Friday, December 30, 2011

Lawyer Choung Chou-ngy: There was indeed a search to arrest him; he will be ordained to get rid of his bad luck

30 Dec 2011
By Thida Koh
Koh Santepheap News
Translated from Khmer by Soy

Phnom Penh – Choung Chou-ngy, opposition leader Sam Rainsy’s defense lawyer, said that, on 29 December 2011, there were indeed cops looking to arrest him, but their search did not cross his path, that’s why they could not arrest him … or it could be that he was lucky, it was as if something magical was helping him escape his arrest. Lawyer Choung Chou-ngy gave this statement at 10AM on 30 December 2011, during a press conference he held about his alleged arrest on 29 December. The press conference was held at the SRP headquarters in Chak Angre Leu, Phnom Penh city.

The lawyer indicated also that on 04 January 2012, he will be ordained for a short duration and his vow taking ceremony will be held at the SRP headquarters. After his ordination, he will travel to the Kandal provincial court and a number of other institutions to pray in order to get rid of all the bad lucks besieging him.

It should be noted that it was reported that he was arrested by the cops in Kampong Chhnang province in the morning of 29 December 2011, while he was traveling there to defend villagers involved in a land dispute case. Source indicated that the arrest of Choung Chou-ngy stemmed from an order issued by the Kandal provincial court regarding his involvement in the release of Meas Peng from jail. In that case, Kandal SRP MP Chan Cheng was also implicated by the court. The incident took place in September 2011.

Choung Chou-ngy was summoned by the Kandal court to show up for clarification last 07 December 2011, however he refused to show up that was why report of his arrest spread out. It was alleged that Choung Chou-ngy would have been brought back to the Kandal provincial court, but in reality, he was not arrested that was why he was able to hold this morning’s press conference.
------------
លោកមេធាវីជួង ជូងី ​​៖​ ពិតជា​មាន​ការ​ស្វែង​រក​​​ចាប់ខ្លួន​​លោកមែន ​លោក​នឹង​​សាង​​​ផ្នួស​​​ជម្រះ​​ភាពហ្មង​សៅ និងបាប​

ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១១
ដោយ ៖ ធីតាកោះ
Koh Santepheap News

រាជធានីភ្នំពេញ​​​​ ៖ ​​​លោកជួង ជូងី ​មេធាវី​​ការពារក្តី​​​លោកសម រង្ស៊ី ​​​បានមាន​ប្រសាសន៍​ថា ​កាលពីថ្ងៃទី​​២៩ ធ្នូ ​​២០១១ ​ពិតជាមានសមត្ថ​​កិច្ចស្វែង​រក​តាម​ចាប់ខ្លួន​លោកមែន ​ប៉ុន្តែ​ដំណើរ​​ស្វែង​រក​​​របស់សមត្ថកិច្ច​​​មិន​ប្រទះរូប​​លោកនោះ ទេ ​ទើបពុំ​អាច​ចាប់ខ្លួន​​លោកបាន​...​​​ឬ​អាច​ថា ​​លោកមានភ័ព្វព្រេង ​ឬ​គុណបុណ្យ​​​ជួយ​លោក​​ឱ្យគេច​ផុតពីការ​ចាប់ខ្លួន​។​ លោកមេធាវី​ជួង ជូងី ​​បានលើកឡើង​​​បែបនេះ​កាលពី​វេលាម៉ោង១០​ព្រឹក​ថ្ងៃទី៣០ ធ្នូ​ ខណៈ​​លោក​ចាប់ផ្តើម​ធ្វើ​សន្និ​​សីទ​កាសែត​ជុំវិញ​ព័ត៌​មាន​ស្តី​ពីការចាប់ខ្លួន​លោក​កាល​ពីថ្ងៃទី២៩ ធ្នូ​​ ​នៅទីស្នាក់ការ​កណ្តាល​​​គណ​បក្ស​សមរង្ស៊ី ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោកមេធាវីជួង ជូងី ​បាន​ឱ្យដឹងទៀត​ថា ​នៅថ្ងៃទី​​៤ ​មករា ​២០១២​ ខាង​មុខនេះ ​លោក​នឹង​​​សា​ងផ្នួស​​​​​រយៈពេលខ្លី ​​​ដោយពិធី​​បំបួសនឹង​ធ្វើ​ឡើងនៅ​ទីស្នាក់ការ​កណ្តាល​​​គណបក្សសម រង្ស៊ី ​​​ហើយ​​ព្រះតេជគុណ​អង្គ​នេះ​​​​​​នឹង​និមន្ត​​ទៅកាន់​សាលា​ឧទ្ធរណ៍​ និង​កន្លែង​​​​ស្ថាប័ន​​រដ្ឋមួយចំនួន​​​ទៀត​ដើម្បី​​ធ្វើ​ពិធី​ផ្សេងៗ​ដូច​ជាពិធី​​​ជម្រះហ្មង​សៅ​​​ ជម្រះ​ឧប​ទ្រព ​​​​លាង​ជម្រះ​​​អំពើបាប​​ទាំង​អស់ ។​

គួរបញ្ជាក់ថា លោក​ជួង ជូងី ត្រូវបាន​គេ​ភ្ញាក់​​ផ្អើល​​​​ថា សមត្ថ​កិច្ចធ្វើការឃាត់ខ្លួននៅ​លើ​ទឹក​​ដីខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង​ជាង៧​ព្រឹកថ្ងៃទី២៩ ធ្នូ ២០១១ នេះ ខណៈ​ពេល​គាត់​ធ្វើ​ដំណើរទៅ​ការពារក្តីរឿងទំនាស់ដីធ្លីឱ្យ​ប្រជា​ពលរដ្ឋនៅទីនោះ។ ប្រភពព័ត៌មាន​ថា ការ​ឃាត់​ខ្លួនលោកមេធាវីជួង ជូងី នេះ ធ្វើឡើង​តាមដីកា​បង្គាប់​របស់សាលា​ដំបូង​ខេត្ត​កណ្តាល ពាក់ព័ន្ធ​ក្នុងរឿងរំដោះជនជាប់ចោទចេញពីទីឃុំ ឃាំង​ឈ្មោះ​មាស ប៉េង ជាមួយលោកចាន់ ចេង តំណាង​រាស្ត្រគណបក្សសម រង្ស៊ី ប្រចាំមណ្ឌល​ខេត្ត​កណ្តាល​កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១១ កន្លងមកនេះ។

លោកមេធាវីជួង ជូងី ត្រូវបានសាលាដំបូង​ខេត្តកណ្តាលចេញដីកាកោះហៅឱ្យចូលខ្លួនទៅ បំភ្លឺម្តងរួចមកហើយ កាលពីថ្ងៃទី៧ ធ្នូ ២០១១ ប៉ុន្តែលោក​មេធាវីរូប​នេះមិន​ចូលខ្លួន​ទេ ទើប​លេច​ឮ​ថា ​មាន​ការឃាត់ខ្លួនបែបនេះ​។ លោកមេ​ធាវីជួង ជូងី បន្ទាប់ពីឃាត់ខ្លួន ត្រូវបានបញ្ជូន​តាម​រថ​យន្តឆ្ពោះមកកាន់ខេត្តកណ្តាល ទីដែល​លោក​កើត​​រឿងចម្រូង​ចម្រាស...ប៉ុន្តែ​ធាតុ​ពិត​​មិន​មានការ​ចាប់ខ្លួន​​​លោកមេធាវី​រូប​នេះ​​ទេ ហើយ​​​លោក​គ្រោង​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​នាព្រឹក​នេះ ៕ ស.សុខុម​

No comments: