Wednesday, December 04, 2013

សមាជិក​សភា​អាមេរិក​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

.......................................
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​រដ្ឋ​សភា​អាមេរិក លោក អ៊េត រ៉យ (Ed Royce) បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍ ធានា​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​យុត្តិធម៌។
ដោយ យន់ សាមៀន 2013-12-02 RFA
ក្នុង​ពិធី​ប្រគល់​លិខិត​សរសើរ​ឲ្យ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ នៅ​ទីក្រុង​ឡងប៊ិច (Long Beach) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អ៊េត រ៉យ ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​ការ​ដឹកនាំ​របស់​លោក​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា រង​គ្រោះ​ដោយសារ​ការ​ទន្ទ្រាន​យក​ដីធ្លី​និង​អំពើ​ពុករលួយ។

លោក អ៊េត រ៉យ សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ឥទ្ធិពល បាន​ប្រាប់​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡងប៊ិច ថា ពលរដ្ឋ​ខ្មែរ​ឆ្អែតឆ្អន់​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​លួច​ប្លន់​សន្លឹក​ឆ្នោត ដីធ្លី និង​អំពើ​ពុករលួយ។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​សំឡេង​ឆ្នោត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​លោក ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង៖ «យើង​ចង់​ប្រាប់ យើង​ឆ្អែត​ឆ្អន់​ចំពោះ​លោក ហ៊ុន សែន ហើយ។ លោក ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។ យើង​ត្រូវ​ការ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌​នៅ​កម្ពុជា»។

លោក អ៊េត រ៉យ បន្ត​ទៀត​ថា មនុស្ស​ស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ ដីធ្លី​របស់​ពលរដ្ឋ ដោយ​កាន់​កាប់​ផ្ទៃ​ដី​ប្រមាណ ៤០​ភាគរយ​នៃ​ផ្ទៃដី​ទាំង​អស់​របស់​កម្ពុជា ហើយ​ពលរដ្ឋ​ជា​ច្រើន​សែន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។

លោក​ថា ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មាន​ការ​ជ្រើសរើស​មេដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេ​ត្រូវ​គំរាមកំហែង ហើយ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ថែម​ទៀត៖ «នេះ​ជា​ពេល​វេលា​សមរម្យ​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ និយាយ​ថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​គ្មាន​យុត្តិធម៌។ ពលរដ្ឋ​កម្ពុជា​ទទួល​រង​ការ​ឈឺ​ចាប់​គ្រប់គ្រាន់​ហើយ ចំពោះ​អំពើ​ពុករលួយ​ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍ ហើយ​បញ្ហា​នេះ កំពុង​តែ​រីក​ដុះដាល​ថែម​ទៀត»។

លោក អ៊េត រ៉យ ក៏​បាន​ផ្ដល់​ប័ណ្ណ​សរសើរ​មួយ​ច្បាប់​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពិធី​ជួប​ជុំ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុង​ទីក្រុង​ឡងប៊ិច។ លិខិត​សរសើរ​នោះ ផ្ដោត​លើ​ការ​តស៊ូ​ដោយ​អហិង្សា​របស់​លោក កឹម សុខា ដើម្បី​ការ​ផ្លាស់ប្ដូរ​សង្គម អោយ​មាន​សមភាព​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដល់​ពលរដ្ឋ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក គ្មាន​ឥទ្ធិពល​ទៅ​លើ​កម្ពុជា​ឡើយ ពីព្រោះ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោក ហ៊ុន សែន ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា។

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ធ្លាប់​បាន​ដាក់​ញត្តិ ឬ​សេចក្ដី​សម្រេច​ចិត្ត​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក ពិភាក្សា​ផ្អាក​ជំនួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​អាច​ជឿជាក់​បាន។ រដ្ឋ​សភា​សហរដ្ឋអាមេរិក គ្រោង​នឹង​ពិភាក្សា​សេចក្ដី​ព្រាង​ញត្តិ​នេះ​នៅ​ពេល​ខាង​មុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

One of the thing that American congress knew about Vietnam cotrol Cambodia or not?I'm not blame what U S A done on Cambodia,but I always think something seem to be slow for us on matter of our Contry today.KRANHUN EASAN

Anonymous said...

Nobody sees the irony here? I know Yingluck didn't make that statement, but the author/cartoonist/ poster lacks the knowledge about political situation. Sinawatra family has been passing power from each other for years starting from Thaksin to his brother in law to his lawyer, and now to Yingluck. Three people in his family and his lawyer became prime ministers of Thailand and this is not a inheritance of power? Shame on the author.

Anonymous said...

គណបក្សសង្រ្គោះជាតិ ស្រែកថា

ដូរមិនដូរ?

ដូរមិនដូរ?

ដូរមិនដូរ?


គណបក្សប្រជាជនសួរវិញថា

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់យកស្នាមមេដៃ ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា