ឡូឡាបែកពពុះមាត់ ដូចឆ្កែឆ្កួត |
ប្រមុខរាជរដ្ឋាភិបាល៖ ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនបាត់បង់ទឹកដីទេ (sic!)
ថ្ងៃទី 4 កញ្ញា 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: ជាថ្មីម្តងទៀត សម្តេចហ៊ុនសែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ដោយគូសបញ្ជាក់ថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម មិនបានធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីទេ។ ក្នុងនោះ ក៏គ្មានការកាត់ទឹកដីកម្ពុជា ទៅឲ្យវៀតណាម ឬក៏កាត់ទឹកដីវៀតណាម មកឲ្យកម្ពុជាឡើយ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យឯកទេសកម្ពុជា CUS ចំនួន ៦.៤៣៥ នាក់ កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងការធ្វើដំណើរវិលត្រឡប់ពីប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១២ អស់រយៈពេលជាង ៤ម៉ោង សម្តេចបានចុះសំរាក នៅហាណូយ ប្រទេសវៀតណាម ហើយនៅទីនោះ សម្តេចនិងឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានលើកឡើងពីបញ្ហាព្រំដែន ដែលសម្តេច បានបកស្រាយក្នុងរដ្ឋសភាជាង ៥ ម៉ោង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
សម្តេចហ៊ុនសែន បានលើកឡើងថា នៅហាណូយ សម្តេចបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ប្រចាំការរបស់ប្រទេសវៀតណាម ហើយភាគីវៀតណាម បានលើកឡើងថា បញ្ហាដែលសម្តេចតេជោ ហ៊ុន សែន បកស្រាយពីបញ្ហាព្រំដែន ក្នុងរដ្ឋសភាជាង ៥ ម៉ោង ត្រូវបានវៀតណាមតាមដានយ៉ាងយកចិត្តទុកដាក់ ហើយថា ត្រង់ចំនុច ដែលថា កម្ពុជា មានផ្ទៃដីលើស ៣០០ គីឡូម៉ែត្រការ៉េ ( លើសពី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ ដែលកត់ត្រា សព្វថ្ងៃ ) ត្រូវបានក្លាយជាចំណោទ ចោទសួរនៅឯប្រទេសវៀតណាម។
ទាក់ទងបញ្ហាដីលើសនេះ សម្តេចតេជា ហ៊ុន សែន បានជំរាបទៅលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ឲ្យជំរាបទៅប្រជាពលរដ្ឋវៀតណាមវិញថា "អាបញ្ហាដីលើសនេះ មិនមែនកម្ពុជា យកពីវៀតណាម យកពីឡាវ យកពីថៃទេ។ ខ្មែរឯណាមានលទ្ធភាពទៅយកដីពីវៀតណាម ដល់ទៅរាប់រយគីឡូម៉ែត្រនោះ? ឥឡូវទៅជាចំណោទមួយ ពីមុនគេថា ខ្មែរកាត់ដីឲ្យវៀតណាម រាប់រយរាប់ពាន់គីឡូម៉ែតការ៉េ ដល់យើងបញ្ចេញតួលេខរបស់យើងនេះ ប្រជាជនវៀតណាម ចាប់ផ្តើមឆ្ងល់ម្តងហើយ ដោយគេឆ្ងល់ថា វៀតណាមកាត់ដីឲ្យខ្មែរជាង ៣០០ គីឡូម៉ែត្រការ៉េវិញម្តង?"។
