លោក គន់ គីម (ស្តាំ) លោកនាង ផាត និងលោក ទៀ បាញ់ ជជែកគ្នាកាលពីកន្លងមកថា បើអាសេនកាត់ដីព្រំដែនខ្មែរ-យួន ដូរអំណាចយើងលក់ដីទល់ដែន ខ្មែរ-សៀមឲ្យយួនយកលុយវិញ។ រូបថត ហេង ជីវ័ន |
គេថា មន្ត្រីជាន់ខ្ពស់យកដីរបបទ័ពលក់ឲ្យក្រុមហ៊ុនវៀតណាម
25 June 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post
ឧត្តរមានជ័យៈ មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយចោទថា បានកាត់ដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ Best Royal និង Taining។
នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាននៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ ៤ គន់ គីម នាយសេនាធិការចម្រុះ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតាហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។
នាយរងសេនាធិការ ដែលស្នើសុំមិនបញ្ចេញឈ្មោះរូបនោះ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញថា កាលពីពេលថ្មីៗនេះ លោក ឧត្តមសេនីយ៍ គន់ គីម បានកាត់ដីប្រមាណ ៥ ពាន់ហិកតា ដែលជាដីរបបយោធារបស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ក្នុងឃុំត្រពាំងប្រាសាទលក់ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ដើម្បីដាំដើមកៅស៊ូ។ លោកបន្ថែមថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Best Royal និង Taining បានប្រើគ្រឿងចក្ររបស់ពួកគេ ឈូសឆាយរានដីរបបទាហាន អស់ប្រមាណ ៤ ពាន់ហិកតាហើយ។ លោកបន្តថា ក្នុងពេលធ្វើសកម្មភាពឈូសរាននោះ ក្រុមហ៊ុនបានបំផ្លិចបំផ្លាញផលដំណាំស្រូវ និងចម្ការដំណាំដទៃទៀតរបស់ទាហានទាំងស្រុង ហើយទង្វើរបស់ពួកគេប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពរស់ នៅរបស់គ្រួសារទ័ព។
លោកថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថា៖«មេបញ្ជាការ និងទាហានរបស់យើងឥឡូវនេះមិនពេញចិត្តទេ មានកំហឹង និងខកចិត្តខ្លាំងណាស់ ចំពោះឧត្តមសេនីយ៍ គន់ គីម ព្រោះគាត់បានកាត់ដីពួកយើង ហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម»។ លោកបន្តថា៖ «ការកាត់ដីទាហានដោយឧត្តមសេនីយ៍ គន់ គីម ទៅលក់ឲ្យក្រុមហ៊ុនវៀតណាមនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ស្មារតីប្រយុទ្ធ និងជំហរនៅក្នុងការការពារព្រំដែនកម្ពុជាទៅថ្ងៃអនាគត»។ លោកបញ្ជាក់ថាក្រុមគ្រួសារទាហាន ដែលទទួលរងគ្រោះ កំពុងតែប្រមូលស្នាមមេដៃ ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រីសុំជួយអន្តរាគមន៍ ក្នុងរយៈពេល ៣-៤ ថ្ងៃខាងមុខនេះ។
យោងតាមសេចក្តីរាយការណ៍ពីទាហានមួយចំនួន បានអះអាងថា មានគ្រួសារទាហានប្រមាណ ១ ៥៩៧ គ្រួសាររស់នៅក្នុងភូមិ-ឃុំត្រពាំងប្រាសាទ ដោយរស់នៅបង្កបង្កើនផលស្រូវ និងដំណាំដទៃទៀតតាំងពីឆ្នាំ ២០០៩ មក។ ដីទាហានខាងលើនេះ ជាដីគោលនយោបាយ បែងចែករបស់រដ្ឋាភិបាល ហើយត្រូវបានប្រគល់ឲ្យដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ ២០១១។
