ដោយៈ ឆាំ ឆានី ០៣ ធ្នូ ២០១៣
ពត៌មានពីអ្នកចូលរួមពិធីបុណ្យបញ្ចុះសីមានៅវត្ត ខត្តិយារាម ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ដែលប្រព្រិត្តទៅកាលពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះបានឲ្យដឹងថានៅពេលនេះព្រះស្ឃនិងពុទ្ធបរិស័ទ ចំណុះជើងវត្តវត្ត ខត្តិយារាម
បានបែកបាក់គ្នាយ៉ាងខ្លាំងដោយសារវត្តមាន របស់ស្តេចសង្ឃ ៧ មករា ទេព វង់ ។
ប្រភពបានបញ្ជាក់ថា កម្មវិធីបុណ្យនោះមានការចូលរួមពីព្រះសង្ឃពុទ្ធបរិសទ័ ចំណុះជើងវត្ត
និងបង ប្អូន ខ្មែរមកពីរដ្ឋនានា ជាច្រើន ក្នុងថ្ងៃទី១ ដោយហេតុថាព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្ត
និងបង ប្អូន ខ្មែរទាំងនោះ បានឃើញសេចក្តីសម្រេច របស់គណៈកម្មការវត្តថា នឹងជ្រើសយកព្រះតេជគុណ
បណ្ឌិត ហុក សវណ្ណ ជាអធិបតីដឹកនាំពិធី ។
សទ្ធាជ្រះថ្លារបស់ព្រះសង្ឃពុទ្ធបរិសទ័ចំណុះជើងវត្ត និងបង ប្អូន ខ្មែរ
ត្រូវបានរលាយសូន្យមួយរំពេច
បន្ទាប់ពីពិធីបានប្រព្រិត្តទៅផ្ទុយពីសេចក្តីសម្រេចរបស់គណកម្មការវត្ត ដោយហេតុថា
ខណៈពេលពិធីចាប់ផ្តើមភ្លាមស្រាប់តែស្តេចសង្ឃ ៧ មករា ចេញមុខមកដឹកនាំពិធី
ហើយថែមទាំងប្រកាសថា “ បើព្រះសង្ឃណាហ៊ានប្រឆាំង គឺត្រូវបណ្តេញចេញពីវត្ត “ ។
ដោយការស៊ូទ្រាំនឹងសម្តីក្រោធក្រាធរបស់ ទេព វង្ស មិនបាន ព្រះសង្ឃចំនួន១៦០អង្គ ក្នុងចំណោម
១៨០អង្គ សំរេចព្រះទ័យនិមន្តចេញពីវត្ត និងពុទ្ធបរិស័ទជាច្រើន ក៏នាំគ្នាវិលត្រឡប់ ទៅលំនៅដ្ឋានរៀងៗខ្លួន
។
ទោះយ៉ាងណាពិធីបុណ្យនៅតែប្រព្រិត្តទៅទាំងសោះកក្រោះ
ដោយមានតែព្រះសង្ឃ និងពុទ្ធបរិស័ទខ្លះចូលរួមទាំងទើសទល់ ព្រោះតែចង់បានវត្តទុកសំរាប់ធ្វើបុណ្យទាននៅថ្ងៃក្រោយ
។
ប្រភពបានឲ្យដឹងផងដែរថា ខណៈដែលវត្តមានរបស់ ទេព
វង់ នៅទីនោះ ក៏មានបង ប្អូន ខ្មែរជាច្រើននាំគ្នា ធ្វើបាតុកម្ម
ដោយមានសរសេរជាបដាធំៗថា …ទេព វង់ ជាឃាតក …ទេព វង់ ជាបុគ្គលមានបាតដៃប្រឡាក់ឈាម …ទេព
វង់ ស៊ីបាយខ្មែរធ្វើឆ្កែយួន ជាដើម ។ ហើយ ទេព វង់ ក៏ទន់ជង្គង់ស្ទើរតែដួលផងដែរ
នៅពេលស្ត្រីម្នាក់បានស្រែកខ្លាំងៗនៅចំពោះមុខថា “ អាឃាតករ ទេព វង់ “ ។
បន្ទាប់ពីពិធីបុណ្យបានបញ្ចប់ទៅដោយភាពហ្មងសៅ
នៅពេលនេះ ព្រះសង្ឃ ពុទ្ធបរិសទ័ចំណុះជើងវត្ត
មានការប្រះស្រាំយ៉ាងខ្លាំង រវាងគណកម្មការវត្តមួយចំនួនដែលគាំទ្រ ទេព វង់
និងចៅអធិការវត្តព្រះនាម ម៉េង គ្រី
ដោយឡែកព្រះសង្ឃមួយអង្គទៀត ដែលគង់នៅវត្តខត្តិយារាម នេះក៏សម្រេចព្រះទ័យ និមន្តចេញពីវត្តនេះដែរ (សូមបញ្ជាក់ថាវត្តខត្តិយារាម
មានព្រះសង្ឃតែពីរព្រះអង្គទេ) ។
ក្នុងជំនឿរបស់ពុទ្ធបរិស័ទ អ្នកកាន់សាសនា តែងតែចង់បានខ្សែសីម៉ា
យកមកទុកក្នុងផ្ទះ ឬដាក់តាមខ្លួន ដោយយល់ថា និងអាចនាំមកនូវក្តីសុខ ចំរើន
តែចំពោះខ្សែសីម៉ារបស់វត្តខត្តិយារាម នៅពេលនេះ មិនមានពលរដ្ឋណាយកទេ
ព្រោះពួកគាត់យល់ថា ខ្សែសីម៉ានេះ គឺប្រឡាក់ដោយឈាមខ្មែរ ដែលឃាតក ទេព វង់ បានសម្លាប់
។
ចាស់ទុំមួយរូបដែលបានចូលរួមពិធី បានមានប្រសាសន៍ យ៉ាងខ្លីថា ពេលនេះ ទេព វង់
បំបែកបំបាក់ខ្មែរ បានជោគជ័យហើយ ព្រោះ ទេព វង់ មកនេះគឺមិនមែនមកធ្វើបុណ្យនោះទេ
គឺមកដើម្បីធ្វើឲ្យខ្មែរបែក បាក់គ្នា ស្របទៅតាមយុទ្ធសាសន៍របស់យួន ហូ ជីមិញ ៕
6 comments:
And then??? Useless barking... Mike.
Why you wast your money to by airplane ticket for Tep Vong to come here Ah ? He is murder.
That's you said not all khmers. Mike.
Stop barking, go ahead kill him now if you're a man, if not you're all same dogs. Mike.
khmer kom tov
tveu BONN ah Wat yuon
Sara Nou neung tov !
NOT ALL khmer kom tov
tveu BONN ah Wat yuon
Sara Nou neung tov !
THEY DON'T CARE ABOUT THAT...LOL.
Post a Comment