លោក ជូង ជូងី មេធាវីការពារគណបក្សប្រឆាំង។ រូបថត អ៊ុយ នូសិរីមុនី |
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ បន្ទាប់ពីបាត់ខ្លួន១ថ្ងៃ លោក ជូង ជូងី មេធាវីការពារឲ្យគណបក្សសមរង្ស៊ី បានថ្លែងក្នុងសន្និសីទកាសែតមួយនៅស្នាក់ការបក្សប្រឆាំងនេះថា លោកត្រូវគេប៉ុនប៉ងចាប់ខ្លួនចំនួនបីលើកពេលធ្វើដំណើរទៅ ខេត្តកំពង់ឆ្នាំង ដើម្បីការពារក្តីឲ្យកូនក្តីរបស់លោក។
ថ្លែងទៅកាន់អ្នកកាសែត នៅទីស្នាក់ការគណបក្សសមរង្ស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ លោក ជូង ជូងី បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតជុំវិញករណីនៃការចាប់ ខ្លួនលោក ដោយសារថា លោកមានដែនកំណត់ក្នុងការនិយាយក្នុងសន្និសីទនេះ ប៉ុន្តែអះអាងថា សំណាងល្អដែលលោកគេចខ្លួនពីការចាប់ខ្លួនរបស់សមត្ថកិច្ច រួច។
លោក ជូង ជូងី បានថ្លែងថា ៖ «ខ្ញុំហាក់ដូចជាដឹងហេតុមុនថាមានសមត្ថកិច្ចកំពុងតែស្ទាក់ ផ្លូវខ្ញុំ ៣កន្លែង។ ទី១ នៅសាលាលេខប្រាំ ទី២ នៅកំពង់ឆ្នាំង និងទីបី គឺនៅព្រែកក្តាម»។ លោកបន្ថែមថា លោកគេចពីនគរបាលដែលព្យាយាមចាប់ខ្លួនលោកបាន ដោយសារលោកជឿលើពុទ្ធសាសនា និងដោយសារតែអំពើល្អរបស់លោកដែរ ហើយថា នៅទីបំផុតអំពើល្អ នឹងឈ្នះអំពើអាក្រក់។
ពេលអ្នកកាសែតសួរពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ជូង ជូងី បានថ្លែងថា ៖ « សុំទោស ! ដែលខ្ញុំមិនអាចនិយាយច្រើន ពីព្រោះវាប៉ះពាល់ដល់វិជ្ជាជីវៈមេធាវីរបស់ខ្ញុំ»។ លោកអះអាងថា ៖ «ខ្ញុំហ៊ានលះបង់អ្វីៗដើម្បីយុត្តិធម៌។ ខ្ញុំមានគម្រោងស្លៀកសពាក់សធ្វើសមាធិក្នុងបំណងដើម្បីឲ្យមាន យុត្តិធម៌ពិតប្រាកដ»។ លោកថា នៅថ្ងៃទី៤ដល់ថ្ងៃទី៦ មករា លោកនឹងកោរសក់ស្លៀកសពាក់សអង្គុយនៅមុខទីស្នាក់ការ គណបក្សសមរង្ស៊ី ហើយពីថ្ងៃទី៩ ដល់ថ្ងៃទី១៩ មករាលោកនឹងទៅអង្គុយសមាធិនៅមុខប្រព័ន្ធយុត្តិធម៌នានា។
លោក ជូង ជូងី រំពឹងថា ការលះបង់របស់លោកអាចនឹងពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យមាន សច្ចធម៌ និងយុត្តិធម៌សម្រាប់ប្រជាជន ហើយវិធីបែបពុទ្ធសាសនានេះនឹងជំរុញឲ្យមេដឹកនាំប្រព័ន្ធ យុត្តិធម៌បំពេញតួនាទីបានត្រឹមត្រូវ។
លោកក៏រំពឹងថា ៖ «ពួកអ្នកព្យាយាមប្រព្រឹត្តអំពើអាក្រក់យ៉ាងណាក៏អំពើអាក្រក់ នោះ នឹងផ្តល់ទុក្ខទោសដល់ពួកគេដែរ»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា នគរបាលមិនបានព្យាយាមចាប់ខ្លួនលោក ជូង ជូងី ដូចលោកលើកឡើងទេ ពីសប្តាហ៍មុន។
លោកបញ្ជាក់ថា៖ «វាហាក់ដូចជា នគរបាលខ្សោយពេកដែលគាត់ថ្លែងថា នគរបាលព្យាយាមចាប់គាត់៣ដង ហើយគាត់អាចគេចផុត បើនគរបាលចង់ចាប់ គាត់នឹងគ្មានកន្លែងរត់ទេ»។
លោកថ្លែងថា ការចោទនេះមិនពិតទេ។ លោកថា៖«គាត់ប្រហែលជាចង់ធ្វើឲ្យខ្លួនឯងឲ្យល្បី»។
លោក អំ សំអាត មន្រ្តីស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងថា ៖ «លោក ជូង ជូងី ឥឡូវនេះមិនហ៊ាននិយាយជាសាធារណៈទេ ពីព្រោះលោកត្រូវបានដាក់សម្ពាធដោយស្ថាប័នរដ្ឋាភិបាល ដែលស្ថិតនៅពីក្រោយការបាត់ខ្លួនរបស់លោក»។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក សំ ប្រជាមានិត នាយខុទ្ទកាល័យក្រសួងយុត្តិធម៌ថ្លែងថា លោកមិនចាប់អារម្មណ៍នឹងរឿងលោក ជូង ជូងី នេះទេ។
រីឯលោក អិន វ៉ានវិបុល ប្រធានសាលាដំបូងខេត្តកណ្តាល ក៏មិនធ្វើអត្ថាធិប្បាយលម្អិតដែរ ដោយគ្រាន់តែថ្លែងថា វាជាសិទ្ធិឯកជនរបស់លោក ជូង ជូងី និងថា « អ្វីដែលគាត់ធ្វើ គឺស្រេចតែគាត់!»៕
2 comments:
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង ជាចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាចោរលក់
ជាតិ លួចជាតិ។ឪអាខ្វាក់ហ៊ុន សែន ជាចោរ អាខ្វាក់ហ៊ុន
សែនជាចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់
ហ៊ុន សែន ដែរ។
Pang Sokhoeun, Secretary-General of SRP in Sweden
បុគ្គលនេះជាមេភរ ឫមេបោក។
បើសមត្ថកិច្ចមានបទបញ្ជាត្រូវចាប់ខ្លួនមែន សួរ
ថាជននេះអាចរួចខ្លួនទេ? តាមពិតសមត្ថកិច្ចតាម
ដានដើម្បីជួយការពារសុវត្ថភាពក៏មិនដឹងដោយ
ដឹងពីពុតត្បុតពួកខិលខូចទាំងនេះដែលចូលចិត្ត
បង្កើតរឿងហើយព្រួសឈាមដាក់គេ។
Post a Comment