Wednesday, December 04, 2013

HRW៖ លោក ជាម យៀប ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​៣​ឆ្នាំ


Cheam Yeap. RFA photo
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ ព្រមាន​ថា រឿង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ លោក ជាម យៀប មិន​ត្រូវ​យក​រឿង​នយោបាយ​មក​លាយឡំ​ជាមួយ​រឿង​ព្រហ្មទណ្ឌ​ទេ ហើយ លោក ជាម យៀប ត្រូវ​ប្រឈម​មុខ​ច្បាប់ ដោយ​រថយន្ត​របស់​លោក​បាន​បុក​ប្ដី​ប្រពន្ធ​កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

ដោយ វោហារ ជាតិ RFA 2013-12-03

សេចក្ដី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​ថាលោក ជាម យៀប អាច​ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​បី​ឆ្នាំ បើ​ទោះ​បី​ជា​លោក​មិន​មែន​ជា​អ្នក​បើកបរ​ក៏ដោយ។

នាយក​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កន្លង​មក​មាន​មន្ត្រី និង​អ្នក​មាន​ប្រាក់​នៅ​កម្ពុជា ច្រើន បាន​បុក​មនុស្ស ហើយ​បើក​ឡាន​រត់​គេច​យក​រួច​ខ្លួន ហើយ​មិន​ដែល​បាន​ទទួល​ទោស​តាម​ច្បាប់​ទេ៖ «អ្នក​មាន​អំណាច និង​អ្នក​មាន​បុណ្យ​សក្ដិ​នៅ​កម្ពុជា មាន​ប្រវត្តិ​យូរ​លុង​មក​ហើយ​ពាក់ព័ន្ធ​រឿង​បុក​គេ​នៅ​តាម​ផ្លូវ ហើយ​រត់​យក​រួច​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​កំហឹង​ឡើង»។
កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៣ រថយន្ត​ទំនើប​របស់ លោក ជាម យៀប ជា​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បុក​ប្ដី​ប្រពន្ធ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​១ នៅ​កៀនស្វាយ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​ប្ដី​របួស​ធ្ងន់។
សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា រថយន្ត លោក ជាម យៀប បាន​បុក​ម៉ូតូ ហើយ​អូស​ម៉ូតូ​ជន​រងគ្រោះ​ចម្ងាយ ៥០​ម៉ែត្រ ហើយ​រត់​យក​រួច​ខ្លួន ដែល​មិន​បាន​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ បាន​អំពាវនាវ​អោយ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ហើយ​រត់​ នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​នេះ​។

នៅ​ក្នុង​ព័ត៌មាន​ ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)  បាន​លើក​ឡើង​ថា​ ការ​យោគយល់​ផ្នែក​នយោបាយ​មិន​គួរ​ ធ្វើ​អោយ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​ស៊ើប​អង្កេត​ពេញលេញ​ និង​ការ​កាត់​ទោស​លើ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ​ថា​ អាជ្ញាធរ​កម្ពុជា​អាច​នឹង​មិន​បើក​ ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ដោយសារ​វា​មាន​ពាក់ព័ន្ធ​ នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​។

គ្រោះថា្នក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​លោក​ ជាម យៀប​ បាន​កើត​ឡើង​កាល​ ពី​ថ្ងៃ​សុក្រ​ទី​២២​ វិច្ឆិកា​ នៅ​ចំណុច​ស្ពាន​ព្រែក​យួន​ ស្រុក​កៀ​នស្វាយ​ ខេត្ត​កណ្តាល​ បណ្តាល​អោយ​ស្រ្តី​ឈ្មោះ​ ពិន​ សុភា​ មាន​ផ្ទៃ​ពោះ​២​ខែ​ស្លាប់​ នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ និង​ បុរស​ជា​ប្តី​ឈ្មោះ​ មឿន ថា​ អាយុ​២៦​ឆ្នាំ​ រង​របួស​ធ្ងន់​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សរសេរ​ថា​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​នោះ​ ប្រសិន​បើ​លោក​ ជាម យៀប​ បាន​បញ្ជូន​ជន​រងគ្រោះ​ទំាងពីរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដែល​នៅ​ក្បែរ​នោះ​ គេ​មិន​ដឹង​ប្រាកដ​ថា​តើ​ពួក​គេ​អាច​នៅ​មាន​ជីវិត​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​ តែ​ជន​រងគ្រោះ​ទំាងពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​កន្លែង​កើត​ហេតុ​ប្រមាណ​ជា​ជាង​៣០​នាទី​ មុន​នឹង​មាន​ ពេទ្យ​មក​ដល់​។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ មាន​ប្រសាសន៍​ថា​ ពួក​អ្នក​មាន​អំណាច​ និង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​កម្ពុជា​ ធ្លាប់​មាន​ប្រវត្តិ​ក្នុង​ ការ​ពាក់ព័ន្ធ​នឹង​គ្រោះថា្នក់​ចរាចរណ៍​បុក​ហើយ​រត់​ ហើយ​ដែល​ប្រការ​នេះ​ បាន​ធ្វើ​អោយ​ប្រ ជាពលរដ្ឋ​កម្ពុជា​ ផ្ទុះ​កំហឹង​ជា​ញយ​ដង​។ លោក​បន្ត​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​អនុវត្ត​ច្បាប់​ ជា​ជាង​ការ​ការពារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ ប្រ៊ែដ​ អាដាម​ បន្ត​ទៀត​ថា​ ប្រសិន​បើ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ចង់​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ​ និង​ចង់​បង្ហាញ​ថា​ លោក​ពិត​ជា​មាន​ឆន្ទៈ​បញ្ចប់​និទណ្ឌ​ភាព​លើ​មន្ត្រី​ជាន់ខ្ពស់​មែន​នោះ​ លោក​ ហ៊ុន​ សែន​ គួរ​ធានា​ថា​ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ចំពោះ​ករណី​បុក​ ហើយ​រត់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រថយន្ត​លោក​ ជាម​ យៀប​នេះ​។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​លោក​ ជាម​ យៀប​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ បាន​ឡើយ​ ដោយ​ទូរស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្នក​លើក​។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ អ៊ូ​ វីរៈ​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បញ្ហា​នេះ​ ហើយ​លោក​ ជាម​ យៀប​ ខ្លួន​ឯង​ដែល​មាន​តួ​នាទី​ជា​តំណាង​រាស្រ្ត​ផង​នោះ​ គួរ​តែ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ស៊ើប​អង្កេត​ពី​ករណី​គ្រោះថ្នាក់​ ដែល​ពាក់ព័ន្ធ​នឹង​រូប​លោក​។ ព្រោះ​ថា​ នៅ​ពេល​នេះ​ គេ​មិន​ទាន់​អាច​និយាយ​បាន​ថា​ អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​នៅ​ឡើយ​ទេ​ ហើយ​ការ​ស៊ើប​អង្កេត​អាច​នឹង​លាត​ត្រដាង​ការ​ពិត​។ លោក​ អ៊ូ​ វីរៈ​ បន្ត​ថា​ បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ពុំ​ទាន់​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ក្តី​ តែ​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ ជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ​។

