លោក រ៉ុង ឈុន មានប្រសាសន៍បន្តថា ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងធ្លាក់ក្នុងភាពបរាជ័យ និងកំពុងបោះជំហានថយក្រោយ៖ «ដូចជាការរំលោភសិទ្ធិមនុស្សតាមរយៈ ដីសម្បទានសេដ្ឋកិច្ច ដែលធ្វើបាបពលរដ្ឋជារឿយៗស្ទើរគ្រប់ខេត្តក្រុង។ ហើយយើងគិតថា រដ្ឋាភិបាលត្រូវមានសេចក្តីក្លាហានហ៊ានទទួលយកការពិតពីសង្គម ស៊ីវិល ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំង ដែលជាកញ្ចក់មួយសម្រាប់ឲ្យរដ្ឋាភិបាលឆ្លុះបញ្ចាំង។ ពួកគេធ្វើក្នុងគោលបំណងល្អ ក្នុងគោលបំណងជាតិខ្មែរ ក្នុងការតម្រង់ទិសឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស»។
ដោយ តាំង សារ៉ាដា 2012-10-13 RFA
ប្រជាពលរដ្ឋខ្មែរអាមេរិកាំង មកពីបណ្ដារដ្ឋមួយចំនួន
និងពីប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប បានជួបប្រជុំគ្នារយៈពេល២ថ្ងៃ
ចាប់ពីថ្ងៃសុក្រ ទី១២ ដល់ថ្ងៃសៅរ៍ ទី១៣ ខែតុលា នៅរដ្ឋវីជីញៀ
(Virginia) ដើម្បីរំលឹកខួបលើកទី២១
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris)។
ក្នុងកិច្ចប្រជុំនេះ អ្នកចូលរួមនឹងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា
គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការពារបូរណភាពទឹកដីខ្មែរ។
សហគមន៍ខ្មែរនៅបរទេសប្រហែល ១០០នាក់ កាលពីថ្ងៃសុក្រ
បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កែទម្រង់ប្រព័ន្ធបោះឆ្នោត
គោរពសិទ្ធិមនុស្ស ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន
ឲ្យបានត្រឹមត្រូវ។
ការស្នើសុំរបស់ពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រទាំងនេះ
ធ្វើឡើងនៅពេលពិធីរំលឹកខួបលើកទី២១
នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប្រធានបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា លោក មាស ហៃសាន
មានប្រសាសន៍ថា សន្និបាតជាតិខ្មែរឆ្នាំ២០១២
ដើម្បីរំលឹកដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាឆ្នាំនេះ
គឺផ្ដោតសំខាន់បំផុតទៅលើការទាមទារដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ
ធានាឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌
និងមានការចូលរួមពីគ្រប់ភាគី៖ «ខ្ញុំចង់ជម្រាបក្នុងនាមជា
សមាជិកម្នាក់ក្នុងបណ្ដាញពលរដ្ឋដើម្បីកម្ពុជាហ្នឹង
យើងបានរៀបចំពិធីរំលឹកខួបនេះ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
១៩៩១ ហ្នឹង គឺដើម្បីរំលឹកខួបផង
និងមានចំណុចសំខាន់មួយចំនួនទាក់ទងទៅនឹងបញ្ហាប្រជាធិបតេយ្យ
ហើយនឹងការកែលំអទម្រង់បោះឆ្នោតនៅពេលខាងមុខនេះ»។
លោក មាស ហៃសាន បន្តថា
តាមរយៈការរំលឹកខួបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
កាលពីឆ្នាំកន្លងទៅ
ក្រុមរបស់លោកបានជោគជ័យក្នុងការជំរុញឲ្យបេសកជនពិសេសរបស់អង្គការ
សហប្រជាជាតិចេញរបាយការណ៍ខ្លួន
អំពីភាពមិនប្រក្រតីនៃប្រព័ន្ធបោះឆ្នោត
ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ព្រមទាំងបានជំរុញឲ្យមានគណបក្សប្រឆាំងនៅកម្ពុជា
រួបរួមគ្នាជាធ្លុងមួយ។
ចំណែកលោក ព្រំ សៅណារ៉ា
ទីប្រឹក្សារបស់អង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យ (CARHAD) នោះ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា
បើទោះបីកម្ពុជាមានសន្តិភាពមួយផ្នែកតាមរយៈការបញ្ចប់សង្គ្រាមមែន
តែសន្តិភាព
និងសិទ្ធិសេរីភាពក្នុងការរស់នៅប្រចាំថ្ងៃនៃពលរដ្ឋភាគច្រើន
បានរងនូវការរំលោភបំពានយ៉ាងជោគជាំ៖ «សូមជម្រាបថា
សន្និសីទទីក្រុងប៉ារីស ឆ្នាំ១៩៩១ រហូតមកទល់សព្វថ្ងៃនេះ
គឺថាវាមិនទាន់បានដូចគោលបំណងនៃសន្និសីទហ្នឹងទេ។ សព្វថ្ងៃនេះ
យើងបានខ្លះ ដូចជា មិនមានការបាញ់សម្លាប់គ្នាអីមែន
ប៉ុន្តែសិទ្ធិសេរីភាព និងសិទ្ធិមនុស្ស មានការរំលោភ
