Thursday, December 12, 2013

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​ចំពោះ​មេ​បក្ស​ប្រឆាំង​ដែល​ចំអក​ឲ្យ​នាយក​រដ្ឋមន្ត្រី​អន់​ជាង​ស្ត្រី


Related story: In Siem Reap, Rainsy Again Calls for Hun Sen to Step Down

RFA photo
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល លោក សម រង្ស៊ី បាន​ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​មេ​ដឹក​នាំ​អន់​ជាង​ស្ត្រី​ទៅ​ទៀត​នោះ។ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ម្សិលមិញ នៅ​ឯ​ខេត្ត​សៀមរាប លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ លោក ហ៊ុន សែន មាន​ចិត្ត​សឿង​ដូច អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយក​រដ្ឋមន្ត្រី​ថៃ ដែល​ហ៊ាន​ប្រកាស​រំសាយ​សភា និង​រៀប​ចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-11

ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មិន​អាច​វិល​មក​រក​តុ​ចរចា​បាន​នោះ​ឡើយ ទោះ​បី​ជា​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​រៀងៗ​ខ្លួន​ថា ពួក​គេ​ចង់​ឲ្យ​មាន​ការ​ចរចា​បន្ត​ក៏ដោយ។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ផែន​ការ​ជា​បន្តបន្ទាប់ ដើម្បី​ដឹក​នាំ​បាតុករ​ធ្វើ​បាតុកម្ម​ក្នុង​រយៈពេល ១​សប្ដាហ៍​ម្ដង​ជា​ទៀង​ទាត់ ដោយ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ជាដើម។

ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច​នោះ បាន​អះអាង​ថា ការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត​ឡើង​វិញ មិន​អាច​ធ្វើ​ទៅ​រួច​ទេ ព្រោះ​ថា ការ​ដោះស្រាយ​អំពី​លទ្ធផល​ឆ្នោត​បាន​ដោះស្រាយ​រួច​រាល់​ទៅ​ហើយ។

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ចំអក​របស់ លោក សម រង្ស៊ី ដាក់ លោក ហ៊ុន សែន នោះ គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថា លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អស់​សង្ឃឹម​របស់​ខ្លួន។ លោក ផៃ ស៊ីផាន អះអាង​ថា ស្ថានភាព​របស់​កម្ពុជា ខុស​ពី​ប្រទេស​ថៃ ដោយសារ​ថា ថៃ មាន​ភាគី​បី​សំខាន់ គឺ​ព្រះមហាក្សត្រ រដ្ឋាភិបាល និង​យោធា។ ដោយ​ឡែក កម្ពុជា វិញ មាន​ព្រះមហាក្សត្រ​មាន​រដ្ឋាភិបាល និង​គោរព​រដ្ឋធម្មនុញ្ញ​ជា​ធំ។

«សំឡេង»

ការ​លើក​ឡើង​របស់ លោក ផៃ ស៊ីផាន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​នៅ​ឯ​ខេត្ត​សៀមរាប រាប់​ម៉ឺន​នាក់ កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោយ​ចំអក​ថា លោក ហ៊ុន សែន មិន​មាន​ចិត្ត​សឿង​ដូច​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ដែល​ហ៊ាន​ប្រកាស​លា​លែង​ពី​តំណែង​នោះ​ឡើយ។

«សំឡេង»

ការ​ថ្លែង​ចំអក​របស់ លោក សម រង្ស៊ី នេះ នៅ​ខណៈ​ដែល​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ទៅៗ ដែល​ក្រុម​អាវ​លឿង​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​ធ្វើ​បាតុកម្ម​ចង់​ទម្លាក់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ ព្រះមហាក្សត្រ​ថៃ បាន​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​រំលាយ​រដ្ឋសភា ដែល​ស្នើ​ដោយ​អ្នកស្រី​នាយក​រដ្ឋមន្ត្រី យីងឡាក់ ហើយ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​បោះ​ឆ្នោត​ជា​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ខាង​មុខ។ ក៏ប៉ុន្តែ នៅ​ក្នុង​ដំណាក់​កាល​អន្តរកាល​នេះ អ្នកស្រី យីងឡាក់ នៅ​តែ​ជា​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ។

