និស្សិតខ្មែរខេត្តសៀមរាប៤រូបទទួលបានអាហារូបករណ៍ប្រទេសថៃ
2012-07-08
ដោយ ហង្ស សាវយុត
Radio Free Asia
Synopsis: 4 Cambodian students from Siem Reap province received scholarships to continue their 4-year undergraduate studies in the Aviation Industry, Tourism Industry and Business Administration from the Thai Surathani Rajabhat Univerty. They were among 200 candidates from the private Southeast Asia University in Siem Reap who applied for these scholarships.
សិស្ស និងនិស្សិតខ្មែរចំនួន ៤ នាក់ នៅខេត្តសៀមរាប បានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្មអាកាសចរណ៍ ផ្នែកឧស្សាហកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងផ្នែកគ្រប់គ្រងអាជីវកម្មជំនួញ ពីសកលវិទ្យាល័យមួយរបស់ប្រទេសថៃ។
ក្រុមយុវជនខ្មែរ ដែលមានប្រុស ២ រូប និងស្រី ២ រូបនោះ មានគម្រោងចាកចេញពីប្រទេសទៅបន្តការសិក្សានៅឯសកលវិទ្យាល័យ ស៊ូរ៉ាតថានី រ៉ាចាផាត (Surathani Rajabhat) នៅឯប្រទេសថៃរយៈពេល ៤ឆ្នាំ ក្នុងពេលឆាប់ៗ។
សិស្ស និងនិស្សិតស្រីប្រុសចំនួន ៤ រូប របស់ខេត្តសៀមរាប ទទួលបានអាហារូបករណ៍របស់ប្រទេសថៃ នៅក្នុងចំណោមបេក្ខជនចំនួនប្រមាណជាង ២០០នាក់ ដែលបានដាក់ពាក្យប្រឡងប្រជែងតាមរយៈសកលវិទ្យាល័យឯកជនមួយ នៅក្នុងខេត្តនេះ ឈ្មោះ សៅស៍អ៊ីស អេស៊ា (South-East Asia) កាលពីពេលថ្មីៗ។
