Saturday, October 29, 2016
មានសព្វបែបយ៉ាង...By Mr yim pisal
មានសព្វបែបយ៉ាង...
១ សង្គមសព្វថ្ងៃប្លែកអស្ចារ្យ ពុំមែនធម្មតាហេតុចង់ខ្ពស់
ហ៊ានបោកកុហកចេះល្បិចគោះ អួតអាងតាំងឈ្មោះព្រោះចង់ល្បី
២ កុំថាអំណាចឡើយដុល្លារ សូម្បីអក្ខរាក៍គេឆ្នៃ
លួចកែរបន្លំភ័ន្តបំភ្លៃ ថាជាស្នាដៃខ្លួនឥតខ្មាស់...
បច្ចុប្បន្នមានរឿងប្លែកៗច្រើនណាស់ដែលយើងស្មានមិនដល់យើងធ្លាប់
តែឮអំពីការដណ្តើមប្រជែងអំណាចគ្នាលួចកឹបកេងលុយដោយអំពើពុក
រលួយលួចថតចម្លងខ្សែភាពយន្តវីដេអូខារ៉ាអូខេ។លនឹងល។
ក៍ប៉ុន្តែអ្វីដែលគួរឱយហួសចិត្តដែលសើចមិនចេញដោយមានបុគ្គលម្នាក់
បានយកបទចំរៀងដែលខ្ញុំបាននិពន្ធនាទស្សវត្ត៍ឆ្នាំ៩០គឺបទ
(ក្រោកឡើងខេមរា)ដែលបានចេញផ្សពផ្សាយតាមរយៈផលិតកម្មឆ្លងដែន
នៅសហរដ្ឋនិងក្រុមហ៊ុនហនុមាននាទីក្រុងប៉ារីសប្រទេសបារាំងដែលមាន
ខ្ញុំបាទជាអ្នកចាត់ចែងនិងគ្របគ្រងដោយផ្ទាល់ថាជាបទរបស់គេនិពន្ធ
ដោយប្តូដាក់ចំណងជើងថា(ខ្មែរអើយក្រោកឡើង)បទនេះ សំរួលតន្ត្រីដោយលោក
ទួននិងច្រៀងដោយកុយ វណ្ណាដែលរួមបន្ទដោយលោកទួននិងតាន់គីស៊ី។
សូមជំរាបថាបទនេះយកតាមលំនាំបទភ្លេង (មាសស្នេហ៍ មាសស្នេហ៍)
ច្រៀងដោយលោកសុះម៉ាត់ដែលលោកទួនយកមកឆ្នៃជាបន្ថែមឱយប្លែក។
អ្វីដែលខ្ញុំបានលើកឡើងនេះគ្រាន់តែចង់ដាស់រំឮកបុគ្គលនោះឱយបានដឹង
ដែលឥឡូវកំពុងតែភូតភរកុហកមហាជននូវបទចំរៀងផ្សេងៗទៀតថាជា
បទរបស់ខ្លួន។
គួរឬមិនគួរសូមមេត្តាអភ័យទោស
ដោយ យឹម ពិសាល (ឃ្លាំងមឿង)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment