អ្នកកាសែតភ្នំពេញ ប៉ុស្តិ៍ (ស្តាំ) ទទួលពានរង្វាន់ពីលោកខៀវ កាញារីទ្ធ។
- Monday, 31 December 2012
- ភ្នំពេញ ប៉ុស្តិ៍ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍បីរូប
ទទួលពានរង្វាន់ពីអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan
International) ចំពោះអត្ថបទរបស់ខ្លួន
ដែលសរសេរលើកកម្ពស់សិទ្ធិកុមារី។
ពិធីប្រកាសប្រគល់ពាន
រង្វាន់ «អ្នកសារព័ត៌មានកុមារមេត្រី»
ស្តីពីការលើកកម្ពស់សិទ្ធិកុមារីនៅកម្ពុជា
របស់អង្គការភ្លែនអន្តរជាតិ សហការជាមួយក្លឹបអ្នកកាសែតកម្ពុជា
ដែលធ្វើឡើងកាលពីថ្ងៃសុក្រ មានការអញ្ជើញចូលរួមជាអធិបតី
ពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
ដោយជ្រើសរើសបានអ្នកសារព័ត៌មានចំនួន ១០រូប
ដើម្បីទទួលពានរង្វាន់ជ័យលាភី និងរង្វាន់លើកទឹកចិត្ត
ក្នុងចំណោមអត្ថបទសារព័តមានចំនួន៤៨ របស់អ្នកសារព័ត៌មានចំនួន
៤៨រូបដែលចូលរួមប្រឡងប្រជែង។
លោក សូ វិសាល ការីនិពន្ធ
កាសែតភ្នំពេញប៉ុស្តិ៍ភាសាខ្មែរទទួលបានជ័យលាភីលេខពីរ ចំពោះអត្ថបទ
របស់លោក ដែលសរសេររៀបរាប់ពីជីវិតកុមារី អាយុ ១១ ឆ្នាំម្នាក់
នៅតំបន់បឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ។ អត្ថបទ
មានចំណងជើងថា«ជម្លោះដីធ្លីកែប្រែសេចក្តីប៉ងប្រាថ្នា
របស់ក្មេងស្រីម្នាក់»
ចុះផ្សាយក្នុងទំព័រសារព័តមានភ្នំពេញប៉ុស្តិ៍ថ្ងៃទី ២៨ វិច្ឆិកា
បានរៀបរាប់ពីជីវិតកុមារី ដែលជួបការលំបាកយ៉ាងខ្លាំង
ក្នុងការសិក្សា ដោយសារតែការអូសបន្លាយនៃជម្លោះដីធ្លី
នៅក្នុងតំបន់នេះ។ យ៉ាងណាក្តី
ក្មេងស្រីដែលត្រូវបានសម្ភាសន៍យកមកសរសេរ នៅក្នុងអត្ថបទនេះ
កាលពីមុន នាងមានបំណងចង់ធ្វើជាគ្រូបង្រៀន
ប៉ុន្តែដោយសារតែជួបរឿងវិវាទដីធ្លី ដែលនាងហៅថា
ជាអំពើអយុត្តិធម៌ «ចាប់ម្ចាស់ផ្ទះដាក់គុក ចោរប្លន់ផ្ទះ
រួចខ្លួន»
ដែលនាងសំដៅទៅលើការចាប់ឃុំម្តាយរបស់នាងក្នុងចំណោមស្ត្រីបឹង
កក់ ១៣ នាក់ នោះ ក្នុងពេលអនាគត នាងចង់ធ្វើជាចៅក្រម
ឬក៏មេធាវីវិញ ដើម្បីការពារយុត្តិធម៌ជូនប្រជាពលរដ្ឋក្រីក្រ។
លោក
ម៉ៃ ទិត្យថារ៉ា អ្នកយកព័ត៌មានជាន់ខ្ពស់ សរសេរអត្ថបទមានចំណងជើងថា
«កត្តាជីវភាព ជំរុញឲ្យកុមារីបោះបង់ការសិក្សាច្រើនជាងកុមារា»
និងលោក គឹម យុទ្ធនា អ្នកយកព័ត៌មាន ក៏បានទទួលរង្វាន់លើកទឹកចិត្ត
ចំពោះអត្ថបទមានចំណងជើងថា«ជំនួសការទៅសាលារៀន
កុមារខ្លះរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ»
ដែលចុះផ្សាយក្នុងខែវិច្ឆិកា។
ចំពោះអត្ថបទទទួលចំណាត់ថ្នាក់
លេខ១ បានទៅលើអ្នកសារព័ត៌មានគេហទំព័រ Sabay និងលេខ ២
ភ្នំពេញប៉ុស្តិ៍ ទទួលបានកំព្យូទ័រយួរដៃម្នាក់មួយគ្រឿង លេខ ៣
វិទ្យុបារាំង RFI ទទួលបានទូរស័ព្ទ Iphone មួយគ្រឿង លេខ ៤ វិទ្យុ ១០២
និងលេខ ៥ អតីតនិស្សិតសារព័ត៌មានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ទទួលបានម៉ាស៊ីនថតរូប។
នេះមិនមែនជាលើកទីមួយទេ
សម្រាប់អ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលទទួលពានរង្វាន់
លើអត្ថបទសរសេរប្រកបដោយវិជ្ជាជីវៈ។ កាសែតភ្នំពេញប៉ុស្តិ៍
បានទទួលពានរង្វាន់អន្តរជាតិចំនួន១១មកហើយ តាំងពីឆ្នាំ ២០០៩ មក៕
No comments:
Post a Comment