Tuesday, October 23, 2012
SRP Youth to shave their heads to pay respect to former King Sihanouk
យុវជនគណបក្សសមរង្ស៊ីនឹងកោរសក់ហែក្បួនទៅគោរពវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចឪ
Monday, 22 October 2012
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ ក្រុមចលនាយុវជនគណបក្សប្រឆាំងសមរង្ស៊ី កាលពីថ្ងៃម្សិលមិញបានប្រកាសថា ពួកគេបានប្តូរគម្រោងក្នុងការតវ៉ាចំពោះសមាសភាពគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅសប្ដាហ៍ក្រោយ ដើម្បីទៅចូលរួមគោរពចំពោះវិញ្ញាណក្ខន្ធព្រះបរមសពសម្ដេចឪ ព្រះ នរោត្ដម សីហនុ វិញ។
លោក សួង សុភាន់ អ្នករៀបចំពិធីបានថ្លែងថា ជំនួសឲ្យការតវ៉ានេះនៅថ្ងៃទី២៣ ខែតុលា តំណាងចលនាយុវជនគណបក្សសមរង្ស៊ី ប្រមាណ ៤០០នាក់ នឹងកោរសក់នៅសួនសេរីភាព ក្នុងរាជធានីភ្នំពេញ ហើយទើបនាំគ្នាដើរក្បួនទៅកាន់ព្រះបរមរាជវាំងដើម្បីចូលរួម កាន់ទុក្ខ ចំពោះការសោយទិវង្គតរបស់សម្ដេចឪ និងគោរពខួបកិច្ចព្រមព្រៀងបទឈប់បាញ់ ឆ្នាំ១៩៩១ ដែលព្រះករុណា លោកបានឡាយព្រះហស្តលេខា។
អ្នករៀបចំពិធីនេះបានបញ្ជាក់ថា៖ «ការឡាយព្រះហស្តលេខារបស់ សម្ដេចឪ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺសំខាន់ខ្លាំងណាស់ក្នុងការនាំមកនូវស្ថិរភាព ប្រជាធិបតេយ្យ និងការបញ្ចប់ជម្លោះក្នុងប្រទេសកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ នឹងកោរសក់ដើម្បីគោរពចំពោះស្នាព្រះហស្តរបស់ព្រះអង្គ ដែលនៅតែផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរទាំងអស់របស់ព្រះអង្គ»។
លោក សួង សុភ័ណ្ឌ បញ្ជាក់ដែរថា៖ «យើងសង្ឃឹមថា មន្ត្រីរដ្ឋាភិបាលនឹងបន្ថែមថ្ងៃទី២៣ ខែតុលា ជាថ្ងៃបុណ្យជាតិដើម្បីធ្វើឲ្យមានការចងចាំដល់អង្គសម្ដេច ឪ»។
លោកបានថ្លែងថា បាតុកម្មទាមទារការផ្លាស់ប្ដូរសមាសភាពរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប.)នេះ នឹងកំណត់ធ្វើជាថ្មីនៅថ្ងៃទី៨ ខែវិច្ឆិកា វិញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីបានបដិសេធមិនអនុញ្ញាតឲ្យក្រុមចលនាយុវជនធ្វើបាតុកម្មប្រឆាំងនឹងសមាសភាពគ.ជ.ប. ហើយថា លោកមិនទាន់បានឃើញការជូនដំណឹងណាមួយទាក់ទងនឹងការផ្លាស់ប្ដូរ ផែនការនេះនៅឡើយទេ។
លោក សួង សុភ័ណ្ឌ បានតបដែរថា វាមិនមែនជាបញ្ហាថា តើសាលារាជធានីអនុញ្ញាតឲ្យធ្វើបាតុកម្មឬមិនឲ្យទេ ព្រោះរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមកាន់ទុក្ខ ចំពោះព្រះបរមសពសម្ដេចឪ។
គួរបញ្ជាក់ថា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះវររាជ បិតាជាតិខ្មែរ និងជាព្រះបិតាឯករាជ្យជាតិ បានសោយទិវង្គតក្នុងមន្ទីរពេទ្យនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលាម៉ោង១និង២០នាទីទៀបភ្លឺ ចូលថ្ងៃទី១៥ ខែតុលា ម៉ោងភ្នំពេញ ក្នុងព្រះជន្មាអាយុ៩០ព្រះវស្សាដោយព្រះជរាពាធ និងបានដង្ហែព្រះបរមសពមកតម្កល់ក្នុងព្រះបរមរាជវាំងនៅភ្នំពេញ កាលពីថ្ងៃទី ១៧ តុលា ដែលមានប្រជារាស្រ្តជាង១លាននាក់ ចាំដង្ហែព្រះបរមសពក្នុងទុក្ខក្រាមក្រំ។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះនៅភ្នំពេញ ហើយក៏បានចេញសារាចរប្រកាសថ្ងៃកាន់ទុក្ខគោរពព្រះវិញ្ញាណក្ខន្ធ ជាផ្លូវការ៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ តុលាដល់ថ្ងៃទី២៣ តុលា ជាលើកទី១។ ព្រះបរមសពនឹងត្រូវតម្កល់មិនតិចជាង៣ខែ និងបើកឲ្យមហាជនទូទៅចូលមកគោរពព្រះវិញ្ញាណក្ខន្ធបាន៕
Subscribe to:
Post Comments (Atom)
2 comments:
If Sam Raingsy shaved his head to pay last respect to Comrad Sihanouk, then little King and Comrad Hun Sen might have a mercy to allow Sam Raingsy to get back in Cambodia.
8:30 AM
I have not seen many rational comments. most of the comments made by irrational and barbarous people such as yourself.
No matter what religion a person may by, Cambodia adopted Buddhism as her state religion near the end of 13th century, so the majority claimed they are Buddhists, and the Buddhists shave their hair as a way of showing respect.
Sam Rainsy is an opposition leader in Cambodia, and his followers are majority Buddhists, so he follows the Buddhism.
Why do you think, this kind of mourning and showing respect to the late King is a way of Rainsy to get in Cambodia?
You are a typical trash person who does only barking.
Post a Comment