Monday, June 25, 2012

ផ្កាយចោរ គន់គិម រិបយកដីខ្មែរ លក់ឲ្យយួន

លោក ​គន់ គីម (ស្តាំ) លោក​នាង ផាត និង​លោក ​ទៀ​ បាញ់ ជជែកគ្នាកាលពី​កន្លង​មកថា បើអាសេនកាត់ដីព្រំដែនខ្មែរ-យួន ដូរអំណាចយើងលក់ដីទល់ដែន ខ្មែរ-សៀមឲ្យយួនយកលុយវិញ។ រូបថត ហេង ជី​វ័ន

គេ​ថា មន្ត្រី​ជាន់​ខ្ពស់​យក​ដី​របប​ទ័ព​លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម

25 June 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post

ឧត្តរមានជ័យៈ មនុស្ស​ប្រមាណ ១៥០០ នាក់​ ដែល​រួម​មាន​ទាំង​មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង និង​កូន​ទាហាន​ផង​ នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ​មាន​គម្រោង​ផ្ញើ​ញត្តិ​ មាន​ផ្តិត​ស្នាម​មេ​ដៃ​របស់​ពួក​គេ ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្តឹង​ចោទ​ប្រកាន់​នាយ​ឧត្តម​សេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ដោយ​ចោទ​ថា​ បាន​កាត់​ដី​របស់​ពួក​គេ​លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Best Royal និង Taining

នាយ​រង​កង​ពល​តូច​មួយ​រូប ​ដែល​មាន​មូលដ្ឋាន​នៅ​ឃុំ​ត្រពាំង​ប្រាសាទ ​បាន​ថ្លែង​ថា មនុស្ស​ប្រមាណ ១៥០០ នាក់​ ដែល​រួម​មាន​ទាំង​មេ​បញ្ជា​ការ មេ​បញ្ជា​ការ​រង និង​កូន​ទាហាន​ មក​ពី​កង​វរសេនា​តូច​ចំនួន ៤ ដែល​ក្នុង​នោះ​ មាន​វរសេនា​តូច​លេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ នឹង​ផ្ញើ​ស្នាម​មេដៃ​របស់​ខ្លួន ​នៅ​ក្នុង​សប្តាហ៍​នេះ​ ប្រឆាំង​នឹង​នាយ​ឧត្តម​សេនីយ៍​ផ្កាយ ៤ គន់ គីម នាយ​សេនាធិការ​ចម្រុះ និង​ជា​អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ជុំវិញ​ការ​កាត់​ដី​របស់​ពួក​គេ​ ប្រមាណ ៥ ពាន់​ហិកតា​ហើយ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ២ គឺ​ក្រុមហ៊ុន Best Royal និង Taining។


នាយ​រង​សេនាធិការ ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឧត្តម​សេនីយ៍ គន់ គីម បាន​កាត់​ដី​ប្រមាណ ៥ ពាន់​ហិកតា​ ដែល​ជា​ដី​របប​យោធា​របស់​មេ​បញ្ជាការ មេ​បញ្ជា​ការ​រង និង​ពល​ទាហាន​ ក្នុង​ឃុំ​ត្រ​ពាំង​ប្រាសាទ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ទាំង ២ ដើម្បី​ដាំ​ដើម​កៅស៊ូ។ លោក​បន្ថែម​ថា កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន Best Royal និង Taining បាន​ប្រើ​គ្រឿង​ចក្រ​របស់​ពួក​គេ​ ឈូស​ឆាយ​រាន​ដី​របប​ទាហាន អស់​ប្រមាណ ៤ ពាន់​ហិកតា​ហើយ​។ លោក​បន្ត​ថា ក្នុង​ពេល​ធ្វើ​សកម្មភាព​ឈូស​រាន​នោះ ក្រុមហ៊ុន​បាន​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​ស្រូវ និង​ចម្ការ​ដំណាំ​ដទៃ​ទៀត​របស់​ទាហាន​ទាំង​ស្រុង ហើយ​ទង្វើ​របស់​ពួក​គេ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជីវភាព​រស់ នៅ​របស់​គ្រួសារ​ទ័ព​។

លោក​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖​«មេ​បញ្ជាការ និង​ទាហាន​របស់​យើង​ឥឡូវ​នេះ​មិន​ពេញ​ចិត្ត​ទេ មាន​កំហឹង​ និង​ខក​ចិត្ត​ខ្លាំង​ណាស់​ ចំពោះ​ឧត្តម​សេនីយ៍ គន់ គីម ព្រោះ​គាត់​បាន​កាត់​ដី​ពួក​យើង​ ហើយ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម»។ លោក​បន្ត​ថា៖ ​«ការ​កាត់​ដី​ទាហាន​ដោយ​ឧត្តម​សេនីយ៍ គន់ គីម ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​នេះ​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ ទៅ​ដល់​ស្មារតី​ប្រយុទ្ធ និង​ជំហរ​នៅ​ក្នុង​ការ​ការពារ​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​»។ លោក​បញ្ជាក់​ថា​ក្រុម​គ្រួសារ​ទាហាន ដែល​ទទួល​រង​គ្រោះ កំពុង​តែ​ប្រមូល​ស្នាម​មេ​ដៃ ដើម្បី​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​សុំ​ជួយ​អន្តរាគមន៍ ក្នុង​រយៈ​ពេល​ ៣-៤ ថ្ងៃ​ខាង​មុខ​នេះ​។