តើ​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ក្លាហាន​របស់ អ្នកស្រី យីងឡាក់ ឬ​ក៏​ជា​ភាព​ទាល់ច្រក​នយោបាយ នៅ​ពេល​ខាង​ក្រុម​ប្រឆាំង​អាវ​លឿង​ថៃ បាន​ដាក់​សម្ពាធ​ខ្លាំង?

អ្នក​វិភាគ​នយោបាយ​បាន​ពន្យល់​ថា ការ​រំលាយ​សភា បោះ​ឆ្នោត​ឡើង​វិញ​របស់​ថៃ នេះ គឺ​នាយក​រដ្ឋមន្ត្រី​ថៃ ស្ថិត​នៅ​ក្នុង​ភាព​ទាល់ច្រក​នយោបាយ ពីព្រោះ​ថា ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​ដាក់​សម្ពាធ​ខ្លាំង​ទៅ​រដ្ឋាភិបាល ដោយ​បាន​ឡោមព័ទ្ធ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នោះ។ ដោយ​ឡែក​សម្រាប់​កម្ពុជា វិញ គណបក្ស​ប្រឆាំង​ខ្មែរ​មិន​មាន​យុទ្ធសាស្ត្រ​ខ្លាំង​ដូច​គណបក្ស​ប្រឆាំង​ថៃ ដែរ។ ដូច្នេះ ការ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ជា​ការ​លំបាក​មួយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ថៃ មាន​អំណាច​ខ្លាំង មាន​សេដ្ឋកិច្ច និង​អាច​ឲ្យ​ប្រទេស​ថៃ ដាច់​ទំនាក់ទំនង​ការបរទេស​ថៃ។ ដូច្នេះ រដ្ឋាភិបាល​ថៃ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រកាស​លា​លែង ឬ​រំលាយ​សភា​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​បាន​ប្រើ​យុទ្ធសាស្ត្រ​ដូច​គណបក្ស​ប្រឆាំង​ថៃ រដ្ឋាភិបាល​កម្ពុជា ក៏​នឹង​យក​ជម្រើស​ដូច អ្នកស្រី យីងឡាក់ ដែរ។

«សំឡេង»

លោក​បណ្ឌិត សុខ ទូច បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ យក​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​ដូច លោក មហាត្មៈគន្ធី នោះ គឺ​ហួស​សម័យ​កាល​ហើយ។ យុទ្ធសាស្ត្រ​នេះ​មិន​អាច​ប្រើប្រាស់​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​បាន​ឡើយ។ លោក សុខ ទូច លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ខ្លាំង នៅ​ពេល​នោះ​រដ្ឋាភិបាល​នឹង​ទន់​ខ្សោយ ហើយ​អាច​ធ្វើ​ដូច អ្នកស្រី យីងឡាក់ ដូច្នោះ​ដែរ។

«សំឡេង»

ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​មិន​ច្បាស់​លាស់​នៅ​ឡើយ អ្នក​ឃ្លាំ​មើល​បញ្ហា​នយោបាយ​បាន​លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​ខ្លាំងក្លា​ដូច​ប្រទេស​ថៃ នោះ ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ងាយ​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ ហើយ​រដ្ឋាភិបាល​អាច​ប្រឈម​នឹង​បញ្ហា​លំបាក​ជាង​រដ្ឋាភិបាល​ថៃ ទៅ​ទៀត។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណបក្ស​នេះ​នឹង​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ ត​ទៅ ដោយ​មួយ​សប្ដាហ៍​ធ្វើ​ម្ដង។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​អហិង្សា ដោយ​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទាមទារ​ឲ្យ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា ពន្យល់​ថា បញ្ហា​នយោបាយ​នៅ​ប្រទេស​ជិត​ខាង​អាច​ជះ​ឥទ្ធិពល​ដល់​កម្ពុជា។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា ស្ថានភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា នេះ អ្នក​នយោបាយ​ត្រូវ​តែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ធំ​វិញ​ប្រសើរ​ជាង ពីព្រោះ​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន គឺ​ចង់​ឲ្យ​មាន​ជីវភាព​ធូរធារ​រស់​នៅ​បាន​សមរម្យ​ក្នុង​សង្គម។

