Saturday, September 22, 2012

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹងធ្វើ​ពហិការ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​


ក្រសួង ​មហាផ្ទៃ​បាន​ចា្រន​ចោល​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រឆាំង​នេះ​ ដោយ​បាន​ស្នើ​សុំ​​ឲ្យ​​ធ្វើ​ការ​កំណែ​ទម្រង់​​សមាសភាព​នៃ​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា ​គ.ជ.ប.។​

by ហេង រស្មី
ភ្នំពេញ ​៖ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បង្កើត​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​ចំនួន​ពីរ​គឺ​គណ​បក្ស​សិទ្ធិ​ មនុស្ស​និង​គណ​បក្ស​សម រង្ស៊ី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ព្រមាន​ថា ​ខ្លួន​កំពុង​ពិចារណា​ថា​ នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​បោះ​ឆ្នោត​ជា​សកល​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ អំឡុង​ខែ​កក្ក​ដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ទេ។​
ការ ​ប្រកាស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួង​ មហាផ្ទៃ​បាន​ចា្រន​ចោល​ការ​ទាម​ទារ​របស់​គណ​បក្ស​ប្រឆាំង​នេះ​ ដោយ​បាន​ស្នើ​សុំ​​ឲ្យ​​ធ្វើ​ការ​កំណែ​ទម្រង់​​សមាសភាព​នៃ​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ហៅ​កាត់​ថា ​គ.ជ.ប.។​

គណ ​បក្ស​ប្រឆាំង​ធ្លាប់​បាន​រិះ​គន់​ថា ​គ.ជ.ប.​មិន​ព្យាក្រិត្យ​ លំអៀង​និង​មាន​និន្នាការ​បម្រើ​ផល​ប្រយោជន៍​នយោ​បាយ​ឲ្យ​​គណ​បក្ស​គ្រប់​ គ្រង​អំណាច​ដែល​ជា​ដើម​ចម​មួយ​ធ្វើឲ្យ​​គណ​បក្ស​នេះ​តែង​តែ​ឈ្នះ​ឆ្នោត​ ភ្លូក​ទឹក​ភ្លូក​ដី។​

មន្ត្រី ​គណ​បក្ស​សម រង្ស៊ី​និង​មន្ត្រី​គណបក្ស​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ បាន​ចូល​ជួប​ពិភាក្សា​គ្នា​​ជា​មួយ​លោក​ព្រំ សុខា ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ពិភាក្សា​លើ​ខ្លឹម​សារ​នៃ​ការ​ទាម​ ទារ​ឲ្យ​​មាន​កំណែ​ទម្រង់​​គ.ជ.ប.។​

បន្ទាប់ ​ពិភាក្សា​អស់​រយៈ​ពេល​ពីរ​ម៉ោង​ លោក​ព្រំ សុខា​បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ​ដោយ​ឥត​ព្រាង​ទុក​​​ថា​ ក្រសួង​មហា​ផ្ទៃ​មិន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​គណ​បក្ស​ទាំង​ពីរ​ឲ្យ​​ កំណែ​ទម្រង់​​គ.ជ.ប.​ទេ។​

លោក ​បាន​លើក​ហេតុ​ផល​ដែល​មិន​អាច​កំណែ​ទម្រង់​​គ.ជ.ប.​ដោយ​សារ​ខា្លច​ក្រែង​ការ ​បោះ​ឆ្នោត​ជាប់​គាំង​ អស្ថិរ​ភាព​នយោ​បាយ​ អស្ថិរ​ភាព​សង្គម​ និង​ អស្ថិរ​ភាព​សន្តិសុខ។​
«យើង ​និយាយ​មួយ​ម៉ាត់​ថា ​គាំង​ហើយ។​ ហើយ​បើ​គាំង​ហើយ​ មិនមែន​មាន​ន័យ​ថា​ ជាជោគ​ជ័យ​របស់​អ្នក​ណា​មួយ​ទេ។​ ប្រជា​ពលរដ្ឋ​លោក​អត់​យល់​ថា​ ហេតុ​អ្វី​បាន​ជា​គាំង ​បើ​ការ​បោះ​ឆ្នោត​(ឃុំ​សង្កាត់)​ឆ្នាំ​២០១៣​ទើប​បោះ​ឆ្នោត​ថ្មីៗ​សោះ។​

លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​ចលនា​ប្រជា​ធិបតេយ្យ​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា ​ប្រជា​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ជាង​១​លាន​៥​សែន​នាក់​ក្នុង​អំឡុង​ពេល​បោះ ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។​

លោក ​បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​អាច​ទទួល​យក​បាន​ទេ​ បើ​មិន​មាន​ការ​កំណែ​ទម្រង់​គ.ជ.ប.។​
លោក ​បាន​បញ្ជាក់​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​ថា​ តើ​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត ​ឬ​ក៏​យ៉ាង​ណា​ បើ​ការ​បោះ​ឆ្នោត​យើង​បាន​ដឹង​លទ្ធផល​រួច​ជា​ស្រេច​ តាំង​ពី​ការ​រៀប​ចំ​ដំបូង​រហូត​ដល់​ការ​ប្រកាស​លទ្ធផល។​

«
បណ្តា ​ប្រទេស​មួយ​ចំនួន​ដែល​គ្មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ដោយ​​ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ​ដែល​រៀប​ចំ​ដោយ​មេដឹក​នាំ​ផ្តាច់​ការ​មួយ​ចំនួន ​នៅ​ទី​បញ្ចប់​ វា​កើត​ឡើង​នូវ​វិបត្តិ​សង្គម​ វា​មាន​អំពើ​ហិង្សា ​វា​មាន​ការ​បង្ហូរ​ឈាម​ ដែល​យើង​ប្រជា​ពលរដ្ឋ​ខ្មែរ​ចង់​ចៀស​វាង​ ហើយ​យើង​ខ្ញុំ​ជា​គណ​បក្ស​ជំ​ទាស់​ទាំង​ពីរ​នេះ​ក៏​ចង់​ចៀស​វាង​បំផុត​នូវ​ អំ​ពើ​ហិង្សា​ដែរ»។​

លោក ​គុល បញ្ញា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុម ​ហ្វ្រែល​ បាន​និយា​ថា ​ក្នុង​ដំណើរ​ការ​កំណែ​ទម្រង់​គ.ជ.ប.​ គណបក្ស​នយោ​បាយ​គួរ​តែ​មាន​ការ​ជជែក​និង​ធ្វើ​ការ​ស្រុះ​ស្រួល​គ្នា​ទៅ​ ពីព្រោះ​បញ្ហា​នេះ​សំខាន់ណាស់​ដើម្បី​ឲ្យ​​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ការ​ទុក ​ចិត្ត​ពី​អ្នក​ប្រកួត​ប្រជែង។​

«
ធ្វើ​យ៉ាង​ណា​ឲ្យ​​គណបក្ស​នយោ​បាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ស្រុះ​ស្រួល​គ្នា​ទៅ​ថា​ តើ​ចង់​បាន​គ.ជ.ប.​របៀប​ម៉េច? ​ របៀប​រើស​យ៉ាង​ម៉េច​ឲ្យ​​មាន​តម្លាភាព​ ​ហើយ​ឲ្យ​​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ ​ពី​ព្រោះ​អ្នក​ប្រកួត​ហ្នឹង​គឺ​អ្នក​ដែល​ត្រូវ​ពិនិត្យ​មើល​សមា​សភាព​ ស្ថាប័ន​គ.ជ.ប.»។​
សមាស​ភាព​គ.ជ.ប.​បច្ចុប្បន្ន​នេះ​មាន​ចំនួន​១១​រូប​ ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា៕​

7 comments:

Anonymous said...

ចលនាអំណាចពលរដ្ឋខ្មែរបានប្រាប់អស់លោកគណបក្សប្រឆាំងច្រើនលើកច្រើនសារមកហើយ តែអស់លោកមិនព្រមយកត្រចៀកស្តាប់ពួកយើងសោះ! តែពេលនេះអស់លោកបានដើរមកដល់ផ្លូវទាល់ហើយ! តើអស់លោកគិតយ៉ាងដូចម្តេច? បន្តនយោបាយបង្រ្គប់កិច្ចជាមួយពួកចោរទៀតឬ ក៏ត្រូវតែរួមសកម្មភាពជាមួយចលនាអំណាចពលរដ្ឋខ្មែរដើម្បីដេញពួកផ្តាច់ការចេញពីអំណាចនិងដេញយួនចេញពីស្រុក? តាមយោបល់ខ្ញុំអស់លោកត្រូវតែរួមកម្លាំងគ្នាជាមួយខ្មែរគ្នាឯងដេញយួនហើយ! សត្រូវរបស់ខ្មែរគឺយួនមិនខ្មែរគ្នាឯងនោះទេ! សុខចិត្តថោកបន្តិចចុៈបុគ្គល តែកុំអោយស្លាប់ជាតិ!!!...

Anonymous said...

This is the time that the CNRP reaches to the powerful countries for help - to put pressure on this slave Yuon government to overhaul the NEC.

It is not the time to boycott yet.

Take your necessary steps first before boycotting.

Please "WALK" a little faster....

Bun Thoeun

Anonymous said...

If i don't live in Cambodia i see your comment seem that the country is so serious.. It is how guy show the image of Cambodia to the world...

Anonymous said...

យើងបានយល់ឃើញជាច្រើនលើកច្រើនសារមកហើយ
ដែរថា មិនត្រឹមតែគណបក្សប្រឆាំងទេដែលពួកក្រុមគេ
បដិសេធនូវគ្រប់សំណូមពរ សូម្បីតែអ្នកដំណាងពិសេស
របស់អង្គការសហប្រជាជាតិ ក៏ពួកគេមិនខ្ចីធ្វើដឹងដែរ។
ការធ្វើសង្រ្គាមរវាង ដំណាងពិសេស នឹងហ៊ុនសែន
ត្រូវបានគេសង្កេតឃើញជាញឹកញាប់រួចមកហើយ ព្រម
ទាំងបានចោទដំណាងពិសេសថា គាំទ្រគណបក្សប្រ
ឆាំងទៀតផង....!សួរថា គណបក្សសង្រ្គោះជាតិ
នឹងមានមធ្យោបាយណាផ្សេងទៀតទេក្រៅពីគម្រោងធ្វើ
ពហិការ?សំនួរ១ទៀត មុននឹងគណបក្សប្រឆាំងទាំងពីរ
សហការណ៍គ្នាតើមានជម្លោះប៉ុន្មានដងដែររវាងគណបក្ស
ទាំងពីរ?សំណួរទីបីនេះ ពិបាកបន្តិច សុំទោសជាមុនបាទ
លោក ប្រធានចលនាអំណាចពលរដ្ឋខ្មែរ តើលោកមាន
គន្លិះ និងយុទ្ធសាស្រ្តពិសេសមួយណា ដើម្បីរំដោះប្រ
ទេសយើងពីទមិឡឈ្លានពានលេបទឹកដី ក្រោយពីការ
រួបរួម ពីគណបក្សសង្រ្គោះជាតិ នោះប្រសិនបើបុគ្គលណា
ម្នាក់ផ្សេងទៀតជាប្រធាន?

Anonymous said...