យ៉ាងណាក៏ដោយ​ ជន​រងគ្រោះ​ដោយ​គ្រោះថា្នក់​ចរាចរណ៍​ លោក​ មឿន​ ថា​ ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ គាត់​នឹង​មិន​ប្តឹង​ផ្តល់​ចំពោះ​ករណី​គ្រោះថា្នក់​ចរាចរណ៍​ ដែល​មាន​ពាក់ព័ន្ធ​រថយន្ត​ លោក​ ជាម​ យៀប​ នេះ​ឡើយ​។ លោក​ មឿន​ ថា​ មិន​បាន​បញ្ជាក់​មូលហេតុ​ ថា​ហេតុ​អ្វី​បាន​ជា​លោក​មិន​ប្តឹង​ផ្តល់​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា​ លោក​មិន​ ចង់​អោយ​មាន​រឿង​វែង​ឆ្ងាយ​។ ហើយ​អ្វី​ដែល​លោក​ចង់​បាន​ គឺ​គ្រាន់​តែ​ចង់​អោយ​លោក​ ជាម​ យៀប​ ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​របួស​ដល់​រូប​គាត់​បន្ត​ទៀត​ និង​ទិញ​ម៉ូតូ​ថ្មី​អោយ​គាត់​មួយ​គ្រឿង​វិញ​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការ​ចង់​បាន​សំណង​ និង​ការ​មិន​ចង់​ប្តឹង​ផ្តល់​របស់​ជន​រងគ្រោះ​នេះ​ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ លោក​ អ៊ូ​ វីរៈ​ បាន​លើក​ឡើង​ថា​ រឿង​ទាមទារ​សំណង​របស់​ជន​រងគ្រោះ​ វា​គ្រាន់​តែ​ជា​រឿង​រដ្ឋប្បវេណី​ប៉ុណ្ណោះ​ តែ​រឿង​ដែល​បុក​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ ហើយ​រត់​ដូច្នេះ​ វា​គឺ​ជា​រឿង​ព្រហ្មទណ្ឌ​ ដែល​សមត្ថកិច្ច​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​៖ «​ការ​បង្ក​របួស​ស្នាម​ហ្នឹង​ ឬ​ការ​បង្ក​អោយ​ស្លាប់​ហ្នឹង​ ដោយសារ​មាន​ការ​ស្រវឹង​ ឬ​ធ្វេស​ប្រហែស​ ឬ​មួយ​ក៏​បើក​លឿន​ពេក​ អញ្ចឹង​ទៅ​វា​អាច​ជា​រឿង​ព្រហ្មទណ្ឌ​ រឿង​ព្រហ្មទណ្ឌ​បាន​ន័យ​ថា​ជា​ច្បាប់​ ព្រះ​រាជ​អាជ្ញា​ជា​អ្នក​តំណាង​ ហើយ​យើង​មិនមែន​ពឹង​តែ​ជន​រងគ្រោះ​ទេ​ ជន​រងគ្រោះ​គាត់​មាន​សិទ្ធិ​ត្រឹម​កំរិត​រដ្ឋប្បវេណី​ទេ​ គាត់​មិន​អាច​ចោទ​ប្រកាន់​ មិន​អាច​ទាមទារ​ ទាក់ទង​នឹង​បទ​រដ្ឋប្បវេណី​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​ជា​រឿង​ព្រហ្មទណ្ឌ​ អា​ហ្នឹង​គឺ​ មិនមែន​ជា​សិទ្ធិ​របស់​គាត់​ទេ​ អា​ហ្នឹង​គឺ​តុលាការ​ត្រូវ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​។»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ បើ​ទោះ​ជា​លោក​ ជាម​ យៀប​ បាន​ផ្តល់​ប្រាក់​អោយ​គ្រួសារ​ជន​រងគ្រោះ​ ដើម្បី​រៀបចំ​បុណ្យ​សព​ ឬ​ចេញ​ថ្លៃ​ព្យាបាល​ អោយ​បុរស​រងគ្រោះ​ យ៉ាង​ណា​ក៏​ដោយ​ តែ​រឿង​នេះ​ វា​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ឡើយ​។ បន្ថែម​ពី​លើ​នេះ​ លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ បាន​និយាយ​ថា​ មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​នីតិ​រដ្ឋ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​បង្កើត​ឡើង​ ក៏​ដោយ​សារ​តែ​អ្នក​មាន​លុយ​ និង​មាន​អំណាច​ តាម​ធម្មតា​ផ្តល់​ប្រាក់​ទៅ​អោយ​ជន​រងគ្រោះ​ ឬ​ពេល​ខ្លះ​គំរាម​កំហែង​ពួក​គេ​អោយ​ រក្សា​ការ​សម្ងាត់​ និង​មិន​អោយ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ដំណើរ​ការ​ស៊ើប​អង្កេត​ ជា​ដើម​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ផង​ដែរ​ថា​ បើ​ផ្អែក​តាម​ច្បាប់​ចរាចរណ៍​របស់​កម្ពុជា​ លោក​ ជាម​ យៀប​ អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​៣​ឆ្នាំ​ ព្រោះ​ថា​ បើ​ទោះ​ជា​លោក​ ជាម​ យៀប​ មិន​មែន​ជា​អ្នក​បើក​បរ​ក្តី​ តែ​លោក​បាន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដោយ​មិន​បាន​នាំ​យក​ជន​រងគ្រោះ​ ដែល​ក្រោយ​មក​បាន​ស្លាប់​នោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​យក​មាត្រា​៣៦​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា​ ដែល​ចែង​ថា​ អ្នក​បើកបរ​ និង​មនុស្ស​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថា្នក់​ចរាចរណ៍ និង​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​កើត​ឡើង​ ត្រូវ​បញ្ឈប់​រថយន្ត​ជា​បន្ទាន់​ និង​ត្រូវ​ផ្តល់​ពត៌មាន​អោយ​អាជ្ញាធរ​មូលដ្នាន​ និង​ប៉ូលិស​ចរាចរណ៍​បាន​ដឹង​អំពី​គ្រោះថា្នក់​នេះ​។ អ្នក​បើកបរ​ និង​អ្នក​ពាក់ព័ន្ធ​ទំាងអស់​នោះ​ មិន​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ឡើយ​ លុះ​ណា​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ ឬ​មាន​ការ​អនុញ្ញាតិ​ពី​ប៉ូលិស​ចរាចរណ៍​។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​ ក៏​បាន​លើក​ឡើង​នូវ​មាត្រា​មួយ​ចំនួន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ ហើយ​ដែល​តាម​ច្បាប់​ប្រទេស​កម្ពុជា​ អ្នក​ប្រព្រឹត្ត​ទំាង​នោះ​ អាច​ត្រូវ​បាន​កាត់​ទោស​អោយ​ជាប់​គុក​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​។​

