សម្តេចហ៊ុនសែន៖ អ្វីដែលរដ្ឋាភិបាលធ្វើក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺបន្តពីសម្តេចសីហនុ
ថ្ងៃទី 8 សីហា 2012
ដោយ: សុខ ភក្តី
Cambodia Express News
ខេត្តកំពង់ធំ: មួយថ្ងៃមុនពេលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ត្រូវធ្វើបទអន្តរាគមន៍ នៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី៩សីហា ឆ្នាំ២០១២ សម្តេចប្រមុខរដ្ឋាភិបាល ពីខេត្តកំពង់ធំ បានប្រកាសថា ក្នុងរឿងព្រំដែនកម្ពុជា-វៀតណាម គឺរដ្ឋាភិបាលរបស់សម្តេច ពេលនេះ ធ្វើទៅតាមអ្វីដែលបានបន្សល់ទុកពីសម្តេចព្រះនរោត្តម សីហនុ ប៉ុណ្ណោះ។
ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ ៦២ ពីខេត្តកំពង់ធំ ទៅកាន់ក្រុងព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "កន្លងមក ការឆ្លើយបំភ្លឺ ធ្វើជាលាយលក្ខណ៍អក្សរ តែលើកនេះ ត្រូវឆ្លើយបំភ្លឺដោយផ្ទាល់ ហើយប្រហែលជា ៤ ម៉ោង មិនគ្រប់ទៅទៀត ព្រោះត្រូវការបញ្ចាំងស្លាយ បញ្ចាំងឯកសារ រៀបរាប់អត្ថាធិប្បាយ។ ប្រហែលជា ៤ ម៉ោង នៅស្ទើរក៏មិនដឹង។ អីចឹងហើយ ជាម្សិលមិញ ខ្ញុំត្រូវធ្វើការដល់ម៉ោង ២។ យប់មិញ ខ្ញុំត្រូវធ្វើការដល់ម៉ោង ៩ ដើម្បីរៀបចំទាំងអស់។ និយាយគ្នាឲ្យច្បាស់ម្តង ដើម្បីជៀសវាង..."។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា "គេវ៉ៃហ៊ុនសែន ត្រឹមតែចំណុចមិនសំខាន់ទេ តែគេវ៉ៃដល់សម្តេចព្រះ នរោត្តម សីហនុ នោះ ព្រោះអ្វីដែលហ៊ុនសែន ធ្វើ គ្រាន់តែជាការយកអ្វីដែលសម្តេចព្រះ នរោត្តម សីហនុ បន្សល់ទុកតែប៉ុណ្ណោះ។ ទាំងបញ្ហាព្រំដែនសមុទ្រ ទាំងបញ្ហាព្រំដែនគោក។ អីចឹងគោលដៅពិតប្រាកដ ដែលគេវ៉ៃ គឺវ៉ៃហ៊ុនសែន តែសម្រាប់ទិសដៅ គឺវ៉ៃសម្តេចព្រះ នរោត្តម សីហនុ ដើម្បីការពារភាពត្រឹមត្រូវរបស់គេ នៃការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ រហូតដល់តាក់តែងបទចំរៀង។ ស្អែកខ្ញុំនឹងអានបទចំរៀង លាម៉ែទៅធ្វើទាហាន ស្រណោះរៃយំ ភ្នំពពារខែ និងស្រណោះដីខ្មែរ ស្តេចលក់ឲ្យយៀកកុង ជាដើម"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានទាញការសន្និដ្ឋានថា "នៅពេលនេះ ព្រួយមួយរបស់ក្រុមប្រឆាំងរដ្ឋាភិបាល បាញ់បានសត្វពីរ។ ព្រួយមួយបាញ់រាជរដ្ឋាភិបាល និងព្រួយមួយទៀត បាញ់លើរាជបល្ល័ង្គ ព្រោះនរណាសោយរាជ្យបច្ចុប្បន្ន គឺព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រ។ អីចឹងយើងត្រូវជំរះបញ្ជីគ្នាម្តង នៅក្នុងរដ្ឋសភា"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏ថ្លែងចំអកទៅកាន់បក្សប្រឆាំងថា នៅថ្ងៃទី៩សីហា ឆ្នាំ២០១២ នៅពេលសម្តេចចូលបំភ្លឺរដ្ឋសភានោះ តំណាងរាស្ត្របក្សប្រឆាំង នឹងមិនត្រៀមរៀបចំ ដើម្បីដើរចេញពីរដ្ឋសភាទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានលើកឡើងពីការប្រជុំរបស់គណបក្សប្រឆាំង កាលពីថ្ងៃទី៣សីហា ដើម្បីត្រៀមរៀបចំដើរចេញពីរដ្ឋសភាទេ ព្រោះអ្វីដែលសម្តេច មានប្រសាសន៍ក្នុងរដ្ឋសភា នឹងមិនស្មើនឹងការទិតៀនរបស់បក្សប្រឆាំង ដែលរិះគន់សម្តេចថា ជនក្បត់ជាតិនោះទេ។
សម្តេចប្រមុខរដ្ឋាភិបាលក៏បានចំអកថា បើសិនជាសមាជិកសភា ដើរចេញពីរដ្ឋសភា នៅថ្ងៃស្អែក ទី៩សីហា ឆ្នាំ២០១២ សមាជិកសភាបក្សប្រឆាំង ត្រូវយកដៃបិទភ្នែក ឬក៏យកកន្សែងចងភ្នែក និងយកសំលីញុកឲ្យជិត ដើម្បីកុំឲ្យឃើញ និងកុំឲ្យលឺ នូវអ្វីដែលសម្តេចបានធ្វើអន្តរាគមន៍ ក្នុងរដ្ឋសភា។ នោះគឺសម្តេចនឹងលើកឡើង ចង្អុលបង្ហាញពីប្រវត្តិសាស្ត្រកម្ពុជា ផែនទី តាំងពីជំនាន់កូសាំងស៊ីននៅឯណា? អាណាមនៅឯណា? ហើយខ្មែរនៅឯណា?។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា ក្រុមនិស្សិត ដែលកំពុងបំពេញការងារវាស់វែងដីធ្លី នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស នៅថ្ងៃទី៩សីហា ឆ្នាំ២០១២ មិនចាំបាច់ទៅវាស់វែងដីធ្លីទេ ត្រូវប្រមូលផ្តុំគ្នា តាមដានតាមទូរទស្សន៍ ដែលមានការផ្សាយបន្តផ្ទាល់វិទ្យុ និងទូរទស្សន៍គ្រប់ប៉ុស្តិ៍ ដើម្បីស្តាប់នូវបទអន្តរាគមន៍របស់សម្តេច នៅក្នុងរដ្ឋសភា ស្តីពី បញ្ហាព្រំដែនកម្ពុជា និងវៀតណាម។ កន្លែងណា ដែលមិនអាចរកទូរទស្សន៍បាន គឺត្រូវស្តាប់វិទ្យុ។ មន្ត្រីរាជការណា ទៅធ្វើការ ក៏ត្រូវអង្គុយស្តាប់ដែរ។ តាមហាងគុយទាវ និងទីសាធារណ បេនឡានមួយចំនួន ត្រូវរៀបចំការផ្សាយបន្តផ្ទាល់នោះ ដោយយើងត្រូវនិយាយឲ្យច្បាស់ ព្រោះនាយករដ្ឋមន្ត្រី ត្រូវឆ្លើយបំភ្លឺដោយផ្ទាល់នៅរដ្ឋសភា។ នេះជាការរៀនសូត្រអំពីប្រវត្តិសាស្ត្រខ្មែរ ទាក់ទងនឹងរឿងទល់ដែន៕
Subscribe to:
Post Comments (Atom)
9 comments:
LOOK LIKE THIS MAFIA COMMIT BORDER'S CRIME AND BLAME ON SIHANOUK, WELL GO ON COMMIT CRIME AND JUST BLAME SOMEBODY ELSE, IF YOU GOING TO BLAME SIHANOUK WHY RUSH TO NEGOTIATE & FINALIZE BORDER POST, LET SOMEBODY GET INVOLVED. STOP YOUR STUPID CRIME AGAINST NATION & PEOPLE. YOUR CRIME IS SERIOUS XEN.
