និស្សិតខ្មែរខេត្តសៀមរាប៤រូបទទួលបានអាហារូបករណ៍ប្រទេសថៃ
2012-07-08
ដោយ ហង្ស សាវយុត
Radio Free Asia
Synopsis: 4 Cambodian students from Siem Reap province received scholarships to continue their 4-year undergraduate studies in the Aviation Industry, Tourism Industry and Business Administration from the Thai Surathani Rajabhat Univerty. They were among 200 candidates from the private Southeast Asia University in Siem Reap who applied for these scholarships.
សិស្ស និងនិស្សិតខ្មែរចំនួន ៤ នាក់ នៅខេត្តសៀមរាប បានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្មអាកាសចរណ៍ ផ្នែកឧស្សាហកម្មទេសចរណ៍ បដិសណ្ឋារកិច្ច និងផ្នែកគ្រប់គ្រងអាជីវកម្មជំនួញ ពីសកលវិទ្យាល័យមួយរបស់ប្រទេសថៃ។
ក្រុមយុវជនខ្មែរ ដែលមានប្រុស ២ រូប និងស្រី ២ រូបនោះ មានគម្រោងចាកចេញពីប្រទេសទៅបន្តការសិក្សានៅឯសកលវិទ្យាល័យ ស៊ូរ៉ាតថានី រ៉ាចាផាត (Surathani Rajabhat) នៅឯប្រទេសថៃរយៈពេល ៤ឆ្នាំ ក្នុងពេលឆាប់ៗ។
សិស្ស និងនិស្សិតស្រីប្រុសចំនួន ៤ រូប របស់ខេត្តសៀមរាប ទទួលបានអាហារូបករណ៍របស់ប្រទេសថៃ នៅក្នុងចំណោមបេក្ខជនចំនួនប្រមាណជាង ២០០នាក់ ដែលបានដាក់ពាក្យប្រឡងប្រជែងតាមរយៈសកលវិទ្យាល័យឯកជនមួយ នៅក្នុងខេត្តនេះ ឈ្មោះ សៅស៍អ៊ីស អេស៊ា (South-East Asia) កាលពីពេលថ្មីៗ។
លោក សៀន សុវណ្ណា ជាសកលវិទ្យាធិការ នៃសកលវិទ្យាល័យ សៅស៍អ៊ីស អេស៊ា ក្នុងខេត្តសៀមរាប។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែកក្កដាថា សកលវិទ្យាល័យរបស់លោក មានសកលវិទ្យាល័យជាដៃគូអន្តរជាតិចំនួនជាង ១០ នៅតាមបណ្ដាប្រទេសអាមេរិក អឺរ៉ុប អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ដើម្បីផ្ដល់អាហារូបករណ៍ឱ្យនិស្សិតខ្មែរ ជារៀងរាល់ឆ្នាំ។ សកលវិទ្យាធិការដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៨ មក គឺសកលវិទ្យាល័យរបស់លោក តែងផ្ដល់អាហារូបករណ៍ឱ្យនិស្សិតខ្មែរ បានទៅបន្តការសិក្សាឯបរទេស។ ក៏ប៉ុន្តែឆ្នាំខ្លះ គឺមិនមាននិស្សិតបានទទួលអាហារូបករណ៍ទេ ដោយសារតែពួកគេ នៅខ្សោយផ្នែកភាសាបរទេស។
លោក សៀន សុវណ្ណា៖ «មូលហេតុនេះហើយ សកលវិទ្យាល័យយើងបានរៀបចំបង្កើតកម្មវិធីបណ្ដុះបណ្ដាលថ្នាក់អន្តរជាតិ ដែលយើងយកភាសាអង់គ្លេសជាយាន ក៏ដូចជាយើងបំពេញបន្ថែមភាសាអង់គ្លេសសម្រាប់កម្មវិធីថ្នាក់ជាតិទៀត ដើម្បីពង្រឹងសមត្ថភាពរបស់និស្សិតសកលវិទ្យាល័យសៅស៍អ៊ីស អេស៊ា យើងផ្ដល់ឱកាសឱ្យពួកគាត់ទទួលបាននូវអាហារូបករណ៍ សម្រាប់បន្តការសិក្សានៅសកលវិទ្យាល័យជាដៃគូនៅបរទេសផង ក៏ដូចជាគាត់ទទួលបាននូវការផ្លាស់ប្ដូរការសិក្សា ឬក៏សិក្សានូវកម្មវិធីរួមគ្នា»។