សម្តេចហ៊ុនសែន បានបន្ថែមថា "បញ្ហានៅត្រង់នេះ គឺបច្ចេកវិទ្យានៃការវាស់ដី កាលពេលនោះ មិនមានភាពច្បាស់លាស់ និងតំបន់ខ្លះ ចូលអត់បានទេ គឺជាតំបន់តស៊ូឥស្សរៈ និងខ្លះជាតំបន់ព្រៃភ្នំ ទើបកម្ពុជា មានផ្ទៃក្រឡាដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ដល់ពេលវាស់ឥឡូវ វាធំជាងនេះ"។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ទៀតថា "យើងអត់បានទៅយកដីពីវៀតណាម ពីឡាវ និងអត់បានទៅយកដីពីថៃទេ។ គឺគ្រាន់តែវាស់លើផ្ទៃដី នៃព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះ តាមបច្ចេកវិទ្យាថ្មី។ ដូច្នេះសូមបញ្ជាក់ ព្រោះថា ជួនកាលរឿងនេះ ក៏បានទៅជាការសង្ស័យ សម្រាប់ប្រជាជនវៀតណាម ចំពោះរដ្ឋាភិបាលវៀតណាមដែរ ហើយក៏សម្រាប់ឡាវ ឬក៏រហូតដល់ថៃទៀតផង"។
ជាមួយនឹងការគូសបញ្ជាក់ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងជាថ្មីទៀត អំពីការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាម ដែលមានការចេញ និងចូលទឹកដីរវាងប្រទេសទាំងពីរ ដោយក្នុងនោះ សម្តេចលើកឡើងថា កម្ពុជាបានបោះបង្គោលចូលទឹកដីវៀតណាមជាង ៩០០ ហិកតា ហើយវៀតណាម បោះបង្គោលចូលទឹកដីកម្ពុជាវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែសម្តេចហ៊ុនសែន បានលើកឡើងថា ប្រទេសទាំងពីរ មិនមានគោលការណ៍កាត់ទឹកដីទាំងនោះទេ គឺត្រូវរៀបចំខ្សែព្រំដែន ទៅតាមការកាន់កាប់ជាក់ស្តែងរវាងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា "ការចេញ និងចូល រវាងភាគីទាំងពីរ ( កម្ពុជា និងវៀតណាម ) បានទទួលស្គាល់គ្នារួចហើយ មានកំណត់ហេតុរួចហើយ នៅសល់តែចុះហត្ថលេខារវាងប្រធានគណៈកម្មការព្រំដែនទាំងពីរប៉ុណ្ណោះ។ កំពង់ចាម កំពត និងតាកែវ ទទួលយកជាមួយគ្នារួចហើយ។ ឯនៅព្រៃវែង នៅស្វាយរៀង គឺយើងបានបោះជាឯកតោភាគី មានការចេញ-ចូល។ យើងចូលទៅគេ ជាង ៩០០ ហិកតា។ ដល់វៀតណាម ចូលមកយើងវិញ ជាង ២.០០០ ហិកតា។ ប៉ុន្តែសួរថា តើខ្មែរចង់បំពានដីវៀតណាម? ហើយវៀតណាម ចង់បំពានដីខ្មែរទេ?។ អត់ទេ។ នោះមកពីអាបារាំង គូសផែនទីអីចឹង។ ដល់បារាំង គូសផែនទីមកអីចឹង សួរថា ខ្មែរឯណា មានលទ្ធភាពទៅយកដីគេនោះ?។ វៀតណាមក៏មិនចង់ ខ្មែរក៏មិនចង់ ប៉ុន្តែបារាំងគូសផែនទីមកអីចឹង?។ ដល់អីចឹង ត្រូវរកដំណោះស្រាយយ៉ាងម៉េច?។ ថ្ងៃនោះ ( ថ្ងៃទី៩សីហា ឆ្នាំ២០១២ ) បានលើកពន្យល់អស់ហើយ ទាំងក្នុងអត្ថបទគោល និងទាំងក្នុងអត្ថបទពិស្តារ ហើយបើចាំបាច់ចាក់ឡើងវិញ តាមទូរទស្សន៍ទាំងអស់ឡើងវិញ"។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា "គោលការណ៍របស់យើង ការដោះដូរនេះ មានទៅមានមកនេះ យើងសុខចិត្តសារ៉េខ្សែផែនទី ដើម្បីធានាការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសង្ខាង។ ទាំងខាងវៀតណាម ទាំងខាងកម្ពុជា។ សារ៉េខ្សែផែនទី ព្រោះជំរើស ការភូមិខ្មែរឲ្យវៀតណាម កាត់ភូមិវៀតណាម ឲ្យខ្មែរ។ អានឹង ជំរើសនេះ ទៅមិនរួចទេ។ រើភូមិវៀតណាមចេញ និងរើភូមិខ្មែរចេញ។ អាជំរើសនេះ ក៏ទៅអត់រួចទេ។ នៅតាំងពីដូនតា ផ្នូលខ្មោចនៅទីនេះទាំងអស់។ អីចឹង សល់ជំរើសតែមួយគត់ ដែលងាយស្រួលជាងគេ គឺជំរើស ខ្សែផែនទី សារ៉េ ទៅតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា "អនុស្សារណៈនៃការយោគយល់គ្នា ថ្ងៃទី២៣ មេសា ឆ្នាំ២០១១ គឺធានាអានឹង។ ធានាមិនឲ្យបាត់នឹង ( បាត់ទឹកដី )។ ប្រជាពលរដ្ឋ កាន់កាប់នៅទីណា គឺកាន់កាប់នៅទីនឹង ហើយសេចក្តីប្រកាសព័ត៌មាន ឆ្នាំ១៩៩៥ ក៏ដូចគ្នាដែរ គឺថា រក្សាការកាន់កាប់របស់ប្រជាពលរដ្ឋ ហើយកុំឲ្យប្រជាពលរដ្ឋបន្ត។ យើងកុំឈានចូលទៅវៀតណាម។ វៀតណាម ក៏កុំចូលមកកម្ពុជា។ នៅកាន់កាប់ គេហៅថា រក្សាស្ថានភាពដដែល"។
សម្តេចហ៊ុនសែន ក៏បានលើកឡើងបន្តថា "ការដោះដូរនេះ ( ទឹកដី ) កម្ពុជាក៏មិនមែនជារឿងថ្មីដែរ គឺអគ្គទេសាភិបាលឥណ្ឌូចិន ចេញសេចក្តីសម្រេច ហើយព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៤២ បានដោះដូរដី នៅតំបន់ព្រែកប៊ិញជី កោះគគីរ ឲ្យទៅវៀតណាម ហើយកម្ពុជាយកដីកន្លែងព្រែកប៊ិញជី ដែលឥឡូវនេះ ស្ថិតនៅក្នុងសំពៅពូន របស់ស្រុកកោះធំ ខេត្តកណ្តាល។ អានឹង ទើបតែដូរគ្នា នៅឆ្នាំ១៩៤២ តើ! រវាងកូសាំងស៊ីន និងកម្ពុជា។ អីចឹង មិនមែនជារឿងថ្មីទេ អាណុងនោះ ដើម្បីធានាការងាយស្រួលរបស់ប្រជាពលរដ្ឋ ហើយគោលដៅដែលយើងធ្វើនេះ ក៏អីចឹងដែរ។ សូមបញ្ជាក់ទៅវិញ បើថាអស់លោកមិនច្បាស់ ក៏ចាក់អានឹងឡើងវិញទៀត ( បទអន្តរាគមន៍រឿងព្រំដែនក្នុងរដ្ឋសភារបស់សម្តេចហ៊ុនសែន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ) ហើយបើតាមនិយាយ ឬក៏សួរអានឹង ( រឿងព្រំដែន ) ផ្ញើរអត្ថបទនឹងហើយ រួចហើយចាក់អានឹងទៀត ហើយបើខ្ញុំទៅសភា ធ្វើអត្ថាធិប្បាយបន្តិច ហើយសូមចាក់អានឹងទៀត"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយល់ស្របនឹងអ្នកឲ្យយោបល់មួយចំនួន ដែលថា រឿងកិច្ចការសម្ងាត់ខ្លះ គួរមេដឹកនាំនយោបាយ និយាយគ្នា។ តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសួរត្រឡប់ទៅវិញថា តើអស់លោកខ្លះ មានទុកឱកាសឲ្យសម្តេចបានបកស្រាយសម្ងាត់ ក្នុងបន្ទប់បិទទ្វារទេ កន្លងមក ក្រៅតែពីជេរប្រទេចសម្តេចប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានលើកឡើងថា ការសាងសង់កាស៊ីណូ នៅតាមតំបន់ព្រំដែន ក៏ជាយុទ្ធសាស្ត្រវែងឆ្ងាយមួយរបស់សម្តេច ក្នុងកិច្ចការពារព្រំដែនផងដែរ។
សម្តេចហ៊ុនសែន បានមានប្រសាសន៍ថា "ដកបង្គោលទល់ដែន ដកបាន។ ឯកាស៊ីណូ ៥ ជាន់ ឬក៏សណ្ឋាគារ ៥ ទៅ ៦ ជាន់ ដកអត់បានទេ។ អានឹង ទាល់តែបាញ់មីសិលកំទេច។ អានឹងក៏ជាផ្នែកមួយ... ការដែលយកប្រជាពលរដ្ឋ ហើយយើងអភិវឌ្ឍន៍ទល់ដែនកន្លងទៅនេះ ទាំងព្រំដែនដែនខាងលិច ( ថៃ ) ទាំងព្រំដែនខាង... និយាយជាទូទៅ យើងចង់ប្រែក្លាយខ្សែព្រំដែន ឲ្យទៅជាខ្សែព្រំដែនមិត្តភាព សន្តិភាព និងសហប្រតិបត្តិការ ហើយរឿងនេះ ខ្ញុំបានសរសេរក្នុងសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា តាំងពីជាង ២០ ឆ្នាំមុននោះ អំពីការបែងចែកកម្លាំងពលកម្មសង្គមឡើងវិញ ដើម្បីបម្រើឲ្យវិស័យ ការអភិវឌ្ឍន៍សង្គម និងការការពារជាតិ។ មើលក្នុងសៀវភៅនោះ តាំងពីជាង ២០ ឆ្នាំមុន។ អីចឹង យើងទៅអភិវឌ្ឍន៍នៅតាមទល់ដែននោះ យើងធ្វើតំបន់សេដ្ឋកិច្ច។ ពីដើមធ្លាប់ដាក់កាំភ្លើងធំ បាញ់គ្នា។ ឥឡូវ ទៅជាតំបន់ទីផ្សារ ទៅជារោងចក្រ នៅតាមព្រំដែន។ អីចឹង វាមិនល្អទាំងសង្ខាង?"។
ក្នុងពេលផ្តើមលើកឡើងពីបញ្ហាព្រំដែននោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា អត្ថបទគោល នៃបទអន្តរាគមន៍របស់សម្តេចអំពីបញ្ហាព្រំដែន នៅក្នុងរដ្ឋសភា ជាង ៥ ម៉ោងនោះ ត្រូវបានបោះពុម្ពជាង ២០ ម៉ឺនច្បាប់ ហើយមានផែនការបែងចែកអស់ហើយ។ តែបើអ្នកណា ចង់បានលើសពីនោះ ឬក៏ខេត្តណា ស្ថាប័នណាចង់បានលើសពីនេះ ទៅប្រាប់រោងពុម្ពនោះ ឲ្យបោះបន្ថែម។ ចំណែកអត្ថបទ ដែលមានអត្ថាធិប្បាយ គឺបោះមួយម៉ឺនច្បាប់ ហើយបើសិនជាខេត្តណា ឬក៏អង្គភាពណាចង់បានបន្ថែម ទៅស្នើរោងពុម្ពនោះទៅ៕
17 comments:
ស្រុះគ្នាមែន......!!!
១- វ៉ាគិមហុង ប្រុងសំដី ដីមិនបាត់
ទោះមួយហត្ថ ខ្ចាត់ទៅយួន ជួនចំណេញ
បង្គោលខ័ណ្ឌ មានចេញចូល មូលប្រដេញ
តាមខ្នាតពេញ ចំណេញខ្មែរ ដែរទេតើ ។
២- តែខ្មែរយំ ទន្ទ្រាំជើង ភ្លើងឆេះខ្លាំង
ដីអត់បាំង ខ្មាំងយួនចូល បង្គោលដើរ
បាត់កម្មសិទ្ធិ ពិតជាអស់ គ្រោះធ្លាក់លើ
យួនឲ្យធ្វើ ភ្លើអាធំ ខ្ញុំកញ្ជះ ។
៣- ពួកអះអាង កាងសំដី លៃអារកាត់
ថាមិនបាត់ ខ្ចាត់ទឹកដី ស្ដីមានះ
ចាំមើលចុះ ស្រុះគ្នាព្រម ថាយកឈ្នះ
បើប្រទះ ខ្វះទឹកដី ខ្វៃវាទៅ ៕
23-10-2010
Je veux bien croire Hun Sen mais merci d'informer clairement le peuple Khmer tout entier l'endroit où le Cambodge gagne la terre et mer du Youn? Et Combien? et Pourquoi? Les Youns sont bêtes à ce sujet? Kampuchea Krom en est incontestablement la preuve historique!!!
Cependant, je ne pense pas du tout les Youns sont bêtes comme Hun Sen a dit ici. Sinon, pourquoi les Youns demandent à Hun Sen de retracer les frontières existantes depuis à l'époque colonialiste entre le Cambodge et le VietName?
Par ailleurs, je suis d'accord sur l'utilisation de la nouvelle technologie mais le principe de science reste toujours le même depuis la nuit des temps. 5 multiplier 5 le résultat est toujours égale à 10.
Il faut arrêter de dire des purs connerie du 21 siècle, OK. Si on n'est pas compétent en la matière, on la ferme.
Modification= 5 multiplier 5 le résultat est toujours égale à 25.
ការបោះបង្គោលមិនជារឿងសំខាន់
សម្រាប់យួនទេ គ្រាន់តែបំភាន់ភ្នែក
និងមតិជាតិនិងអន្តរជាតិប៉ុណ្ណោះ ការ
ពិតប្រជាជនយួនពេញស្រុកខ្មែរទៅ
ហើយ ដូច្នេះព្រំដែននឹងផ្ទុះឯងៗក្នុង
ពេលដ៏ខ្លីខាងមុខ ៕
មកពីអាអ្នកវាស់ម្ខាង វាឈរលើដំបូលកាសុីណូ អាម្ខាងទៀតនៅលើដី ។ គិតទៅ ប្រាំជាន់ ប៉ុន្មានដងទៅ វាឃើញចំណេញ ៣០០គ.ម.
ការេ អញ្ចឹងហើយ មិនបាច់ឆ្ងល់ទេ ។ ហុ៊ន សែននិយាយទៅកាន់ខ្មែរដោយស្មោះត្រង់ គឺ ចាប់តាំងពីគាត់និយាយនៅរដ្ឋសភា មកទល់និង
ពេលដែលគាត់កំពុងនិយាយនេះ គាត់មិនបានកាត់ដីឲយួនទេ ហើយយួនក៏មិនបានកាត់ដីឲខ្មែរដែរ ។
Hun Sen et son clan sont des traîtres de la nation Khmère toute entière du 21 siècle. C'est un gouvernement de traître de la nation Khmère que nous savons tous.
L'histoire le jugera!!!
Before the CNRP participates in this 2013 election, these 2 conditions must be met:
1- Overhaul of the NEC,
2- The return of Sam Rainsy to Cambodia.
The CNRP will win this 2013 election if these 2 problems are corrected..
2013 is a bad number and the bad year for the puppet government.
When its puppet loses the election, Vietnam will try to cause trouble to the newly elected party by ordering its citizens – most of whom are former soldiers - who live in Cambodia and speak fluently Khmer language to stage a war, making it looks like a civil war.
So, keeping Cambodia off balance and in crisis are some of Vietnam’s strategies to annex Cambodia.
He going to answer to easy to khmer because he drop off a trip in Hanoi teaching him how to speak fluently to Cambodian in Phnom Penh who home without webside.and who live on blood of citizen like him.Krongoung Easan
One way to do is to ignore all those comments written
in Khmer... And you all know why...
អស់លោកចេះតែថាគ្នាឡូឡាបែកពពុះម៉ាត់ដូចឆ្កែឆ្កួត!
