មន្ទីរអប់រំខេត្តព្រៃវែង ៦១០ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣៖ មន្ទីរអប់រំ ខេត្តព្រៃវែង ស្ថិតនៅក្រុង និងខេត្តព្រៃវែង។ RFA/Hum Chamroeun |
ដោយ យាង សុជាមេត្តា RFA 2013-12-12
សិស្សដែលសិក្សានៅសាលានេះ ភាគច្រើនជាកូនចៅរបស់ជនជាតិវៀត ណាម ដែលកំពុងរស់នៅក្នុងខេត្តព្រៃវែង។ ឯកម្មវិធីសិក្សាវិញមានទាំងភាសាខ្មែរ និងវៀតណាម។ សិស្សប្រមាណ២២០នាក់ ក្នុងនោះ៧០ភាគរយ មានដើមកំណើតជាវៀត ណាម បានចាប់ផ្តើមចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០១៣-២០១៤ នៅសាលាបឋមសិក្សា សាមគ្គីកម្ពុជា-វៀតណាម។
បណ្តាញផ្សព្វផ្សាយព័ត៌មានវៀតណាមឈ្មោះ «វៀតណាមផ្លាស» (Vietnam Plus) បានផ្សាយឲ្យដឹងនៅថ្ងៃទី១១ ធ្នូថា សាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធអោយដំណើរការនៅខែសីហា ឆ្នាំ២០១២។ បណ្តាញផ្សព្វផ្សាយព័ត៌មានដដែលអោយដឹងទៀតថា សាលានេះត្រូវបានកសាងឡើងលើផ្ទៃដីជាង៤ពាន់ម៉ែត្រការេ ដោយចំណាយអស់ទឹកប្រាក់សរុបប្រមាណ១៩ម៉ឺនដុល្លារអាមេរិក ក្នុងនោះប្រាក់ប្រមាណ១៥ម៉ឺនដុល្លារ ជាការឧបត្ថម្ភរបស់គណៈកម្មការប្រជាជនខេត្តដុងថាប របស់ប្រទេសវៀតណាម។
វៀតណាមផ្លាស អោយដឹងបន្ថែមថា នៅពេលបច្ចុប្បន្ន សាលាមានថ្នាក់រៀនសរុបចំនួន៧ ក្នុងនោះថ្នាក់សម្រាប់សិស្សវៀតណាមមានចំនួន៥ និងថ្នាក់សម្រាប់សិស្សខ្មែរចំនួន២។ សិស្សដែលរៀននៅសាលានេះ មិនមានការបង់ប្រាក់អ្វីទេ ហើយសាលាផ្តល់សម្លៀកបំពាក់អោយពួកគេទៀតផង។
ប្រធានសមាគមសហព័ន្ធខ្មែរ-វៀតណាម ប្រចាំកម្ពុជា លោក ចាវ វ៉ាងជី (Chau Vang Chi) បានឲ្យដឹងនៅថ្ងៃទី១២ ធ្នូថា គោលបំណងនៃការបង្កើតសាលាបឋមសិក្សានេះ គឺដើម្បីផ្តល់ឱកាសឲ្យកូនចៅខ្មែរ និងកូនចៅជនជាតិវៀតណាម ដែលពុំមានលទ្ធភាពបញ្ជូនកូនទៅសាលា ឬដោយសារសាលាមានទីតាំងឆ្ងាយពីផ្ទះ បានទទួលការអប់រំដូចក្មេងឯទៀត។ លោកបន្តថា នាពេលបច្ចុប្បន្ននេះ សាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ស្ថិតក្រោមការឧបត្ថម្ភពីសមាគមរបស់លោក។ ហើយមូលនិធិទាំងអស់នោះ គឺបានមកពីការជួយ ឧបត្ថម្ភរបស់ប្រជាជនវៀតណាម ដែលមានជីវភាពធូរធារ ដូចជាពួកអាជីវករជាដើម៖ «សាលាហ្នឹង គឺយើងបានសុំការអនុញ្ញាតិពីសាលាខេត្ត ដើម្បីកសាងសាលា ក៏ដូចជាមានការអនុញ្ញាតិក្រសួងអប់រំយុវជន និងកីឡា ដើម្បីយើងបើកសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម សិស្សសាលាទាំងអស់ ដែលនៅស្រុកពាមរ៍ហ្នឹង គឺអាចមានសិទ្ធិចុះឈ្មោះចូលរៀន ហើយក្នុងការចុះឈ្មោះចូលរៀនហ្នឹង មានការឧបត្ថម្ភពីសមាគមយើងខ្ញុំ ដោយគ្មានយកប្រាក់អ្វីទាំងអស់ដល់សិស្សសាលា»។
