Sunday, October 14, 2012

សហគមន៍​ខ្មែរ​នៅ​បរទេស​ជំរុញ​ឲ្យ​កម្ពុជា​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត

លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ក្នុង​ភាព​បរាជ័យ និង​កំពុង​បោះ​ជំហាន​ថយ​ក្រោយ៖ «ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​បាប​ពលរដ្ឋ​ជា​រឿយៗ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។ ហើយ​យើង​គិត​ថា រដ្ឋាភិបាល​ត្រូវ​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ទទួល​យក​ការ​ពិត​ពី​សង្គម​ ស៊ីវិល ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ជា​កញ្ចក់​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ឆ្លុះ​បញ្ចាំង។ ពួក​គេ​ធ្វើ​ក្នុង​គោល​បំណង​ល្អ ក្នុង​គោល​បំណង​ជាតិ​ខ្មែរ ក្នុង​ការ​តម្រង់​ទិស​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស»
ដោយ តាំង សារ៉ាដា 2012-10-13 RFA
ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង មក​ពី​បណ្ដា​រដ្ឋ​មួយ​ចំនួន និង​ពី​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប បាន​ជួប​ប្រជុំ​គ្នា​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃ​សុក្រ ទី​១២ ដល់​ថ្ងៃ​សៅរ៍ ទី១៣ ខែ​តុលា នៅ​រដ្ឋ​វីជីញៀ (Virginia) ដើម្បី​រំលឹក​ខួប​លើក​ទី២១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris)។
ក្នុង​កិច្ច​ប្រជុំ​នេះ អ្នក​ចូល​រួម​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការពារ​បូរណភាព​ទឹកដី​ខ្មែរ។

សហគមន៍​ខ្មែរ​នៅ​បរទេស​ប្រហែល ១០០​នាក់ កាល​ពី​ថ្ងៃ​សុក្រ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត គោរព​សិទ្ធិ​មនុស្ស ការពារ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ស្នើសុំ​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ឯ​នាយ​សមុទ្រ​ទាំង​នេះ ធ្វើ​ឡើង​នៅ​ពេល​ពិធី​រំលឹក​ខួប​លើក​ទី២១ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ប្រធាន​បណ្ដាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា លោក មាស ហៃសាន មាន​ប្រសាសន៍​ថា សន្និបាត​ជាតិ​ខ្មែរ​ឆ្នាំ​២០១២ ដើម្បី​រំលឹក​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ឆ្នាំ​នេះ គឺ​ផ្ដោត​សំខាន់​បំផុត​ទៅ​លើ​ការ​ទាម​ទារ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី៖ «ខ្ញុំ​ចង់​ជម្រាប​ក្នុង​នាម​ជា​ សមាជិក​ម្នាក់​ក្នុង​បណ្ដាញ​ពលរដ្ឋ​ដើម្បី​កម្ពុជា​ហ្នឹង យើង​បាន​រៀបចំ​ពិធី​រំលឹក​ខួប​នេះ កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ១៩៩១ ហ្នឹង គឺ​ដើម្បី​រំលឹក​ខួប​ផង និង​មាន​ចំណុច​សំខាន់​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​បញ្ហា​ប្រជាធិបតេយ្យ ហើយ​នឹង​ការ​កែលំអ​ទម្រង់​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ»
លោក មាស ហៃសាន បន្ត​ថា តាម​រយៈ​ការ​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្រុម​របស់​លោក​បាន​ជោគជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​បេសកជន​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​ចេញ​របាយការណ៍​ខ្លួន អំពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បោះ​ឆ្នោត ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រម​ទាំង​បាន​ជំរុញ​ឲ្យ​មាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា រួប​រួម​គ្នា​ជា​ធ្លុង​មួយ។
ចំណែក​លោក ព្រំ សៅណារ៉ា ទីប្រឹក្សា​របស់​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ (CARHAD) នោះ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា បើ​ទោះ​បី​កម្ពុជា​មាន​សន្តិភាព​មួយ​ផ្នែក​តាម​រយៈ​ការ​បញ្ចប់​សង្គ្រាម​មែន តែ​សន្តិភាព និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៃ​ពលរដ្ឋ​ភាគ​ច្រើន បាន​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ជោគជាំ៖ «សូម​ជម្រាប​ថា សន្និសីទ​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រហូត​មក​ទល់​សព្វថ្ងៃ​នេះ គឺ​ថា​វា​មិន​ទាន់​បាន​ដូច​គោល​បំណង​នៃ​សន្និសីទ​ហ្នឹង​ទេ។ សព្វថ្ងៃ​នេះ យើង​បាន​ខ្លះ ដូច​ជា មិន​មាន​ការ​បាញ់​សម្លាប់​គ្នា​អី​មែន ប៉ុន្តែ​សិទ្ធិ​សេរីភាព និង​សិទ្ធិ​មនុស្ស មាន​ការ​រំលោភ ជាពិសេស​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច»
កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​មាន​បណ្ដា​ប្រទេស​ចំនួន​១៨ ចូល​រួម​ចុះ​ហត្ថលេខា​ដើម្បី​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ ហើយ​នាំ​យក​មក​នូវ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​បង្រួប​បង្រួម​ជាតិ​ជូន​ដល់​កម្ពុជា ហើយ​ក៏​បាន​ប្រសូត​ចេញ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៩៣។
ជុំវិញ​ការ​អះអាង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ដែល​ថា​កម្ពុជា​នៅ​មិន​មាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពេញ​លេញ​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បាន​សម្ដែង​ការ​សោកស្ដាយ​ថា ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ខ្វះ​ការ​យល់​ដឹង​អំពី​ការ​វិវឌ្ឍ​ជឿន​លឿន​ឥត​ឈប់​ឈរ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សហគមន៍​អន្តរជាតិ​តែង​ទទួល​ស្គាល់​ថា កម្ពុជា​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ទាំង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ៖ «អ្វី​ដែល​អន្តរជាតិ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​ការ​ងើប​ឡើង​វិញ​នៃ​ប្រជាជាតិ​ខ្មែរ ទាំង​វិស័យ​កំណែ​ទម្រង់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ក៏​ដូច​ជា​កំណែ​ទម្រង់​ទៅ​លើ​ប្រព័ន្ធ​រដ្ឋបាល​ដែល​មាន​ការ​ចូល​រួម​ពី​ រូបិយប័ណ្ណ​អន្តរជាតិ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍន៍ ក៏​មាន​ការ​វាយ​តម្លៃ​ដល់​កម្ពុជា ដែល​មាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន គឺ​មាន ៧​ក្បៀស​ជាង​នៅ​ឆ្នាំ​នេះ។ ដូច្នេះ បង​ប្អូន​ខ្មែរ​អាមេរិកាំង គួរ​មាន​មោទនភាព​ក្នុង​សាច់​រឿង​ហ្នឹង ជៀសវាង​ការ​សម្ដែង​មតិ​មួយ​ដែល​យក​ចិត្ត​ទុក​ដាក់​ខ្មែរ ដោយ​មិន​បាន​ទទួល​ព័ត៌មាន​ពិត​ប្រាកដ​នោះ​បាទ»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​កម្មវិធី​រំលឹក​ខួប​សន្ធិសញ្ញា​ទីក្រុង​ ប៉ារីស លើក​ទី២១ ក្នុង​សហរដ្ឋ​អាមេរិក នេះ​ដែរ អះអាង​ថា ការ​អះអាង​របស់​លោក ផៃ ស៊ីផាន គ្រាន់​ជា​លេស​មួយ ដើម្បី​បិទ​បាំង​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​គោរព​ដល់​ស្មារតី​នៃ​ កិច្ច​ព្រមព្រៀង​នេះ​ប៉ុណ្ណោះ។
លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ក្នុង​ភាព​បរាជ័យ និង​កំពុង​បោះ​ជំហាន​ថយ​ក្រោយ៖ «ដូច​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​បាប​ពលរដ្ឋ​ជា​រឿយៗ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។ ហើយ​យើង​គិត​ថា រដ្ឋាភិបាល​ត្រូវ​មាន​សេចក្តី​ក្លាហាន​ហ៊ាន​ទទួល​យក​ការ​ពិត​ពី​សង្គម​ ស៊ីវិល ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​ជា​កញ្ចក់​មួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ឆ្លុះ​បញ្ចាំង។ ពួក​គេ​ធ្វើ​ក្នុង​គោល​បំណង​ល្អ ក្នុង​គោល​បំណង​ជាតិ​ខ្មែរ ក្នុង​ការ​តម្រង់​ទិស​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស»
ថ្ងៃ​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៣ ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទីមួយ កំណត់​ថ្ងៃ​ជា​បុណ្យ​ជាតិ​មួយ ហើយ​មាន​ការ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ នៅ​ទសវត្ស​ឆ្នាំ​២០០០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បំបាត់​ថ្ងៃ​បុណ្យ​ជាតិ​នេះ ដែល​គេ​ដឹង​ថា​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម​ផ្ដួល​ រំលំ​រដ្ឋាភិបាល​របស់​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ឆ្នាំ​១៩៩៧ នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

ហ៊ុនសែន ត្រូវមានទោសធ្ងន់ធ្ងរណាស់ មានបំណង
ពិតបំបាត់សន្ធិសញ្ញា២៣តុលា នៃទីក្រុងប៉ារីស៩១
និងប្រគល់កម្ពុជាឱ្យទៅយួនទាំងស្រុង នេះប្រហែល
ជាស្ដេចសីហនុ បង្គាប់បញ្ជាឱ្យហ៊ុនសែនធ្វើដូច្នោះ។

Anonymous said...

Why there has been no war in Cambodia after 1979?

Since 1930, Vietnam has created and brainwashed Khmer Vietminh to create social unrest in Cambodia. Vietnam has initiated ALL wars in Cambodia – directly or indirectly.

In 1979, Vietnam has accomplished one of its major tasks by succeeding to install a Hun Sen puppet government. Vietnam does not need to create war in Cambodia anymore because its puppet government will follow whatever it needs to swallow Cambodia.

The next step for Vietnam to do is using TIME as its ally and forcing Hun Sen government to allow the Vietnamese to massively flowing into Cambodia, knowing that these Vietnamese newcomers will suffocate Khmer people both socially and economically. Sooner or later, the number of the Vietnamese will exceed the number of Khmer people. And the end of Cambodia is imminent.

Vietnam has imposed Hun Sen to do the followings:

- Implemented of the bilateral treaties.
- Defied of the 1991 Paris peace accord.
- Destroyed most of Khmer natural resource to impoverish Khmer people so that they were preoccupied with finding the necessity to fill their stomach only. They will not have time to think about the national interest.
- Allowed the incessant mass influx of the Vietnamese into Cambodia, and provide them with the necessary documents to make them eligible to vote.
- Allowed a Vietnamese to control Khmer’s soul, Angkor Wat.

Therefore, the COST FOR PEACE in Cambodia since 1979 is Khmer people becomes a minority in Cambodia in the near future. After that, Vietnam can do whatever it wants legally because it controls the congress.

In short, the present peace in Cambodia is a ticking timing bomb that when explodes it will make Khmer people a minority in Cambodia first and Cambodia disappear later. Vietnam will legally take over Cambodia thanks to the overwhelming presence of its citizens in Cambodia.

Present Peace in Cambodia = Mass influx of the Vietnamese into Cambodia = Cambodia will be legally taken over by Vietnam.

Bun Thoeun

Anonymous said...

Today many Khmer do not know who they are no want to remain as Khmer but to support the yuon's puppet like Hun sen. At the same time Yuon are trying hard to be Khmer. When they can prove it, the real, indigenous Khmer will be pushed aside just like Khmer Kampuchea Krowm. Wake up lost Khmer!

Anonymous said...

I agree with all above comments 9:51 PM, Bun Thoeun, and 3:14 AM. The writers deserve my sincere respect and admiration. Please keep up these wise comments and spread them all over the world so all Khmers can truly realize that we are not having to deal with a war against Khmer but against Yuon. Bun Thoeun's indication of Yuon's intention to annex Cambodia since the 1930's is so accurate. Thank you sir. All Khmer, please absorb these information mindfully.