Friday, December 13, 2013

សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ នៅខេត្ត​ព្រៃវែង


មន្ទីរអប់រំខេត្តព្រៃវែង ៦១០ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣៖ មន្ទីរអប់រំ
ខេត្តព្រៃវែង ស្ថិតនៅក្រុង និងខេត្តព្រៃវែង។ RFA/Hum Chamroeun
សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ស្ថិត​ក្នុង​ឃុំ​ព្រែកខ្សាយ​ខ​ ស្រុក​ពាមរ៍​ ខេត្ត​ព្រៃវែង​ បាន​បើក​បវេសនកាល​ទទួល​សិស្ស​អោយ​ចូល​រៀន​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​។​

ដោយ យាង សុជាមេត្តា RFA 2013-12-12

សិស្ស​ដែល​សិក្សា​នៅ​សាលា​នេះ​ ភាគ​ច្រើន​ជា​កូន​ចៅ​របស់​ជន​ជាតិ​វៀត ណាម​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រៃវែង​។ ឯ​កម្មវិធី​សិក្សា​វិញ​មាន​ទាំង​ភាសា​ខ្មែរ​ និង​វៀតណាម​។  សិស្ស​ប្រមាណ​២២០​នាក់​ ក្នុង​នោះ​៧០​ភាគរយ​ មាន​ដើម​កំណើត​ជា​វៀត ណាម​ បាន​ចាប់​ផ្តើម​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៣​-២០១៤​ នៅ​សាលា​បឋម​សិក្សា​ សាមគ្គី​កម្ពុជា​-​វៀតណាម​។

បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម​ឈ្មោះ​ «វៀតណាមផ្លាស» (Vietnam Plus)​ បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១​ ធ្នូ​ថា​ សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-​វៀតណាម​ ត្រូវ​បាន​សាងសង់​រួចរាល់​ និង​ដាក់​សម្ពោធ​អោយ​ដំណើរ​ការ​នៅ​ខែ​សីហា​ ឆ្នាំ​២០១២​។ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា​ សាលា​នេះ​ត្រូវ​បាន​កសាង​ឡើង​លើ​ផ្ទៃ​ដី​ជាង​៤​ពាន់​ម៉ែត្រ​ការេ​ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សរុប​ប្រមាណ​១៩​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ប្រាក់​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​ ជា​ការ​ឧបត្ថម្ភ​របស់​គណៈកម្មការ​ប្រជាជន​ខេត្ត​ដុង​ថាប​ របស់​ប្រទេស​វៀតណាម​។

វៀតណាមផ្លាស​ អោយ​ដឹង​បន្ថែម​ថា​ នៅ​ពេល​បច្ចុប្បន្ន​ សាលា​មាន​ថ្នាក់​រៀន​សរុប​ចំនួន​៧​ ក្នុង​នោះ​ថ្នាក់​សម្រាប់​សិស្ស​វៀតណាម​មាន​ចំនួន​៥​ និង​ថ្នាក់​សម្រាប់​សិស្ស​ខ្មែរ​ចំនួន​២​។ សិស្ស​ដែល​រៀន​នៅ​សាលា​នេះ​ មិន​មាន​ការ​បង់​ប្រាក់​អ្វី​ទេ​ ហើយ​សាលា​ផ្តល់​សម្លៀក​បំពាក់​អោយ​ពួក​គេ​ទៀត​ផង​។

ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​-វៀតណាម​ ប្រចាំ​កម្ពុជា​ លោក​ ចាវ​ វ៉ាងជី​ (Chau Vang Chi)​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ធ្នូ​ថា​ គោល​បំណង​នៃ​ការ​បង្កើត​សាលា​បឋម​សិក្សា​នេះ​ គឺ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កូន​ចៅ​ខ្មែរ​ និង​កូន​ចៅ​ជន​ជាតិ​វៀតណាម​ ដែល​ពុំ​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលា​ ឬ​ដោយសារ​សាលា​មាន​ទី​តាំង​ឆ្ងាយ​ពី​ផ្ទះ​ បាន​ទទួល​ការ​អប់រំ​ដូច​ក្មេង​ឯ​ទៀត​។ លោក​បន្ត​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​សមាគម​របស់​លោក​។ ហើយ​មូលនិធិ​ទាំងអស់​នោះ​ គឺ​បាន​មក​ពី​ការ​ជួយ​ ឧបត្ថម្ភ​របស់​ប្រជាជន​វៀតណាម​ ដែល​មាន​ជីវភាព​ធូរធារ​ ដូច​ជា​ពួក​អាជីវករ​ជាដើម​៖ «សាលា​ហ្នឹង​ គឺ​យើង​បាន​សុំ​ការ​អនុញ្ញាតិ​ពី​សាលា​ខេត្ត​ ដើម្បី​កសាង​សាលា​ ក៏​ដូច​ជា​មាន​ការ​អនុញ្ញាតិ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដើម្បី​យើង​បើក​សាលា​បឋម​សិក្សា​សាម​គ្គី​កម្ពុជា​-វៀតណាម​ សិស្ស​សាលា​ទាំងអស់​ ដែល​នៅ​ស្រុក​ពាមរ៍​ហ្នឹង​ គឺ​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រៀន​ ហើយ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ហ្នឹង​ មាន​ការ​ឧបត្ថម្ភ​ពី​សមាគម​យើង​ខ្ញុំ​ ដោយ​គ្មាន​យក​ប្រាក់​អ្វី​ទាំងអស់​ដល់​សិស្ស​សាលា​»។

ចំពោះ​កម្មវិធី​សិក្សា​វិញ​ លោក​ វ៉ាងជី​ បាន​អោយ​ដឹង​ថា​ សាលា​យក​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មាន​បញ្ចូល​ភាសា​វៀតណាម​បន្ថែម​ពី​កម្មវិធី​ក្រសួង​។ តែ​លោក​ថា​ សិស្ស​ខ្មែរ​អាច​ជ្រើសរើស​រៀន​ភាសា​ខ្មែរ​សុទ្ធ​ក៏​បាន​ ប្រសិន​បើ​ឪពុក​ម្តាយ​របស់​ សិស្ស​ទាំង​នោះ​មិន​ចង់​អោយ​កូន​របស់​ពួក​គេ​រៀន​ភាសា​វៀតណាម​។ លោក​ថា​ នៅ​ពេល​ សិស្ស​ទាំង​នោះ​រៀន​ចប់​ថ្នាក់​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​កម្ពុជា​-វៀតណាម​ ពួក​គេ​អាច​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​បន្ត​ទៀត​៖ «ក្នុង​នេះ​ យើង​មាន​គ្រូ​២​រូប​ ដើម្បី​អោយ​គាត់​បង្រៀន​សិស្ស​យើង​ហ្នឹង​តាម​កម្មវិធី​ក្រ សួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​កម្មវិធី​រៀន​អក្សរ​វៀតណាម​ គ្រូ​វៀតណាម​ ប៉ុន្តែ​គាត់​រស់​នៅ​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ណា​ ដើម្បី​អោយ​គាត់​រៀន​ជា​ភាសា​វៀតណាម​ដល់​បង​ប្អូន​ ដើម្បី​អោយ​បង​ប្អូន​វៀតណាម​ហ្នឹង​ចេះ​ភាសា​វៀតណាម​ ចេះ​អក្សរ​វៀតណាម​»។

បើ​តាម​លោក​ ចាវ​ វ៉ាងជី​ (Chau Vang Chi)​ នេះ​សាលា​បឋម​សិក្សា​មួយ​ទៀត​ ដែល​សមាគម​សហព័ន្ធ​កម្ពុជា​-វៀតណាម​បង្កើត​ឡើង​ បន្ទាប់​ពី​សាលា​ទី​១​ត្រូវ​បាន​បើក​អោយ​ដំណើរ​ការ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៩​។ លោក​ថា​ នៅ​ថ្ងៃ​អនាគត​ សមាគម​របស់​លោក​ អាច​នឹង​សាងសង់​សាលា​បែប​នេះ​បន្ថែម​ទៀត​ នៅ​តាម​តំបន់​ ដែល​ប្រជាជន​មាន​ជីវភាព​លំ បាក​ ប្រសិន​បើ​សមាគម​លោក​អាច​រៃ​អង្គាស​បាន​ថវិកា​គ្រប់​គ្រាន់​៕

5 comments:

Anonymous said...

You see what the deference khmer krom can't have khmer school .if people want to learn khmer need to go to learn wat khmer but in khmer can have viet nam school that can teach viet nam ,later on will have school like this around the country .what a dump& stupid government.

Anonymous said...

Unfair to Khmer people that let authority allow foreign more class than own languages I, felt ashame of Kmer doing this or you afraid to refuse to be action again that rules.Look back to Khmer krom what they done to us?????

Anonymous said...

អរគុណលោកយាង សុជាមេត្តាដែលបានផ្តល់
ពត៌មាននេះ ហើយយើងក៏សូមដល់ពលរដ្ឋខ្មែរ
ដ៏ទៃទៀតជួយផ្តល់ពត៌មានបែបនេះឲ្យបានច្រើន
ថែមទៀត។ យើងទទួលពត៌មាននេះយើងនិក ដល់បងប្អូនខ្មែរនៅទិកដីកម្ពុជាក្រោមយកមកថ្លឹង
ថ្លែង ព្រោះថា នៅទីនោះយើងគ្រាន់តែបង្រៀន
អក្សរខ្មែរនៅតាមទីវត្តអារាមសោះ ត្រូវយួនចាប់ ដាក់ជើង ្ប ប្រកាស(ច្បាប់)ដាក់គុកព្រះសង្ឃ
ខ្មែរ។ តែដល់ឃើញដូច្នេះ យើងយល់បានថា៖ប្រ
ទេសខ្មែរគ្មានចិញ្ជីងថ្លឹងទេឬអ្វើបានជាមិនថ្លឹងឲ្យ
ស្មើភាពគ្នា។ ពិថ្ងៃមុនខ្ញុំដើរទៅខែត្រក្រចេះឃើញ
ដងទង់ជាតិនៅសាលារៀនមានលើកទង់ជាតិខ្មែរ
និងទង់ជាតិយួនដាក់ជាមួយគ្នាម្តងរួចហើយ។
មកដល់ថ្ងៃនេះមានពត៌មានថាសិស្សមិនមានការបង់ប្រាក់អ្វីទេ។ពាក្យនេះយួនដៀលខ្មែរខ្លាំងណា ស់(ល្ងង់តាំងពីអ្នកដឹកនាំជាមេឪរហូតដល់កូន)៕

Anonymous said...

don't worry it will be not to long to go all school must be have YOUN language teaching in all class. How you going to stop that ?? No YOUN speaking mean No government Job
that the way it's Be happy

Anonymous said...

រឿងសាលាបឋមសិក្សាសាមគ្គីកម្ពុជា-វៀតណាម នៅខេត្តព្រៃវែង សូមទំនាក់ទំនងនិង អាលោក អេង ឫទ្ធី ទើបបានដឹងច្បាស់ ពីរឿងមានយួន ឬអាស្រកីដូង អាកាខ្ទបធ្មេញខ្មៅ ព្រោះអាមួយនេះពូកែ
ណាស់ ហើយពេលថ្មីៗនេះចេញមុខ អ៊ូ វីរះចេញមុខការពារពាក្យថា យួនទៀតហើយ ។