Saturday, 09 June 2012
ដោយៈ គុជ វិភាគ
DAP-news
កាលពីប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋ ជិតមួយរយនាក់ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានពុលស្ទើរតែមួយភូមិស្វាយរៀង៖ ប្រជាពលរដ្ឋខេត្តស្វាយរៀង បាននាំគ្នារិះគន់ ដល់សាខាកាំកុងត្រូលខេត្តស្វាយរៀងថា មិនបានត្រួតពិនិត្យរាល់បន្លែ ផ្លែឈើ ដែលនាំពីប្រទេស វៀតណាមឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ទទួលរងគ្រោះ ដោយសារតែពុលបន្លែ ផ្លែឈើ ដែលនាំចូលនេះ។
ប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា បន្លែ និងផ្លែឈើ ដែលបាននាំ មកពី ប្រទេសវៀតណាម គឺមិនបានទទួលការត្រួតពិនិត្យ ពីសាខាកាំកុងត្រូល ខេត្តស្វាយ រៀងនោះទេ ព្រោះមានមន្រ្តីមួយចំនួន របស់កាំកុងត្រូល បានឃុបឃិតជាមួយពួកឈ្មួញ ដែលនាំបន្លែ និងផ្លែឈើចូលមកស្រុកខ្មែរ ដោយពួកឈ្មួញទាំងនោះ បានបង់លុយក្រោមតុ ឲ្យពួកគេជាការស្រេច។
ពលរដ្ឋរូបនេះបន្តថា «ដើម្បីលុយ ទោះជាប្រជាជន ម៉ាខេត្តស្វាយរៀងងាប់អស់ ក៏ពួក កាំកុង ត្រូលមិនខ្វល់ដែរ ពួកគេខ្វល់តែម្យ៉ាងមួយគត់ គឺធ្វើយ៉ាងណារក លុយឲ្យបានច្រើន ដើម្បីបំពេញហោប៉ៅរបស់ខ្លួននិងបក្សពួក»។