Wednesday, 26 December 2012
មុំ គន្ធា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលារាជ
ធានី បានច្រានចោលសំណើរបស់កម្មករកាត់ដេរ ២៥០ នាក់
ដែលស្នើសុំធ្វើការតវ៉ា នៅថ្ងៃអាទិត្យនេះ
ដោយសារកន្លែងដែលពួកគេជ្រើសរើស
អាចនឹងប៉ះពាល់ដល់ការកាន់ទុក្ខព្រះបរមសព ព្រះបាទ នរោត្តម សីហនុ។
លោក
រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងថា
មន្រ្តីសាលារាជធានីបានបដិសេធសំណើរបស់លោក
ដែលសុំដង្ហែក្បួនបាតុកម្ម ពីសួនច្បារមុខតុលាការកំពូលទៅរដ្ឋសភា។
លោកថ្លែងថា៖
«ពួកគេនិយាយថា យើងមិនអាចតវ៉ានៅកន្លែងទាំងនោះបានទេ
ពីព្រោះវាប៉ះពាល់ដល់ការកាន់ព្រះបរមទុក្ខសម្តេចឪ
ប៉ុន្តែខ្ញុំគិតថា នេះជាការឆ្លើយតបមិនសមហេតុផលមួយ»។
ជាធម្មតាមន្រ្តីសាលារាជធានីមិនដែលយល់ព្រមតាមអ្វីដែលសហជីពចង់
បានទេ។
កម្មករកាត់ដេរនឹងនាំគ្នាធ្វើការទាមទារដំឡើងប្រាក់
ឈ្នួល អប្បបរមាពី៦១ដុល្លាររហូតដល់ ១៥០ដុល្លារក្នុងមួយខែ។ លោក រ៉ុង
ឈុនបន្តថា៖ «ខ្ញុំមិនដឹងទេថាតើយើងនឹងធ្វើបាតុកម្មនេះនៅសួន
សេរីភាព ឬកន្លែងដើមរបស់យើងប៉ុន្តែទោះយ៉ាងណាយើងនឹងនៅតែធ្វើនៅ
ថ្ងៃ៣០ធ្នូ»៕ PS
No comments:
Post a Comment