Cheam Yeap. RFA photo |
ដោយ វោហារ ជាតិ RFA 2013-12-03
សេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថាលោក ជាម យៀប អាចប្រឈមមុខជាប់គុកយ៉ាងហោចបីឆ្នាំ បើទោះបីជាលោកមិនមែនជាអ្នកបើកបរក៏ដោយ។
នាយកអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា កន្លងមកមានមន្ត្រី និងអ្នកមានប្រាក់នៅកម្ពុជា ច្រើន បានបុកមនុស្ស ហើយបើកឡានរត់គេចយករួចខ្លួន ហើយមិនដែលបានទទួលទោសតាមច្បាប់ទេ៖ «អ្នកមានអំណាច និងអ្នកមានបុណ្យសក្ដិនៅកម្ពុជា មានប្រវត្តិយូរលុងមកហើយពាក់ព័ន្ធរឿងបុកគេនៅតាមផ្លូវ ហើយរត់យករួចខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានកំហឹងឡើង»។
កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៣ រថយន្តទំនើបរបស់ លោក ជាម យៀប ជាតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបុកប្ដីប្រពន្ធដែលកំពុងជិះម៉ូតូនៅលើដងផ្លូវជាតិលេខ១ នៅកៀនស្វាយ បណ្ដាលឲ្យប្រពន្ធស្លាប់នៅកន្លែងកើតហេតុ និងប្ដីរបួសធ្ងន់។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា រថយន្ត លោក ជាម យៀប បានបុកម៉ូតូ ហើយអូសម៉ូតូជនរងគ្រោះចម្ងាយ ៥០ម៉ែត្រ ហើយរត់យករួចខ្លួន ដែលមិនបានផ្ដល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) បានអំពាវនាវអោយអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ បុកហើយរត់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ។
នៅក្នុងព័ត៌មាន ដែលផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) បានលើកឡើងថា ការយោគយល់ផ្នែកនយោបាយមិនគួរ ធ្វើអោយមានការរាំងស្ទះដល់ការស៊ើបអង្កេតពេញលេញ និងការកាត់ទោសលើ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាឡើយ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភថា អាជ្ញាធរកម្ពុជាអាចនឹងមិនបើក ការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារវាមានពាក់ព័ន្ធ នឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច។
គ្រោះថា្នក់ចរាចរណ៍ដែលពាក់ព័ន្ធនឹងរថយន្តរបស់លោក ជាម យៀប បានកើតឡើងកាល ពីថ្ងៃសុក្រទី២២ វិច្ឆិកា នៅចំណុចស្ពានព្រែកយួន ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលអោយស្រ្តីឈ្មោះ ពិន សុភា មានផ្ទៃពោះ២ខែស្លាប់ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត្រ និង បុរសជាប្តីឈ្មោះ មឿន ថា អាយុ២៦ឆ្នាំ រងរបួសធ្ងន់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សរសេរថា បន្ទាប់ពីមានគ្រោះថ្នាក់នោះ ប្រសិនបើលោក ជាម យៀប បានបញ្ជូនជនរងគ្រោះទំាងពីរទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ គេមិនដឹងប្រាកដថាតើពួកគេអាចនៅមានជីវិត ឬក៏យ៉ាងណានោះទេ តែជនរងគ្រោះទំាងពីរនាក់ប្តីប្រពន្ធត្រូវបានគេទុកចោលនៅកន្លែងកើតហេតុប្រមាណជាជាង៣០នាទី មុននឹងមាន ពេទ្យមកដល់។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ថា ពួកអ្នកមានអំណាច និងមានទ្រព្យសម្បត្តិនៅប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិក្នុង ការពាក់ព័ន្ធនឹងគ្រោះថា្នក់ចរាចរណ៍បុកហើយរត់ ហើយដែលប្រការនេះ បានធ្វើអោយប្រ ជាពលរដ្ឋកម្ពុជា ផ្ទុះកំហឹងជាញយដង។ លោកបន្តថា អាជ្ញាធរកម្ពុជាគួរតែអនុវត្តច្បាប់ ជាជាងការការពារមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។ លោក ប្រ៊ែដ អាដាម បន្តទៀតថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដោះស្រាយបញ្ហាសុវត្ថិភាពលើដងផ្លូវ និងចង់បង្ហាញថា លោកពិតជាមានឆន្ទៈបញ្ចប់និទណ្ឌភាពលើមន្ត្រីជាន់ខ្ពស់មែននោះ លោក ហ៊ុន សែន គួរធានាថា ការស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ចំពោះករណីបុក ហើយរត់ដែលមានជាប់ពាក់ព័ន្ធនឹងរថយន្តលោក ជាម យៀបនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ជាម យៀប ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) បានឡើយ ដោយទូរស័ព្ទរោទិ៍ តែគ្មានអ្នកលើក។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតចំពោះបញ្ហានេះ ហើយលោក ជាម យៀប ខ្លួនឯងដែលមានតួនាទីជាតំណាងរាស្រ្តផងនោះ គួរតែលើកទឹកចិត្តអោយមានការស៊ើបអង្កេតពីករណីគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងរូបលោក។ ព្រោះថា នៅពេលនេះ គេមិនទាន់អាចនិយាយបានថា អ្នកណាខុស អ្នកណាត្រូវនៅឡើយទេ ហើយការស៊ើបអង្កេតអាចនឹងលាតត្រដាងការពិត។ លោក អ៊ូ វីរៈ បន្តថា បើទោះជាពលរដ្ឋខ្មែរនៅពុំទាន់មានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាក្តី តែការបើកការស៊ើបអង្កេតលើករណី ជារឿងដ៏ត្រឹមត្រូវមួយ។
យ៉ាងណាក៏ដោយ ជនរងគ្រោះដោយគ្រោះថា្នក់ចរាចរណ៍ លោក មឿន ថា ធ្លាប់បានអះអាងប្រាប់វិទ្យុអាស៊ីសេរីថា គាត់នឹងមិនប្តឹងផ្តល់ចំពោះករណីគ្រោះថា្នក់ចរាចរណ៍ ដែលមានពាក់ព័ន្ធរថយន្ត លោក ជាម យៀប នេះឡើយ។ លោក មឿន ថា មិនបានបញ្ជាក់មូលហេតុ ថាហេតុអ្វីបានជាលោកមិនប្តឹងផ្តល់នោះទេ ដោយលោកគ្រាន់តែលើកឡើងថា លោកមិន ចង់អោយមានរឿងវែងឆ្ងាយ។ ហើយអ្វីដែលលោកចង់បាន គឺគ្រាន់តែចង់អោយលោក ជាម យៀប ជួយចំណាយថ្លៃព្យាបាលរបួសដល់រូបគាត់បន្តទៀត និងទិញម៉ូតូថ្មីអោយគាត់មួយគ្រឿងវិញប៉ុណ្ណោះ។
ទាក់ទងនឹងការចង់បានសំណង និងការមិនចង់ប្តឹងផ្តល់របស់ជនរងគ្រោះនេះ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានលើកឡើងថា រឿងទាមទារសំណងរបស់ជនរងគ្រោះ វាគ្រាន់តែជារឿងរដ្ឋប្បវេណីប៉ុណ្ណោះ តែរឿងដែលបុកធ្វើអោយមានមនុស្សស្លាប់ ហើយរត់ដូច្នេះ វាគឺជារឿងព្រហ្មទណ្ឌ ដែលសមត្ថកិច្ចគួរធ្វើការស៊ើបអង្កេត៖ «ការបង្ករបួសស្នាមហ្នឹង ឬការបង្កអោយស្លាប់ហ្នឹង ដោយសារមានការស្រវឹង ឬធ្វេសប្រហែស ឬមួយក៏បើកលឿនពេក អញ្ចឹងទៅវាអាចជារឿងព្រហ្មទណ្ឌ រឿងព្រហ្មទណ្ឌបានន័យថាជាច្បាប់ ព្រះរាជអាជ្ញាជាអ្នកតំណាង ហើយយើងមិនមែនពឹងតែជនរងគ្រោះទេ ជនរងគ្រោះគាត់មានសិទ្ធិត្រឹមកំរិតរដ្ឋប្បវេណីទេ គាត់មិនអាចចោទប្រកាន់ មិនអាចទាមទារ ទាក់ទងនឹងបទរដ្ឋប្បវេណីជាសិទ្ធិរបស់គាត់ ប៉ុន្តែជារឿងព្រហ្មទណ្ឌ អាហ្នឹងគឺ មិនមែនជាសិទ្ធិរបស់គាត់ទេ អាហ្នឹងគឺតុលាការត្រូវអនុវត្តអោយបានត្រឹមត្រូវ។»
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា បើទោះជាលោក ជាម យៀប បានផ្តល់ប្រាក់អោយគ្រួសារជនរងគ្រោះ ដើម្បីរៀបចំបុណ្យសព ឬចេញថ្លៃព្យាបាល អោយបុរសរងគ្រោះ យ៉ាងណាក៏ដោយ តែរឿងនេះ វាមិនបានធ្វើអោយប៉ះពាល់ដល់ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌនោះឡើយ។ បន្ថែមពីលើនេះ លោក ប្រ៊ែដ អាដាម (Brad Adams) បាននិយាយថា មូលហេតុមួយដែលធ្វើអោយនីតិរដ្ឋនៅកម្ពុជាមិនត្រូវបានបង្កើតឡើង ក៏ដោយសារតែអ្នកមានលុយ និងមានអំណាច តាមធម្មតាផ្តល់ប្រាក់ទៅអោយជនរងគ្រោះ ឬពេលខ្លះគំរាមកំហែងពួកគេអោយ រក្សាការសម្ងាត់ និងមិនអោយសហការជាមួយសមត្ថកិច្ចក្នុងការដំណើរការស៊ើបអង្កេត ជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងផងដែរថា បើផ្អែកតាមច្បាប់ចរាចរណ៍របស់កម្ពុជា លោក ជាម យៀប អាចមានទោសជាប់ពន្ធនាគារដល់ទៅ៣ឆ្នាំ ព្រោះថា បើទោះជាលោក ជាម យៀប មិនមែនជាអ្នកបើកបរក្តី តែលោកបានគេចចេញពីកន្លែងកើតហេតុ ដោយមិនបាននាំយកជនរងគ្រោះ ដែលក្រោយមកបានស្លាប់នោះទៅកាន់មន្ទីរពេទ្យ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានលើកយកមាត្រា៣៦ នៃច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា ដែលចែងថា អ្នកបើកបរ និងមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងគ្រោះថា្នក់ចរាចរណ៍ និងអ្នកដែលបានឃើញហេតុការណ៍កើតឡើង ត្រូវបញ្ឈប់រថយន្តជាបន្ទាន់ និងត្រូវផ្តល់ពត៌មានអោយអាជ្ញាធរមូលដ្នាន និងប៉ូលិសចរាចរណ៍បានដឹងអំពីគ្រោះថា្នក់នេះ។ អ្នកបើកបរ និងអ្នកពាក់ព័ន្ធទំាងអស់នោះ មិនត្រូវបានអនុញ្ញាតិអោយចាកចេញពីកន្លែងកើតហេតុឡើយ លុះណាតែមានការព្រមព្រៀងគ្នា ឬមានការអនុញ្ញាតិពីប៉ូលិសចរាចរណ៍។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានលើកឡើងនូវមាត្រាមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការរត់គេចពីកន្លែងកើតហេតុ ហើយដែលតាមច្បាប់ប្រទេសកម្ពុជា អ្នកប្រព្រឹត្តទំាងនោះ អាចត្រូវបានកាត់ទោសអោយជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ។
យ៉ាងណាក៏ដោយ មេធាវីតំណាងអោយលោក ជាម យៀប លោក កា សាវុធ ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា លោក ជាម យៀប ពុំមានបំណងគេចវេសនោះទេ។ លោកថា ក្រោយពេលកើតហេតុ លោក ជាម យៀប បានទូរស័ព្ទទៅលោក ហើយលោកក៏បាន ចុះដល់កន្លែងកើតហេតុភ្លាម។ លោក សាវុធ ថា អង្គរក្សលោក ជាម យៀប បានបើកឡានចេញទៅ ដោយសារពួកគេព្រួយបារម្ភពីសន្តិសុខរបស់លោក ជាម យៀប ដោយខ្លាចក្រែងពលរដ្ឋនៅកន្លែងកើតហេតុនោះ ព្រួតគ្នាវាយ។
អង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ហាក់ពុំមានជំនឿឡើយថា សមត្ថកិច្ចកម្ពុជានឹងបើកការស៊ើបអង្កេតចំពោះករណីនេះ ដោយសារតែ លោក ជាម យៀប គឺជាមន្រ្តីជាន់ខ្ពស់របស់គណបក្ស ប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ អាជ្ញាធរសមត្ថកិច្ច រដ្ឋបាលដឹកនាំ និងតុលាការនៅខេត្ត ដែលមានគ្រោះថ្នាក់កើតឡើង សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
ក្រៅពីនេះ អង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានលើកឡើងអំពីអភ័យឯកសិទ្ធិសភា ដែលអ្នកតំណាងរាស្រ្តកម្ពុជាទទួលបាន មានន័យថា អ្នកតំណាងរាស្ត្រមិនត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឬឃុំខ្លួន ចំពោះទង្វើឧក្រិដ្ឋធម្មតាឡើយ លុះណាតែ ពួកគេត្រូវបានដក អភ័យឯកសិទ្ធិសភាជាមុនសិន។ ហើយការស្នើអោយដកអភ័យឯកសិទ្ធិសភានោះទៀត សោត ត្រូវធ្វើឡើងដោយក្រសួងយុត្តិធម៌ និងទាមទារអោយមានសម្លេងគាំទ្រអោយបាន ២ភាគ៣ពីសមាជិកសភាទំាងមូល។
ទោះជាយ៉ាងណាក៏ដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានអោយដឹងថា រឿងអភ័យឯកសិទ្ធិសភា គឺជារឿងមួយ តែលោកថា ប្រសិនបើលោក ជាម យៀប ខ្លួនឯង ស្ម័គ្រចិត្តផ្តល់អំណាចអោយតុលាការធ្វើការងារតាមច្បាប់ និងព្រមចូលខ្លួនតាមការកោះហៅរបស់តុលាការនោះ រឿងអភ័យឯកសិទ្ធិសភានឹងមិនមែនជាបញ្ហានោះឡើយ៕
14 comments:
លោក ជាម យៀប "ខ្ញុំចុះទៅភ្លាម ហើយពីពេលនោះធម្មតាទេ យើងដឹងពីមក ច្បារអំពៅ មកព្រែកឯង មកដល់ទីហ្នឹង តាំងពីសង្គមមក ឲ្យតែបុកមិនរហ័សរត់ គេវាយងាប់ អ៊ីចឹងអង្គរក្សគាត់ដឹងគាត់វាសទៅហ្មង»
លោក ជាម យៀប កំពុងចោទប្រកាន់អ្នកស្រុកស្រុកកៀនស្វាយ ជាអ្នកមិនគោរពច្បាប់ពោលគឺ ស្រុក ស្ថិតនៅក្រៅច្បាប់ ប្រើអំពើហិង្សារ។
តើលោក ជាម យៀបមិនគោរពច្បាប់ ឫ អ្នកស្រុកស្រុកកៀនស្វាយ ជាអ្នកមិនគោរពច្បាប់ ?
បើអ្នកស្រុកស្រុកកៀនស្វាយ ជាអ្នកមិនគោរពច្បាប់ មែន សូម លោក ជាម យៀប សួរលោក
ហ៊ុន សែនដែលជាអ្នកកាន់អំណាចជាង៣០ឆ្នាំមើល តើលទ្ធផល នៃការថែរក្សារសន្តិសុខនឹងការអប់រំសង្គមយ៉ាងណា? បើសូម្បីស្រុកកៀនស្វាយ ក្រោមក្លៀកភ្នំពេញនៅតែជា តំបន់មិនគោរពច្បាប់ ។
លោក ជាម យៀប កំពុងទះកំផ្លៀងលោកហ៊ុន សែនឫ ? ឫ មួយបន្ថោក លទ្ធផលនៃហ៊ុន សែនក្នុងការកាន់អំណាចជាង៣០ឆ្នាំ?។
ក្នុងនាមជាអ្នកតែងច្បាប់ បើគេធ្វើចោរ យើងក៏ត្រូវធ្វើចោរឫ?
ពោលគឺ អ្នកស្រុកស្រុកកៀនស្វាយ ជាអ្នកមិនគោរពច្បាប់ លោក ជាម យៀប ក៏មិនគោរពច្បាប់ ឫ ?
បុកហើយរត់ ?។
ច្បាប់ឱ្យនរណា គោរព ? បើយើង ជាអ្នកតែងច្បាប់ មិនគោរពច្បាប់ដោយខ្លួនឯង !
ហេតុផលនៃរឿងគ្រោះថ្នាក់ចរាចរណ៍ជា រឿងផ្សេង ឯ បុកហើយរត់ជា រឿង មួយទៀត។
រឿងពីរផ្សេងគ្នា។
ហេតុផលនៃរឿងគ្រោះថ្នាក់ចរាចរណ៍ជា រឿង ទូទាត់សំណងជនរងគ្រោះ ។
ឯ បុកហើយរត់ជា រឿង មិនគោរពច្បាប់។
អមតះ
អមតះ is 100% right.
Also, if Cheam Yiep made compromised payment to the victims, problem is solved for the civil matter, but Criminal code is solved by fine and imprisonment by law. So Cheam Yiep must go to jail.
onekhmer
was not his fault,
in fact , husbane let his wife to drive moto without knowing ,,it caused accident by her.
What the CPP is doing is the same befoe 1991, they are very cruel and babary. They think that people has no power and money those are their slave.
Pouk ah ors nis vear create the law but they are seating on the law. What the CPP did wrong they said right but if the people without power and money, they said always wrong. This system out from Cambodia, otherwise Khmer are living forever in fear and intimidation. bell
9:16pm, how do you know , the accident is caused by her;
accident = unintentional happening;
but the problem is that Cheam Yeap did not stop after the accident and he continued to run.
Chiem Yeap is the one who speaks out all the rules and laws fluently from his mouth. Every body so amazed about the laws that he has been barking out from time to time just like the Buddhist monks reciting Buddha's scripts, but when Chiem Yeap himself got involved in car accident, he fled the crime scene without any regard to the plights of the couple that his car had been hitting them from behind. He might have thought that he is above the law, law is just for all the commoners. Three years sentence for this type of crime is too leniency, jus like a slap on the wrist. It got to be 5 to 10 years at least. However, look at Chhouk Bandit, he is still roaming free. This proves that all law enforcement personnel are not capable to catch criminals;
in other hand, impunity is the common practise of this government, which is well known throughout Cambodia. To be fair to the victims, public has the imminent role to play in the final decision of the court, so please keep your eyes on the prize; otherwise this case would be swept under the rug.
9:16PM
តាមច្បាប់ចរាចរគេមិននិយាយថានរណាបើកបរ
នោះទេ តាមពិត អាធំត្រូវគោរពអាតូច គឺម៉ាស៊ីន
ធំត្រូវគោរពម៉ាស៊ីនតូច ដូចជាអ្នកជិះយន្តយាន
ត្រូវគោរពអ្នកថ្មើរជើងឬសត្វបោលកាត់ផ្លូវ តែ
នៅស្រុកខ្មែរអ្នកបើកបរមិនគោរពគ្នាសោះ ជា
ពិសេសឈ្លើយតែម្ដង ដូចជាបើកប្រាចទឹកឬភក់
លើអ្នកថ្មើរជើងជាដើម អ្នកបើកឡាន ជាម យាប
អាងថាចៅហ្វាយជាបណ្ឌិតច្បាប់ក៏ព្រហើនឡើង
តាមចៅហ្វាយដែរ ទោះយ៉ាងណាក៏នៅតែខុស
មានទោសឧក្រិដ្ឋដដែល បើនៅស្រកគេវិញ អ្នកបើកបរ ត្រូវជាប់គុកយ៉ាងហោច១៥ទៅ២០
ឆ្នាំ និងបង់ប្រាក់ពី១០ ទៅ២០ម៉ឺនអឺរ៉ូ ដែរ
សូមក្មួយជាប្ដីទុកឲ្យគេជួយរកច្បាប់ទៅ កុំលើក
លែង បើតែរបៀបនេះមិនមាននរណាគោរព
ច្បាប់ទេ
ពីខ្មែរម្នាក់រស់នៅអឺរ៉ុប
បើពិតជាកំហុសរបស់ជនរងគ្រោះមែន ហេតុអ្វី
លោក ជាមយ៉ាប់ ត្រូវរត់ ? កាលណាមានគ្រោះ
ថ្នាក់ចរាចកើតឡើង ហើយភាគីណាមួយរត់ចោល
ទីកើតហេតុ ភាគិនោះជាអ្នកខុស ។ ព្រោះបើ
មិនខុស មិនចាំបាច់រត់ឡើយ ម្យ៉ាងទៀត ទោះ
មិនខុសច្បាប់ចរាចរ ក៍ខុសនឹងមិនគោរពច្បាប់
ដែរ ។
ចាំមើល ! ពួកសមាជិក CPP ល្មើសច្បាប់ធ្ងន់
ធ្ងរបែបហ្នឹង តើមាននរណាហ៊ានប្តឹងទៅតុលា
ការ យោធា ឬ សីុវិលណាមួយដូចករណីលោក
ចាងហ្វាងកាសែត មនៈសិកាខ្មែរ ដែរឬទេ ? ។
បើស្រុកខ្មែរគ្មានយុត្តិធម៌បែបហ្នឹង មិនត្រូវទុក
ពួកអ្នកដឹកនាំព្រៃផ្សៃ ប្រើតែច្បាប់ព្រៃទំាងអស់
ហ្នឹងទៀតទេ ត្រូវប្តូរចេញជាបន្ទាន់ ។ យើងជា
ប្រជាបលរដ្ឋត្រូវការការផ្លាស់ប្តូរជាដាច់ខាត ។
I don't think so.He will be serve no jail time at all. look at chhouk bandit get away easy. He 's there but police can't find him.that is Hun sen way.
CHHEAM LEECH Yap must go to jail.
Don't worry he has a strong hole to hide.
CHEAM YEAP must be hanged or facing Criminal law to show all to HUN SEN supporters not to violate Cambodian people
HUN SEN MUST GO if all Cambodian wish to live with peace, justice ,lawful, democracy and good standard of living and also if all Cambodian wish to liberate our country from Vietnamese aggressor HUN SEN MUST GO,,,
Post a Comment