ការដែលអស់លោកនឹងមិនចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣នេះ វាជាមធ្យោបាយមួយដ៏ល្អបំផុត ដូចចលនាអំណាចពលរដ្ឋខ្មែរបាននិយាយទុកអញ្ចឹង អស់លោក
សុខចិត្តបន្ទន់ឥរិយាបទបន្តិចមក នោះបញ្ហាអ្វីៗទាំងឡាយសម្រាប់ជាតិ យើងអាចរួមគ្នារកដំណោះស្រាយបាន។(កុំគិតរឿងប្រយោជន៏ផ្ទល់ខ្លួន)លះបង់អ្វីៗគ្រប់
បែបយ៉ាងដើម្បីជាតិមាតុភូមិរបស់យើង (ចូលឈប់នាំគ្នាបង្ករជាបញ្ហា)ពេលនេះគួរតែយើងរាល់គ្នាអង្គុយជជែកគ្នាវិញម្ដង ខ្មែរនិយាយភាសារខ្មែរមិនពិបាក
និយាយគ្នាទេ។ កាលពីដើមឡើយខ្មែរស្រឡាញ់គ្នាណាស់ (ចុះហេតុដូចម្តេចបានជាឥឡូវខ្មែរត្រូវគេបំបែកជាចំណែកៗ?)(សូមបងប្អូនរួមជាតិខ្មែរទាំងអស់
ដកសត្រូវដែលនៅក្នុងខ្លួនរបស់បងប្អូនចេញឱ្យបាន)នោះបងប្អូននឹងទទួលបានពន្លឺសន្តិភាពមួយគឺជាតិរបស់ខ្មែរទាំងមូល។

Anonymous said...

ប្រសិនបើអវត្តមាននៃគណបក្សប្រឆាំងក្នុងការប្រគួត
នាអណត្តិ២០១៣មែន តើ ហ៊ុនសែន អាចនឹង
អង្គុយក្នុងដំណែងដដែលផ្ដាច់មុខ ឬយ៉ាងណា?
ពេលនោះតើ សហគមន៍អន្តរជាតិ និងអង្គការ
សហប្រជាជាតិនៅតែបន្តជួយផ្គត់ផ្គង់ដល់រដ្ឋាភិបាល
ផ្ដាច់ការភ្នំពេញទៀតដែរឬទេ?

Anonymous said...

គណបក្សប្រឆាំង ដែលលេចមុខ ហើយប្រជាជនចំណាំបាននោះមាន គណបក្សសម រង្សី គណបក្សហ្វាន់សិុនបុិច គណបក្សកឹម សុខា ។
គណបក្សសង្គ្រោះជាតិ បើនិយាយឲចំទៅគឺគ្រាន់តែជាគណបក្សមួយដែលបានបំបែកជាសាខាមួយទៀតចេញពីគណបក្សកឹម សុខា
និងគណបក្សសម រង្សីប៉ុណ្ណោះ មិនមែនត្រូវបានច្របាច់បញ្ចូលគ្នាទាំងស្រុង ហើយរំលាយគណបក្សចាស់ទាំងពីរនោះចោលនោះទេ ។
តាមពត៌មានខាងលើ គណបក្សដែលមិនចូលរួមបោះឆ្នោត២០១៣គឺជាគណបក្សមួយដែលជាសាខារបស់គណបក្សប្រឆាំងពីរ ចំណែក
ឯគណបក្សដើមដែលមានអសន:នៅសភា និង មូលដ្ឋានភូមិ ឃុំខេត្ត ស្រុក មិនបានប្រកាសឲច្បស់លាស់ទេ ។ ភាសាអ្នកនយោបាយ
អ្នកស្រុកតាមមិនទាន់ទេ ។ បុ៉ន្តែរឿងមួយដែលអ្នកស្រុកច្បាស់ក្នុងចិត្តនោះ គឺថាបើគណបក្សសង្គ្រោះជាតិធ្វើពហិកា លោកប្រធានក៏មិន
បាច់នឿយហត់រកមធ្យោបាយចូលស្រុកវិញដែរ ។ ការដកថយតាមរបៀបពហិកាក៏ជាវិធីដកថយមួយតាមក្បួនយុទ្ធសាស្ត្រនយោបាយ
ដែលមានមុខមានមាត់ផងដែរ ។ ពហិកា គឺមកពីមិនសុខចិត្តព្រោះគេមិនធ្វើតាមការស្នើរ ។ តើគួរលោកប្រធាន ងង៉ក់ ទធាក់ដីឲហុ៊ន 
សែនអង្វរ ឬ មួយក៏បង្កើតការបះបោរមួយឲហុ៊ន សែនខ្លាច ?