«សំឡេង»

ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បាន​អូស​បន្លាយ​ពេល​ជាង ៦​ខែ​មក​ហើយ គិត​ចាប់​ពី​ថ្ងៃ​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា កន្លង​មក។ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ធ្វើ​ការ​ចរចា​ចំនួន​បី​លើក​មក​ហើយ តែ​លទ្ធផល​បាន​បរាជ័យ។ មក​ទល់​ពេល​នេះ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​បើក​ទ្វារ​ចំហ​ក្នុង​ការ​ចរចា ប៉ុន្តែ​បញ្ហា​ជាក់​ស្ដែង មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​មិន​បាន​ទាក់ទង​គ្នា​ដើម្បី​ចរចា​ទេ ដោយ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន៕


28 comments:

Anonymous said...

HR Phay Siphom heuy when I see your face I am boring, because you are a cheap in your mind and you are fulish. Ah nor rork

Anonymous said...

Wanna hit the head of Bastard Phay Siphan. This bastard needs to stop and understand the situation of Cambodia and the suffers of Cambodian people under the CPP regime led by Vietnamese puppet Hun Sen.

Can not believe that this Bastard Phay Siphan is going on and on.

Wanna chase him out and let him go hide somewhere in Hanoi and let him have a life in the Communist Vietnam.

This bastard Phay Siphan is talking like Parrot by listening his tone or voice. That is very disgusting of him.

Anonymous said...

Continued from 8:00 PM

This bastard Phay Siphan is very stubborn and tries to save his ass by avoiding what he has done to destroy Cambodia and hurting Cambodian people because have served the corrupted CPP and dumb Hun Sen (Vietnamese puppet) and he has made the mistakes. How much money this bastard Phay Siphan wants to earn for himself and then runs away from what he has done to hurt Cambodian people and caused too much troubles to Cambodia.

He should be regretful for what he has done so wrong for his life. He is very stupid and dumb, talking like a parrot for the Communist Criminal CPP coming from Yuon/Vietnamese killers in Hanoi.

Anonymous said...

noim knea jae tae ah phay sipharn
plix jae ah jor xam rainxy n
ah jor kem xokha.

Anonymous said...

Phai se'pouk,bouk Mae vea ott barn ka ....Ah Phai eats Mud,ah Phai selling his asshole/soul for dictator Hun sen and Hanoi destroy Khmer nation. Ah lop Phai Se'pouk will dies in 2014 by car crash,I see his future infront of the prediction mirrow,while pray to Allah facing Mecca last night.

Kdamjor

Anonymous said...

I wonder what kind of education he has why he so dump & stupid ,because khmer have many dump monkey like phay siphan work in government that why we have problems between khmer and khmer, A CHOUY MAY .

Anonymous said...

Your work is so variably awake, have you ever thought that you work as a dish washer in Restaut... Nice to see a trademark of Srey Leuk Cheung on your heart. But please take care na, pror yath kmeng kmeng lourch york but!

Anonymous said...

What he has studied? Because some study will never get job in industry countries too.

Anonymous said...

វាមិនខុសទេដែលថានាយហ៊ុន សែនអន់ជាងស្រី...

យកអតីតខ្មែរក្រហមដែលមានចិត្តនៅតែក្រហម ជាជនយង់ឃ្នងបាតផ្សារ
ជាចោរលួចមាន់តាមភូមិ ជាឃាតករ ជាទមិឡឥតសាសនា ជាជនអវិជ្ជា
ដែលចំកោងតាំងខ្លួនជាបណ្ឌិត ជាជនខ្លាំងដ៏កំសាក ជាជនដែលបានអំ
ណាចដោយសារព្រមលក់ទឹកដី ព្រៃ កោះ និងលក់ក្បាលធ្វើកញ្ជះយួន ទៅ
ប្រៀបធៀបជាមួយនាយករដ្ឋមន្រ្តីស្រីថៃមិនកើតទេ ។ វាខុសគ្នាឆ្ងាយមែន
ទែន តាំងពីដើមកំណើតវង្សត្រកូល កម្រិតការសិក្សាជាក្របខ័ណ្ឌ ...។ អ្នក
ស្រីយីងឡាក់ជានាយករដ្ឋមន្រ្តីឯករាជ្យដែលឈ្ណះតាមរយៈការឈ្នះឆ្នោត ។
អ្នកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនសម្រាប់តែការឃោសនាមុនពេលបោះ
ឆ្នោត ដោយមិនបាច់ចំណាយប្រាក់វាល់លានដុល្លាទិញក្បាលគណៈកម្មការ
រៀបចំការបោះឆ្នោតឱ្យពង្រាយគ្នាចាំលួចបន្លំសន្លឹកទេ..។ឃើញថាអ្នកស្រី
មានចិត្តសឿងជាងហ៊ុន សែនឆ្ងាយហៅមិនឮ ។ ចំណែកហ៊ុន សែន បាន
ចំណាយប្រាក់ជាតិរាប់រយលានដុល្លាទាំងសម្រាប់ការឃោសនា ការជួល
គណៈកម្មការរៀបចំការបោះឆ្នោតឱ្យត្រៀមគ្នីគ្នារាប់រយនាក់ចាំប្លន់យក
សន្លឹកសន្លឹកឆ្នោត និងសម្រាប់ទិញទឹកចិត្តជនរួមជាតិខ្មែរដែលឃ្លាន
ខ្លាច ខ្លៅ ឱ្យបោះឆ្នោតឱ្យគណបក្សរបស់ខ្លួន ..ប្រឹងចូក ប្រឹងចែវ និង
បើកក្តោងបុណ្ណឹងហើយ ក៏នៅតែចាញ់គណបក្សខ្មែរស្នេហាជាតិដែរ!
ហេតុអី? ហេតុថាផ្លែផ្កានៃអំពើបាបកដែលហ៊ុន សែន បានសាងដាក់
ពលរដ្ឋខ្មែរនិងព្រះសង្ឃ វាហុចផលឡងមកវិញ! អំពើក្បត់ជាតិមិនតែង
តែឈ្នះជារហូតនោះឡយ!

Anonymous said...

ប្រជាជនភាគច្រើនពិតជាមិនចង់ឃើញមុខអាជនពាលមាត់ស្អុយនេះទេ វាពិតជាត្រូវការបញ្ជូនទៅជួបDr.មើលខួរវាសិន។

Anonymous said...

sounds like sexism, looking down on women. maybe it's the culture thing!

Anonymous said...

Mr.Phay C pan stop barking, every time you bark for your evil YOUN's puppet H X ! your head is more bald, your face look like a dead man and you are out of mine now, it is nothing wrong for comparing, similarity the situation ! Mr. Hun Xen is YOUN's puppet and you are keep barking ! every once of Cambodian people know even the children underage !

Anonymous said...