ចំពោះកម្មវិធីសិក្សាវិញ លោក វ៉ាងជី បានអោយដឹងថា សាលាយកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានបញ្ចូលភាសាវៀតណាមបន្ថែមពីកម្មវិធីក្រសួង។ តែលោកថា សិស្សខ្មែរអាចជ្រើសរើសរៀនភាសាខ្មែរសុទ្ធក៏បាន ប្រសិនបើឪពុកម្តាយរបស់ សិស្សទាំងនោះមិនចង់អោយកូនរបស់ពួកគេរៀនភាសាវៀតណាម។ លោកថា នៅពេល សិស្សទាំងនោះរៀនចប់ថ្នាក់នៅសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម ពួកគេអាចផ្ទេរទៅរៀននៅសាលារដ្ឋបន្តទៀត៖ «ក្នុងនេះ យើងមានគ្រូ២រូប ដើម្បីអោយគាត់បង្រៀនសិស្សយើងហ្នឹងតាមកម្មវិធីក្រ សួងអប់រំ យុវជន និងកីឡា ហើយកម្មវិធីរៀនអក្សរវៀតណាម គ្រូវៀតណាម ប៉ុន្តែគាត់រស់នៅប្រទេសកម្ពុជាយើងហ្នឹងណា ដើម្បីអោយគាត់រៀនជាភាសាវៀតណាមដល់បងប្អូន ដើម្បីអោយបងប្អូនវៀតណាមហ្នឹងចេះភាសាវៀតណាម ចេះអក្សរវៀតណាម»។
បើតាមលោក ចាវ វ៉ាងជី (Chau Vang Chi) នេះសាលាបឋមសិក្សាមួយទៀត ដែលសមាគមសហព័ន្ធកម្ពុជា-វៀតណាមបង្កើតឡើង បន្ទាប់ពីសាលាទី១ត្រូវបានបើកអោយដំណើរការនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩។ លោកថា នៅថ្ងៃអនាគត សមាគមរបស់លោក អាចនឹងសាងសង់សាលាបែបនេះបន្ថែមទៀត នៅតាមតំបន់ ដែលប្រជាជនមានជីវភាពលំ បាក ប្រសិនបើសមាគមលោកអាចរៃអង្គាសបានថវិកាគ្រប់គ្រាន់៕
5 comments:
You see what the deference khmer krom can't have khmer school .if people want to learn khmer need to go to learn wat khmer but in khmer can have viet nam school that can teach viet nam ,later on will have school like this around the country .what a dump& stupid government.
Unfair to Khmer people that let authority allow foreign more class than own languages I, felt ashame of Kmer doing this or you afraid to refuse to be action again that rules.Look back to Khmer krom what they done to us?????
អរគុណលោកយាង សុជាមេត្តាដែលបានផ្តល់
ពត៌មាននេះ ហើយយើងក៏សូមដល់ពលរដ្ឋខ្មែរ
ដ៏ទៃទៀតជួយផ្តល់ពត៌មានបែបនេះឲ្យបានច្រើន
ថែមទៀត។ យើងទទួលពត៌មាននេះយើងនិក ដល់បងប្អូនខ្មែរនៅទិកដីកម្ពុជាក្រោមយកមកថ្លឹង
ថ្លែង ព្រោះថា នៅទីនោះយើងគ្រាន់តែបង្រៀន
អក្សរខ្មែរនៅតាមទីវត្តអារាមសោះ ត្រូវយួនចាប់ ដាក់ជើង ្ប ប្រកាស(ច្បាប់)ដាក់គុកព្រះសង្ឃ
ខ្មែរ។ តែដល់ឃើញដូច្នេះ យើងយល់បានថា៖ប្រ
ទេសខ្មែរគ្មានចិញ្ជីងថ្លឹងទេឬអ្វើបានជាមិនថ្លឹងឲ្យ
ស្មើភាពគ្នា។ ពិថ្ងៃមុនខ្ញុំដើរទៅខែត្រក្រចេះឃើញ
ដងទង់ជាតិនៅសាលារៀនមានលើកទង់ជាតិខ្មែរ
និងទង់ជាតិយួនដាក់ជាមួយគ្នាម្តងរួចហើយ។
មកដល់ថ្ងៃនេះមានពត៌មានថាសិស្សមិនមានការបង់ប្រាក់អ្វីទេ។ពាក្យនេះយួនដៀលខ្មែរខ្លាំងណា ស់(ល្ងង់តាំងពីអ្នកដឹកនាំជាមេឪរហូតដល់កូន)៕
don't worry it will be not to long to go all school must be have YOUN language teaching in all class. How you going to stop that ?? No YOUN speaking mean No government Job
that the way it's Be happy
រឿងសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម នៅខេត្តព្រៃវែង សូមទំនាក់ទំនងនិង អាលោក អេង ឫទ្ធី ទើបបានដឹងច្បាស់ ពីរឿងមានយួន ឬអាស្រកីដូង អាកាខ្ទបធ្មេញខ្មៅ ព្រោះអាមួយនេះពូកែ
ណាស់ ហើយពេលថ្មីៗនេះចេញមុខ អ៊ូ វីរះចេញមុខការពារពាក្យថា យួនទៀតហើយ ។
Post a Comment