យោង​តាម​សេចក្តី​រាយការណ៍​ពី​ទាហាន​មួយ​ចំនួន បាន​អះអាង​ថា​ មាន​គ្រួសារ​ទាហាន​ប្រមាណ ១ ៥៩៧ គ្រួសារ​រស់​នៅ​ក្នុង​ភូមិ-ឃុំ​ត្រពាំង​ប្រាសាទ ដោយ​រស់​នៅ​បង្ក​បង្កើន​ផល​ស្រូវ និង​ដំណាំ​ដទៃ​ទៀត​តាំង​ពី​ឆ្នាំ ២០០៩ មក។ ដី​ទាហាន​ខាង​លើ​នេះ​ ជា​ដី​គោល​នយោបាយ ​បែង​ចែក​របស់​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ ២០១១។

លោក ឧត្តម​សេនីយ៍​ទោ​ ឈុំ ខេង មេ​បញ្ជា​ការ​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ បាន​ថ្លែង​ថា មក​ទល់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ មាន​ដី​ទាហាន ស្រូវ ស្រែ​និង​ដំណាំ​ដទៃ​ទៀត​របស់​គ្រួសារ​ទាហាន​ជាង ៤ ពាន់​ហិកតា​ហើយ ត្រូវ​បាន​ឈូស​រាន និង​បំផ្លិច​បំផ្លាញ​ដោយ​ក្រុមហ៊ុន Best Royal និង Taining។ លោក​បន្ត​ថា ការ​ឈូស​រាន​ដី​ទាហាន​ទាំង​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ​ទាហាន​យ៉ាង​ខ្លាំង។ លោក មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ពិត​ជា​មិន​ឯក​ភាព​ ទៅ​នឹង​ការ​លក់​ដី​ទាហាន​ទាំង​នោះ​ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ទាំង ២ ឡើយ។ ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​ការ​ឈូស​រាន​ដី​ទាហាន​យើង​ផង​ដែរ»។ លោក​បន្ត​ថា៖​«ដើម្បី​យក​ដី​ឲ្យ​ទ័ព​យើង​វិញ យើង​ឥឡូវ​នេះ​ នៅ​កំពុង​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ទ័ព​ជាន់​ខ្ពស់​ពាក់ព័ន្ធ​ដទៃ​ទៀត​»។ លោក​បន្ថែម​ថា លោក​ក៏​មាន​គម្រោង​សុំ​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់ និង​រាយការណ៍​ជូន​លោក​ អំពី​បញ្ហា​នេះ​ដែរ បើ​សិន​ជា​ពុំ​មាន​ដំណោះស្រាយ​ទេ​នោះ​។

នាយឧត្តម​សេនីយ៍ គន់ គីម បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ដោយ​លោក​អះអាង​ថា មក​ទល់​ពេល​នេះ រាជ​រដ្ឋាភិបាល ​នៅ​ពុំ​ទាន់​ផ្តល់​ដី​នោះ​ដល់​ទាហាន​ក្នុង​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ និង​គ្រួសារ​ពួក​គេ​ជា​ផ្លូវ​ការ​ទេ។ លោក​បន្ថែម​ថា ទាហាន​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ បាន​ឈូស​រាន​ដី​រដ្ឋ និង​កាន់​កាប់​ដី​នោះ​ដោយ​ខុស​ច្បាប់​ សម្រាប់​គ្រួសារ​ខ្លួន​ឯង ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឡើយ។

លោក​បញ្ជាក់​ថា៖​«មក​ទល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា ​នៅ​ពុំ​ទាន់​ចេញ​អនុក្រឹត្យ​ណា​ផ្តល់​ដី​ទាំង​នេះ​ ដល់​ទាហាន និង​ក្រុម​គ្រួសារ​ពួក​គេ​ នៅ​ក្នុង​កង​ពល​តូច​អន្តរាគមន៍​លេខ ៦ នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​បាន​ឈូស​រាន និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​»។

លោក​អះអាង​ថា ដី​ខាង​លើ​នោះ​ ត្រូវ​បាន​រដ្ឋាភិបាល ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន Best Royal និង Taining ដើម្បី​វិនិយោគ​ដាំ​កៅស៊ូ​តាំង​ពី​ឆ្នាំ ២០០៨ មក។