លោក ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៦ បានថ្លែងថា មកទល់ថ្ងៃអាទិត្យម្សិលមិញ មានដីទាហាន ស្រូវ ស្រែនិងដំណាំដទៃទៀតរបស់គ្រួសារទាហានជាង ៤ ពាន់ហិកតាហើយ ត្រូវបានឈូសរាន និងបំផ្លិចបំផ្លាញដោយក្រុមហ៊ុន Best Royal និង Taining។ លោកបន្តថា ការឈូសរានដីទាហានទាំងនេះ ពិតជាធ្វើឲ្យប៉ះពាល់មុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅរបស់ក្រុមគ្រួសារទាហានយ៉ាងខ្លាំង។ លោក មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមិនឯកភាព ទៅនឹងការលក់ដីទាហានទាំងនោះ ទៅឲ្យក្រុមហ៊ុនវៀតណាមទាំង ២ ឡើយ។ ខ្ញុំក៏បានជំទាស់នឹងការឈូសរានដីទាហានយើងផងដែរ»។ លោកបន្តថា៖«ដើម្បីយកដីឲ្យទ័ពយើងវិញ យើងឥឡូវនេះ នៅកំពុងចរចាជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីទ័ពជាន់ខ្ពស់ពាក់ព័ន្ធដទៃទៀត»។ លោកបន្ថែមថា លោកក៏មានគម្រោងសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ និងរាយការណ៍ជូនលោក អំពីបញ្ហានេះដែរ បើសិនជាពុំមានដំណោះស្រាយទេនោះ។
នាយឧត្តមសេនីយ៍ គន់ គីម បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាងថា មកទល់ពេលនេះ រាជរដ្ឋាភិបាល នៅពុំទាន់ផ្តល់ដីនោះដល់ទាហានក្នុងកងពលតូចអន្តរាគមន៍លេខ ៦ និងគ្រួសារពួកគេជាផ្លូវការទេ។ លោកបន្ថែមថា ទាហានកងពលតូចអន្តរាគមន៍លេខ ៦ បានឈូសរានដីរដ្ឋ និងកាន់កាប់ដីនោះដោយខុសច្បាប់ សម្រាប់គ្រួសារខ្លួនឯង ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលឡើយ។
លោកបញ្ជាក់ថា៖«មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅពុំទាន់ចេញអនុក្រឹត្យណាផ្តល់ដីទាំងនេះ ដល់ទាហាន និងក្រុមគ្រួសារពួកគេ នៅក្នុងកងពលតូចអន្តរាគមន៍លេខ ៦ នៅឡើយទេ ប៉ុន្តែពួកគេបានឈូសរាន និងកាន់កាប់ដោយខុសច្បាប់»។
លោកអះអាងថា ដីខាងលើនោះ ត្រូវបានរដ្ឋាភិបាល ប្រគល់ទៅឲ្យក្រុមហ៊ុន Best Royal និង Taining ដើម្បីវិនិយោគដាំកៅស៊ូតាំងពីឆ្នាំ ២០០៨ មក។
តំណាងក្រុមហ៊ុនទាំង ២ គឺ Best Royal និង Taining មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ឧត្តមសេនីយ៍ផ្កាយ ៤ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មិនអាចទាក់ទងបានដែរ។ ឧត្តមសេនីយ៍ផ្កាយ ៤ ជា តារា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មកទល់ពេលនេះ លោកនៅពុំទាន់ទទួលបានរបាយការណ៍អ្វីពីការលក់ដីទាហានទៅឲ្យ ក្រុមហ៊ុនវៀតណាម ឬការឈូសរានដីរបស់ពួកគេ ដោយក្រុមហ៊ុនខាងលើនៅឡើយទេ។ លោកបានគូសបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា៖«យោងតាមបទបញ្ជាសម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន ដីដែលផ្តល់ទៅឲ្យទាហាន និងគ្រួសាររបស់ពួកគេ មិនអាចត្រូវរឹបអូស លក់ដោយមន្ត្រី ឬមេបញ្ជាការជាន់ខ្ពស់ណាម្នាក់បានទេ»។
លោក បានបន្តឲ្យដឹងបន្ថែមទៀតថា៖ «អ្នកណាលួច ឬរឹបអូសដីទាហានលក់ឲ្យក្រុមហ៊ុន ឬបុគ្គល គឺបំពានបទបញ្ជាសម្តេច ហ៊ុន សែនយ៉ាងធ្ងន់ធ្ងរហើយខ្ញុំពុំជឿថា គាត់ [គន់ គីម]ធ្វើដូចការចោទប្រកាន់នោះទេ ព្រោះគាត់ ជាមនុស្សដែលអនុវត្តយ៉ាងតឹងរ៉ឹង បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី»៕
5 comments:
he's THE KING AT TAKMAO
it's very easy to SEND one MISSIL TO HIS BIG HOME at takmao .