ជាពិសេសបញ្ហាដីសម្បទានសេដ្ឋកិច្ច»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបង្កើតឡើងនៅថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ ដែលមានបណ្ដាប្រទេសចំនួន១៨
ចូលរួមចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ
ហើយនាំយកមកនូវសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
និងការបង្រួបបង្រួមជាតិជូនដល់កម្ពុជា
ហើយក៏បានប្រសូតចេញនូវច្បាប់រដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣។
ជុំវិញការអះអាងរបស់ពលរដ្ឋខ្មែរនៅឯនាយសមុទ្រ
ដែលថាកម្ពុជានៅមិនមានសន្តិភាព និងប្រជាធិបតេយ្យពេញលេញនេះដែរ
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានសម្ដែងការសោកស្ដាយថា
ពលរដ្ឋខ្មែរទាំងនោះខ្វះការយល់ដឹងអំពីការវិវឌ្ឍជឿនលឿនឥតឈប់ឈរ
ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា សហគមន៍អន្តរជាតិតែងទទួលស្គាល់ថា
កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ
ទាំងដំណើរការលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច
និងហេដ្ឋារចនាសម្ព័ន្ធ៖ «អ្វីដែលអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះ
ការងើបឡើងវិញនៃប្រជាជាតិខ្មែរ
ទាំងវិស័យកំណែទម្រង់ទៅលើប្រព័ន្ធយុត្តិធម៌
ក៏ដូចជាកំណែទម្រង់ទៅលើប្រព័ន្ធរដ្ឋបាលដែលមានការចូលរួមពី
រូបិយប័ណ្ណអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍
ក៏មានការវាយតម្លៃដល់កម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចរបស់ខ្លួន
គឺមាន ៧ក្បៀសជាងនៅឆ្នាំនេះ។ ដូច្នេះ បងប្អូនខ្មែរអាមេរិកាំង
គួរមានមោទនភាពក្នុងសាច់រឿងហ្នឹង
ជៀសវាងការសម្ដែងមតិមួយដែលយកចិត្តទុកដាក់ខ្មែរ
ដោយមិនបានទទួលព័ត៌មានពិតប្រាកដនោះបាទ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក រ៉ុង ឈុន
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
ដែលបានអញ្ជើញឲ្យចូលក្នុងកម្មវិធីរំលឹកខួបសន្ធិសញ្ញាទីក្រុង
ប៉ារីស លើកទី២១ ក្នុងសហរដ្ឋអាមេរិក នេះដែរ អះអាងថា ការអះអាងរបស់លោក
ផៃ ស៊ីផាន គ្រាន់ជាលេសមួយ
ដើម្បីបិទបាំងទង្វើរបស់រដ្ឋាភិបាលដែលមិនបានគោរពដល់ស្មារតីនៃ
កិច្ចព្រមព្រៀងនេះប៉ុណ្ណោះ។
លោក រ៉ុង ឈុន មានប្រសាសន៍បន្តថា ដំណើរការលទ្ធិប្រជាធិបតេយ្យ
និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងធ្លាក់ក្នុងភាពបរាជ័យ
និងកំពុងបោះជំហានថយក្រោយ៖ «ដូចជាការរំលោភសិទ្ធិមនុស្សតាមរយៈ
ដីសម្បទានសេដ្ឋកិច្ច
ដែលធ្វើបាបពលរដ្ឋជារឿយៗស្ទើរគ្រប់ខេត្តក្រុង។ ហើយយើងគិតថា
រដ្ឋាភិបាលត្រូវមានសេចក្តីក្លាហានហ៊ានទទួលយកការពិតពីសង្គម
ស៊ីវិល ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំង
ដែលជាកញ្ចក់មួយសម្រាប់ឲ្យរដ្ឋាភិបាលឆ្លុះបញ្ចាំង។
ពួកគេធ្វើក្នុងគោលបំណងល្អ ក្នុងគោលបំណងជាតិខ្មែរ
ក្នុងការតម្រង់ទិសឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស»។
ថ្ងៃនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា
ធ្លាប់ត្រូវបានរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៣
ដែលដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ជានាយករដ្ឋមន្ត្រីទីមួយ កំណត់ថ្ងៃជាបុណ្យជាតិមួយ
ហើយមានការប្រារព្ធជារៀងរាល់ឆ្នាំ។ ប៉ុន្តែ នៅទសវត្សឆ្នាំ២០០០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំបាត់ថ្ងៃបុណ្យជាតិនេះ
ដែលគេដឹងថាធ្វើឡើងនៅបន្ទាប់ពីមានរដ្ឋប្រហារបង្ហូរឈាមផ្ដួល
រំលំរដ្ឋាភិបាលរបស់សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីឆ្នាំ១៩៩៧
នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
ហ៊ុនសែន ត្រូវមានទោសធ្ងន់ធ្ងរណាស់ មានបំណង