តំណាង​ក្រុមហ៊ុន​ទាំង ២ គឺ​ Best Royal និង Taining មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក ឧត្តម​សេនីយ៍​ផ្កាយ ៤ ប៉ុល សារឿន អគ្គ​មេ​បញ្ជា​ការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ក៏​មិន​អាច​ទាក់​ទង​បាន​ដែរ។ ឧត្តម​សេនីយ៍​ផ្កាយ ៤ ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ លោក​នៅ​ពុំ​ទាន់​ទទួល​បាន​របាយការណ៍​អ្វី​ពី​ការ​លក់​ដី​ទាហាន​ទៅ​ឲ្យ​ ក្រុមហ៊ុន​វៀតណាម ឬ​ការ​ឈូស​រាន​ដី​របស់​ពួក​គេ ដោយ​ក្រុមហ៊ុន​ខាង​លើ​នៅ​ឡើយ​ទេ។ លោក​បាន​គូស​បញ្ជាក់​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖​«យោង​តាម​បទ​បញ្ជា​សម្តេច​នាយក​ រដ្ឋ​មន្ត្រី ហ៊ុន សែន ដី​ដែល​ផ្តល់​ទៅ​ឲ្យ​ទាហាន និង​គ្រួសារ​របស់​ពួក​គេ​ មិន​អាច​ត្រូវ​រឹប​អូស លក់​ដោយ​មន្ត្រី ឬ​មេបញ្ជាការ​ជាន់​ខ្ពស់​ណា​ម្នាក់​បាន​ទេ»។

លោក បាន​បន្តឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖​ «អ្នក​ណា​លួច ឬ​រឹប​អូស​ដី​ទាហាន​លក់​ឲ្យ​ក្រុម​ហ៊ុន ឬ​បុគ្គល​ គឺ​បំពាន​បទ​បញ្ជា​សម្តេ​ច ហ៊ុន សែន​យ៉ាង​ធ្ងន់ធ្ងរ​ហើយ​ខ្ញុំ​ពុំ​ជឿ​ថា គាត់​ [គន់ គីម]ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ព្រោះ​គាត់ ​ជា​មនុស្ស​ដែល​អនុវត្ត​យ៉ាង​តឹងរ៉ឹង បទ​បញ្ជា​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី»៕

5 comments:

Anonymous said...

he's THE KING AT TAKMAO
it's very easy to SEND one MISSIL TO HIS BIG HOME at takmao .
a really traitor and vietnamese spy .

Anonymous said...

Thick face!
Thick skull!
Wife beater!
Wife cheater!
Viet slave!
Killer of Khmer people!
Stealer of Khmer people!
Coup maker support by Vietcong!
Dictator!

This is how you came to power and this is how the way you will go down from power!

Anonymous said...

អញ្ចឹងទេ!........
យើង​នឹង​ដាក់បណ្តាសា​ពួក​អាឯង
-អាយួន........ ហ៊ុន សែន
-អាយួន ........ជា ស៊ីម
-អាយួន.........ហេង សំរិន
-អាយួន.........សុខ អាន​
-អាយួន.........សុខ គង់
-អាយួន.ផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ សយ សុភាព
-អាយួន........ ជុំ កុសល
-អាយួន........ ទិត្យ សុធា
-អាយួន........ កុយ គួង
-អាយួន........ ស៊ុត ឌឺណា
-អាយួន........ អេង ឆៃអៀង
-អាយួន........ កែវ រ៉េមី
-អាយួន........ ជា សារុន
-អាឆ្កែកញ្ជះយួន...ន.សីហនុ
-អាយួន......... ហោ ណាំហុង
-អាយួន......... ចៀម យីប
-អាយួន......... ស្វា គិម ហុង
-អាយួន......... ងួន ធីញ៉ឹល
-អាយួន......... ចម ប្រសិទ្ធ
-អាយួន......... ខៀវ កញ្ញារឹទ្ធិ
-អាយួន..........ស ខេង
-អាយួន..........ខៀវ សុភ័គ
-អាយួន..........ឆាង សុង
-អាយួន..........ឆាំង យុ
-អាយួន..........ញឹម វណ្ណដា
-អាយួន..........ឱម យ៉ិនទៀង
-អាយួន..........អង្គវង្ស វឌ្ឍនា
-អាយួន..........កែប ជុតិមា
-អាយួន..........ចាន់ សារុន
-អាយួន..........កៀត ឈុន
-អាយួន..........ហ៊ុន តូ
-អាយួន..........ឈឹម ផលវរុណ
-អាយួន..........សោម ឆាយ៉ា
-អាយួន..........គន់ គីម
​-អាយួន..........ទា បាញ់
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹក
-អាយួនក្បាលត្រងោលបារាជិក...សៅ ច័ន្ទថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមហេង
ឲ្យពួកអាឯង​ខ្វាក់ភ្នែក​​និង​ឆ្កួតល្ងី​ល្ងើ ភ្លេចមុខ​ភ្លេច​ក្រោយ​ យ៉ាង​ទាន់ហន់...

khmer squawting for CPP said...

Its amazing how there's no uniformity in the Monkey military. I see a lot of lazy ugly old men in different style of BDU's.

Desert BDU to Old style era BDU to Current. This monkey Royal military can't even get that straight, that's why they can't defend invading viets.

Anonymous said...

Do you think the 2 monkeys on the left are Khmer?