ក្រសួង
មហាផ្ទៃបានចា្រនចោលការទាមទាររបស់គណបក្សប្រឆាំងនេះ
ដោយបានស្នើសុំឲ្យធ្វើការកំណែទម្រង់សមាសភាពនៃគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.។
by ហេង រស្មី
ភ្នំពេញ
៖ គណបក្សសង្គ្រោះជាតិ
ដែលបានបង្កើតឡើងដោយគណបក្សប្រឆាំងចំនួនពីរគឺគណបក្សសិទ្ធិ
មនុស្សនិងគណបក្សសម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានថា
ខ្លួនកំពុងពិចារណាថា
នឹងធ្វើពហិការមិនចូលរួមបោះឆ្នោតជាសកលដែលគ្រោងធ្វើនៅក្នុង
អំឡុងខែកក្កដាឆ្នាំ២០១៣ខាងមុខនេះទេ។
ការ
ប្រកាសរបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើងក្រោយពីក្រសួង
មហាផ្ទៃបានចា្រនចោលការទាមទាររបស់គណបក្សប្រឆាំងនេះ
ដោយបានស្នើសុំឲ្យធ្វើការកំណែទម្រង់សមាសភាពនៃគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប.។
គណ បក្សប្រឆាំងធ្លាប់បានរិះគន់ថា គ.ជ.ប.មិនព្យាក្រិត្យ លំអៀងនិងមាននិន្នាការបម្រើផលប្រយោជន៍នយោបាយឲ្យគណបក្សគ្រប់ គ្រងអំណាចដែលជាដើមចមមួយធ្វើឲ្យគណបក្សនេះតែងតែឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី។
មន្ត្រី គណបក្សសម រង្ស៊ីនិងមន្ត្រីគណបក្សសិទ្ធិមនុស្សចំនួនបួននាក់នៅថ្ងៃ ព្រហស្បតិ៍នេះ បានចូលជួបពិភាក្សាគ្នាជាមួយលោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃដើម្បីពិភាក្សាលើខ្លឹមសារនៃការទាម ទារឲ្យមានកំណែទម្រង់គ.ជ.ប.។
បន្ទាប់ ពិភាក្សាអស់រយៈពេលពីរម៉ោង លោកព្រំ សុខាបានរៀបចំសន្និសីទកាសែតមួយដោយឥតព្រាងទុកថា ក្រសួងមហាផ្ទៃមិនយល់ព្រមតាមការទាមទាររបស់គណបក្សទាំងពីរឲ្យ កំណែទម្រង់គ.ជ.ប.ទេ។
លោក បានលើកហេតុផលដែលមិនអាចកំណែទម្រង់គ.ជ.ប.ដោយសារខា្លចក្រែងការ បោះឆ្នោតជាប់គាំង អស្ថិរភាពនយោបាយ អស្ថិរភាពសង្គម និង អស្ថិរភាពសន្តិសុខ។
«យើង
និយាយមួយម៉ាត់ថា គាំងហើយ។ ហើយបើគាំងហើយ មិនមែនមានន័យថា
ជាជោគជ័យរបស់អ្នកណាមួយទេ។ ប្រជាពលរដ្ឋលោកអត់យល់ថា
ហេតុអ្វីបានជាគាំង
បើការបោះឆ្នោត(ឃុំសង្កាត់)ឆ្នាំ២០១៣ទើបបោះឆ្នោតថ្មីៗសោះ?»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាននិយាយថា ប្រជាពលរដ្ឋមិនបានបោះឆ្នោតជាង១លាន៥សែននាក់ក្នុងអំឡុងពេលបោះ ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាកន្លងទៅនេះ។
លោក បានបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះនឹងមិនអាចប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយអាចទទួលយកបានទេ បើមិនមានការកំណែទម្រង់គ.ជ.ប.។
លោក
បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិកំពុងពិចារណាថា
តើនឹងចូលរួមការបោះឆ្នោត ឬក៏យ៉ាងណា
បើការបោះឆ្នោតយើងបានដឹងលទ្ធផលរួចជាស្រេច
តាំងពីការរៀបចំដំបូងរហូតដល់ការប្រកាសលទ្ធផល។
«បណ្តា ប្រទេសមួយចំនួនដែលគ្មានការរៀបចំបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ ដែលរៀបចំដោយមេដឹកនាំផ្តាច់ការមួយចំនួន នៅទីបញ្ចប់ វាកើតឡើងនូវវិបត្តិសង្គម វាមានអំពើហិង្សា វាមានការបង្ហូរឈាម ដែលយើងប្រជាពលរដ្ឋខ្មែរចង់ចៀសវាង ហើយយើងខ្ញុំជាគណបក្សជំទាស់ទាំងពីរនេះក៏ចង់ចៀសវាងបំផុតនូវ អំពើហិង្សាដែរ»។