ពួកឆ្កែសម្ល ឆ្កែថោក និង កំសាកបំផុត ទាំង
ចៅហ្វាយនាយទាំងឆ្កែបំរើសុទ្ធតែអន់ជាងស្រីទាំង
អស់ ។ លោកស្រី យិនឡាក់ ជាស្រ្តីភេទតែពិត
ជាក្លាហាន មានភាពថ្លៃថ្នូរគួរឲគោរពសមជាអ្នក
ដឹកនាំមួយរូបដែរ​ ។ មិនដូចពួកអាចោរលួច
គោក្របីអ្នកស្រុក ក្លាយជាចោរព្រៃ ជាឃាតករ
សាហាវព្រៃផ្សៃ បាតដៃប្រឡាក់សុទ្ធតែឈាមខ្មែរ
នោះទេ ។ នគរខ្មែរមានអ្នកដឹកនាំបែបនេះ
យើងជាប្រជាពលរដ្ឋមិនអាចទទទួលយកបានឡើយ ។ យើងមិនសុខចិត្តទុកឲអ្នកដឹកនាំបែហ្នឹង
នៅតទៅទៀតឡើយ សូមអង្គការសហប្រជាជាតិ
និង សហរដ្ឋអាមេរិកធ្វើតាមការចង់បានរបស់ប្រ
ជាពលរដ្ឋខ្មែរភាកច្រើនផង គឺផ្លាស់ប្តូរអ្នកដឹក
នាំបច្ចុប្បន្ននេះចេញជាបន្ទាន់ ទោះតាមវិធីណា
ក៍ដោយ ។ យើងមិនអាចស៊ូទ្រាំឲមានអ្នកដឹកនាំ
ប្រទេសសុទ្ធតែពួកក្បត់ជាតិ លក់ជាតិ និង ជា
ឃាតករព្រៃផ្សៃទាំងនេះទៀតបានឡើយ ។

Anonymous said...

អាហ៊ុន សែន នេះវាមិនមែនជាមនុស្សខ្លាំងមានកិត្តិយសគួរគោរពនោះទេ ។ អាហ៊ុន សែនជា
អតីតចោរលួចគោក្របីនៅភូមិដូង(ពាមកោះស្លា)
ឃុំក្រូចឆ្មារស្រុកស្ទឹងត្រងក្នុងខេត្តកំពង់ចាម។
អាហ៊ុន សែនត្រូវបានយួនលើកបន្តុបឧ្យធ្វើជានាយករដ្ឋមន្រ្តីចោរនៅក្នុងរដ្ឋាភិបាលចោរនៃព្រះរាជាណាចក្រអច្ឆរិយៈចោរក្រោមការគារពារនឹងត្រួតត្រារបស់យួន(អាសីហមុនីជាស្តាចម៌មោឃៈ)
អាហ៊ុន សែន មិមែនជាមនុស្សខ្លាំងទេ? មានតែសម រង្ស៊ី នឹង កឹម សុខា​ទេដែលជាមេដឹកនាំកំ
សោយមិនអាចទម្លាក់អាហ៊ុន សែន ឧ្យចុះចេញពីអំណាចមិនបាន​?។ 
មិនតែប៉ណ្ណោះសម រង្ស៊ី នឹង កឹម សុខា មានបំណងចង់ក្បត់នឹងឆន្ទៈរបស់ខ្មែរដែលគាំទ្រគណបក្សសង្គ្តោះជាតិថែមទៀត ?​។
អាពីរនាក់នេះមិនមាននយោបាយអ្វីឧ្យបានច្បាស់លាស់ម្តងណាទ្បើយ ? ។
នៅក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ បើមានអ្នកនយោបាយមិនប្រាកដនិយមដូចសម រង្ស៊ី នឹង
កឹម សុខា យ៉ាងដូច្នេះ ប្រទេសខ្មែរយើងនឹងត្រូវធ្លាក់ទៅលើកណ្តាប់ដៃរបស់យួនជាពិតប្រាកដ ។
ឯអាហ៊ុន សែន វាមិនខ្លាំងអ្វីទេ ? គ្រាន៉តែមីសាម ហ៊ាងជាប្រពន្ធវាទៅរួមភេទជាមួយអាសង្ឃឈ្មោះអំ លឹមហេង នៅឯវត្តចំពុះក្អែក ក៏អាហ៊ុន សែន ឃាត់ឃាំងមិនបានផង ?​។
តែអំនួតអាហ៊ុន សែន មានហួសមាឌ ។ អាហ៊ុន សែន វាប្រកាសឪ្យខ្មែរដឹងថាបើវាមិនអាចការពារមីសាម ហ៊ាង មិនឧ្យទៅរួមផេទជាមួយអាអំ លឹមហេង មិនបានសម្រេច វា(អាហ៊ុនសែន វាសុខចិត្តកាត់(ក្ត)វាបោះចោលឧ្យឆ្កែស៊ី

Anonymous said...