Like father, like son...
សាកែជើងប៊ូន និងក្រពុលមុខ
ពេលយួនយកទៅស្រុសទឹកក្ដៅ
មុននឹងខ្វៃ ។ ទ្រាំទៅគ្មាននរណា
ឬអ្វីជាអមតៈនោះទេ ។
ឆ្កែខ្វាក់បច្ចុប្បន្នកំពុងតែដេកភ័យជាខ្លាំង រហូតធ្វើអោយឆ្កែខ្វាក់មួយក្បាលនេះកំពុងតែលើសឈាមនិងគិតអ្វីមិនចេញ ខំប្រឹងរិៈរកនូវមធ្យោបាយដើម្បីដោះស្រាយពីការប្តឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរកាលពីទី២២ខែមិថុនាឆ្នាំ២០១២កន្លងទៅនេះ។ អាក្បត់ ហ៊ុន សែនវាខ្លាចតែចលនាអំណាចពលរដ្ឋខ្មែរតែមួយគត់ដោយសារតែចលនាមួយនេះបានស្គាល់អំពីបំពង់ខ្យល់របស់ពួកវា។
Very evil person. He is no only blind but dumb also.
If you don't know ask alot of expert to help you on the border. Dumb people think they know everything.
Leader one of the most poorest nations in s/e Asia.
This incompetent leader has no speaking skills. Can we blame him because he was raised in the jungle of Cambodia.
I wonder how did his son passed the WestPoint militray school? Also I wonder if they did lower the standard tests for him?
So many land out there and why not help the people get a piece of land and build the water resovoir for them. This way they are happier and quiet.
You don't need to study oversea to understand the basic need of the people.
I guess it is so hard to educate the blind person.
Other nations in Asia are laughling so hard at Cambodia.
It started with the genocided Norodumb Khemer Killer Xihanouk.
2nd Norodumb Ran-Ah-Rid who was incompetent to lead the country and lost his primier seat to the One Eye King.
3rd the King Xihamony who studied to be a dancer (not in economic to lead the country) became the useless ruller. The rumor is that he is a gay lover. Of couse there is nothing wrong with that. but he need to care more for his homeless people. Almost every day he sat in the palace with good air conditioners. A good king should be outthere help people build their lives and farms. Of course he is so busy watch Apsara dancers.
The last one is the One Eye King (Ah Hun Cent) who is enriched his own families and billion of dollars from foreingers were only shown in a fraction to the inner circle and the poors.
Now you know why Cambodia is "Screw Up."
I rest my case ladies and gentlemen.
ពេលហ៊ុនសែន បកស្រាយរឿងព្រំដែន និងវាស់វែងចែកដីជូនប្រជាជនរួចរាល់ ក្រុមប្រឆាំង ច្បាស់ជាពិបាកបោករាស្ត្រទៀតហើយ។ ប៉ុន្តែកឹម សុខា នៅមាន style បោកច្រើន ព្រោះគាត់ទើននឹងឃោសនាថ្មីថ្មោង ដូចជាគោ១០០ លុយប្រាក់ខែ៤ម៉ឺនរៀលជាដើម ដឹកត្រកួតទៅលក់នៅអាមរិកអី ជាដើមគឺនៅមានអ្នកខ្លះជៀនៅឡើយទេ។ បើអស់លោកស្រលាញ់ខ្មែរ សូមកុំព្យាយាមនិយាយច្រើនពេក សូមធ្វើឲ្យបានច្រើន ឧទាហរណ៍មួយ អង្គការ ឈ្មោះថា សេដាក គេធ្វើតិចៗជួយប្រជាជន ឥលូវប្រជាកសិកររាប់ម៉ឺនគ្រួសារទៅហើយ មានជីវភាពធូធា។
I believe people salute the primister of Cambodia in front of him, however behind his back people are talking shit about him.
I understand why because is the dumb as priminister in Cambodian history.
Also the stupid Kinf Viet Xihanouk and his family had caused 3 million deaths.
Post a Comment