លោក គុល បញ្ញា នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះខុម ហ្វ្រែល បាននិយាថា ក្នុងដំណើរការកំណែទម្រង់គ.ជ.ប. គណបក្សនយោបាយគួរតែមានការជជែកនិងធ្វើការស្រុះស្រួលគ្នាទៅ ពីព្រោះបញ្ហានេះសំខាន់ណាស់ដើម្បីឲ្យដំណើរការបោះឆ្នោតមានការទុក ចិត្តពីអ្នកប្រកួតប្រជែង។
«ធ្វើយ៉ាងណាឲ្យគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាស្រុះស្រួលគ្នាទៅថា តើចង់បានគ.ជ.ប.របៀបម៉េច? របៀបរើសយ៉ាងម៉េចឲ្យមានតម្លាភាព ហើយឲ្យមានការស្រុះស្រួលគ្នាទៅ ពីព្រោះអ្នកប្រកួតហ្នឹងគឺអ្នកដែលត្រូវពិនិត្យមើលសមាសភាព ស្ថាប័នគ.ជ.ប.»។
សមាសភាពគ.ជ.ប.បច្ចុប្បន្ននេះមានចំនួន១១រូប ភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា៕
7 comments:
ចលនាអំណាចពលរដ្ឋខ្មែរបានប្រាប់អស់លោកគណបក្សប្រឆាំងច្រើនលើកច្រើនសារមកហើយ តែអស់លោកមិនព្រមយកត្រចៀកស្តាប់ពួកយើងសោះ! តែពេលនេះអស់លោកបានដើរមកដល់ផ្លូវទាល់ហើយ! តើអស់លោកគិតយ៉ាងដូចម្តេច? បន្តនយោបាយបង្រ្គប់កិច្ចជាមួយពួកចោរទៀតឬ ក៏ត្រូវតែរួមសកម្មភាពជាមួយចលនាអំណាចពលរដ្ឋខ្មែរដើម្បីដេញពួកផ្តាច់ការចេញពីអំណាចនិងដេញយួនចេញពីស្រុក? តាមយោបល់ខ្ញុំអស់លោកត្រូវតែរួមកម្លាំងគ្នាជាមួយខ្មែរគ្នាឯងដេញយួនហើយ! សត្រូវរបស់ខ្មែរគឺយួនមិនខ្មែរគ្នាឯងនោះទេ! សុខចិត្តថោកបន្តិចចុៈបុគ្គល តែកុំអោយស្លាប់ជាតិ!!!...
This is the time that the CNRP reaches to the powerful countries for help - to put pressure on this slave Yuon government to overhaul the NEC.
It is not the time to boycott yet.
Take your necessary steps first before boycotting.
Please "WALK" a little faster....
Bun Thoeun
If i don't live in Cambodia i see your comment seem that the country is so serious.. It is how guy show the image of Cambodia to the world...
យើងបានយល់ឃើញជាច្រើនលើកច្រើនសារមកហើយ
ដែរថា មិនត្រឹមតែគណបក្សប្រឆាំងទេដែលពួកក្រុមគេ
បដិសេធនូវគ្រប់សំណូមពរ សូម្បីតែអ្នកដំណាងពិសេស
របស់អង្គការសហប្រជាជាតិ ក៏ពួកគេមិនខ្ចីធ្វើដឹងដែរ។
ការធ្វើសង្រ្គាមរវាង ដំណាងពិសេស នឹងហ៊ុនសែន
ត្រូវបានគេសង្កេតឃើញជាញឹកញាប់រួចមកហើយ ព្រម
ទាំងបានចោទដំណាងពិសេសថា គាំទ្រគណបក្សប្រ
ឆាំងទៀតផង....!សួរថា គណបក្សសង្រ្គោះជាតិ
នឹងមានមធ្យោបាយណាផ្សេងទៀតទេក្រៅពីគម្រោងធ្វើ
ពហិការ?សំនួរ១ទៀត មុននឹងគណបក្សប្រឆាំងទាំងពីរ
សហការណ៍គ្នាតើមានជម្លោះប៉ុន្មានដងដែររវាងគណបក្ស
ទាំងពីរ?សំណួរទីបីនេះ ពិបាកបន្តិច សុំទោសជាមុនបាទ
លោក ប្រធានចលនាអំណាចពលរដ្ឋខ្មែរ តើលោកមាន
គន្លិះ និងយុទ្ធសាស្រ្តពិសេសមួយណា ដើម្បីរំដោះប្រ
ទេសយើងពីទមិឡឈ្លានពានលេបទឹកដី ក្រោយពីការ
រួបរួម ពីគណបក្សសង្រ្គោះជាតិ នោះប្រសិនបើបុគ្គលណា
ម្នាក់ផ្សេងទៀតជាប្រធាន?
