Saturday, October 29, 2016

មានសព្វបែបយ៉ាង... ១ សង្គមសព្វថ្ងៃប្លែកអស្ចារ្យ ពុំមែនធម្មតាហេតុចង់ខ្ពស់ ហ៊ានបោកកុហកចេះល្បិចគោះ អួតអាងតាំងឈ្មោះព្រោះចង់ល្បី ២ កុំថាអំណាចឡើយដុល្លារ សូម្បីអក្ខរាក៍គេឆ្នៃ លួចកែរបន្លំភ័ន្តបំភ្លៃ ថាជាស្នាដៃខ្លួនឥតខ្មាស់... បច្ចុប្បន្នមានរឿងប្លែកៗច្រើនណាស់ដែលយើងស្មានមិនដល់យើងធ្លាប់ តែឮអំពីការដណ្តើមប្រជែងអំណាចគ្នាលួចកឹបកេងលុយដោយអំពើពុក រលួយលួចថតចម្លងខ្សែភាពយន្តវីដេអូខារ៉ាអូខេ។លនឹងល។ ក៍ប៉ុន្តែអ្វីដែលគួរឱយហួសចិត្តដែលសើចមិនចេញដោយមានបុគ្គលម្នាក់ បានយកបទចំរៀងដែលខ្ញុំបាននិពន្ធនាទស្សវត្ត៍ឆ្នាំ៩០គឺបទ (ក្រោកឡើងខេមរា)ដែលបានចេញផ្សពផ្សាយតាមរយៈផលិតកម្មឆ្លងដែន នៅសហរដ្ឋនិងក្រុមហ៊ុនហនុមាននាទីក្រុងប៉ារីសប្រទេសបារាំងដែលមាន ខ្ញុំបាទជាអ្នកចាត់ចែងនិងគ្របគ្រងដោយផ្ទាល់ថាជាបទរបស់គេនិពន្ធ ដោយប្តូដាក់ចំណងជើងថា(ខ្មែរអើយក្រោកឡើង)បទនេះ សំរួលតន្ត្រីដោយលោក ទួននិងច្រៀងដោយកុយ វណ្ណាដែលរួមបន្ទដោយលោកទួននិងតាន់គីស៊ី។ សូមជំរាបថាបទនេះយកតាមលំនាំបទភ្លេង (មាសស្នេហ៍ មាសស្នេហ៍) ច្រៀងដោយលោកសុះម៉ាត់ដែលលោកទួនយកមកឆ្នៃជាបន្ថែមឱយប្លែក។ អ្វីដែលខ្ញុំបានលើកឡើងនេះគ្រាន់តែចង់ដាស់រំឮកបុគ្គលនោះឱយបានដឹង ដែលឥឡូវកំពុងតែភូតភរកុហកមហាជននូវបទចំរៀងផ្សេងៗទៀតថាជា បទរបស់ខ្លួន។ គួរឬមិនគួរសូមមេត្តាអភ័យទោស ដោយ យឹម ពិសាល (ឃ្លាំងមឿង)


No comments: