ប៉ូលិសបិទផ្លូវ រីឯអ្នកភូមិបឹងកក់ និងបូរីកីឡា រួមទាំងអ្នកម៉ូតូឌុប ប្រមូលផ្តុំគាំទ្រ និងប្រឆាំង នៅតុលាការក្រុងភ្នំពេញ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានផ្តល់នាម ជាអ្នកទោសមនសិការ ដោយអង្គការលើក លែងទោសអន្តរជាតិ។ ស្ត្រីទាំងពីរ ប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ
(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 02:27:PM) | ដោយ: រតនា CEN
ភ្នំពេញ:
ផ្លូវនៅមុខតុលាការ សាលាដំបូងរាជធានីភ្នំពេញ
ត្រូវបានប៉ូលិស ដាក់របាំងបិទ ចាប់ពីភ្លើងស្តុប អាងទឹក
រហូតដល់ភ្លើងស្តុប នាងគង្ហីង។ តុលាការក្រុងភ្នំពេញ នៅរសៀលម៉ោង ២
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ បើកសវនាការកាត់ក្តី
លើស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី
ទឹម សាក់មុន្នី អ្នកតវ៉ាដីធ្លី នៅបុរីកីឡា។ នៅមុខរបាំង
រាំងផ្លូវ នៅខាងភ្លើងស្តុបនាងគង្ហីង មានក្រុមប្រជាពលរដ្ឋបឹងកក់
និងបូរីកីឡា ជាច្រើននាក់ បានប្រមូលផ្តុំលើកបដា
ស្រែកទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម
សាក់មុនី។ ចំណែកនៅខាងភ្លើងស្តុបអាងទឹក
គឺក្រុមអ្នករត់ម៉ូតូឌុបរាប់សិបនាក់ បានប្រមូលផ្តុំ លើកបដា
ទាមទារឲ្យតុលាការ ផ្តន្ទាទោស លើអ្នកស្រី យ៉ោម បុប្ផា ដោយពួកគេសំអាងថា
ស្ត្រីបឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជាអ្នកចូលរួម
វាយទៅលើអ្នករត់ម៉ូតូពីរនាក់ ឲ្យរងរបួស។ ក្រុមអ្នកភូមិ
បឹងកក់ និងបុរីកីឡា
បានរុញច្រានជាមួយនឹងក្រុមប៉ូលិសបង្ក្រាបបាតុកម្ម
ដែលបានឈររាំងផ្លូវ មិនឲ្យអ្នកភូមិ
ចូលទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីមុនម៉ោង ២ រសៀលនេះ។
តែមិនមានអំពើហិង្សាកើតឡើងទេ។ ប៉ូលិសក៏មិនអនុញ្ញាតឲ្យ
ក្រុមប្រជាពលរដ្ឋបឹងកក់ និងអ្នកបូរីកីឡា
ចូលទៅស្តាប់តុលាការកាត់ទោសលើស្ត្រីបឹងកក់ និងបូរីកីឡាឡើយ។
ក្នុងនោះ សូម្បីតែលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី
ដែលបានចុះទៅជួបក្រុមស្ត្រីបឹងកក់ និងបូរីកីឡា
ដែលបានប្រមូលផ្តុំនៅមុខរបាំងប៉ូលិស នៅខាងភ្លើងស្តុបនាងគង្ហីង
ក៏ប៉ូលិសរារាំង មិនឲ្យលោកស្រីតំណាងរាស្ត្រ មូរ សុខហួរ
ចូលទៅកាន់តុលាការឡើយ។
សូមរម្លឹកថា តុលាការសាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការ ដាច់ដោយឡែកពីគ្នា នៅរសៀលម៉ោង ២ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីជំនុំជម្រះ លើករណីស្ត្រីអ្នកភូមិបឹងកក់ អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុនី អ្នករស់នៅសហគមន៍បុរីកីឡា ដែលមានជម្លោះដីធ្លី។
ស្ត្រីសកម្មជនតវ៉ាដីធ្លីទាំងពីរនាក់ ត្រូវបានចោទប្រកាន់ និងចាប់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ដាច់ដោយឡែកពីគ្នា ដែលអង្គការសិទ្ធិមនុស្ស អះអាងថា កើតចេញពីការតវ៉ាដីធ្លី និងការពារផ្ទះសម្បែងរបស់ពួកគេ នៅបឹងកក់ និងនៅបូរីកីឡា។
អ្នកស្រី យ៉ោម បុប្ផា និងអ្នកស្រី ទឹម សាក់មុន្នី ត្រូវបានផ្តល់នាម ជាអ្នកទោសមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ។ ស្ត្រីទាំងពីរ ប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ។
អ្នកស្រី យ៉ោម បុប្ផា មានអាយុ ២៩ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី ត្រូវបានតុលាការចោទប្រកាន់ពីបទ ប្រើអំពើហិង្សា ដោយចេតនា តាមរយៈការវាយលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានឃុំឃាំងនៅពន្ធនាគារព្រៃស ( មណ្ឌលអប់រំកែប្រែទី២ )។
ចំណែកអ្នកស្រី ទឹម សាក់មុន្នី អាយុ ៦៤ ឆ្នាំ អ្នករស់នៅសហគមន៍បុរីកីឡា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១២។ អ្នកស្រី ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ផ្ទះល្វែង នៅបុរីកីឡា៕

No comments:
Post a Comment