ការដែលអស់លោកនឹងមិនចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣នេះ វាជាមធ្យោបាយមួយដ៏ល្អបំផុត ដូចចលនាអំណាចពលរដ្ឋខ្មែរបាននិយាយទុកអញ្ចឹង អស់លោក
សុខចិត្តបន្ទន់ឥរិយាបទបន្តិចមក នោះបញ្ហាអ្វីៗទាំងឡាយសម្រាប់ជាតិ យើងអាចរួមគ្នារកដំណោះស្រាយបាន។(កុំគិតរឿងប្រយោជន៏ផ្ទល់ខ្លួន)លះបង់អ្វីៗគ្រប់
បែបយ៉ាងដើម្បីជាតិមាតុភូមិរបស់យើង (ចូលឈប់នាំគ្នាបង្ករជាបញ្ហា)ពេលនេះគួរតែយើងរាល់គ្នាអង្គុយជជែកគ្នាវិញម្ដង ខ្មែរនិយាយភាសារខ្មែរមិនពិបាក
និយាយគ្នាទេ។ កាលពីដើមឡើយខ្មែរស្រឡាញ់គ្នាណាស់ (ចុះហេតុដូចម្តេចបានជាឥឡូវខ្មែរត្រូវគេបំបែកជាចំណែកៗ?)(សូមបងប្អូនរួមជាតិខ្មែរទាំងអស់
ដកសត្រូវដែលនៅក្នុងខ្លួនរបស់បងប្អូនចេញឱ្យបាន)នោះបងប្អូននឹងទទួលបានពន្លឺសន្តិភាពមួយគឺជាតិរបស់ខ្មែរទាំងមូល។
ប្រសិនបើអវត្តមាននៃគណបក្សប្រឆាំងក្នុងការប្រគួត
នាអណត្តិ២០១៣មែន តើ ហ៊ុនសែន អាចនឹង
អង្គុយក្នុងដំណែងដដែលផ្ដាច់មុខ ឬយ៉ាងណា?
ពេលនោះតើ សហគមន៍អន្តរជាតិ និងអង្គការ
សហប្រជាជាតិនៅតែបន្តជួយផ្គត់ផ្គង់ដល់រដ្ឋាភិបាល
ផ្ដាច់ការភ្នំពេញទៀតដែរឬទេ?
គណបក្សប្រឆាំង ដែលលេចមុខ ហើយប្រជាជនចំណាំបាននោះមាន គណបក្សសម រង្សី គណបក្សហ្វាន់សិុនបុិច គណបក្សកឹម សុខា ។
គណបក្សសង្គ្រោះជាតិ បើនិយាយឲចំទៅគឺគ្រាន់តែជាគណបក្សមួយដែលបានបំបែកជាសាខាមួយទៀតចេញពីគណបក្សកឹម សុខា
និងគណបក្សសម រង្សីប៉ុណ្ណោះ មិនមែនត្រូវបានច្របាច់បញ្ចូលគ្នាទាំងស្រុង ហើយរំលាយគណបក្សចាស់ទាំងពីរនោះចោលនោះទេ ។
តាមពត៌មានខាងលើ គណបក្សដែលមិនចូលរួមបោះឆ្នោត២០១៣គឺជាគណបក្សមួយដែលជាសាខារបស់គណបក្សប្រឆាំងពីរ ចំណែក
ឯគណបក្សដើមដែលមានអសន:នៅសភា និង មូលដ្ឋានភូមិ ឃុំខេត្ត ស្រុក មិនបានប្រកាសឲច្បស់លាស់ទេ ។ ភាសាអ្នកនយោបាយ
អ្នកស្រុកតាមមិនទាន់ទេ ។ បុ៉ន្តែរឿងមួយដែលអ្នកស្រុកច្បាស់ក្នុងចិត្តនោះ គឺថាបើគណបក្សសង្គ្រោះជាតិធ្វើពហិកា លោកប្រធានក៏មិន
បាច់នឿយហត់រកមធ្យោបាយចូលស្រុកវិញដែរ ។ ការដកថយតាមរបៀបពហិកាក៏ជាវិធីដកថយមួយតាមក្បួនយុទ្ធសាស្ត្រនយោបាយ
ដែលមានមុខមានមាត់ផងដែរ ។ ពហិកា គឺមកពីមិនសុខចិត្តព្រោះគេមិនធ្វើតាមការស្នើរ ។ តើគួរលោកប្រធាន ងង៉ក់ ទធាក់ដីឲហុ៊ន
សែនអង្វរ ឬ មួយក៏បង្កើតការបះបោរមួយឲហុ៊ន សែនខ្លាច ?
Post a Comment