Tuesday, September 04, 2012

បើមិនបាត់ ទឹកដី ទេ ម៉េចក៏អាវ៉ា ឯងខំប្រឹងស្រែក ឡូឡាបែកពពុះមាត់ អញ្ចឹង អ្ហា៎?

ឡូឡាបែកពពុះមាត់ ដូចឆ្កែឆ្កួត

ប្រមុខ​រាជរដ្ឋាភិបាល​៖ ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិន​បាត់បង់​ទឹក​ដី​ទេ​ (sic!)

ថ្ងៃទី 4 កញ្ញា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ជាថ្មី​ម្តងទៀត សម្តេច​ហ៊ុន​សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​​ពី​បញ្ហា​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដោយ​គូសបញ្ជាក់ថា ការបោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម មិនបាន​ធ្វើឲ្យ​កម្ពុជា បាត់បង់​ទឹកដី​ទេ​។ ក្នុងនោះ ក៏​គ្មាន​ការ​កាត់​ទឹកដី​កម្ពុជា ទៅ​ឲ្យ​វៀតណាម ឬក៏​កាត់​ទឹកដី​វៀតណាម មក​ឲ្យ​កម្ពុជា​ឡើយ​។​

​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា CUS ចំនួន ៦.៤៣៥ នាក់​ ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅក្នុង​ការធ្វើ​ដំណើ​រវិ​ល​ត្រឡប់​ពី​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១២ អស់​រយៈពេល​ជាង ៤​ម៉ោង សម្តេច​បាន​ចុះ​សំរាក នៅ​ហាណូយ ប្រទេស​វៀតណាម ហើយ​នៅ​ទីនោះ សម្តេច​និង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ក៏បាន​លើកឡើង​ពី​បញ្ហា​ព្រំដែន ដែល​សម្តេច បាន​បកស្រាយ​ក្នុង​រដ្ឋសភា​ជាង ៥ ម៉ោង កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​

​សម្តេច​ហ៊ុន​សែន បាន​លើកឡើង​ថា នៅ​ហាណូយ សម្តេច​បាន​ជួបពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រចាំការ​របស់​ប្រទេស​វៀតណាម ហើយ​ភាគី​វៀតណាម បាន​លើកឡើង​ថា បញ្ហា​ដែល​សម្តេច​តេជោ ហ៊ុន សែន បកស្រាយ​ពី​បញ្ហា​ព្រំដែន ក្នុង​រដ្ឋសភា​ជាង ៥ ម៉ោង ត្រូវបាន​វៀតណាម​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ហើយ​ថា ត្រង់ចំនុច ដែលថា កម្ពុជា មាន​ផ្ទៃដី​លើស ៣០០ គីឡូម៉ែត្រ​ការ៉េ ( លើសពី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ ដែល​កត់ត្រា សព្វថ្ងៃ ) ត្រូវ​បាន​ក្លាយ​ជា​ចំណោទ ចោទសួរ​នៅឯ​ប្រទេស​វៀតណាម​។​

​ទាក់ទង​បញ្ហា​ដី​លើស​នេះ សម្តេច​តេ​ជា ហ៊ុន សែន បាន​ជំរាប​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី​វៀតណាម ឲ្យ​ជំរាប​ទៅ​ប្រជាពលរដ្ឋ​វៀតណាម​វិញ​ថា "​អា​បញ្ហា​ដី​លើស​នេះ មិនមែន​កម្ពុជា យក​ពី​វៀតណាម យក​ពី​ឡាវ យក​ពី​ថៃ​ទេ​។ ខ្មែរ​ឯណា​មានលទ្ធភាព​ទៅ​យក​ដី​ពី​វៀតណាម ដល់​ទៅ​រាប់រយ​គីឡូម៉ែត្រ​នោះ​? ឥឡូវ​ទៅជា​ចំណោទ​មួយ ពី​មុន​គេ​ថា ខ្មែរ​កាត់​ដី​ឲ្យ​វៀតណាម រាប់រយ​រាប់ពាន់​គីឡូ​ម៉ែត​ការ៉េ ដល់​យើង​បញ្ចេញ​តួលេខ​របស់​យើង​នេះ ប្រជាជន​វៀតណាម ចាប់ផ្តើម​ឆ្ងល់​ម្តង​ហើយ ដោយ​គេ​ឆ្ងល់​ថា វៀតណាម​កាត់​ដី​ឲ្យ​ខ្មែរ​ជាង ៣០០ គីឡូម៉ែត្រ​ការ៉េ​វិញ​ម្តង​?"​។​


