.......................................
ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក លោក អ៊េត រ៉យ (Ed Royce) បានស្នើឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ ធានាការបោះឆ្នោតនៅកម្ពុជា ប្រកបដោយយុត្តិធម៌។
ដោយ យន់ សាមៀន 2013-12-02 RFA
ក្នុងពិធីប្រគល់លិខិតសរសើរឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ នៅទីក្រុងឡងប៊ិច (Long Beach) ក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) លោក អ៊េត រ៉យ ក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះចេញពីតំណែង ដោយសារតែការដឹកនាំរបស់លោកជាច្រើនទសវត្សរ៍កន្លងទៅ បណ្ដាលឲ្យពលរដ្ឋកម្ពុជា រងគ្រោះដោយសារការទន្ទ្រានយកដីធ្លីនិងអំពើពុករលួយ។
លោក អ៊េត រ៉យ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកពីគណបក្សសាធារណរដ្ឋដ៏មានឥទ្ធិពល បានប្រាប់សហគមន៍ខ្មែរអាមេរិកាំងនៅក្រុងឡងប៊ិច ថា ពលរដ្ឋខ្មែរឆ្អែតឆ្អន់នឹងលោក ហ៊ុន សែន ចំពោះការលួចប្លន់សន្លឹកឆ្នោត ដីធ្លី និងអំពើពុករលួយ។ លោកបន្តថា សហរដ្ឋអាមេរិកចង់ឃើញសំឡេងឆ្នោតពិតប្រាកដរបស់ពលរដ្ឋកម្ពុជា ហើយលោក ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង៖ «យើងចង់ប្រាប់ យើងឆ្អែតឆ្អន់ចំពោះលោក ហ៊ុន សែន ហើយ។ លោក ហ៊ុន សែន ត្រូវតែចុះចេញពីតំណែង។ យើងត្រូវការការបោះឆ្នោតប្រកបដោយភាពយុត្តិធម៌នៅកម្ពុជា»។
លោក អ៊េត រ៉យ បន្តទៀតថា មនុស្សស្និទ្ធនឹងមន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានកេងប្រវ័ញ្ចទ្រព្យសម្បត្តិ ដីធ្លីរបស់ពលរដ្ឋ ដោយកាន់កាប់ផ្ទៃដីប្រមាណ ៤០ភាគរយនៃផ្ទៃដីទាំងអស់របស់កម្ពុជា ហើយពលរដ្ឋជាច្រើនសែននាក់ ត្រូវបានបង្ខំបណ្ដេញពីផ្ទះសម្បែង។
លោកថា ពលរដ្ឋខ្មែរចង់ឲ្យមានការជ្រើសរើសមេដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពួកគេត្រូវគំរាមកំហែង ហើយអ្នកបោះឆ្នោតមួយចំនួនបានបាត់ឈ្មោះពីបញ្ជីបោះឆ្នោតថែមទៀត៖ «នេះជាពេលវេលាសមរម្យមួយសម្រាប់សហគមន៍អន្តរជាតិ និយាយថា វាគ្រប់គ្រាន់ហើយសម្រាប់ការបោះឆ្នោតដែលគ្មានយុត្តិធម៌។ ពលរដ្ឋកម្ពុជាទទួលរងការឈឺចាប់គ្រប់គ្រាន់ហើយ ចំពោះអំពើពុករលួយពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ ហើយបញ្ហានេះ កំពុងតែរីកដុះដាលថែមទៀត»។
លោក អ៊េត រ៉យ ក៏បានផ្ដល់ប័ណ្ណសរសើរមួយច្បាប់ដល់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពិធីជួបជុំពលរដ្ឋខ្មែរអាមេរិកាំង ក្នុងទីក្រុងឡងប៊ិច។ លិខិតសរសើរនោះ ផ្ដោតលើការតស៊ូដោយអហិង្សារបស់លោក កឹម សុខា ដើម្បីការផ្លាស់ប្ដូរសង្គម អោយមានសមភាពលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចដល់ពលរដ្ឋកម្ពុជា។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់តំណាងរាស្ត្រសហរដ្ឋអាមេរិក គ្មានឥទ្ធិពលទៅលើកម្ពុជាឡើយ ពីព្រោះពលរដ្ឋបោះឆ្នោតឲ្យលោក ហ៊ុន សែន ដើម្បីបន្តដឹកនាំកម្ពុជា។
តំណាងរាស្ត្រសហរដ្ឋអាមេរិកមួយចំនួនធ្លាប់បានដាក់ញត្តិ ឬសេចក្ដីសម្រេចចិត្តស្នើឲ្យសហរដ្ឋអាមេរិក ពិភាក្សាផ្អាកជំនួយទៅរដ្ឋាភិបាលកម្ពុជា ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជា មិនអាចជឿជាក់បាន។ រដ្ឋសភាសហរដ្ឋអាមេរិក គ្រោងនឹងពិភាក្សាសេចក្ដីព្រាងញត្តិនេះនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments (Atom)
3 comments:
One of the thing that American congress knew about Vietnam cotrol Cambodia or not?I'm not blame what U S A done on Cambodia,but I always think something seem to be slow for us on matter of our Contry today.KRANHUN EASAN
Nobody sees the irony here? I know Yingluck didn't make that statement, but the author/cartoonist/ poster lacks the knowledge about political situation. Sinawatra family has been passing power from each other for years starting from Thaksin to his brother in law to his lawyer, and now to Yingluck. Three people in his family and his lawyer became prime ministers of Thailand and this is not a inheritance of power? Shame on the author.
គណបក្សសង្រ្គោះជាតិ ស្រែកថា
ដូរមិនដូរ?
ដូរមិនដូរ?
ដូរមិនដូរ?
គណបក្សប្រជាជនសួរវិញថា
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment