Monday, January 02, 2012

ជូង ជូងី៖​សមត្ថកិច្ច​ប៉ង​ស្ទាក់​ចាប់​លោក​បី​លើក

លោក ជូង ជូងី មេ​ធា​វី​ការ​ពារ​គណ​បក្ស​ប្រឆាំង​។ រូបថត អ៊ុយ​ នូ​សិរី​មុនី
Monday, 02 January 2012
មាស សុខ​ជា
The Phnom Penh Post

ភ្នំពេញៈ ​បន្ទាប់​ពី​បាត់​ខ្លួន​១​ថ្ងៃ លោក ជូង ជូងី ​មេធាវី​ការពារ​ឲ្យ​គណបក្ស​សមរង្ស៊ី បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ស្នាក់​ការ​បក្ស​ប្រឆាំង​នេះ​ថា លោក​ត្រូវ​គេ​ប៉ុន​ប៉ង​ចាប់​ខ្លួន​ចំនួន​បី​លើក​ពេល​ធ្វើ​ដំណើរ​ទៅ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ការពារ​ក្តី​ឲ្យ​កូន​ក្តីរបស់​លោក។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​ទីស្នាក់ការ​គណបក្ស​សមរង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ លោក ជូង ជូងី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​ករណី​នៃ​ការ​ចាប់​ ខ្លួន​លោក​ ដោយ​សារ​ថា លោក​មាន​ដែន​កំណត់​ក្នុង​ការ​និយាយ​ក្នុង​សន្និសីទ​នេះ ប៉ុន្តែ​អះអាង​ថា សំណាង​ល្អ​ដែល​លោក​គេច​ខ្លួន​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​ រួច។

លោក ជូង ជូងី ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​ហាក់​ដូចជា​ដឹង​ហេតុ​មុន​ថា​មាន​សមត្ថកិច្ច​កំពុង​តែ​ស្ទាក់ ផ្លូវ​ខ្ញុំ ៣​​កន្លែង​។ ទី​១ ​នៅ​សាលា​លេខ​ប្រាំ ​ទី​២ ​នៅ​កំពង់ឆ្នាំង​ និង​ទី​បី​ ​គឺ​នៅ​ព្រែក​ក្តាម​»​។ លោក​បន្ថែម​ថា ​លោក​គេច​ពី​នគរបាល​ដែល​ព្យាយាម​ចាប់​ខ្លួន​លោក​បាន ដោយសារ​លោក​ជឿ​លើ​ពុទ្ធសាសនា​ និង​ដោយ​សារ​តែ​អំពើ​ល្អ​របស់​លោក​ដែរ ហើយ​ថា នៅ​ទី​បំផុត​អំពើ​ល្អ នឹង​ឈ្នះ​អំពើ​អាក្រក់​


ពេល​អ្នក​កាសែត​សួរ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ លោក ជូង ជូងី បាន​ថ្លែង​ថា ៖ « សុំទោស ​! ​ដែល​ខ្ញុំ​មិន​អាច​និយាយ​ច្រើន ពីព្រោះ​វា​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​មេធាវី​របស់​ខ្ញុំ​»។ លោក​អះអាង​ថា ៖ «ខ្ញុំ​ហ៊ាន​លះបង់​អ្វី​ៗ​ដើម្បី​យុត្តិធម៌។ ខ្ញុំ​មាន​គម្រោង​ស្លៀក​ស​ពាក់ស​ធ្វើ​សមាធិ​ក្នុង​បំណង​ដើម្បី​ឲ្យ​មាន យុត្តិធម៌​ពិត​ប្រាកដ​»។ លោក​ថា ​នៅ​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៦ មករា លោក​នឹង​កោរ​សក់​ស្លៀក​ស​ពាក់​ស​អង្គុយ​នៅ​មុខ​ទី​ស្នាក់​ការ គណបក្ស​សមរង្ស៊ី ហើយ​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៩ មករា​លោក​នឹង​ទៅ​អង្គុយ​សមាធិ​នៅ​មុខ​ប្រព័ន្ធ​យុត្តិធម៌​នានា។

លោក ជូង ជូងី ​រំពឹង​ថា ​ការ​លះបង់​របស់​លោក​អាច​នឹង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឲ្យ​មាន សច្ចធម៌ និង​យុត្តិធម៌​សម្រាប់​ប្រជាជន ហើយ​វិធី​បែប​ពុទ្ធសាសនា​នេះ​នឹង​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​ប្រព័ន្ធ​ យុត្តិធម៌​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ​។

លោក​ក៏រំពឹង​ថា ៖ «ពួក​អ្នក​ព្យាយាម​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ណា​ក៏​អំពើ​អាក្រក់ នោះ នឹង​ផ្តល់​ទុក្ខ​ទោស​ដល់​ពួក​គេ​ដែរ​»។

លោក​ គៀត ច័ន្ទ​ថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា នគរបាល​មិន​បាន​ព្យាយាម​ចាប់​ខ្លួន​លោក ជូង ជូងី ដូច​លោក​លើក​ឡើង​ទេ ពី​សប្តាហ៍​មុន​។​

លោក​បញ្ជាក់​ថា​៖ «វា​ហាក់​ដូច​ជា នគរបាល​ខ្សោយ​ពេក​ដែល​គាត់​ថ្លែងថា នគរបាល​ព្យាយាម​ចាប់​គាត់​​៣​ដង ហើយ​គាត់​អាច​គេច​ផុត បើ​នគរបាល​ចង់​ចាប់ គាត់​នឹង​គ្មាន​កន្លែង​រត់​ទេ​»។

លោក​ថ្លែងថា ​ការ​ចោទ​នេះ​មិន​ពិត​ទេ​។ លោក​ថា​៖«​គាត់​ប្រហែល​ជា​ចង់​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឲ្យ​ល្បី»។

​លោក អំ សំអាត មន្រ្តី​ស៊ើប​អង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែងថា ៖ «លោក​ ជូង ជូងី ឥឡូវ​នេះ​មិន​ហ៊ាន​និយាយ​ជា​សាធារណៈ​ទេ ពីព្រោះ​លោក​ត្រូវ​បាន​ដាក់​សម្ពាធ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​បាត់​ខ្លួន​របស់​លោក​»។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ លោក សំ ប្រជាមានិត នាយ​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌​ថ្លែងថា លោក​មិន​ចាប់​អារម្មណ៍​នឹង​រឿង​លោក ជូង ជូងី​ នេះ​ទេ​។

រីឯ​លោក អិន វ៉ានវិបុល ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្តាល ក៏​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដែរ ​ដោយ​គ្រាន់​តែ​ថ្លែង​ថា វា​ជា​សិទ្ធិ​ឯក​ជន​របស់​លោក ជូង ជូងី និង​ថា « អ្វី​ដែល​គាត់​ធ្វើ គឺ​ស្រេច​តែ​គាត់​!»៕

2 comments:

Anonymous said...

អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។

Pang Sokhoeun, Secretary-General of SRP in Sweden

Anonymous said...

បុគ្គលនេះជាមេភរ ឫមេបោក។
បើសមត្ថកិច្ចមានបទបញ្ជាត្រូវចាប់ខ្លួនមែន សួរ
ថាជននេះអាចរួចខ្លួនទេ? តាមពិតសមត្ថកិច្ចតាម
ដានដើម្បីជួយការពារសុវត្ថភាពក៏មិនដឹងដោយ
ដឹងពីពុតត្បុតពួកខិលខូចទាំងនេះដែលចូលចិត្ត
បង្កើតរឿងហើយព្រួសឈាមដាក់គេ។