​សម្តេច​ហ៊ុន​សែន បាន​បន្ថែមថា "​បញ្ហា​នៅ​ត្រង់នេះ គឺ​បច្ចេកវិទ្យា​នៃ​ការ​វាស់ដី កាល​ពេលនោះ មិនមាន​ភាពច្បាស់លាស់ និង​តំបន់​ខ្លះ ចូល​អត់​បាន​ទេ គឺជា​តំបន់​តស៊ូ​ឥ​ស្សរៈ និង​ខ្លះ​ជា​តំបន់​ព្រៃភ្នំ ទើប​កម្ពុជា មាន​ផ្ទៃក្រឡា​ដី ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ​។ ដល់​ពេល​វាស់​ឥឡូវ វា​ធំ​ជាង​នេះ​"​។​

​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា "​យើង​អត់​បាន​ទៅ​យក​ដី​ពី​វៀតណាម ពី​ឡាវ និង​អត់​បាន​ទៅ​យក​ដី​ពី​ថៃ​ទេ​។ គឺ​គ្រាន់តែ​វាស់​លើ​ផ្ទៃដី នៃ​ព្រំដែន​របស់​ខ្លួន​តែប៉ុណ្ណោះ តាម​បច្ចេកវិទ្យា​ថ្មី​។ ដូច្នេះ​សូម​បញ្ជាក់ ព្រោះថា ជួនកាល​រឿងនេះ ក៏​បាន​ទៅ​ជា​ការសង្ស័យ សម្រាប់​ប្រជាជន​វៀតណាម ចំពោះ​រដ្ឋាភិបាល​វៀតណាម​ដែរ ហើយ​ក៏​សម្រាប់​ឡាវ ឬ​ក៏​រហូត​ដល់​ថៃ​ទៀតផង​"​។​

​ជាមួយនឹង​ការគូសបញ្ជាក់​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ជា​ថ្មី​ទៀត អំពី​ការបោះបង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ដែល​មាន​ការចេញ និង​ចូល​ទឹកដី​រវាង​ប្រទេស​ទាំង​ពីរ ដោយ​ក្នុង​នោះ សម្តេច​លើកឡើង​ថា កម្ពុជា​បាន​បោះបង្គោល​ចូល​ទឹកដី​វៀតណាម​ជាង ៩០០ ហិកតា ហើយ​វៀតណាម បោះបង្គោល​ចូល​ទឹកដី​កម្ពុជា​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​សម្តេច​ហ៊ុន​សែន បាន​លើកឡើង​ថា ប្រទេស​ទាំង​ពីរ មិនមាន​គោលការណ៍​កាត់​ទឹកដី​ទាំងនោះ​ទេ គឺ​ត្រូវ​រៀបចំ​ខ្សែ​ព្រំដែន ទៅតាម​ការកាន់កាប់​ជាក់ស្តែង​រវាង​ប្រជាជន​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា "​ការចេញ និង​ចូល រវាង​ភាគី​ទាំងពីរ ( កម្ពុជា និង​វៀតណាម ) បាន​ទទួល​ស្គាល់​គ្នា​រួច​ហើយ មាន​កំណត់ហេតុ​រួច​ហើយ នៅសល់​តែ​ចុះហត្ថលេខា​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ទាំង​ពីរ​ប៉ុណ្ណោះ​។ កំពង់ចាម កំពត និង​តាកែវ ទទួលយក​ជាមួយគ្នា​រួចហើយ​។ ឯ​នៅ​ព្រៃវែង នៅ​ស្វាយរៀង គឺ​យើង​បាន​បោះ​ជា​ឯកតោភាគី មាន​ការចេញ​-​ចូល​។ យើង​ចូល​ទៅ​គេ ជាង ៩០០ ហិកតា​។ ដល់​វៀតណាម ចូល​មក​យើង​វិញ ជាង ២.០០០ ហិកតា​។ ប៉ុន្តែ​សួរ​ថា តើ​ខ្មែរ​ចង់​បំពាន​ដី​វៀតណាម​? ហើយ​វៀតណាម ចង់​បំពាន​ដី​ខ្មែរ​ទេ​?​។ អត់​ទេ​។ នោះ​មក​ពី​អា​បារាំង គូស​ផែនទី​អីចឹង​។ ដល់​បារាំង គូស​ផែនទី​មក​អីចឹង សួរថា ខ្មែរ​ឯណា មានលទ្ធភាព​ទៅ​យក​ដី​គេ​នោះ​?​។ វៀតណាម​ក៏​មិន​ចង់ ខ្មែរ​ក៏​មិន​ចង់ ប៉ុន្តែ​បារាំង​គូស​ផែនទី​មក​អីចឹង​?​។ ដល់​អីចឹង ត្រូវ​រក​ដំណោះស្រាយ​យ៉ាងម៉េច​?​។ ថ្ងៃនោះ ( ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ ) បាន​លើក​ពន្យល់​អស់ហើយ ទាំង​ក្នុង​អត្ថបទ​គោល និង​ទាំង​ក្នុង​អត្ថបទ​ពិស្តារ ហើយ​បើ​ចាំបាច់​ចាក់​ឡើង​វិញ តាម​ទូរទស្សន៍​ទាំងអស់​ឡើង​វិញ​"​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា "​គោលការណ៍​របស់​យើង ការដោះដូរ​នេះ មាន​ទៅ​មាន​មកនេះ យើង​សុខចិត្ត​សា​រ៉េ​ខ្សែ​ផែនទី ដើម្បី​ធានា​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទាំង​សង្ខាង​។ ទាំង​ខាង​វៀតណាម ទាំង​ខាង​កម្ពុជា​។ សា​រ៉េ​ខ្សែ​ផែនទី ព្រោះ​ជំរើស ការ​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ​។ អា​នឹង ជំរើស​នេះ ទៅ​មិន​រួច​ទេ​។ រើ​ភូមិ​វៀតណាម​ចេញ និង​រើ​ភូមិ​ខ្មែរ​ចេញ​។ អា​ជំរើស​នេះ ក៏​ទៅ​អត់​រួច​ទេ​។ នៅ​តាំងពី​ដូនតា ផ្នូល​ខ្មោច​នៅ​ទី​នេះ​ទាំងអស់​។ អីចឹង សល់​ជំរើស​តែមួយគត់ ដែល​ងាយស្រួល​ជាងគេ គឺ​ជំរើស ខ្សែ​ផែនទី សា​រ៉េ ទៅតាម​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​បន្ថែមថា "​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១១ គឺ​ធានា​អា​នឹង​។ ធានា​មិន​ឲ្យ​បាត់នឹង ( បាត់​ទឹកដី )​។ ប្រជាពលរដ្ឋ កាន់កាប់​នៅទីណា គឺ​កាន់កាប់​នៅ​ទី​នឹង ហើយ​សេចក្តីប្រកាស​ព័ត៌មាន ឆ្នាំ​១៩៩៥ ក៏​ដូចគ្នា​ដែរ គឺថា រក្សា​ការកាន់កាប់​របស់​ប្រជាពលរដ្ឋ ហើយ​កុំឲ្យ​ប្រជាពលរដ្ឋ​បន្ត​។ យើង​កុំ​ឈាន​ចូល​ទៅ​វៀតណាម​។ វៀតណាម ក៏​កុំ​ចូលមក​កម្ពុជា​។ នៅ​កាន់កាប់ គេ​ហៅថា រក្សា​ស្ថានភាព​ដដែល​"​។​

​សម្តេច​ហ៊ុន​សែន ក៏បាន​លើកឡើង​បន្ត​ថា "​ការដោះដូរ​នេះ ( ទឹកដី ) កម្ពុជា​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ គឺ​អគ្គទេសាភិបាល​ឥណ្ឌូចិន ចេញ​សេចក្តីសម្រេច ហើយ​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៤២ បាន​ដោះដូរ​ដី នៅ​តំបន់​ព្រែក​ប៊ិញ​ជី កោះ​គគីរ ឲ្យទៅ​វៀតណាម ហើយ​កម្ពុជា​យក​ដី​កន្លែង​ព្រែក​ប៊ិញ​ជី ដែល​ឥឡូវនេះ ស្ថិតនៅ​ក្នុង​សំពៅ​ពូន របស់​ស្រុក​កោះធំ ខេត្ត​កណ្តាល​។ អា​នឹង ទើបតែ​ដូរ​គ្នា នៅ​ឆ្នាំ​១៩៤២ តើ​! រវាង​កូសាំងស៊ីន និង​កម្ពុជា​។ អីចឹង មិនមែន​ជា​រឿង​ថ្មី​ទេ អា​ណុង​នោះ ដើម្បី​ធានា​ការងាយស្រួល​របស់​ប្រជាពលរដ្ឋ ហើយ​គោលដៅ​ដែល​យើង​ធ្វើ​នេះ ក៏​អីចឹង​ដែរ​។ សូម​បញ្ជាក់​ទៅ​វិញ បើ​ថា​អស់លោក​មិន​ច្បាស់ ក៏​ចាក់​អា​នឹង​ឡើង​វិញ​ទៀត ( បទ​អន្តរាគមន៍​រឿង​ព្រំដែន​ក្នុង​រដ្ឋសភា​របស់​សម្តេច​ហ៊ុន​សែន កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ) ហើយ​បើ​តាម​និយាយ ឬ​ក៏​សួរ​អា​នឹង ( រឿង​ព្រំដែន ) ផ្ញើរ​អត្ថបទ​នឹង​ហើយ រួចហើយ​ចាក់​អា​នឹង​ទៀត ហើយ​បើ​ខ្ញុំ​ទៅ​សភា ធ្វើ​អត្ថាធិប្បាយ​បន្តិច ហើយ​សូម​ចាក់​អា​នឹង​ទៀត​"​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​យល់ស្រប​នឹង​អ្នក​ឲ្យយោបល់​មួយចំនួន ដែលថា រឿង​កិច្ចការ​សម្ងាត់​ខ្លះ គួរ​មេដឹកនាំ​នយោបាយ និយាយ​គ្នា​។ តែ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា តើ​អស់លោក​ខ្លះ មាន​ទុក​ឱកាស​ឲ្យសម្តេចបាន​បកស្រាយ​សម្ងាត់ ក្នុង​បន្ទប់​បិទទ្វារ​ទេ កន្លងមក ក្រៅតែពី​ជេរប្រទេច​សម្តេច​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ផងដែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏បាន​លើកឡើង​ថា ការសាងសង់​កាស៊ីណូ នៅតាម​តំបន់​ព្រំដែន ក៏​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​មួយ​របស់​សម្តេច ក្នុង​កិច្ចការពារ​ព្រំដែន​ផង​ដែរ​។​

​សម្តេច​ហ៊ុន​សែន បាន​មានប្រសាសន៍ថា "​ដក​បង្គោល​ទល់ដែន ដក​បាន​។ ឯ​កាស៊ីណូ ៥ ជាន់ ឬក៏​សណ្ឋាគារ ៥ ទៅ ៦ ជាន់ ដក​អត់​បាន​ទេ​។ អា​នឹង ទាល់តែ​បាញ់​មី​សិល​កំទេច​។ អា​នឹង​ក៏​ជា​ផ្នែក​មួយ​... ការ​ដែល​យក​ប្រជាពលរដ្ឋ ហើយ​យើង​អភិវឌ្ឍន៍​ទល់ដែន​កន្លងទៅនេះ ទាំង​ព្រំដែន​ដែន​ខាងលិច ( ថៃ ) ទាំង​ព្រំដែន​ខាង​... និយាយ​ជា​ទូទៅ យើង​ចង់​ប្រែក្លាយ​ខ្សែ​ព្រំដែន ឲ្យទៅ​ជា​ខ្សែ​ព្រំដែន​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ ហើយ​រឿង​នេះ ខ្ញុំ​បាន​សរសេរ​ក្នុង​សៀវភៅ ១០ ឆ្នាំ នៃ​ដំណើរ​កម្ពុជា តាំងពី​ជាង ២០ ឆ្នាំ​មុន​នោះ អំពី​ការ​បែងចែក​កម្លាំង​ពលកម្ម​សង្គម​ឡើងវិញ ដើម្បី​បម្រើ​ឲ្យ​វិស័យ ការអភិវឌ្ឍន៍​សង្គម និង​ការការពារ​ជាតិ​។ មើល​ក្នុង​សៀវភៅ​នោះ តាំងពី​ជាង ២០ ឆ្នាំមុន​។ អីចឹង យើង​ទៅ​អភិវឌ្ឍន៍​នៅ​តាម​ទល់ដែន​នោះ យើង​ធ្វើ​តំបន់​សេដ្ឋកិច្ច​។ ពី​ដើម​ធ្លាប់​ដាក់​កាំភ្លើង​ធំ បាញ់​គ្នា​។ ឥឡូវ ទៅជា​តំបន់​ទីផ្សារ ទៅ​ជា​រោងចក្រ នៅតាម​ព្រំដែន​។ អីចឹង វា​មិន​ល្អ​ទាំងសង្ខាង​?"​។​

​ក្នុង​ពេល​ផ្តើម​លើកឡើង​ពី​បញ្ហា​ព្រំដែន​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ដែរ​ថា អត្ថបទ​គោល នៃ​បទ​អន្តរាគមន៍​របស់​សម្តេច​អំពី​បញ្ហា​ព្រំដែន នៅក្នុង​រដ្ឋសភា ជាង ៥ ម៉ោង​នោះ ត្រូវ​បាន​បោះពុម្ព​ជាង ២០ ម៉ឺន​ច្បាប់ ហើយ​មាន​ផែនការ​បែងចែក​អស់ហើយ​។ តែ​បើ​អ្នកណា ចង់បាន​លើសពីនោះ ឬក៏​ខេត្ត​ណា ស្ថាប័ន​ណា​ចង់បាន​លើសពីនេះ ទៅប្រាប់​រោង​ពុម្ព​នោះ ឲ្យ​បោះ​បន្ថែម​។ ចំណែក​អត្ថបទ ដែល​មាន​អត្ថាធិប្បាយ គឺ​បោះ​មួយ​ម៉ឺន​ច្បាប់ ហើយ​បើសិនជា​ខេត្ត​ណា ឬ​ក៏​អង្គភាព​ណា​ចង់​បាន​បន្ថែម ទៅ​ស្នើ​រោង​ពុម្ព​នោះ​ទៅ​៕

17 comments:

Anonymous said...

ស្រុះគ្នាមែន......!!!
១- វ៉ាគិមហុង ប្រុងសំដី ដីមិនបាត់
ទោះមួយហត្ថ ខ្ចាត់ទៅយួន ជួនចំណេញ
បង្គោលខ័ណ្ឌ មានចេញចូល មូលប្រដេញ
តាមខ្នាតពេញ ចំណេញខ្មែរ ដែរទេតើ ។
២- តែខ្មែរយំ ទន្ទ្រាំជើង ភ្លើងឆេះខ្លាំង
ដីអត់បាំង ខ្មាំងយួនចូល បង្គោលដើរ
បាត់កម្មសិទ្ធិ ពិតជាអស់ គ្រោះធ្លាក់លើ
យួនឲ្យធ្វើ ភ្លើអាធំ ខ្ញុំកញ្ជះ ។
៣- ពួកអះអាង កាងសំដី លៃអារកាត់
ថាមិនបាត់ ខ្ចាត់ទឹកដី ស្ដីមានះ
ចាំមើលចុះ ស្រុះគ្នាព្រម ថាយកឈ្នះ
បើប្រទះ ខ្វះទឹកដី ខ្វៃវាទៅ ៕
23-10-2010

Anonymous said...

Je veux bien croire Hun Sen mais merci d'informer clairement le peuple Khmer tout entier l'endroit où le Cambodge gagne la terre et mer du Youn? Et Combien? et Pourquoi? Les Youns sont bêtes à ce sujet? Kampuchea Krom en est incontestablement la preuve historique!!!
Cependant, je ne pense pas du tout les Youns sont bêtes comme Hun Sen a dit ici. Sinon, pourquoi les Youns demandent à Hun Sen de retracer les frontières existantes depuis à l'époque colonialiste entre le Cambodge et le VietName?

Par ailleurs, je suis d'accord sur l'utilisation de la nouvelle technologie mais le principe de science reste toujours le même depuis la nuit des temps. 5 multiplier 5 le résultat est toujours égale à 10.
Il faut arrêter de dire des purs connerie du 21 siècle, OK. Si on n'est pas compétent en la matière, on la ferme.

Anonymous said...

Modification= 5 multiplier 5 le résultat est toujours égale à 25.

Anonymous said...

ការបោះបង្គោលមិនជារឿងសំខាន់
សម្រាប់យួនទេ គ្រាន់តែបំភាន់ភ្នែក
និងមតិជាតិនិងអន្តរជាតិប៉ុណ្ណោះ ការ
ពិតប្រជាជនយួនពេញស្រុកខ្មែរទៅ
ហើយ ដូច្នេះព្រំដែននឹងផ្ទុះឯងៗក្នុង
ពេលដ៏ខ្លីខាងមុខ ៕

Anonymous said...

មកពីអាអ្នកវាស់ម្ខាង វាឈរលើដំបូលកាសុីណូ អាម្ខាងទៀតនៅលើដី ។ គិតទៅ ប្រាំជាន់ ប៉ុន្មានដងទៅ វាឃើញចំណេញ ៣០០គ.ម.
ការេ អញ្ចឹងហើយ មិនបាច់ឆ្ងល់ទេ ។ ហុ៊ន សែននិយាយទៅកាន់ខ្មែរដោយស្មោះត្រង់ គឺ ចាប់តាំងពីគាត់និយាយនៅរដ្ឋសភា មកទល់និង
ពេលដែលគាត់កំពុងនិយាយនេះ គាត់មិនបានកាត់ដីឲយួនទេ ហើយយួនក៏មិនបានកាត់ដីឲខ្មែរដែរ ។ 

Anonymous said...

Hun Sen et son clan sont des traîtres de la nation Khmère toute entière du 21 siècle. C'est un gouvernement de traître de la nation Khmère que nous savons tous.

L'histoire le jugera!!!

Anonymous said...

Before the CNRP participates in this 2013 election, these 2 conditions must be met:
1- Overhaul of the NEC,
2- The return of Sam Rainsy to Cambodia.

The CNRP will win this 2013 election if these 2 problems are corrected..

2013 is a bad number and the bad year for the puppet government.

When its puppet loses the election, Vietnam will try to cause trouble to the newly elected party by ordering its citizens – most of whom are former soldiers - who live in Cambodia and speak fluently Khmer language to stage a war, making it looks like a civil war.

So, keeping Cambodia off balance and in crisis are some of Vietnam’s strategies to annex Cambodia.

KRONGHOUNG EASAN said...

He going to answer to easy to khmer because he drop off a trip in Hanoi teaching him how to speak fluently to Cambodian in Phnom Penh who home without webside.and who live on blood of citizen like him.Krongoung Easan

Anonymous said...

One way to do is to ignore all those comments written
in Khmer... And you all know why...

Anonymous said...

អស់លោកចេះតែថាគ្នាឡូឡាបែកពពុះម៉ាត់ដូចឆ្កែឆ្កួត!
តាមកាពិតវានេះគឺសត្វឆ្កែតាំងតែពីដើមមកម្លេះ តែឥឡូវឆ្កែនេះវាកំពុងតែឆ្កួតវក់ខ្លាំងខាំគ្មានរើសមុខ ជួបព្រះខាំព្រះ ជួបខ្មោចវាខាំខ្មោច ឥឡូវនេះសូមបីតែសេណារបស់វាដែលជាសត្វឆ្កែដូចគ្នា ក៏វាខាំរយះរយេងអស់ហើយ រីឯចៃរបស់វាក៏រត់រប៉ាត់រប៉ាយអាខ្លះរត់ទៅដល់ប៉ារាំងសេះ អាខ្លះរត់មកប្រទេសអាមេរិក ចំណែកអាចៃឆ្កែឆ្កួតមួយក្បាលដែរមកដល់ប្រទេអាមេរិកសព្វថ្ងៃនេះ វាកំពុងតែព្រុះចង់អោយមនុស្សដែលរស់ក្នុងប្រទេសលោកសេរីឮ តែអះកុសលអីខ្មែរដែលរស់ក្នុងប្រទេសលោកសេរីពួកគាត់មិនឮ។ ខ្ញុំសុំសួថាតើចៃឆ្កែអាចព្រុះអោយឮដូចសត្វឆ្កែបានដែរឬទេ? ពីខ្ញុំកូនខ្មែរជុំនាន់ក្រោយ។

Anonymous said...

One answer to 11:26 PM question,

Consult with your doctor for evident dementia's horrible disease.

Anonymous said...

Ah Kwack,

Kmas Kmauch!!

Lmorm Chos Chenh Heuy Touv Kweal Krarbey Vinh Touv Ah Roleuy!!

Ah Chkuot Eung Lor Lar Ter Mort, Yuon York Dey Khmer Chang Moth Heuy.

Yuon Penh Norkor Heuy Ah Runteas Banh!!

Anonymous said...

អាឆ្កែឆ្កួតមួយក្បាលនេះ យើងត្រូវតែកំចាត់ចោល
បើពុំនោះទេវានឹងខាំខ្មែរអោយស្លាប់អស់ទាំងនគរ!

Anonymous said...

réponse à 11:35 PM

Es-tu un des alliés de HUN SEN?

Anonymous said...

T'es sûrement sûr 3:51AM? MDR! A+

Anonymous said...

បើខ្មែរចង់កំចាត់អាឆ្កែឆ្កួតកញ្ជៈយួនមួយក្បាលនេះចេញគឺមានតែតាំងតោរបស់ចលនាអំណាចពលរដ្ឋខ្មែរមួយគត់ដែលអាចសម្លាប់វាបាន៖ ១-ពលរដ្ឋត្រូវតែងើបឡើងប្រឆាំងជាអហឹង្សាទូទាំងប្រទេសនៅពេលតែមួយដេញពួកវាអោយចុៈចេញពីអំណាច ២-ដាក់ពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថាICCពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ រីឯការបោះឆ្នោតនោះវិញវាមិនអាចជាតាំងតោដែលមុតអាចវៈពោះពួកវាបានទេ ព្រោះតាំងតោនេះកាប់បីដងហើយ កាប់ក្បាលអាឆ្កែខ្វាក់នេះអត់ចេញឈាមទេ! សូមកុំយកតាំងតោដែលអត់មុតនេះទៅកាប់វាទៀតអី!

Anonymous said...

យួនសាកល្បងបំបាត់ភាសាខ្មែរ និងអក្សរខ្មែរ តាំងពីសម័យតែអុង រហូតមកតែខ្មែរនៅតែរក្សាវប្បធ៌ម និងសញ្ញាណជាតិ
ខែ្មរ វត្តអារាមខ្មែរ នៅតែបង្រៀនអក្សរខ្មែរដល់កូនអ្នកក្រីក្រ និងក្មេងកំព្រា ។ អក្សរខ្មែរមិនសាបសូនទេ ចេះភាសា អក្សរ
ច្រើន ស្គាល់ដឹងថាមេឃធំជាង មាត់ក្អម ជាការប្រសើរ ។ យល់ថាភាសាាអញ ឬ ជាតិអញ ប្រសើរជាងភាសាឯង ឬ ជាតិ
ឯង ជាគំនិតពូជសាសន៍និយម ។