Tuesday, December 10, 2013

ក្បួន​ហែ​អបអរ​ទិវា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បញ្ចប់​ដោយ​មិន​មាន​​ការ​​រារាំង


RFA/Tin Zakariya
ក្រុម​អ្នក​ហែ​ក្បួន​បក្ស​សង្គ្រោះ​ជាតិ បាន​ហែ​ក្បួន​ទៅ​ចាប់​ដៃ​ក្រុម​សង្គម​ស៊ីវិល​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​សួន​ច្បារ​វត្តភ្នំ មុន​នឹង​រំសាយ​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់។

ដោយ វិទ្យុ អាស៊ីសេរី RFA 2013-12-10

ការ​ហែ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធី​មនុស្ស​លើក​នេះ មិន​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ទេ គ្រាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ប្រាវ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយសារ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា រវាង​ចោរ​ឆក់​ទូរស័ព្ទ​ដៃ​ជាមួយ​ព្រះសង្ឃ ដែល​កំពុង​ចូល​រួម​ហែ​ក្បួន។

ក្រៅ​ពី​នេះ ក្រុម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា ត្រូវ​បាន​ក្រុម​អ្នក​ហែ​ក្បួន​ហាម​ថត​រូបភាព និង​ថត​វីដេអូ​អំពី​សកម្មភាព​ហែ​ក្បួន​នេះ ដោយ​ក្រុម​អ្នក​ហែ​ក្បួន​ស្ដី​បន្ទោស​ថា ទូរទស្សន៍​ជាតិ​មាន​និន្នាការ​ផ្សាយ​ព័ត៌មាន​លំអៀង​ខាង​រដ្ឋាភិបាល មិន​ដែល​ផ្សាយ​ព័ត៌មាន​ពី​បក្ស​ប្រឆាំង។

ក្បួន​ធម្មយាត្រា​ដល់​មុខ​មន្ទីរ​រដ្ឋសភា

ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា ៥​ខ្សែ មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់ បាន​ដង្ហែ​ក្បួន​ទៅ​ដល់​មុខ​មន្ទីរ​រដ្ឋ​សភា​នៅ​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​១០ ធ្នូ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ហាម ហែ​ក្បួន​ទៅ​មន្ទីរ​រដ្ឋសភា​យ៉ាង​ណា​ក្ដី។

RFA photo
ចំណែក​ក្បួន​ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ ៣​ខ្សែ​ទៀត ដែល​ហែ​ចេញ​ពី​ទិសដៅ​ខុសៗ​គ្នា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នោះ ក៏​បាន​​ហែ​ក្បួន​ចូល​មក​ដល់​កណ្ដាល​រាជធានី​ ត្រង់​ចំណុច​ភ្លើង​ស្តុប​មុខ​ស្ថានីយ​អយស្ម័យយាន ហើយ​ដោយ​សំដៅ​ទៅ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ខណៈ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល សមាគម សហគមន៍ និង​សង្គម​ស៊ីវិល​ផ្សេងៗ​ទៀត​ប្រារព្ធ​ទិវា​នេះ​នៅ​សួន​ច្បារ​វត្តភ្នំ។

ចំណែក​រដ្ឋាភិបាល​ក៏​បាន​រៀបចំ​ប្រារព្ធ​ពិធី​ទិវា​សិទ្ធិ​មនុស្ស​នេះ​ដែរ​នៅ​ពហុកីឡាដ្ឋាន​ជាតិ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះពេជ្រ។

ក្រុម​ធម្មយាត្រា និង​ថ្នាក់​ដឹក​នាំ រួម​ទាំង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ហែ​ក្បួន​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដើម្បី​ទាមទារ​យុត្តិធម៌​និង​ការ​គោរព​សិទ្ធិ​មនុស្ស។

សូម​រង់ចាំ​អាន​និង​ស្ដាប់​សេចក្ដី​រាយការណ៍​នានា​ជុំវិញ​ព្រឹត្តិការណ៍​នេះ​បន្ថែម​ទៀត...

3 comments:

Anonymous said...

netxt time burn down this TV stations because they are the communists only, Okay.

Anonymous said...

"ទាមទារឲ្យគេផ្សាយពីខ្លួន ដល់ទូរទស្សន៍ ជាតិចុះយកព័ត៌មាន បែរជាឲ្យសន្តិសុខរបស់ខ្លួន ដេញវាយអ្នកយកព័ត៌មាន ដូចឆ្កែឆ្មា ។ ឥឡូវនេះ សូមកុំបន្ទោសគេ រឿងមិនផ្សាយ ។ មិនទាន់កាន់ អំណាចផង ឬកដូចឆ្កែបានជិះឡាន"

Anonymous said...

Anonymous said...

for social justice or for your own stomach or wallet ? go get a real job, bloodsuckers. shame on lazy Khmer ppl.

12:07 PM
Anonymous Anonymous said...

no one gonna open door and offer you any foods, there're too many invaders in the poor village. let turn blind eyes on these beggatopericirs.

12:10 PM