តាមកាពិតវានេះគឺសត្វឆ្កែតាំងតែពីដើមមកម្លេះ តែឥឡូវឆ្កែនេះវាកំពុងតែឆ្កួតវក់ខ្លាំងខាំគ្មានរើសមុខ ជួបព្រះខាំព្រះ ជួបខ្មោចវាខាំខ្មោច ឥឡូវនេះសូមបីតែសេណារបស់វាដែលជាសត្វឆ្កែដូចគ្នា ក៏វាខាំរយះរយេងអស់ហើយ រីឯចៃរបស់វាក៏រត់រប៉ាត់រប៉ាយអាខ្លះរត់ទៅដល់ប៉ារាំងសេះ អាខ្លះរត់មកប្រទេសអាមេរិក ចំណែកអាចៃឆ្កែឆ្កួតមួយក្បាលដែរមកដល់ប្រទេអាមេរិកសព្វថ្ងៃនេះ វាកំពុងតែព្រុះចង់អោយមនុស្សដែលរស់ក្នុងប្រទេសលោកសេរីឮ តែអះកុសលអីខ្មែរដែលរស់ក្នុងប្រទេសលោកសេរីពួកគាត់មិនឮ។ ខ្ញុំសុំសួថាតើចៃឆ្កែអាចព្រុះអោយឮដូចសត្វឆ្កែបានដែរឬទេ? ពីខ្ញុំកូនខ្មែរជុំនាន់ក្រោយ។
One answer to 11:26 PM question,
Consult with your doctor for evident dementia's horrible disease.
Ah Kwack,
Kmas Kmauch!!
Lmorm Chos Chenh Heuy Touv Kweal Krarbey Vinh Touv Ah Roleuy!!
Ah Chkuot Eung Lor Lar Ter Mort, Yuon York Dey Khmer Chang Moth Heuy.
Yuon Penh Norkor Heuy Ah Runteas Banh!!
អាឆ្កែឆ្កួតមួយក្បាលនេះ យើងត្រូវតែកំចាត់ចោល
បើពុំនោះទេវានឹងខាំខ្មែរអោយស្លាប់អស់ទាំងនគរ!
réponse à 11:35 PM
Es-tu un des alliés de HUN SEN?
T'es sûrement sûr 3:51AM? MDR! A+
បើខ្មែរចង់កំចាត់អាឆ្កែឆ្កួតកញ្ជៈយួនមួយក្បាលនេះចេញគឺមានតែតាំងតោរបស់ចលនាអំណាចពលរដ្ឋខ្មែរមួយគត់ដែលអាចសម្លាប់វាបាន៖ ១-ពលរដ្ឋត្រូវតែងើបឡើងប្រឆាំងជាអហឹង្សាទូទាំងប្រទេសនៅពេលតែមួយដេញពួកវាអោយចុៈចេញពីអំណាច ២-ដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថាICCពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ រីឯការបោះឆ្នោតនោះវិញវាមិនអាចជាតាំងតោដែលមុតអាចវៈពោះពួកវាបានទេ ព្រោះតាំងតោនេះកាប់បីដងហើយ កាប់ក្បាលអាឆ្កែខ្វាក់នេះអត់ចេញឈាមទេ! សូមកុំយកតាំងតោដែលអត់មុតនេះទៅកាប់វាទៀតអី!
យួនសាកល្បងបំបាត់ភាសាខ្មែរ និងអក្សរខ្មែរ តាំងពីសម័យតែអុង រហូតមកតែខ្មែរនៅតែរក្សាវប្បធ៌ម និងសញ្ញាណជាតិ
ខែ្មរ វត្តអារាមខ្មែរ នៅតែបង្រៀនអក្សរខ្មែរដល់កូនអ្នកក្រីក្រ និងក្មេងកំព្រា ។ អក្សរខ្មែរមិនសាបសូនទេ ចេះភាសា អក្សរ
ច្រើន ស្គាល់ដឹងថាមេឃធំជាង មាត់ក្អម ជាការប្រសើរ ។ យល់ថាភាសាាអញ ឬ ជាតិអញ ប្រសើរជាងភាសាឯង ឬ ជាតិ
ឯង ជាគំនិតពូជសាសន៍និយម ។
Post a Comment