កញ្ញា សម ច័ន្ទបូព៌ព្រឹក្ស គឺជាសិស្សស្រីម្នាក់ ដែលបានទទួលអាហារូបករណ៍ផ្នែកការគ្រប់គ្រងអាជីវកម្មអាកាសចរណ៍។ នាងមានប្រសាសន៍ថា នាងបានស្រឡាញ់ជំនាញនេះ ដោយសារតែនាងមើលឃើញថា នៅឯប្រទេសថៃបច្ចុប្បន្ន គឺមានការរីកចំរើនយ៉ាងខ្លាំង។ ដូច្នេះដោយសារតែនាងស្រឡាញ់ប្រទេសកម្ពុជា គឺនាងនឹងប្រឹងប្រែងរៀនយកជំនាញនេះមកជួយកម្ពុជា ជាពិសេស គឺខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍។
កញ្ញា សម ច័ន្ទបូព៌ព្រឹក្ស៖ «ខ្ញុំគិតថា បើសិនជាខ្ញុំចេញទៅរៀននៅប្រទេសថៃ គឺខ្ញុំទទួលបានបទពិសោធន៍ ចំណេះដឹងកាន់តែជ្រាលជ្រៅ ខ្លួនមានឱកាសត្រឡប់មកវិញចែករំលែកបទពិសោធន៍ របស់ខ្ញុំហ្នឹង ឱ្យយុវជនជំនាន់ក្រោយ យល់ដឹងឱ្យកាន់តែច្បាស់។ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងខិតខំរៀន ឱ្យបានក្លាយនិស្សិតឆ្នើមនៅទីនោះ ហើយនឹងធ្វើជាសិស្សគំរូម្នាក់ តំណាងឱ្យប្រទេសកម្ពុជាយើង»។
សកលវិទ្យាធិការ នៃសកលវិទ្យាល័យ សៅស៍អ៊ីស អេស៊ា បានឱ្យដឹងថា ក្នុងឆ្នាំ ២០១២-២០១៣ គេមានគម្រោងផ្ដល់អាហារូបករណ៍ជាអន្តរជាតិ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឱ្យនិស្សិត និងបញ្ញវន្តខ្មែរ ចំនួន ១៦ នាក់ អាចទៅបន្តការសិក្សាឯបរទេស។
គំរោងនេះ ធ្វើឱ្យមាតាបិតាសិស្សខ្លះពេញចិត្តថា វាអាចជាស្ពានសម្រាប់កូនៗ របស់ពួកគេ ក្នុងការស្វែងរកចំណេះដឹងដ៏ទូលំទូលាយ។
លោក ម៉ក់ សុខា គឺជាឪពុករបស់សិស្សស្រីម្នាក់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃដែរនោះ មានប្រសាសន៍ថា វាជាមោទនភាពរបស់លោកយ៉ាងសំបើម បន្ទាប់ពីកូនស្រីរបស់គាត់បានរៀននៅប្រទេសកម្ពុជា អស់រយៈពេល ១២ ឆ្នាំ កន្លងទៅ ហើយបានសកលវិទ្យាល័យ សៅស៍អ៊ីស អេស៊ា ធ្វើជាស្ពានជួយរៀបចំឱ្យកូនស្រីរបស់គាត់បានទៅបន្តការសិក្សា នៅបរទេស រៀនយកជំនាញច្បាស់លាស់ ហើយវិលត្រឡប់មកបម្រើមាតុភូមិវិញ ក្នុងពេលអនាគតខាងមុខ៕
3 comments:
That is the best foreign policy for Thailand, but please give more student to learn in Thailand because we Khmers have the same culture.
Then stop talking shit about Thais on media and this fucking blog
Oh please! Cambodia doesn't want anything from Siem thugs and enough of them already! There are a lots of lady boy in Thailand and don't confuse them with the real woman!ahahahahh
May I ask what are you planning to learn in Thailand? It is better that you should not go because if you are Khmer them Siem thugs will look down on you and you deserve better than that!
Post a Comment