ចេះនិយាយទៅរួច លោកផៃស៊ីផាន? ‹‹ទំនាស់នៃការបោះឆ្នោតបានដោះស្រាយរួចរាល់ហើយ។››
ទំនាស់ដោះស្រាយរួចបាន វាទាល់តែភាគីទាំងពីរសុខចិត្ត ទាំងអស់គ្នា។ ហើយនេះ លោកបានឃើញហើយឬនៅ ឬក៏លោកខ្វាក់ភ្នែកដែរ តើគណបក្សសង្គ្រោះជាតិ សុខចិត្តហើយឬនៅ?
ចំជាមានខួរក្បាលបង្កងមែន។

Anonymous said...

Heh! Ah Phay Siphan Ah Chker Khuor Yuon. What do you want now do you want more pay from ah Kwak? Of course, you will get pay more and more as long as you keep barking more to please your boss. You are a dirty snob. It was a right way that Mr. Sam Rainsy made a comparison Mr. Hun Sen to Ms Yinglak Sinavatra because both are Prime Ministers and both are humans, Rainsy couldn't not compare Mr. Hun to dogs because dogs and human are different species; even dogs are sometimes more intelligent than men though. So in term of the national interest is at stake, Prime Minister Sinavatra took an outstanding courage to choose the right solution by calling another election which will be taken place some time in February 2014 even she had won with the majority in her last election nearly 3 years ago. And now take a look at the political situation in Cambodia, Hun Sen has established an coordinating system aka NEC to do all possible means to assure the CPP has won the election all the time. These dirty tricks include intimidating, cheating and stealing the result of the election just as the last election in July 28th. The NEC had been manipulating the result of the election under the watching eyes of millions up on millions of the Khmer people. And yet Hun Sen still clings on power just like an animal called 'TOAK KAER' hangs on the wall. Yes, it is not fair to compare a total blind and deaf, cheap and dirty dumb man, who knows only the laws in the jungle to a very intelligent and very sophisticated woman who puts the interest of her nation as the main task for her to solve as the Prime Minister.

Anonymous said...

ah phay siphan let kdet ah HUN SEN

Anonymous said...

Group thieves worries themselves that the barking always make up story to bark back to oposition party,because it was the same political cheating, differance only Thai independant no foreigns control like H S pupet Phay Siphace talks smell like Phaum,these scary people wake up to many groups since the first of december.But only CNRP not do finish the jobs like Thai,I, don't understand why they let people quict from protest on dec.10 ???????? KRANHUN EASAN

Anonymous said...

Ah Siphan is really a human parrot.
"Many parrots can imitate human speech or other sounds. Parrots just repeat sounds that they have been taught. They do not really understand what they are saying."

Anonymous said...

Eh A Phay Vu ngyuen Si Poop...A Keo romaign Kdan remi-matin/aka Keo vietvu remee A Cheam yap Yiep, A Chheang Vunyoun and the likes

Barking in every time about the CPP is not important to Khmer Citizens anymore at all, though, you has publicized the informant through the stated TV such as TVK, Bayon...
Why.. b'cause we knew as why, where and who you were going to do that things against your own nation,especially, to your grand ancestors, grand parents and your dumbass family kid and grand kids in the future, don't you think?

Or you just cared your own wiseass all alone in your life?

All the CPP's party's youn don't ever forget to take a closely looked on A Seng Chan's case...
here's a brief info to your thugs all...

