![]() |
កម្លាំងសមត្ថកិច្ចចាប់ព្រះកាយព្រះភិក្ខុ លួន សុវ៉ាត នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។ (RFA/Uon Chhin) |
ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិ បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលកំពុងកើតមានទៅលើជនស៊ីវិល និងព្រះសង្ឃ។
Synopsis: International human rights organizations demand that the Phnom Penh regime put an immediate end to the serious violations of human rights through the arrest of civilians and Buddhist monk.
2012-05-30
ដោយ តាំង សារ៉ាដា
Radio Free Asia
រដ្ឋាភិបាលដែលពោរពេញទៅដោយកងកំលាំងប្រដាប់អាវុធរាប់ម៉ឺននាក់ កំពុងភ័យព្រួយចំពោះ សកម្មភាពតស៊ូមតិដោយសន្តិវិធីរបស់ព្រះសង្ឃ និងជនស៊ីវិលស្លូតត្រង់ដៃទទេ ដែលស្រេកឃ្លានការសំដែងមតិ ដែលជាសិទ្ធិពលរដ្ឋស្របច្បាប់របស់ខ្លួនដើម្បីប្រយោជន៍ក្នុងសង្គម កម្ពុជា។
ប្រសិន បើរដ្ឋាភិបាលមិនឲ្យព្រះសង្ឃចូលរួមក្នុងឆាកនយោបាយនោះ គេក៏ត្រូវហាមដល់សម្ដេចសង្ឃរាជទាំងឡាយ មិនត្រូវចូលរួមគណបក្សកាន់អំណាចនោះដែរការជំរុញរបស់ក្រុមនេះ ធ្វើឡើងនៅបន្ទាប់ពីសមត្ថកិច្ចកម្ពុជា បានបង្ក្រាបយ៉ាងហិង្សាទៅលើក្រុមបាតុករក្នុងបញ្ហាដីធ្លី រួមនឹងការចាប់ខ្លួនពលរដ្ឋចំនួន ១៣នាក់ ព្រមទាំងការគំរាមខាងផ្នែកតុលាការទៅលើព្រះសង្ឃពីបទញុះញង់ជាដើម។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសមត្ថកិច្ចទីក្រុងភ្នំពេញ ដែលបានប្រើហិង្សា និងដាក់លក្ខខណ្ឌទាំងបង្ខំដល់ភិក្ខុ លួន សុវ៉ាត ឲ្យបញ្ឈប់ការឈឺឆ្អាលរបស់ព្រះអង្គទៅលើទុក្ខវេទនារបស់ពលរដ្ឋ ដូចកើតមានចំពោះអ្នកភូមិនៅតំបន់បឹងកក់ និងពលរដ្ឋសហគមន៍បុរីកីឡាជាដើម។
នាយកប្រតិបត្តិនៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី លោក វ៉ង កៃស៊ីង (Wong Kaishing) មានប្រសាសន៍ថា កម្ពុជាគួររក្សាសេចក្ដីថ្លៃថ្នូររបស់ខ្លួនតាមរយៈការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ និងបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបហ្វូងបាតុករ ឬការចាប់ក្រុមអ្នកតវ៉ាយ៉ាងហិង្សា ដើម្បីផ្ដន្ទាទោសដោយគ្មានហេតុផល និងមូលដ្ឋានច្បាប់។
លោក កៃស៊ីង មានប្រសាសន៍ថា សម្ពាធដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលកម្ពុជា មកលើពលរដ្ឋរបស់ខ្លួនអាចនាំឲ្យកម្ពុជាបរាជ័យក្នុងការធ្វើជាប្រធានអាស៊ាន និងខូចកេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិ ក្នុងបរិបទនៃការរំលោភសិទ្ធិមនុស្ស៖ «នេះគឺគំនាបដ៏អាក្រក់របស់រដ្ឋាភិបាលមកលើពលរដ្ឋស្លូតត្រង់។ យើងទាមទារឲ្យរដ្ឋាភិបាលដោះលែងពលរដ្ឋដែលកំពុងជាប់ឃុំឃាំងដោយសារបញ្ហាដីធ្លីទាំងនោះ កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ម៉្យាងទៀតអាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចាប់ខ្លួនអ្នកដែលគ្រាន់តែបញ្ចេញតាមឆន្ទៈរបស់គេដាក់ពន្ធនាគារនោះឡើយ»។