យ៉ាង​ណា​ក៏​ដោយ​ មេធាវី​តំណាង​អោយ​លោក​ ជាម​ យៀប​ លោក​ កា​ សាវុធ​ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោក​ ជាម​ យៀប​ ពុំ​មាន​បំណង​គេច​វេស​នោះ​ទេ​។ លោក​ថា​ ក្រោយ​ពេល​កើត​ហេតុ​ លោក​ ជាម​ យៀប​ បាន​ទូរស័ព្ទ​ទៅ​លោក​ ហើយ​លោក​ក៏​បាន​ ចុះ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​។ លោក​ សាវុធ​ ថា​ អង្គ​រក្ស​លោក​ ជាម​ យៀប​ បាន​បើក​ឡាន​ចេញ​ទៅ​ ដោយសារ​ពួក​គេ​ព្រួយបារម្ភ​ពី​សន្តិសុខ​របស់​លោក​ ជាម​ យៀប​ ដោយ​ខ្លាច​ក្រែង​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​នោះ​ ព្រួត​គ្នា​វាយ​។

អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហាក់​ពុំ​មាន​ជំនឿ​ឡើយ​ថា​ សមត្ថកិច្ច​កម្ពុជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​ ដោយសារ​តែ​ លោក​ ជាម​ យៀប​ គឺ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​សមត្ថកិច្ច​ រដ្ឋបាល​ដឹកនាំ​ និង​តុលាការ​នៅ​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​កើត​ឡើង​ សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រៅ​ពី​នេះ​ អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក៏​បាន​លើក​ឡើង​អំពី​អភ័យ​ឯក​សិទ្ធិ​សភា​ ដែល​អ្នក​តំណាង​រាស្រ្ត​កម្ពុជា​ទទួល​បាន​ មាន​ន័យ​ថា​ អ្នក​តំណាង​រាស្ត្រ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ធម្មតា​ឡើយ​ លុះ​ណា​តែ​ ពួក​គេ​ត្រូវ​បាន​ដក​ អភ័យ​ឯក​សិទ្ធិ​សភា​ជា​មុន​សិន​។ ហើយ​ការ​ស្នើ​អោយ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ទៀត​ សោត​ ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​ និង​ទាមទារ​អោយ​មាន​សម្លេង​គាំទ្រ​អោយ​បាន​ ២​ភាគ​៣​ពី​សមាជិក​សភា​ទំាងមូល​។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ អ៊ូ​ វីរៈ​ បាន​អោយ​ដឹង​ថា​ រឿង​អភ័យ​ឯក​សិទ្ធិ​សភា​ គឺ​ជា​រឿង​មួយ​ តែ​លោក​ថា​ ប្រសិន​បើ​លោក​ ជាម​ យៀប​ ខ្លួន​ឯង​ ស្ម័គ្រ​ចិត្ត​ផ្តល់​អំណាច​អោយ​តុលាការ​ធ្វើ​ការងារ​តាម​ច្បាប់​ និង​ព្រម​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ​ រឿង​អភ័យ​ឯក​សិទ្ធិ​សភា​នឹង​មិនមែន​ជា​បញ្ហានោះ​ឡើយ​៕​

14 comments:

Anonymous said...