ពិតបំបាត់សន្ធិសញ្ញា២៣តុលា នៃទីក្រុងប៉ារីស៩១
និងប្រគល់កម្ពុជាឱ្យទៅយួនទាំងស្រុង នេះប្រហែល
ជាស្ដេចសីហនុ បង្គាប់បញ្ជាឱ្យហ៊ុនសែនធ្វើដូច្នោះ។
Why there has been no war in Cambodia after 1979?
Since 1930, Vietnam has created and brainwashed Khmer Vietminh to create social unrest in Cambodia. Vietnam has initiated ALL wars in Cambodia – directly or indirectly.
In 1979, Vietnam has accomplished one of its major tasks by succeeding to install a Hun Sen puppet government. Vietnam does not need to create war in Cambodia anymore because its puppet government will follow whatever it needs to swallow Cambodia.
The next step for Vietnam to do is using TIME as its ally and forcing Hun Sen government to allow the Vietnamese to massively flowing into Cambodia, knowing that these Vietnamese newcomers will suffocate Khmer people both socially and economically. Sooner or later, the number of the Vietnamese will exceed the number of Khmer people. And the end of Cambodia is imminent.
Vietnam has imposed Hun Sen to do the followings:
- Implemented of the bilateral treaties.
- Defied of the 1991 Paris peace accord.
- Destroyed most of Khmer natural resource to impoverish Khmer people so that they were preoccupied with finding the necessity to fill their stomach only. They will not have time to think about the national interest.
- Allowed the incessant mass influx of the Vietnamese into Cambodia, and provide them with the necessary documents to make them eligible to vote.
- Allowed a Vietnamese to control Khmer’s soul, Angkor Wat.
Therefore, the COST FOR PEACE in Cambodia since 1979 is Khmer people becomes a minority in Cambodia in the near future. After that, Vietnam can do whatever it wants legally because it controls the congress.
In short, the present peace in Cambodia is a ticking timing bomb that when explodes it will make Khmer people a minority in Cambodia first and Cambodia disappear later. Vietnam will legally take over Cambodia thanks to the overwhelming presence of its citizens in Cambodia.
Present Peace in Cambodia = Mass influx of the Vietnamese into Cambodia = Cambodia will be legally taken over by Vietnam.
Bun Thoeun
Today many Khmer do not know who they are no want to remain as Khmer but to support the yuon's puppet like Hun sen. At the same time Yuon are trying hard to be Khmer. When they can prove it, the real, indigenous Khmer will be pushed aside just like Khmer Kampuchea Krowm. Wake up lost Khmer!
I agree with all above comments 9:51 PM, Bun Thoeun, and 3:14 AM. The writers deserve my sincere respect and admiration. Please keep up these wise comments and spread them all over the world so all Khmers can truly realize that we are not having to deal with a war against Khmer but against Yuon. Bun Thoeun's indication of Yuon's intention to annex Cambodia since the 1930's is so accurate. Thank you sir. All Khmer, please absorb these information mindfully.
Post a Comment