Here's message to Khiev VO Kanharelouy---- Whatever you just said that wasn't really affect to the mass citizens inside/outside country at all since we knew exactly that the general election's victory was belonged to the CNRP's already. Unfortunately, you were the ones made an announcing or claiming as the CPP won it, instead. What do you think? In reality, you were a thief by destroying and damaging ours rights why. For fact, the result is supposed to be made it by wise-ass NEC and why would you do that.
About one of your unprofessional agent who A Seng Chan got hit by the mass protesters in recent at the Freedom Park at Phnom Penh that guy should receive a punishment since he never and ever produce the right info to public any way but only wrote it as pervert and biased story because of your acting as his boss of TVK working to serve YOUN's interest. So he should have hit hard, harder and stronger,and been better in that way. AS Khmer citizens we totally understood about the real professional of journalist, freedom of expression... but your team organization was really crooked but submission to Han Noi only.

Anonymous said...

the cnrp treated women like children!

Anonymous said...

Ah PHEY C PHOM is just barking Hoon Xen's dog.


Anonymous said...

ផៃ ស៊ីផោម មនុស្សសំគិះនិយាយភ្លេចដុសធ្មេញ

Anonymous said...


ស្មារតីទទួលខុសត្រូវ របស់រដ្ឋមន្ត្រីទី១:
សូមឣាន និងពិចារណាឣត្ថបទខាងក្រោម រួចប្រៀបធៀបនឹងស្រុកខ្មែរ ពីស្មារតីទទួលខុសត្រូវ របស់រដ្ឋមន្ត្រីទី១។
Latvia's prime minister resigns over deadly roof collapse
By Laura Smith-Spark and Anna Maja Rappard, CNN
updated 5:34 PM EST, Wed November 27, 2013

(CNN) -- Latvian Prime Minister Valdis Dombrovskis is resigning in the wake of a deadly supermarket roof collapse, his spokesman said Wednesday.
Dombrovskis is "taking political responsibility for the tragedy," spokesman Martin Punke told CNN.
The roof collapse last Thursday in the Zolitude neighborhood of the capital, Riga, left more than 50 people dead -- the deadliest incident in Latvia since the country became independent in 1991.
Dombrovskis, who has been prime minister since March 2009, is expected to address the nation in a news conference Wednesday afternoon.
His decision to step down came after a meeting with the president, according to Latvia's national news agency, LETA.
The news agency quotes Dombrovskis as thanking Latvians for their support during the economic and financial crisis and apologizing "for all that we have failed to achieve."
A total of 54 people, including three firefighters, died in the collapse and several dozen were injured, LETA said.
In the wake of the tragedy, President Andris Berzins told Latvian television that "nature could not be blamed" and that those involved needed to think about what they had done, so that action could be taken.
"This incident is basically the mass murder of a large number of defenseless civilians. We must act accordingly,'' Berzins said.
The cause of the disaster is still under investigation. However, Riga Mayor Nils Usakovs told CNN last week that authorities think building materials stored on the roof caused it to collapse...

Latvian supermarket roof collapse 'basically mass murder,' president says. By Susannah Cullinane, CNN

...President Andris Berzins…urged for a team of independent experts from abroad to be assembled to investigate the collapse....

Anonymous said...

everybody who advocates for women's rights know that what sam rainsy's said was a taunt and implied that women is weaker than men. leaders should not use that kind of comparison, period! now people can see the real troublemaker, always labeling others, whether it's hun sen or whoever, always labeling people! not good, unethical and unprofesseional as leader!

Anonymous said...

AH HUN SEN Vietcong slave lower than a woman! He is just a fucken Vietcong slave!

Now go to your master and serve your master well! The Chinese, the Vietnamese, the Japanese...

Anonymous said...

ជួយស្តាប់សំដីចៅហ្វាយវា៖

https://www.facebook.com/photo.php?v=10202886889477571

Anonymous said...

I please to the KI-Team admin if you post somenews dealing with Ah Chker Phay Siphan, please don't post ITs picture because I Sa Orp Vear nass.