Wednesday, June 20, 2012

No support from opposition parties in the exchange of border villagers with Vietnam

គណបក្សប្រឆាំង មិន​គាំទ្រ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ដោះដូរ​ភូមិ​ខ្មែរ នៅតាម​បណ្តោយ​ព្រំដែន​ទេ​

ថ្ងៃទី 20 មិថុនា 2012
ដោយ: រតនា
Cambodia Express News
"The SRP is totally opposed to this, we are totally opposed to the giving away of Khmer land to Vietnam because this amounts to national treason. There is no exchange to be made with all Cambodian lands. 21 of Cambodian provinces prior to 1949 are inside Vietnam right now, they are part of Kampuchea Krom. Therefore, don’t tell us that this village or that land belong to Vietnam anymore. There is no such thing, they are all Cambodian territories." - Yim Sovann, SRP spokesman
ភ្នំពេញ: មន្ត្រី​គណបក្ស​ជំទាស់​ចំនួន ២ ដែល​មាន​អាសនៈ នៅក្នុង​សភាជាតិ មិន​បាន​សម្តែង​នូវ​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន ប្រទេស​វៀតណាម​ក្នុង​ការដោះដូរ​ភូមិ​មួយចំនួន នៃ​ខេត្ត ដែល​ស្តិត នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ​។​

​ក្រុម​សមាជិក​សភា​បក្សប្រឆាំង បាន​អះអាង​ថា នឹង​ធ្វើ​លិខិត​កោះហៅ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា មក​ឆ្លើយបំភ្លឺ​នៅក្នុង​សភាជាតិ នាពេលខាងមុខ​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ សមាជិក​សភា​មណ្ឌល​ព្រៃវែង នៃ​គណបក្ស​សិទ្ធិមនុស្ស បាន​មានប្រសាសន៍ថា "​ខ្ញុំ​យល់​ថា មិនគួរ​មាន​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ បើសិន​ដី​ខ្មែរ គឺជា​ដី​ខ្មែរ ជា​របស់​ខ្មែរ បើ​ដី​វៀតណាម ជា​របស់​វៀតណាម​។ មិន​អាច​ថា ដី​របស់​ខ្មែរ ដូរ​ឲ្យទៅ​វៀតណាម ហើយ​វៀតណាម ដូរ​ដី​ឲ្យ​ខ្មែរ​វិញ​នោះទេ​។ មិន​ដែល​ប្រទេស​ណាមួយ គេ​ធ្វើ​ការដោះដូរ​ដី​ទេ​។ ដូច្នេះ​ការដោះដូរ​ភូមិ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតាម​បណ្តោយ​ព្រំដែន​នោះ វា​ជា​រឿង​មួយ​មិន​សមរម្យ​ទេ​"​។​

​ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​មានប្រសាសន៍ថា គណបក្ស​សមរង្ស៊ី អត់​គាំទ្រ​នៅ​លើ​កិច្ចព្រមព្រៀង នៃ​ការដោះដូរ​ភូមិ​ប្រជាពលរដ្ឋ នៅតាម​បណ្តោយ​ព្រំ​ដែល​ជាមួយ​ប្រទេស​វៀតណាម​នោះ​ទេ​។​

​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា "​គណបក្ស​សមរង្ស៊ី សូម​ប្រឆាំង​ដាច់ខាត ហើយ​សូម​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​កាត់​ដី​ខ្មែរ ទៅ​ឲ្យ​ប្រទេស​វៀតណាម​ព្រោះនេះជាអំពើក្បត់ជាតិ។ ដី​ខ្មែរ​ទាំងអស់​អត់​មាន​ការដោះដូរ​អ្វី​ទេ​។ ដី​ខ្មែរ​កាលពីមុន​ឆ្នាំ​១៩៤៩ គឺ​២១ ខេត្ត​ក្រុង​ឯណោះ នៅ​វៀតណាម​សព្វថ្ងៃ ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម​។ ដូច្នេះ​កុំមក​និយាយថា ដី​នៅ​ភូមិ​នេះ ដី​នៅ​កន្លែង​នោះ សុទ្ធតែ​ជា​របស់​វៀតណាម​។ អត់​មាន​ទេ គឺជា​ដី​របស់​ខ្មែរ​ទាំងអស់​”​។​


​លោក​យឹម​សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ី បាន​បញ្ជាក់ទៀតថា គណបក្ស​សមរង្ស៊ី​សូម​ប្រឆាំង​ដាច់​ខាត់​នូវ​ទង្វើ​ទាំងឡាយណា ដែល​កាត់​ដី ទោះ​តែមួយ​ចង្អា​ម ទៅ​ឲ្យ​វៀតណាម ក៏​គណបក្ស​សមរង្ស៊ី ប្រឆាំង​ដាច់ខាត​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូបនេះ បាន​មានប្រសាសន៍​បន្ត​ថា គណបក្ស​សមរង្ស៊ី ធ្លាប់​បាន​សរសេរ​លិខិត​ជាច្រើន​លើក​មក​ហើយ សុំឲ្យ​រាជរដ្ឋាភិបាល​មក​បំភ្លឺ​បញ្ហា​ព្រំដែន ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ អត់​មាន​ការឆ្លើយបំភ្លឺ​ណាមួយ ឲ្យ​សមស្រប​ទេ នៅក្នុង​រដ្ឋសភា ដើម្បី​ឲ្យមាន​ការសួរដេ​ញ​ដោល​គ្នា សម្រាប់​ការឆ្លុះបញ្ចាំង​នូវ​ការ​ពិត​នោះទេ​។​

