Monday, September 10, 2012

Cops prevent BKL residents from handing over their petitions to the ministry of Justice

អ្នកភូមិបឹងកក់ ត្រូវបានរារាំងដោយសមត្ថកិច្ច ពេលដើរហែញត្តិ ទៅដាក់នៅក្រសួងយុត្តិធម៌
អ្នកបឹងកក់ ហែញត្តិទៅក្រសួងយុត្តិធម៌ តែត្រូវសមត្ថកិច្ចរារាំង

ថ្ងៃទី 10 កញ្ញា 2012 | ដោយ: រតនា
Cambodia Express News

ភ្នំពេញ: ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ឆ្នាំ​២០១២ បាន​ប្រមូលផ្តុំ ស្រែក​តវ៉ា និង​លើក​បដា នៅ​តំបន់​បឹងកក់ ក្នុង​គោលបំណង​ដើរ​ហែ​ញត្តិ យកទៅដាក់​នៅ​ក្រសួងយុត្តិធម៌ ទាមទារ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​។

​ក្នុងពេល​ប្រមូលផ្តុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកភូមិ កាន់​ផ្កាឈូក បដា និងពាក់មុខ រូបអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី។ ប៉ុន្តែក្រុមអ្នកភូមិ ​ត្រូវបាន​រារាំង​ដោយ​​សមត្ថកិច្ច នៅ​ម្ដុំ​វិហារ​ឥស្លាម ផ្លូវ​ចេញពី​បឹងកក់ ខាងជើង​សាលា​រាជធានី​ភ្នំពេញ​។ ប៉ុន្តែប្រជាពលរដ្ឋ​បឹងកក់ ជា​ស្ត្រី និង​កុមារ ប្រមាណ ១០០ នាក់ បាន​រុញ​ទម្លុះ​របាំង ដែល​​រាំងខ្ទប់​ ដោយ​ប៉ូលិស​បង្ក្រាប​បាតុកម្ម និង​អាជ្ញាធរ​ខណ្ឌដូនពេញ​។​

នៅក្នុង​ហេតុការណ៍​រុញច្រាន​នោះ ក៏មាន​ស្ដ្រី​បឹងកក់​ម្នាក់ ឈ្មោះ ខែ​ក ចាន់​រស្មី បាន​ដួលសន្លប់ នៅពេលដែល​រុញច្រាន​ជាមួយនឹង​ប៉ូលិស នៅមុខ​សណ្ឋាគារ​ភ្នំពេញ ផ្លូវចេញចូល​បឹងកក់​។​


ដោយមានការរារាំងពីកម្លាំងសមត្ថកិច្ចយ៉ាងតឹងរឹងនោះ ទីបំផុតក្រុមអ្នកភូមិបឹងកក់ បានដកថយទៅវិញ។

​តាម​ផែនការ ក្រុម​ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់ និង​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១២ ដឹកនាំ​ដោយ​ក្រុម​កុមារ​តូចៗ គ្រោង​នឹង​ប្រមូលផ្តុំ ស្រែក​តវ៉ា និង​លើក​បដា នៅមុខ​ក្រសួងយុត្តិធម៌ និង​រដ្ឋសភា ទាមទារ​ឲ្យ​មានការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ពីរ​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​។​

​ក្នុងពេល​ប្រមូលផ្តុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​អ្នកភូមិ​បឹងកក់ ត្រូវដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌ និង​រដ្ឋសភា ដើម្បី​ស្នើសុំ​អន្តរាគមន៍ ឲ្យ​ស្ត្រី​ពីរ​នាក់​នោះ មាន​សេរីភាព​ឡើងវិញ​។​

​សូម​រម្លឹកថា អ្នកភូមិ​បឹងកក់ អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​លើ​បុរស​ពីរ​នាក់ កាលពី​ថ្ងៃ​៤ ខែកញ្ញា ឆ្នាំ​២០១២​។ ចំណែក​អ្នក​តវ៉ា​ដីធ្លី​ម្នាក់ទៀត នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុន្នី ក៏​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១២ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។​

​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១២ អង្គការ​សង្គម​ស៊ីវិល និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន បានចេញ​សេចក្ដីថ្លែងការណ៍​ដាច់ដោយឡែក​ពីគ្នា ជា​បន្តបន្ទាប់ ដោយ​ថ្កោលទោស​នឹង​ការចាប់ខ្លួន​ស្ត្រី​អ្នកភូមិ​បឹងកក់ និង​បុរី​កីឡា​ទាំងពីរ ហើយ​បានទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់ ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​

​កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១២ អ្នកភូមិ​បាន​ប្រមូលផ្តុំ​តវ៉ា និង​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​នានា ព្រមទាំង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​អន្តរាគមន៍​ដោះលែង​ស្ត្រី​ទាំងពីរ​នាក់ ចេញពី​ពន្ធនាគារ​ព្រៃ​ស​។ ចំណែក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៩​កញ្ញា ឆ្នាំ​២០១២ ពលរដ្ឋ​បឹងកក់ និង​អ្នក​បុរី​កីឡា ក៏បាន​ជួបជុំ នៅមុខ​ពន្ធនាគារ​ព្រៃ​ស ហើយ​ស្នើសុំ​ឲ្យ​ដោះលែង​ស្ត្រី​ទាំង​ពីររូប​ផងដែរ​។​

​យ៉ាងណាក៏ដោយ ក្នុង​រឿង​ឃុំខ្លួន​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា​នេះ ត្រូវបាន​មន្ត្រី​តុលាការ​អះអាងថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា​ដីធ្លី​ទេ តែ​ជា​រឿង​ព្រហ្មទណ្ឌ ដែល​ស្ត្រី​ទាំងពីរ​បាន​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ប៉ុណ្ណោះ​៕

1 comment:

Anonymous said...

Ah Kwak Hun Sen gives
Khmer land to Youn,

Grab people land and properties to give to the rich,

Beat up Khmer people everyday,

Deforest the trees all over Cambodia,

Let Youn citizen come and go like their own country.

Let Youn citizen live in Cambodia and give them Cambodia citizen.

Hurt Khmer Krom people.

Kill Khmer people and opposition members.

Let Youn agents dress in Cambodia military and police uniforms to control Khmer.

All of Hun Sen's PM and Hun Sen himself go to Vietnam to fuck Youn girls and come back to sign off Khmer land to Youn.

Do you still support Ah traitor, Ah Hun Sen?