a really traitor and vietnamese spy .
Thick face!
Thick skull!
Wife beater!
Wife cheater!
Viet slave!
Killer of Khmer people!
Stealer of Khmer people!
Coup maker support by Vietcong!
Dictator!
This is how you came to power and this is how the way you will go down from power!
អញ្ចឹងទេ!........
យើងនឹងដាក់បណ្តាសាពួកអាឯង
-អាយួន........ ហ៊ុន សែន
-អាយួន ........ជា ស៊ីម
-អាយួន.........ហេង សំរិន
-អាយួន.........សុខ អាន
-អាយួន.........សុខ គង់
-អាយួន.ផៃ ស៊ីផាន...aka...អា ភ័យស៊ីផោម
-អាយួន........ សយ សុភាព
-អាយួន........ ជុំ កុសល
-អាយួន........ ទិត្យ សុធា
-អាយួន........ កុយ គួង
-អាយួន........ ស៊ុត ឌឺណា
-អាយួន........ អេង ឆៃអៀង
-អាយួន........ កែវ រ៉េមី
-អាយួន........ ជា សារុន
-អាឆ្កែកញ្ជះយួន...ន.សីហនុ
-អាយួន......... ហោ ណាំហុង
-អាយួន......... ចៀម យីប
-អាយួន......... ស្វា គិម ហុង
-អាយួន......... ងួន ធីញ៉ឹល
-អាយួន......... ចម ប្រសិទ្ធ
-អាយួន......... ខៀវ កញ្ញារឹទ្ធិ
-អាយួន..........ស ខេង
-អាយួន..........ខៀវ សុភ័គ
-អាយួន..........ឆាង សុង
-អាយួន..........ឆាំង យុ
-អាយួន..........ញឹម វណ្ណដា
-អាយួន..........ឱម យ៉ិនទៀង
-អាយួន..........អង្គវង្ស វឌ្ឍនា
-អាយួន..........កែប ជុតិមា
-អាយួន..........ចាន់ សារុន
-អាយួន..........កៀត ឈុន
-អាយួន..........ហ៊ុន តូ
-អាយួន..........ឈឹម ផលវរុណ
-អាយួន..........សោម ឆាយ៉ា
-អាយួន..........គន់ គីម
-អាយួន..........ទា បាញ់
-អាយួនក្បាលត្រងោលបារាជិក.....ទេប វង់
-អាយួនក្បាលត្រងោលបារាជិក.....នួន ង៉ែត
-អាយួនក្បាលត្រងោលបារាជិក....ណយ ច្រឹក
-អាយួនក្បាលត្រងោលបារាជិក...សៅ ច័ន្ទថុល
-អាយួនក្បាលត្រងោលបារាជិក...អ៊ំ លឹមហេង
ឲ្យពួកអាឯងខ្វាក់ភ្នែកនិងឆ្កួតល្ងីល្ងើ ភ្លេចមុខភ្លេចក្រោយ យ៉ាងទាន់ហន់...
Its amazing how there's no uniformity in the Monkey military. I see a lot of lazy ugly old men in different style of BDU's.
Desert BDU to Old style era BDU to Current. This monkey Royal military can't even get that straight, that's why they can't defend invading viets.
Do you think the 2 monkeys on the left are Khmer?
Post a Comment