​លោក យឹម សុវណ្ណ បាន​ចោទប្រកាន់​ថា "​អ្វីៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​នេះ គឺបំរើ​ឲ្យ​បរទេស​ទាំងស្រុង។ គណបក្ស​សមរង្ស៊ី បានបដិសេធន៏មិន​ចូលរួម​ប្រជុំ​សភា​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម កាលពី​ឆ្នាំ​២០០៥ នោះទេ ពីព្រោះ​យើង​ដឹង​រួចស្រេច​ទៅ​ហើយ​ថា ការ​ដែល​យក​សន្ធិសញ្ញា​បន្ថែម ហើយ​និង​សន្ធិសញ្ញា​មួយចំនួន ដែល​គណបក្ស​ប្រជាជន បាន​ធ្វើ​ជាមួយ​វៀតណាម នៅ​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៨០ នោះ គឺ​ប៉ះពាល់​នូវ​ផលប្រយោជន៍​ជាតិ បាត់បង់​ទឹកដី​។ ទាំង​ភស្តុតាង​ជាក់ស្តែង ទាំង​ក្របខណ្ឌ​ច្បាប់ ដែល​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទាំង​សាក្ស៊ី​នៅរ​ស់ និង​សាក្សី​រស់នៅ​តាម​បណ្តោយ​ព្រំដែន គឺ​បាន​បង្ហាញឲ្យឃើញថា ការអនុវត្ត​សន្ធិសញ្ញា​បន្ថែម​នេះ ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​។ ហេតុដូច្នេះ​ហើយ គណបក្ស​សមរង្ស៊ី​ចាប់តាំងពី​ឆ្នាំ​២០០៥ មក មិន​គាំទ្រ​ដាច់ខាត​សន្ធិសញ្ញា​បំពេញបន្ថែម ហើយ​គណបក្ស​សមរង្ស៊ី នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យមាន​ការឆ្លើយបំភ្លឺ ចំពោះ​សភាជាតិ លើ​ករណី នៃ​កិច្ចព្រមព្រៀង​ដោះដូរ​ភូមិ​ពលរដ្ឋ​ខ្មែរ នៅ​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​និង​ចាត់​បញ្ជូន​ប្រតិភូ​គណបក្ស​ចុះ​ត្រួតពិនិត្យ នៅតាម​បណ្តោយ​ព្រំដែន​ទាំង​នោះ នា​ពេល​ឆាប់ៗ​"​។​

​សូម​រម្លឹកថា លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ ទទួលបន្ទុក​កិច្ច​ព្រំដែន​កម្ពុជា នៅ​ពេល​ថ្មីៗ​នេះ បាន​មានប្រសាសន៍​ពន្យល់​ថា ការដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​យោងតាម​កិច្ចព្រមព្រៀង​ជាមួយគ្នា​នោះ នឹង​ចាប់ផ្តើម​ចេញពី​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ ដែល​ជា​ស្រុកកំណើត​សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា​ជាតិ​មុន​គេ​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ការដោះដូរ​ភូមិ នៅតាម​បណ្តោយ​ព្រំដែន​នោះ គឺ​មិន​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ឡើយ​។ ការដោះដូរ​ភូមិ​នោះ ដើម្បី​រក្សា​ទុក​ភូមិ​ខ្មែ​រណា ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ ដោយ​ទុក​បញ្ចូល ក្នុង​ទឹកដី​កម្ពុជា​ដូចដើម​។

​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បន្ទោស​លើ​អាណា​ព្យាបាល​បារាំង ដែល​បាន​គូស​ផែនទី កាត់​ដី​ភូមិ​កម្ពុជា ចូល​ទៅក្នុង​ទឹកដី​វៀតណាម ហើយ​ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម រៀបចំ​បោះបង្គោល​កំណត់ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ចាប់តាំងពី​ឆ្នាំ​២០០៦ ទើប​តម្រូវឲ្យ​មាន​ការដោះដូ​រ​ដី​ភូមិ តាម​បណ្តោយ​ព្រំដែន​៕​

6 comments:

Anonymous said...

the lesson to learn is to never put cambodia lands, territories, islands, waters, etc in compromise with any greedy neighbors who have a history of intruding into khmer lands, territories, etc, you know.

Anonymous said...

វា​ល្មមដល់ពេល​ដែលពួក​អ្នកនយោបាយត្រូវតែ
និយាយអំពីរឿងដីធ្លីខ្លះហើយ កុំទុកឲ្យពួកលោក
សម្តេចទីងមោងទាំងបីធ្វើអ្វីៗតាមតែអំពើចិត្តនោះ ។ បានជាដាក់ចិត្តចូលប្រឡូកក្នុងរឿងនយោបាយ
ទៅហើយ កុំកំសាកខ្លាំងពេក ។

Anonymous said...

To 1:38 AM
Finally you wake-up and found out who's bad and who's not? I'm happy to hear your comments! Only the one who doesn't care about the country, don't give a shit about Cambodia, especially the monster CPP party. The oppositions parties, they're the one who care about Cambodia and rescue people from all suffering and loosing their properties.
PS: Keep up the good work and judge it careffully - 1:38 AM
Thx..

Anonymous said...

Yim Sovann is 1000% correct. What Vietcong land? They are all ours to begin with. Damned Gooks think we are dumb. Peeing on my legs and tell me it's raining! Retard Gooks.

Anonymous said...

To 1:38 AM,

I have known you so many years,
and now you are waking up.

Someone has done good deed,many
people will praise,but S/he has
done evil deed,they blamed and
cursed him/her.

Now you are getting praise by some
bloggers,including me.

Contrast,if you kept the old path,
you'll get knocked again.

Anonymous said...

We need to pray for justice in this unjust world.

May Vietnam reaps what it sole!
May their country faces injustice in the coming near time.

May they be destroy by bigger countries.