ថ្ងៃទី 20 មិថុនា 2012
ដោយ: រតនា
Cambodia Express News
"The SRP is totally opposed to this, we are totally opposed to the giving away of Khmer land to Vietnam because this amounts to national treason. There is no exchange to be made with all Cambodian lands. 21 of Cambodian provinces prior to 1949 are inside Vietnam right now, they are part of Kampuchea Krom. Therefore, don’t tell us that this village or that land belong to Vietnam anymore. There is no such thing, they are all Cambodian territories." - Yim Sovann, SRP spokesman
ក្រុមសមាជិកសភាបក្សប្រឆាំង បានអះអាងថា នឹងធ្វើលិខិតកោះហៅប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា មកឆ្លើយបំភ្លឺនៅក្នុងសភាជាតិ នាពេលខាងមុខ។
លោក អ៊ូ ច័ន្ទឫទ្ធិ សមាជិកសភាមណ្ឌលព្រៃវែង នៃគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា "ខ្ញុំយល់ថា មិនគួរមានការដោះដូរភូមិរបស់ប្រជាពលរដ្ឋខ្មែរទេ បើសិនដីខ្មែរ គឺជាដីខ្មែរ ជារបស់ខ្មែរ បើដីវៀតណាម ជារបស់វៀតណាម។ មិនអាចថា ដីរបស់ខ្មែរ ដូរឲ្យទៅវៀតណាម ហើយវៀតណាម ដូរដីឲ្យខ្មែរវិញនោះទេ។ មិនដែលប្រទេសណាមួយ គេធ្វើការដោះដូរដីទេ។ ដូច្នេះការដោះដូរភូមិរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែននោះ វាជារឿងមួយមិនសមរម្យទេ"។
ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ី អត់គាំទ្រនៅលើកិច្ចព្រមព្រៀង នៃការដោះដូរភូមិប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែលជាមួយប្រទេសវៀតណាមនោះទេ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា "គណបក្សសមរង្ស៊ី សូមប្រឆាំងដាច់ខាត ហើយសូមប្រឆាំងដាច់ខាត ចំពោះការកាត់ដីខ្មែរ ទៅឲ្យប្រទេសវៀតណាមព្រោះនេះជាអំពើក្បត់ជាតិ។ ដីខ្មែរទាំងអស់អត់មានការដោះដូរអ្វីទេ។ ដីខ្មែរកាលពីមុនឆ្នាំ១៩៤៩ គឺ២១ ខេត្តក្រុងឯណោះ នៅវៀតណាមសព្វថ្ងៃ ដែលជាទឹកដីកម្ពុជាក្រោម។ ដូច្នេះកុំមកនិយាយថា ដីនៅភូមិនេះ ដីនៅកន្លែងនោះ សុទ្ធតែជារបស់វៀតណាម។ អត់មានទេ គឺជាដីរបស់ខ្មែរទាំងអស់”។
លោកយឹមសុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានបញ្ជាក់ទៀតថា គណបក្សសមរង្ស៊ីសូមប្រឆាំងដាច់ខាត់នូវទង្វើទាំងឡាយណា ដែលកាត់ដី ទោះតែមួយចង្អាម ទៅឲ្យវៀតណាម ក៏គណបក្សសមរង្ស៊ី ប្រឆាំងដាច់ខាត។
អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ បានមានប្រសាសន៍បន្តថា គណបក្សសមរង្ស៊ី ធ្លាប់បានសរសេរលិខិតជាច្រើនលើកមកហើយ សុំឲ្យរាជរដ្ឋាភិបាលមកបំភ្លឺបញ្ហាព្រំដែន ក៏ប៉ុន្តែមកដល់ពេលនេះ អត់មានការឆ្លើយបំភ្លឺណាមួយ ឲ្យសមស្របទេ នៅក្នុងរដ្ឋសភា ដើម្បីឲ្យមានការសួរដេញដោលគ្នា សម្រាប់ការឆ្លុះបញ្ចាំងនូវការពិតនោះទេ។
លោក យឹម សុវណ្ណ បានចោទប្រកាន់ថា "អ្វីៗដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើនេះ គឺបំរើឲ្យបរទេសទាំងស្រុង។ គណបក្សសមរង្ស៊ី បានបដិសេធន៏មិនចូលរួមប្រជុំសភាអនុម័តសន្ធិសញ្ញាបំពេញបន្ថែម កាលពីឆ្នាំ២០០៥ នោះទេ ពីព្រោះយើងដឹងរួចស្រេចទៅហើយថា ការដែលយកសន្ធិសញ្ញាបន្ថែម ហើយនិងសន្ធិសញ្ញាមួយចំនួន ដែលគណបក្សប្រជាជន បានធ្វើជាមួយវៀតណាម នៅក្នុងទស្សវត្សឆ្នាំ១៩៨០ នោះ គឺប៉ះពាល់នូវផលប្រយោជន៍ជាតិ បាត់បង់ទឹកដី។ ទាំងភស្តុតាងជាក់ស្តែង ទាំងក្របខណ្ឌច្បាប់ ដែលមានតម្កល់នៅអង្គការសហប្រជាជាតិ ទាំងសាក្ស៊ីនៅរស់ និងសាក្សីរស់នៅតាមបណ្តោយព្រំដែន គឺបានបង្ហាញឲ្យឃើញថា ការអនុវត្តសន្ធិសញ្ញាបន្ថែមនេះ ធ្វើឲ្យបាត់បង់ទឹកដីខ្មែរ។ ហេតុដូច្នេះហើយ គណបក្សសមរង្ស៊ីចាប់តាំងពីឆ្នាំ២០០៥ មក មិនគាំទ្រដាច់ខាតសន្ធិសញ្ញាបំពេញបន្ថែម ហើយគណបក្សសមរង្ស៊ី នឹងសរសេរលិខិតផ្ញើទៅប្រមុខរាជរដ្ឋាភិបាល ឲ្យមានការឆ្លើយបំភ្លឺ ចំពោះសភាជាតិ លើករណី នៃកិច្ចព្រមព្រៀងដោះដូរភូមិពលរដ្ឋខ្មែរ នៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម ហើយនិងចាត់បញ្ជូនប្រតិភូគណបក្សចុះត្រួតពិនិត្យ នៅតាមបណ្តោយព្រំដែនទាំងនោះ នាពេលឆាប់ៗ"។
សូមរម្លឹកថា លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចព្រំដែនកម្ពុជា នៅពេលថ្មីៗនេះ បានមានប្រសាសន៍ពន្យល់ថា ការដោះដូរភូមិនៅតាមបណ្តោយព្រំដែនជាមួយប្រទេសវៀតណាមយោងតាមកិច្ចព្រមព្រៀងជាមួយគ្នានោះ នឹងចាប់ផ្តើមចេញពីភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ ដែលជាស្រុកកំណើតសម្តេចហេងសំរិន ប្រធានរដ្ឋសភាជាតិមុនគេ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការដោះដូរភូមិ នៅតាមបណ្តោយព្រំដែននោះ គឺមិនបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរឡើយ។ ការដោះដូរភូមិនោះ ដើម្បីរក្សាទុកភូមិខ្មែរណា ដែលមានពលរដ្ឋខ្មែររស់នៅ ដោយទុកបញ្ចូល ក្នុងទឹកដីកម្ពុជាដូចដើម។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានបន្ទោសលើអាណាព្យាបាលបារាំង ដែលបានគូសផែនទី កាត់ដីភូមិកម្ពុជា ចូលទៅក្នុងទឹកដីវៀតណាម ហើយពេលនេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាម រៀបចំបោះបង្គោលកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៦ ទើបតម្រូវឲ្យមានការដោះដូរដីភូមិ តាមបណ្តោយព្រំដែន៕
6 comments:
the lesson to learn is to never put cambodia lands, territories, islands, waters, etc in compromise with any greedy neighbors who have a history of intruding into khmer lands, territories, etc, you know.
វាល្មមដល់ពេលដែលពួកអ្នកនយោបាយត្រូវតែ
និយាយអំពីរឿងដីធ្លីខ្លះហើយ កុំទុកឲ្យពួកលោក
សម្តេចទីងមោងទាំងបីធ្វើអ្វីៗតាមតែអំពើចិត្តនោះ ។ បានជាដាក់ចិត្តចូលប្រឡូកក្នុងរឿងនយោបាយ
ទៅហើយ កុំកំសាកខ្លាំងពេក ។
To 1:38 AM
Finally you wake-up and found out who's bad and who's not? I'm happy to hear your comments! Only the one who doesn't care about the country, don't give a shit about Cambodia, especially the monster CPP party. The oppositions parties, they're the one who care about Cambodia and rescue people from all suffering and loosing their properties.
PS: Keep up the good work and judge it careffully - 1:38 AM
Thx..
Yim Sovann is 1000% correct. What Vietcong land? They are all ours to begin with. Damned Gooks think we are dumb. Peeing on my legs and tell me it's raining! Retard Gooks.
To 1:38 AM,
I have known you so many years,
and now you are waking up.
Someone has done good deed,many
people will praise,but S/he has
done evil deed,they blamed and
cursed him/her.
Now you are getting praise by some
bloggers,including me.
Contrast,if you kept the old path,
you'll get knocked again.
We need to pray for justice in this unjust world.
May Vietnam reaps what it sole!
May their country faces injustice in the coming near time.
May they be destroy by bigger countries.
Post a Comment