Tuesday, October 23, 2012

SRP Youth to shave their heads to pay respect to former King Sihanouk



យុវជន​គណបក្ស​សមរង្ស៊ី​នឹង​កោរ​សក់​ហែ​ក្បួន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរម​សព​សម្តេច​ឪ

Monday, 22 October 2012
មាស សុខជា
The Phnom Penh Post

ភ្នំពេញៈ ក្រុម​ចលនា​យុវជន​គណបក្ស​ប្រឆាំង​សមរង្ស៊ី កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ថា ពួក​គេ​បាន​ប្តូរ​គម្រោង​ក្នុង​ការ​តវ៉ា​ចំពោះ​សមាសភាព​គណៈ​កម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ទៅ​ចូល​រួម​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​សម្ដេច​ឪ​ ព្រះ នរោត្ដម សីហនុ វិញ

លោក សួង សុភាន់ អ្នក​រៀបចំ​ពិធី​បាន​ថ្លែង​ថា ជំនួស​ឲ្យ​ការ​តវ៉ា​នេះ​នៅ​ថ្ងៃទី​២៣ ខែ​តុលា តំណាង​ចលនា​យុវជន​គណបក្ស​សមរង្ស៊ី ប្រមាណ ៤០០​នាក់ នឹង​កោរ​សក់​នៅ​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ ហើយ​ទើប​នាំ​គ្នា​ដើរ​ក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង​ដើម្បី​ចូល​រួម​ កាន់​ទុក្ខ ចំពោះ​ការ​សោយទិវង្គត​របស់​សម្ដេច​ឪ និង​គោរព​ខួប​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ឆ្នាំ​១៩៩១ ដែល​ព្រះករុណា លោក​បាន​ឡាយ​ព្រះហស្ត​លេខា។

អ្នក​រៀបចំ​ពិធី​នេះ​បាន​បញ្ជាក់​ថា៖ «ការ​ឡាយ​ព្រះហស្ត​លេខា​របស់ សម្ដេច​ឪ លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី២៣ ខែ​តុលា​ ឆ្នាំ​១៩៩១ គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​នាំ​មក​នូវ​ស្ថិរភាព​ ប្រជាធិបតេយ្យ​ និង​ការ​បញ្ចប់​ជម្លោះ​ក្នុង​ប្រទេស​កម្ពុជា។ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ នឹង​កោរ​សក់​ដើម្បី​គោរព​ចំពោះ​ស្នា​ព្រះហស្ត​របស់​ព្រះ​អង្គ ដែល​នៅ​តែ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​កូន​ខ្មែរ​ទាំង​អស់​របស់​ព្រះអង្គ​»។


លោក សួង សុភ័ណ្ឌ បញ្ជាក់​ដែរ​ថា៖ «យើង​សង្ឃឹម​ថា មន្ត្រី​រដ្ឋាភិបាល​នឹង​បន្ថែម​ថ្ងៃ​ទី​២៣ ខែ​តុលា ជា​ថ្ងៃ​បុណ្យ​ជាតិ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចង​ចាំ​ដល់​អង្គ​សម្ដេច ឪ»។​

លោក​បាន​ថ្លែង​ថា ​បាតុកម្ម​ទាមទារ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​របស់​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​នេះ នឹង​កំណត់​ធ្វើ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា វិញ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​រាជធានី​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ចលនា​យុវជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សមាសភាព​គ.ជ.ប. ហើយ​ថា លោក​មិន​ទាន់​បាន​ឃើញ​ការ​ជូន​ដំណឹង​ណា​មួយ​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្ដូរ ផែនការ​នេះ​នៅ​ឡើយ​ទេ។

លោក សួង សុភ័ណ្ឌ បាន​តប​ដែរ​ថា វា​មិនមែន​ជា​បញ្ហា​ថា តើ​សាលា​រាជធានី​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ឬ​មិន​ឲ្យ​ទេ ព្រោះ​រដ្ឋាភិបាល បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ចូល​រួម​កាន់​ទុក្ខ​ ចំពោះ​ព្រះបរមសព​សម្ដេច​ឪ។

គួរ​បញ្ជាក់​ថា ព្រះ​មហាវីរក្សត្រ ព្រះ​បាទ នរោត្តម សីហនុ ព្រះវររាជ បិតា​ជាតិ​ខ្មែរ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ បាន​សោយ​ទិវង្គត​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពីវេលា​ម៉ោង​១និង​២០​នាទី​ទៀប​ភ្លឺ ចូល​ថ្ងៃទី​១៥ ខែ​តុលា ម៉ោង​ភ្នំពេញ ក្នុង​ព្រះ​ជន្មា​អាយុ​៩០​ព្រះវស្សា​ដោយ​ព្រះជរាពាធ និង​បាន​ដង្ហែ​ព្រះ​បរមសព​មក​តម្កល់​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ១៧ តុលា​ ដែល​មាន​ប្រជារាស្រ្ត​ជាង​១លាន​នាក់ ចាំ​ដង្ហែ​ព្រះបរម​សព​ក្នុង​ទុក្ខ​ក្រាមក្រំ។

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ឆ្នាំ​នេះ​នៅ​ភ្នំពេញ ហើយ​ក៏​បាន​ចេញ​សារាចរ​ប្រកាស​ថ្ងៃ​កាន់​ទុក្ខ​គោរព​ព្រះវិញ្ញាណក្ខន្ធ ជា​ផ្លូវ​ការ​៧​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៧ តុលា​ដល់​ថ្ងៃទី​២៣ តុលា ជាលើក​ទី១។ ព្រះ​បរម​សព​នឹង​ត្រូវ​តម្កល់​មិន​តិច​ជាង​៣​ខែ និង​បើក​ឲ្យ​មហាជន​ទូទៅ​ចូល​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បាន៕

2 comments:

Anonymous said...

If Sam Raingsy shaved his head to pay last respect to Comrad Sihanouk, then little King and Comrad Hun Sen might have a mercy to allow Sam Raingsy to get back in Cambodia.

Anonymous said...

8:30 AM
I have not seen many rational comments. most of the comments made by irrational and barbarous people such as yourself.

No matter what religion a person may by, Cambodia adopted Buddhism as her state religion near the end of 13th century, so the majority claimed they are Buddhists, and the Buddhists shave their hair as a way of showing respect.

Sam Rainsy is an opposition leader in Cambodia, and his followers are majority Buddhists, so he follows the Buddhism.
Why do you think, this kind of mourning and showing respect to the late King is a way of Rainsy to get in Cambodia?

You are a typical trash person who does only barking.