លោក ជាម យៀប "ខ្ញុំ​ចុះ​ទៅ​ភ្លាម ហើយ​ពី​ពេល​នោះ​ធម្មតា​ទេ យើង​ដឹង​ពី​មក ច្បារ​អំពៅ មក​ព្រែកឯង មក​ដល់​ទី​ហ្នឹង តាំង​ពី​សង្គម​មក ឲ្យ​តែ​បុក​មិន​រហ័ស​រត់ គេ​វាយ​ងាប់ អ៊ីចឹង​អង្គរក្ស​គាត់​ដឹង​គាត់​វាស​ទៅ​ហ្មង»

លោក ជាម យៀប កំពុងចោទប្រកាន់អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ពោលគឺ ស្រុក ស្ថិតនៅក្រៅច្បាប់ ប្រើអំពើហិង្សារ។

តើលោក ជាម យៀបមិនគោរពច្បាប់ ឫ អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ ?

បើអ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ មែន សូម លោក ជាម យៀប សួរលោក
ហ៊ុន សែនដែលជាអ្នកកាន់អំណាចជាង៣០ឆ្នាំមើល តើលទ្ធផល នៃការថែរក្សារសន្តិសុខនឹងការអប់រំសង្គមយ៉ាងណា? បើសូម្បីស្រុក​កៀនស្វាយ ក្រោមក្លៀកភ្នំពេញនៅតែជា តំបន់មិនគោរពច្បាប់ ។

លោក ជាម យៀប កំពុងទះកំផ្លៀងលោកហ៊ុន សែនឫ ? ឫ មួយបន្ថោក លទ្ធផលនៃហ៊ុន សែនក្នុងការកាន់អំណាចជាង៣០ឆ្នាំ?។


ក្នុងនាមជាអ្នកតែងច្បាប់ បើគេធ្វើចោរ យើងក៏ត្រូវធ្វើចោរឫ?

ពោលគឺ អ្នកស្រុកស្រុក​កៀនស្វាយ ជាអ្នកមិនគោរពច្បាប់ លោក ជាម យៀប ក៏មិនគោរពច្បាប់ ឫ ?
បុក​ហើយ​រត់ ?។

ច្បាប់ឱ្យនរណា គោរព ? បើយើង ជាអ្នកតែងច្បាប់ មិនគោរពច្បាប់ដោយខ្លួនឯង !

ហេតុផលនៃរឿង​គ្រោះថ្នាក់​ចរាចរណ៍ជា រឿងផ្សេង ឯ បុក​ហើយ​រត់ជា រឿង មួយទៀត។
រឿងពីរផ្សេងគ្នា។

ហេតុផលនៃរឿង​គ្រោះថ្នាក់​ចរាចរណ៍ជា រឿង ទូទាត់សំណងជនរងគ្រោះ ។
ឯ បុក​ហើយ​រត់ជា រឿង មិនគោរពច្បាប់។


អមតះ

Anonymous said...

អមតះ is 100% right.
Also, if Cheam Yiep made compromised payment to the victims, problem is solved for the civil matter, but Criminal code is solved by fine and imprisonment by law. So Cheam Yiep must go to jail.

onekhmer

Anonymous said...

was not his fault,
in fact , husbane let his wife to drive moto without knowing ,,it caused accident by her.

Anonymous said...

What the CPP is doing is the same befoe 1991, they are very cruel and babary. They think that people has no power and money those are their slave.

Anonymous said...

Pouk ah ors nis vear create the law but they are seating on the law. What the CPP did wrong they said right but if the people without power and money, they said always wrong. This system out from Cambodia, otherwise Khmer are living forever in fear and intimidation. bell

Anonymous said...

9:16pm, how do you know , the accident is caused by her;
accident = unintentional happening;
but the problem is that Cheam Yeap did not stop after the accident and he continued to run.

Anonymous said...

Chiem Yeap is the one who speaks out all the rules and laws fluently from his mouth. Every body so amazed about the laws that he has been barking out from time to time just like the Buddhist monks reciting Buddha's scripts, but when Chiem Yeap himself got involved in car accident, he fled the crime scene without any regard to the plights of the couple that his car had been hitting them from behind. He might have thought that he is above the law, law is just for all the commoners. Three years sentence for this type of crime is too leniency, jus like a slap on the wrist. It got to be 5 to 10 years at least. However, look at Chhouk Bandit, he is still roaming free. This proves that all law enforcement personnel are not capable to catch criminals;
in other hand, impunity is the common practise of this government, which is well known throughout Cambodia. To be fair to the victims, public has the imminent role to play in the final decision of the court, so please keep your eyes on the prize; otherwise this case would be swept under the rug.

Anonymous said...

9:16PM
តាមច្បាប់ចរាចរគេមិននិយាយថានរណាបើកបរ
នោះទេ តាមពិត អាធំត្រូវគោរពអាតូច គឺម៉ាស៊ីន
ធំត្រូវគោរពម៉ាស៊ីនតូច ដូចជាអ្នកជិះយន្តយាន
ត្រូវគោរពអ្នកថ្មើរជើងឬសត្វបោលកាត់ផ្លូវ តែ
នៅស្រុកខ្មែរអ្នកបើកបរមិនគោរពគ្នាសោះ ជា
ពិសេសឈ្លើយតែម្ដង ដូចជាបើកប្រាចទឹកឬភក់
លើអ្នកថ្មើរជើងជាដើម អ្នកបើកឡាន ជាម យាប
អាងថាចៅហ្វាយជាបណ្ឌិតច្បាប់ក៏ព្រហើនឡើង
តាមចៅហ្វាយដែរ ទោះយ៉ាងណាក៏នៅតែខុស
មានទោសឧក្រិដ្ឋដដែល បើនៅស្រកគេវិញ អ្នកបើកបរ ត្រូវជាប់គុកយ៉ាងហោច១៥ទៅ២០
ឆ្នាំ និងបង់ប្រាក់ពី១០ ទៅ២០ម៉ឺនអឺរ៉ូ ដែរ
សូមក្មួយជាប្ដីទុកឲ្យគេជួយរកច្បាប់ទៅ កុំលើក
លែង បើតែរបៀបនេះមិនមាននរណាគោរព
ច្បាប់ទេ
​​​​​​​​​​​​​​​​​​​​​​ ពីខ្មែរម្នាក់រស់នៅអឺរ៉ុប

Anonymous said...

បើពិតជាកំហុសរបស់ជនរងគ្រោះមែន ហេតុអ្វី
លោក​ ជាមយ៉ាប់ ត្រូវរត់ ? កាលណាមានគ្រោះ
ថ្នាក់ចរាចកើតឡើង ហើយភាគីណាមួយរត់ចោល
ទីកើតហេតុ ភាគិនោះជាអ្នកខុស ។ ព្រោះបើ
មិនខុស មិនចាំបាច់រត់ឡើយ ម្យ៉ាងទៀត ទោះ
មិនខុសច្បាប់ចរាចរ ក៍ខុសនឹងមិនគោរពច្បាប់
ដែរ ។

ចាំមើល ! ពួកសមាជិក CPP ល្មើសច្បាប់ធ្ងន់
ធ្ងរបែបហ្នឹង តើមាននរណាហ៊ានប្តឹងទៅតុលា
ការ យោធា ឬ​​ សីុវិលណាមួយដូចករណីលោក
ចាងហ្វាងកាសែត មនៈសិកាខ្មែរ ដែរឬទេ ? ។
បើស្រុកខ្មែរគ្មានយុត្តិធម៌បែបហ្នឹង មិនត្រូវទុក
ពួកអ្នកដឹកនាំព្រៃផ្សៃ ប្រើតែច្បាប់ព្រៃទំាងអស់
ហ្នឹងទៀតទេ ត្រូវប្តូរចេញជាបន្ទាន់ ​។ យើងជា
ប្រជាបលរដ្ឋត្រូវការការផ្លាស់ប្តូរជាដាច់ខាត ។

Anonymous said...

I don't think so.He will be serve no jail time at all. look at chhouk bandit get away easy. He 's there but police can't find him.that is Hun sen way.

Anonymous said...

CHHEAM LEECH Yap must go to jail.

Anonymous said...

Don't worry he has a strong hole to hide.

Anonymous said...

CHEAM YEAP must be hanged or facing Criminal law to show all to HUN SEN supporters not to violate Cambodian people

Anonymous said...

HUN SEN MUST GO if all Cambodian wish to live with peace, justice ,lawful, democracy and good standard of living and also if all Cambodian wish to liberate our country from Vietnamese aggressor HUN SEN MUST GO,,,