Thursday, December 05, 2013

គណបក្សសង្គ្រោះជាតិ ព្រមានធ្វើមហាបាតុកម្មទាមទារបោះឆ្នោតឡើងវិញ


....................................
ដោយ៖ តាំង វីដា និងស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013 | 1 ម៉ោង មុន VOD
គណបក្សសង្គ្រោះជាតិ (CNRP) ព្រមានធ្វើមហាបាតុកម្មថ្ងៃទី១៥ ខែធ្នូ ទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឡើងវិញ ប្រសិនបើមហាបាតុកម្មចុងក្រោយរបស់ខ្លួន ដើម្បីទាមទារការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នៅតែមិនមានលទ្ធផល។
ក្នុងដំណើរទស្សនកិច្ចចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែធ្នូ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងសារនយោបាយជាការព្រមានដល់គណបក្សកាន់អំណាចថា ប្រសិនបើការទាមទាររបស់ខ្លួនចាប់ពីថ្ងៃទី១០ ខែធ្នូ នៅតែមិនការយល់ព្រមទៀតនោះ គណបក្សនេះ នឹងធ្វើបាតុកម្មក្រោមរូបភាពធំជាងនេះ ទាមទារការបោះឆ្នោត សម្រាប់អាណត្តិទី៥ ឡើងវិញតែម្តង ៖ “ឥឡូវបើសិនជាទាមទារបីលើកហើយ គណបក្សប្រជាជន គជប មិនខ្ចីអើពើ ថ្ងៃ១៥នេះត្រូវជាថ្ងៃអាទិត្យ ១៥ធ្នូនេះ មិនទាររកយុត្ដិធម៌តែប៉ុណ្ណឹងទេ គឺទាមទារឲ្យបោះឆ្នោតឡើងវិញភ្លាម នេះជាសារនយោបាយដែលខ្ញុំផ្ញើឲ្យពិភពលោកដឹងឲ្យអន្ដរជាតិដឹង ថា បើសិនអ្នកឯងមិនឲ្យយើងបើកហិបឆ្នោត” ។


ជាមួយគ្នានេះ លោក កឹម សុខា អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមធ្វើធម្មយាត្រាចូលទីក្រុងភ្នំពេញគ្រប់ច្រកល្ហក ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិធ្វើសេចក្ដីសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំ។ លោកថា នៅពេលដែលបាតុករកើនដល់ប្រមាណ ៣០ម៉ឺននាក់ ពេលនោះ គណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើបាតុកម្មរហូតទាល់តែទទួលបានជោគជ័យ។ លោក កឹម សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ រៀងរាល់ម៉ោង ៧ព្រឹក និង៧ល្ងាច ព្រះសង្ឃនៅវត្តទូងស្គរ ៧នាទី អ្នកបើកម៉ូតូបើកឡានចុចស៊ីផ្លេ ៧នាទី អ្នកនៅផ្ទះយកចានស្លាបព្រាគោះ ៧នាទី។ លោកថា ការធ្វើបែបនេះ រហូតដល់អំណាចផ្ដាច់ការនៅកម្ពុជា នឹងត្រូវបានបញ្ចប់។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង បដិសេធឆ្លើយតបរឿងនេះ។ ចំណែកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបាត់ដំបង លោក ឈាង វុន មានប្រសាសន៍ថា លោកមិនខ្វល់ពីបាតុកម្មរបស់គណបក្សសង្គ្រោះជាតិឡើយ។ លោកថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តអនុវត្តការងារ រៀបចំប្រជុំសភា និងដឹកនាំរដ្ឋាភិបាលតាមធម្មតា ៖ “ហ្នឹងហើយគាត់ធ្វើអីធ្វើទៅរឿងរបស់គាត់ អារឿងចឹងៗបាច់ទេ ខ្ញុំអត់មានយល់ឃើញអីទាំងអស់ អរគុណហើយណាស់ គាត់ធ្វើអីធ្វើទៅ ហើយរឿងរបស់យើងនៅសភាគឺដំណើរការទៅមុខណាស់” ។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច យល់ថា ការទាមទារឲ្យមានការបោះឆ្នោតជាថ្មី អាចទៅរួច លុះណាតែគណបក្សសង្គ្រោះជាតិ មានយុទ្ធសាស្ត្រកម្រិតខ្ពស់ និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ លោកយល់ថា ច្រកចេញភាពជាប់គាំងនយោបាយនៅកម្ពុជា គឺអាស្រ័យទៅលើឆន្ទៈរបស់អ្នកនយោបាយតែប៉ុណ្ណោះ ៖ “ទីមួយបើសិនជាធ្វើនយោបាយសម្រាប់តែក្រុមសម្រាប់តែបក្ស សម្រាប់តែគ្រួសារគឺអត់អាចទៅរួចទេ ទីពីរ បើសិនជាធ្វើនយោបាយហ្នឹងលើបញ្ហាជាតិជាធំដូចអ្វីដែលខ្លួនបានផ្សព្វផ្សាយហ្នឹងអាហ្នឹងយើងជឿជាក់ថា ហ្នឹងមានដំណោះស្រាយស្អីដែលជាការចឹងបាន ទីបីបើសិនជា អ្នកនយោបាយទាំងពីរគណបក្សនៅតែបែរខ្នងដាក់គ្នា ហើយព្រះមហាក្សត្រនៅតែគង់តែក្នុងវាំងតទៅទៀតហើយមិនចេញតួអង្គមកដោះស្រាយទេ ពេលនោះយើងនឹងមានបញ្ហា” ។

គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអង្គារ បានជូនដំណឹងជាលាយលក្ខណ៍អក្សរទៅសាលារាជធានីភ្នំពេញ ពីគម្រោងដើរដង្ហែដោយសន្តិវិធី ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ឆ្ពោះទៅមុខមន្ទីររដ្ឋសភា នៅថ្ងៃទី១០ធ្នូនេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ និងដើម្បីឲ្យសាលារាជធានីជួយបង្កលក្ខណៈសម្រួលទីតាំងជួបជុំ និងការដង្ហែក្បួន ធានាការពារសន្តិសុខ សុវត្ថិភាពជូនដល់បាតុករ។ ទោះជាយ៉ាងណាក៏ដោយ សំណើនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ៕

សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

4 comments:

Anonymous said...

Yes, good idea. Let see who is the real winner. Let start re-enrol the voting list e,g age 18 and over must have ID like; name, date of birth and actual address where he or she live and could go vote in that particular area. IF you are sick and unable to vote must request one to be send out and but must have doctor certificate to say he/she unable to come on that day, but have the right to sent within 3 days ahead of time, in order for it to be opened on that same voting day for it to be counted.

This time no need thumb print, but must have an ID card with their own picture/name/DOB/adress, just like a driver licence. This way, no one in this world will be able to cheat ever again. I agree 100% for this re-election for the benefit of our nation and also to avoid from foreigners control as well. It is time for all khmer leaders to wake up before it is too late.

Anonymous said...

Do it now Mr useless barking...Mike.

Anonymous said...

If Sam Rainsy is the Prime Minister, it would take another 30 years to move down or up one notch. Mike.

Anonymous said...

Peaceful solution will not work with HUN SEN, all Demonstrators must be touch how to use Chemical or Biological mass destruction to protect Cambodian people, if HUN SEN will on the power Cambodian will be controlled by Vietnamese in the nearest future