​នៅ​ថ្ងៃ​ទី​១០ ធ្នូ នេះ គណបក្ស​ប្រឆាំង​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ នេះ​ដែរ។ ក្រៅ​ពី​នេះ​ទៀត គណបក្ស​សង្រ្គោះ​ជាតិ នឹង​ធ្វើ​បាតុកម្ម ១​សប្ដាហ៍​ម្ដងៗ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ ទៅ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​បើក​ចំហ​ក្នុង​ការ​ចរចា​នេះ​ដែរ ប៉ុន្តែ​បញ្ហា​សំខាន់​នៅ​ត្រង់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​យក​របៀបវារៈ​បី​ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ដាក់​ចូល​ក្នុង​ការ​ចរចា រួម​មាន ទី​១ ការ​ស្វែង​រក​ការ​ពិត​លទ្ធផល​បោះ​ឆ្នោត ទី​២ សុំ​ឲ្យ​មេ​ដឹក​នាំ​កំពូល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លា​លែង​ពី​តួនាទី និង​ទី​៣ កែ​ទម្រង់​ការ​បោះ​ឆ្នោត។

«សំឡេង»

នៅ​ក្នុង​បរិបទ​ស្ថានភាព​នយោបាយ​កំពុង​ប្រទាញប្រទង់​នេះ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​បាន​ប្រើ​នយោបាយ​ឈ្នះ​ចាញ់ ឬ​នយោបាយ​ឈ្នះ​ឈ្នះ។ ការ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​បែប​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ស្ថានភាព​បែប​នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​យក​បញ្ហា​រៀងៗ​ខ្លួន​មក​ដាក់​លើ​តុ​ចរចា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​មាន​ឆន្ទៈ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។

«សំឡេង»

ការ​ជាប់​គាំង​នយោបាយ​នេះ ក៏​ជា​កត្តា​រាំង​ស្ទះ ធ្វើ​ឲ្យ​កម្ពុជា នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ពន្យល់​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នេះ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដក​ថយ និង​ងាក​ទៅ​រក​ប្រទេស​ជិត​ខាង​វិញ​ជាដើម។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា ប្រសិន​គណបក្ស​ទាំង​ពីរ​មិន​រក​ចំណុច​ឯកភាព​គ្នា​ឃើញ​ទេ គណបក្ស​ទាំង​ពីរ​នឹង​មាន​វិបត្តិ​ដូច​គ្នា គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ចំណាយ​ថវិកា​កាន់​តែ​ច្រើន ក្នុង​ការ​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម ហើយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​ខាត​ពេល​វេលា​រក​ស៊ី នៅ​គ្រា​ដែល​ទំនិញ​គ្រប់​មុខ​កាន់​តែ​ឡើង​ថ្លៃ។

ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ តាម​រយៈ​ការ​ផ្ដល់​កម្ចី និង​ជំនួយ​ជាដើម ដោយសារ​តែ​ការ​ដឹក​នាំ​សភា និង​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​នេះ៕

6 comments:

Anonymous said...

សត្វតោដ៏មានឣំណាច ឣាចទទួលបរាជ័យបាន បើរួបរួមគ្នាប្រយុទ្ធ...
Two Interesting videos to watch:
1. Battle at Kruger! - Lion Buffalo Standoff - in HD
http://www.youtube.com/watch?annotation_id=annotation_259387&feature=iv&src_vid=jprl9Xt34ko&v=DB43DK13bk4
2. Buffalo vs. Lions vs. Crocodile as seen on NBC Dateline - Amazing Hollywood Ending...
http://www.youtube.com/watch?v=yoEUODk_QrQ

Unknown said...


Thanks for sharing this with us, I completely agree with you.. More news here : News In India

Anonymous said...

ឈុតឆាកតាក់ទិករបស់ពួកយួន រាប់មិនអស់
CNRP + CPP ....បោកបន្លំ ធ្វើជាមាន
( RAMBOខ្មែរ ក្លែងក្លាយផែង វណ្ណៈ គ្នាវា )
ចង់បាញ់សម្លាប់ នាយរន្ទះផ្ទប់កឹម សុខា

*ដើម្បីឲ្យខ្មែរជឿថា
អាបុកគល់កឹម សុខា វាពិតជាមេប្រឆាំង
អាយួនហ៊ុន សែន
ខ្លាំងខ្លានិងសង្គ្រោះជាតិខ្មែរមែនទែន!

*ទៅភស្វាវត្តភ្នំ ក៏វាមិនជឿដែរ!

Anonymous said...

ចរចារក៍មិនបាន មិនចរចារក៍មិនបាន ។ ដើម
ឡើយគណៈបក្សជំទាស់ព្រមចរចារ នាំគ្នាចោទ
ថា ទៅចែកអំណាចជាមួយពួកគណៈបក្សកុម្មុយ
និស្ត CPP ។​​ នៅពេលគណៈបក្សជំទាស់ធ្វើតាម
ឆន្ទៈប្រជាពលរដ្ឋទាមទារចង់បាន គឺត្រូវតែរក
យុត្តិធម៌ជូនម្ចាស់ឆ្នោតឲបាន ហើយ គណៈបក្ស
កុម្មុយនិស្ត CPP ចេះតែបដិសេធរហូតទើបគណៈ
បក្សជំទាស់ក៍មិនព្រមចរចារដែរ ។ ពេលនេះ នាំគ្នាចោទថា គណៈបក្សជំទាស់មិនព្រមចរចារ
ធ្វើឲការជាប់គាំងនយោបាយមិនអាចដោះស្រាយ
រួច ហើយបង្ខំឲគណៈបក្សជំទាស់គួរតែចរចារ មិនត្រូវធ្វើបាតុកម្មឡើយ ។

ពួកអង្គការខ្មែរក្រហមធ្លាប់ប្រើអំណាចផ្តាច់ការទៅលើប្រជាពលរដ្ឋខ្មែរ ដោយប្រើពាក្យថាៈ អង្គ
ការបត់បែន គឺវាផ្លាស់ប្តូការអនុវត្តិរបស់ពួកវា ម្តងអញ្ចេះ ម្តងអញ្ចុះ ស្រេចតែចិត្តវា ស្រេចតែ
វាថា ។ គ្មានអ្វីជាទៀងទាត់ គ្មានគ្រឹះ គ្មានអ្វី
ជាពិតប្រាកដ ។ ពេលបច្ចុប្បន្ននេះក៍នៅតែ
មានអ្នកខ្លះនៅតែប្រើទេស្តីហ្នឹងដដែល គ្មានផ្លាស់
ប្តូរសោះ ៕ កុម្មុយនិស្តនៅតែកុម្មុយនិស្ត បត់
បែនស្រេចតែចិត្ត ម្តងថាកុំចរចារ ម្តងថាត្រូវតែ
ចរចារ ។ បើត្រូវពួកគណៈបក្សផ្តាច់ការគំរាម កំហែង ឬ ទិញ មិនឲនិយាយការពិត នោះគួរ
តែនៅស្ងៀមទៅវាប្រសើជាង ។ បើបញ្ចេញវោ
ហានាំតែឲគេមើលឃើញពីធាតុពិតរបស់ខ្លួនវិញ
ទេ ។

អ្នកដែលគ្មានឆ័ន្ទៈពិតប្រាកដក្នុងការចរចារគឺ ពួកគណៈកុម្មុយនិស្ត CPP ទេមិនមែនគណៈបក្ស
ជំទាស់ទេ ។ ពីព្រោះពួកហ្នុងមិនព្រមចុះពីតំ
ណែង បើសិនជារកការពិតទៅឃើញថាពួកវា
ចាញ់ឆ្នោត ។ ដូច្នេះ ពួកហ្នុងមិនព្រមធ្វើការ
អង្កេតដើម្បីរកការពិត ទើបចេះតែបដិសេធ
រហូត ។ ប៉ុណ្ណឹងក៍មិនយល់ដែរ ចេះតែចោទ
ផ្តេសផ្តាស មិនសមជាអ្នកតាមដាននយោបាយ
ទេ សមតែធ្វើអ្នកបំរើពួកឆ្កែបំរើយួនកុម្មុយនិស្ត
វិញ វាប្រសើជាង ។

Anonymous said...

sometimes, i wonder, are these negotiators competent individuals? they need someone who knows what they are doing!

Anonymous said...

someone who is a decisive leader! not an ineffective, weak, uneducated type! otherwise, it goes nowhere but in circle! they need a good leader, a worldly one at that!